- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៤,២៥០រៀលក្នុងមួយលីត្រ ចំណែកឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ៥,១៥០រៀលក្នុងមួយលីត្រប៉ុណ្ណោះ។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន មានការឡើងបន្តិចបន្តួច ដោយកាលពី១០ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៤,២៥០រៀល មានន័យថាតម្លៃដដែល និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,៧០០រៀលក្នុងមួយលីត្រ មានន័យថាឡើង ៤៥០រៀលក្នុងមួយលីត្រ ៕
October 11, 2022 - អន្តរជាតិ
ឥណ្ឌា៖ ឥទ្ធិពលនៃខ្យល់ព្យុះមូសុងបានឆក់យកជីវិតពលរដ្ឋឥណ្ឌាយ៉ាងហោចណាស់ចំនួន ១៨នាក់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times កាលពីថ្ងៃចន្ទ ទី១១ ខែតុលានេះ។ បើតាមនាយកដ្ឋានឧតុនិយមឥណ្ឌាបានបញ្ជាក់ថា ព្យុះមូសុងបានវាយប្រហារតំបន់ភាគជើងនៃរដ្ឋUttarakhand រដ្ឋUttar PradeshMadhya រដ្ឋPradesh និងតំបន់មួយចំនួននៃរដ្ឋRajasthan ខណៈបើតាមការព្យាករណ៍គឺព្យុះមូសុងនឹងបង្កការគំរាមគំហែងក្នុងរដ្ឋទាំងនេះរហូតដល់យប់ថ្ងៃអង្គារនេះ។ ប្រភពខាងលើបានបន្តថា ឥទ្ធិពលរដ្ឋនៃខ្យល់ព្យុះបានធ្វើឲ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំងនិងបាក់ដីនៅតំបន់មួយចំនួនផងដែរ ហើយដើម្បីចៀសវាងការកើតមានគ្រោះណាមួយចំនួនក្រុមកូនសិស្សគឺសាលារៀនមួយចំនួនបានសម្រេចបិទទ្វារសម្រាកជាបណ្តោះអាសន្នតែម្តង។ សូមបញ្ជាក់ជូនថា ព្យុះមូសុងខាងលើនេះត្រូវបានគេព្យាករណ៍ថា ជាព្យុះដែលអាចបង្កគ្រោះថ្នាក់កម្រិតមធ្យមមួយ ខណៈព្យុះអាចអាចបន្តធ្វើដំណើរទៅកាន់រដ្ឋជាច្រើនទៀតនៅក្នុងប្រទេសឥណ្ឌា ហើយរហូតដល់ពាក់កណ្តាលខែតុលានេះទើបព្យុះត្រូវអស់ឥទ្ធិពល៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Times
October 11, 2022 - PR
ទន្ទឹមនឹងភាពរីកចម្រើននៃផ្នត់គំនិតរបស់ប្រជាជនកម្ពុជា បានធ្វើឱ្យអាជីវកម្មតូចធំរីកដុះដាលដូចជាផ្សិតនៅពាសពេញផ្ទៃប្រទេស។ ដោយឡែកតម្រូវការលុយកាក់សម្រាប់ពង្រីក និងពង្រឹងអាជីវកម្មក៏តែងតែមានជាហូរហែរ ដើម្បីរក្សាស្ថិរភាពមុខរបរឱ្យនៅស្ថិតស្ថេរ និងរីកធំធាត់ឡើង។ អាស្រ័យហេតុនេះហើយទើបធនាគារ ហ្វីលីព បង្កើតឱ្យមានសេវាកម្មកម្ចីមួយ សម្រាប់ម្ចាស់អាជីវកម្មតូច និងមធ្យម ៣ប្រភេទដូចជា អាជីវកម្មផ្គត់ផ្គង់ផ្នែកប្រមូលសំរាម ភ្លើង និងទឹកស្អាត។ ទំហំកម្ចីដែលម្ចាស់អាជីវកម្មអាចទទួលបានគឺមានទំហំដល់ទៅ ១២០% និងគិតជាទឹកប្រាក់អាចលើសពី ២០ម៉ឺនដុល្លារ ទៅ ៧០ម៉ឺនដុល្លារ។ បើងាកមកមើលអត្រាការប្រាក់វិញ ធនាគារហ្វីលីព កំណត់ការប្រាក់ទាបបំផុត ៩%ក្នុង១ឆ្នាំ ថែមទាំងអាចខ្ចីបានរយៈពេលដល់ទៅ ១០ឆ្នាំ (និងអាចចចារបន្ថែមបាន)។ ខាងលើនេះគ្រាន់តែជាព័ត៌មានត្រួសៗ ប្រសិនបើមិត្តអ្នកអានមានចម្ងល់បន្ថែម ក៏ដូចជាចង់ដឹងព័ត៌មានលម្អិតបន្ថែមទៀត សូមធ្វើការទាក់ទងទៅកាន់ភ្នាក់ងាររបស់ធនាគារ ហ្វីលីព ដោយផ្ទាល់
October 11, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ឱ្យបានជ្រាបថា៖ ព្រះរាជាណាចក្រកម្ពុជា បន្តទទួលឥទ្ធិពលនូវទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន។ លើកលែងតែប៉ែកខាងក្រោមទទួលរងឥទ្ធិពលខ្សោយពីប្រព័ន្ធសម្ពាធទាប ដែលអូសបន្លាយកាត់លើ ចុងខាងត្បូងនៃដីសណ្ដមេគង្គ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ១-តំបន់ទំនាបកណ្តាល៖ – សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C – សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C – បណ្ដាខេត្តនៅភាគខាងលើ និងភាគពាយ័ព្យអាចមានភ្លៀងក្នុងកំរិតតិច។ ដោយឡែករាជធានីភ្នំពេញ
October 11, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ។ និស្សិតជ័យលាភីដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ រួមមានថ្នាក់បញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ សរុបប្រមាណ ២,១១៥ នាក់ មាននារី ១,១៣៩នាក់។ ក្នុងនោះ មានព្រះសង្ឃ ២៩អង្គ, និស្សិតពិការចំនួន ៣០ នាក់ នារី
October 11, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមសារលិខិតរបស់ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ឯកឧត្ដម ឌិត ទីណា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ត្រូវបានរាជរដ្ឋាភិបាល ស្នើតែងតែងជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំនួស ឯកឧត្ដម វេង សាខុន។ យោងតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី ដែលត្រូវប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ព្រមទាំងព្រះរាជក្រឹត្យលេខ
October 10, 2022 - អន្តរជាតិ
រដ្ឋធានីគៀវរបស់អ៊ុយក្រែនត្រូវបានរង្គោះរង្គើដោយគ្រាប់មីស៊ីលជាបន្តបន្ទាប់នៅព្រឹកមិញនេះ ដែលជាការសងសឹករបស់លោក វ្ល៉ាឌីមៀ ពូទីន ឆ្លើយតបទៅនឹងការបំផ្ទុះនៅលើស្ពានគ្រីមៀ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail។ វាបានកើតឡើងបន្ទាប់ពីភាពស្ងប់ស្ងាត់អស់ជាច្រើនខែនៅទីក្រុងគៀវ ខណៈមីស៊ីលបានហោះរំលងពេញផ្ទៃមេឃរបស់ទីក្រុង។ អភិបាលក្រុងលោក Vitalii Klitchko បានរាយការណ៍ថា ការផ្ទុះបានកើតឡើងនៅក្នុងសង្កាត់ Shevchenko នៅកណ្តាលទីក្រុង ប៉ុន្តែមិនទាន់មានសេចក្តីរាយការណ៍ភ្លាមៗអំពីអ្នកស្លាប់ និងរងរបួសនោះទេ។ ការវាយប្រហារនេះក៏គ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលនោះដែរ ខណៈពេលដែលលោក វ្ល៉ាឌីមៀ ពូទីន កំពុងរៀបចំអង្គប្រជុំប្រធានសន្តិសុខនៅថ្ងៃចន្ទនេះផ្ទាល់ ដើម្បីពិភាក្សាអំពីការសងសឹកពាក់ព័ន្ធនឹងការបំផ្ទុះនៅស្ពានគ្រីមៀ ហើយគាត់បានហៅវាថាជា «ការវាយប្រហារភេរវកម្ម»។ អតីតទីប្រឹក្សារបស់លោក ពូទីន គឺលោក Sergei Markov បានអំពាវនាវឱ្យសងសឹកទៅទីក្រុងគៀវភ្លាមៗ នៅមុនកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខចាប់ផ្ដើម ខណៈជនស៊ីវិលអ៊ុយក្រែន ក៏ត្រូវបានព្រមានដោយអភិបាលរងនៃតំបន់
October 10, 2022 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានចេញសេចក្តីជូនដំណឹងជូនឯកឧត្តម លោកជំទាវ លោក លោកស្រី ព្រមទាំងប្រជាពលរដ្ឋទាំងអស់ឱ្យបានជ្រាបថា ផ្នែកចក្ខុរោគ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានសហការជាមួយកម្មវិធីជាតិសុខភាពភ្នែក និងក្រុមគ្រូពេទ្យមកពីប្រទេសអូស្ត្រាលី នឹងផ្តល់ជូន ការពិនិត្យ និងព្យាបាលជំងឺទឹកដក់ក្នុងភ្នែក រយៈពេល០៥ថ្ងៃ ចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២៕
October 10, 2022 - អន្តរជាតិ
ទូរទស្សន៍ CNN បានលុបចោលវីដេអូស្តីពីការសម្លាប់រង្គាលនៅមណ្ឌលថែទាំកុមារ ហើយបានធ្វើការសុំទោសកាលពីថ្ងៃអាទិត្យ ជុំវិញការរិះគន់ថា អ្នកកាសែតរបស់ខ្លួនបានចូលទៅទីតាំងឧក្រិដ្ឋកម្ម និងថតយករូបភាពដោយគ្មានការអនុញ្ញាត។ បើយោងទៅតាមលោក Surachat Hakparn អគ្គស្នងការរងនគរបាលជាតិថៃបានឱ្យដឹងថា អ្នកកាសែត CNN ទាំង ២ នាក់ ត្រូវបានផាកពិន័យ បន្ទាប់ពីអាជ្ញាធររកឃើញថា ពួកគេបានធ្វើការក្នុងប្រទេសថៃ ដោយប្រើទិដ្ឋាការទេសចរណ៍ ហើយបានចូលទៅទីតាំងកើតហេតុ ដើម្បីថតយកទិដ្ឋភាពនៅទីនោះ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei ។ គេជឿថា អ្នកកាសែតទាំង ២នាក់ បានទទួលការអនុញ្ញាតឱ្យចូល និងថតយកទិដ្ឋភាព បន្ទាប់ពីត្រូវបានអនុញ្ញាឱ្យចូលដោយអ្នកស្ម័គ្រចិត្ត ឬមន្ត្រីសុខាភិបាល ហើយពួកគេមិនដឹងថា អ្នកនោះមិនមែនជាសមត្ថកិច្ច ដែលមានសិទ្ធឱ្យអ្នកកាសែតទាំង ២
October 10, 2022 - អន្តរជាតិ
អាមេរិក៖ មុខងារ Crash Detection របស់ទូរស័ព្ទ iPhone 14 ត្រូវបានគេមើលឃើញថា ហាក់កំពុងបង្ហាញនូវចំណុចអវិជ្ជមានមួយ ពោលគឺវាបានរាយការណ៍ពីករណីកើតមានឧបត្តិហេតុបន្ទាន់មួយ ខណៈដែលម្ចាស់ទូរស័ព្ទកំពុងតែធ្វើសកម្មភាពកំសាន្តដ៏រីករាយទៅវិញ។ គួរបញ្ជាក់ជូនថា មុខងារ Crash Detection ដែលមាននៅក្នុងទូរស័ព្ទ iPhone 14 គឺជាមុខងារដ៏ឆ្លាតវ័យមួយ ដែលអាចរាយការណ៍ទៅកាន់អាជ្ញាធរដោយស្វ័យប្រវតិ្តតាមរយៈការហៅទៅកាន់លេខ 911 នៅពេលដែលម្ចាស់ទូស័ព្ទបានជួបគ្រោះថ្នាក់ចរាចរណ៍ ឬឧបត្តិហេតុចៃដន្យណាមួយ ហើយបញ្ជូនទីតាំងកើតហេតុទៅឲ្យប៉ូលិសផងដែរ។ យ៉ាងណាក្តី បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Verge កាលពីថ្ងៃអាទិត្យ ទី៩ ខែតុលានេះបានឲ្យដឹងថា មានករណីខុសប្រក្រតីមួយបានកើតឡើងនៅសហរដ្ឋអាមេរិក ដោយមុខងារ Crash
October 10, 2022









