- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ បានចេញសេចក្ដីប្រកាស ស្ដីពីការកំណត់មណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២ ឱ្យបានដឹងថា៖ មណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ត្រូវបានកំណត់ ២២១មណ្ឌល ត្រូវជា ៥២ ២៧ បន្ទប់ដូចខាងក្រោម៖ ១.ខេត្តបន្ទាយមានជ័យ មាន ៧មណ្ឌល ២៣៣បន្ទប់ ២.ខេត្តបាត់ដំបង មាន ១៤មណ្ឌល ៣៦៣បន្ទប់ ៣.ខេត្តកំពង់ចាម មាន ០៥ មណ្ឌល
October 8, 2022 - អន្តរជាតិ
ប្រទេសកូរ៉េខាងជើងបានរិះគន់អាកាសចរណ៍ស៊ីវិលរបស់អង្គការសហប្រជាជាតិ ចំពោះការអនុម័តថ្កោលទោសលើការសាកល្បងមីស៊ីលផ្លោងរបស់ខ្លួន។ ប្រទេសកូរ៉េខាងជើងបានចេញសេចក្តីថ្លែងការណ៍មួយ តាមរយៈអ្នកនាំពាក្យរដ្ឋបាលអាកាសចរណ៍របស់ខ្លួននៅថ្ងៃសៅរ៍នេះ ដោយប្រកាន់លើជំហររបស់ខ្លួន ហើយថា សកម្មភាពបាញ់មីស៊ីលរបស់ខ្លួន គឺជាសកម្មភាពទៀងទាត់ និងការពារខ្លួន។ ខ្លួនបានអះអាងថា កាបាញ់មីស៊ីលទាំងនោះគឺ «សម្រាប់ការពារសន្តិសុខរបស់ប្រទេស និងសន្តិភាពក្នុងតំបន់ ពីការគម្រាមកំហែងដោយយោធាផ្ទាល់របស់សហរដ្ឋអាមេរិក ដែលបានអូសបន្លាយជាងកន្លះសតវត្សមកហើយ»។ អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ ឬ ICAO ដែលកំណត់ច្បាប់សម្រាប់យន្តហោះស៊ីវិល បានថ្កោលទោសកូរ៉េខាងជើងចំពោះការបង្កហានិភ័យសុវត្ថិភាពធ្ងន់ធ្ងរ ដល់អាកាសចរណ៍ស៊ីវិលអន្តរជាតិ។ យ៉ាងណា ប្រទេសកូរ៉េខាងជើងបានចោទប្រកាន់ ICAO ថាមិនមានជំហរត្រឹមត្រូវនោះទេ។ ផ្ទុយទៅវិញខ្លួនបាននិយាយថា ទីភ្នាក់ងារនេះជំនួសឱ្យ «កងកម្លាំងអរិភាព» ដូចជាសហរដ្ឋអាមេរិក ដែលខ្លួនបានអះអាងថា បានដាក់សម្ពាធនយោបាយលើប្រទេសជាសមាជិក។ វាបានបន្តថ្កោលទោសយ៉ាងដាច់អហង្ការ និងច្រានចោលគោលជំហររបស់ទីភ្នាក់ងារនេះថា «ជាការបង្ករឿងនយោបាយរបស់សហរដ្ឋអាមេរិក
October 8, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា កម្លាំងគយ និងរដ្ឋាកររាជធានីភ្នំពេញ បានឆ្មក់ចុះពិនិត្យអនុលោមភាពម៉ូតូធំទំនើបៗជាច្រើន ដែលប្រមូលផ្ដុំគ្នា នៅខណ្ឌជ្រោយចង្វារកាលពីព្រឹកមិញនេះ។ យោងតាមប្រភពព័ត៌មាន បានឱ្យដឹងថា ចំនួនជាក់លាក់ម៉ូតូដែលត្រូវបានពិនិត្យនោះ មិនទាន់ត្រូវបានសមត្ថកិច្ចគយបញ្ជាក់ឲ្យដឹងនៅឡើយទេ ប៉ុន្ដែសេចក្ដីរាយការណ៍ពីកន្លែងពិនិត្យជាក់ស្ដែង ត្រូវបានគេអះអាងថា រកឃើញជាច្រើនគ្រឿងជាម៉ូតូអត់ពន្ធ ហើយខ្លះទៀតបង់ពន្ធទម្លាក់ឆ្នាំ។ សូមបញ្ជាក់ជូនថា ម៉ូតូធំជាច្រើនគ្រឿងនេះ បានប្រមូលផ្ដុំគ្នាដើម្បីត្រៀមធ្វើដំណើរកម្សាន្ដ ទៅខេត្តសៀមរាប ប៉ុន្ដែមិនទាន់បានចេញដំណើរផង ក៏ត្រូវសមត្ថកិច្ចគយចុះពិនិត្យតែម្ដង ហើយម៉ូតូធំទាំងនោះត្រូវបានគេដឹងថា មួយគ្រឿងខ្លះតម្លៃដល់ម៉ឺនដុល្លារ៕ ប្រភព៖ លោក Sorn Sopheak-ស៊ន សុភក្រ្ត
October 8, 2022 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា នៅរសៀលថ្ងៃសុក្រ ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស បានដឹកនាំកម្លាំងបញ្ជាកាដ្ឋាន បញ្ចប់បេសកកម្មដាំកូនឈើនៅតំបន់ភ្នំតាម៉ៅ សម្រេចជោគជ័យ ជាស្ថាពរ១០០ភាគរយហើយ។ ជាការឆ្លើយតបតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ របស់សម្តេច តេជោ នាយករដ្ឋមន្ត្រី និងបានប្រជុំដើម្បីប្រគល់ការគ្រប់គ្រងនៅតំបន់ភ្នំតាម៉ៅទៅឲ្យរដ្ឋបាលខេត្តតាកែវ រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម មន្ទីកសិកម្មខេត្ត រដ្ឋបាលស្រុកបាទី និងអាជ្ញាធរមូលដ្ឋាន រដ្ឋបាលឃុំក្រាំងឆ្នង់ និង
October 8, 2022 - អន្តរជាតិ
ថៃ៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Thaiger នៅថ្ងៃសុក្រ ទី៧ ខែតុលានេះបានឲ្យដឹងថា ក្រុមគ្រួសាររបស់ជនរងគ្រោះក្នុងហេតុការណ៍បាញ់សម្លាប់យ៉ាងរង្គាលនៅមណ្ឌលថែទាំកុមារថៃនៅក្នុងប្រទេសនឹងទទួលបានប្រាក់សំណងជាង ១សែនបាត (២,៦៦០ ដុល្លារអាមេរិក) ពីអាជ្ញាធរថៃ។ បើតាមនាយកដ្ឋានការពារសិទ្ធិនិងសេរីភាពជនរងគ្រោះនៃក្រសួងយុត្តិធម៌ថាបានបញ្ជាក់ថា ប្រាក់សំណងនោះនឹងត្រូវបែងចែកជាកញ្ចប់តូចៗមួយចំនួនដូចជា គ្រួសារដែលមានជនរងគ្រោះម្នាក់ស្លាប់បាត់បង់ជីវិតនឹងទទួលបានប្រាក់សំណងចំនួន ៥០,០០០បាត (១,៣៣០ ដុល្លារអាមេរិក) ប្រាក់ចំនួន ២០,០០០បាត (៥៣២ ដុល្លារអាមេរិក) សម្រាប់រៀបចំបុណ្យសព និងប្រាក់បន្ថែមចំនួន ៤០,០០០បាត (១,០៦៥ ដុល្លារអាមេរិក) សម្រាប់ការចំណាយផ្សេងៗ។ ដោយឡែកសម្រាប់គ្រួសារដែលមានអ្នករងរបួសម្នាក់នឹងទទួលបានប្រាក់សំណងចំនួន ៤០,០០០បាត (១,០៦៥ ដុល្លារអាមេរិក) សម្រាប់ព្យាលបាលជំងឺ ប្រាក់ចំនួន២០,០០០បាត
October 8, 2022 - អន្តរជាតិ
តាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានរាយការណ៍ថា ប្រធានាធិបតីបេឡារុស្សគឺលោក Alexander Lukashenko បានជូនត្រាក់ទ័រជាកាដូ សម្រាប់លោក វ្ល៉ាឌីមៀ ពូទីន ក្នុងឱកាសខួបកំណើតគម្រប់ ៧០ឆ្នាំ របស់គាត់។ លោក Lukashenko បានបញ្ជាក់ពីព័ត៌មាននេះ ខណៈដែលលោកបានទៅកាន់ទីក្រុងកំណើតរបស់លោក ពូទីន នៅទីក្រុង St Petersburg ជាកន្លែងដែលលោក ពូទីន កំពុងធ្វើជាម្ចាស់ផ្ទះទទួលមេដឹកនាំនៃប្រទេសអតីតរដ្ឋសូវៀតផ្សេងទៀត។ លោក Lukashenko ដែលជា «មេដឹកនាំផ្តាច់ការចុងក្រោយ» ដែលបានកាន់អំណាចយូរជាងមេដឹកនាំរុស្ស៊ី (ចាប់តាំងពីឆ្នាំ ១៩៩៤) ហើយរដ្ឋបាលរបស់គាត់ក៏ស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់លោកខាងលិចផងដែរនោះ បានមកទីក្រុង St Petersburg
October 8, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពី ស្ថានភាពអាកាសធាតុ ឱ្យបានជ្រាបថា៖ យោងតាមស្ថានភាពអាកាសធាតុ ដែលបាននឹងកំពុងវិវត្តជាក់ស្ដែង នឹងបន្តវិវត្តជាបន្តបន្ទាប់បានបង្ហាញឱ្យឃើញថា ព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅក្នុងតំបន់ប្រសព្វរវាងទ្រនុងសម្ពាធខ្ពស់ពីចិន និងជ្រលងសម្ពាធទាប ដែលរុញច្រានពីភាគខាងក្រោម នៃសមុទ្រចិនខាងត្បូង។ ជាមួយគ្នានោះ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ក៏នឹងអាចកើតមានសម្ពាធទាបសកម្ម(Active Low) ដើរចូលមកលើភាគអាគ្នេយ៍នៃប្រទេសវៀតណាម។ លក្ខណៈបែបនេះ នឹងធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ ភ្លៀងនឹងនៅតែបន្តធ្លាក់លើផ្ទៃប្រទេស។ ក្នុងនោះបណ្ដាខេត្តនៃតំបន់ខ្ពង់រាបឦសាន និងពាយព្យជាប់ជួរភ្នំដងរែក
October 8, 2022 - អន្តរជាតិ
ហុងកុង៖ ពេជ្រពណ៌ស៊ីជម្ពូមួយគ្រាប់ត្រូវគេរំពឹងថា នឹងអាចលក់ចេញក្នុងតម្លៃរហូតដល់ជាង ២០លានផោន (ជាង ២២លានដុល្លារអាមេរិក) នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃសុក្រ ទី៧ ខែតុលានេះ។ តាមគម្រោងពេជ្រដ៏កម្រនេះនឹងត្រូវដាក់លក់តាមរយៈការដេញថ្លៃនៅក្នុងកម្មវិធីដេញថ្លៃដ៏ធំមួយ ដែលនឹងត្រូវរៀបចំឡើងនៅក្នុងទីក្រុងហុងកុងនៅចុងសប្តាហ៍នេះ។ ពេជ្រស៊ីជម្ពូមួយគ្រាប់នេះត្រូវបានគេដាក់ឈ្មោះឲ្យថា The Williamson Pink Star មានទម្រង់ ១១,៥ ការ៉ាត់ មានរាងទ្រវែង ហើយពេជ្រនេះត្រូវបានគេកត់សម្គាល់ថា ជាប្រភេទពេជ្រកម្រដែលមានទំហំធំបំផុតលំដាប់ទី ៣នៅលើពិភពលោក។ គេនៅចាំបានថា ពេជ្រដ៏កម្រនិងធំបំផុតមានទម្ងន់រហូតដល់ ៥៩,៦០ ការ៉ាត់ ដែលត្រូវបានគេដាក់លក់ក្នុងតម្លៃរហូតដល់ ៧១,២លានដុល្លារកាលពីឆ្នាំ ២០១៧
October 8, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ បានបង្ហាញតារាប្រព្រឹត្តទៅនៃវិញ្ញាសា ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងធ្វើឡើងរយៈពេល២ថ្ងៃ គឺថ្ងៃទី០៥ ដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ សម្រាប់ថ្នាក់វិទ្យាសាស្ត្រ និងថ្នាក់សង្គមដូចខាងក្រោម៖ ប្រភព៖ MoEYS Cambodia
October 8, 2022 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា តំណាងរាជរដ្ឋាភិបាលកម្ពុជាឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២នេះ បានជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំព្រះដាក់ និងជម្រាបជូនពីបញ្ហាដីធ្លីរបស់ពួកគាត់។ ឯកឧត្តម ជា សុផារ៉ា បានមានប្រសាសន៍ប្រាប់ទៅប្រជាពលរដ្ឋនៅឃុំព្រះដាក់នេះថា ប្រជាពលរដ្ឋត្រូវហ្នឹងនរ យើងអត់មានធ្វើការរុះរើបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិទាំង០៦ របស់ ឃុំព្រះដាក់នេះទេ។
October 7, 2022









