Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា យោងទៅតាមអនុក្រឹត្យលេខ៦៥៨ អនក្រ.តត ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ អគ្គស្នងការនគរបាលជាតិ បានសម្រេចប្រគល់ភារកិច្ចជូនថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ ចំនួន ១៧រូប។ អគ្គស្នងការនគរបាលជាតិ សម្រេចប្រគល់ភារកិច្ចជូនថ្នាក់ដឹកនាំអគ្គស្នងការរង នៃស្នងការដ្ឋាននគរបាលជាតិ ដូចខាងក្រោម៖ ប្រភព៖ ក្រសួងព័ត៌មាន

    October 6, 2022
  • ព័ត៌មានជាតិ

    ស្រុកកំពង់ត្រឡាច៖ យោតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ រដ្ឋបាលស្រុកកំពង់ត្រឡាច បានចេញសេចក្តីជូនដំណឹង ស្តីពី ការផ្អាកធ្វើចរាចរណ៍បណ្តោះអាសន្ន ចំពោះយានយន្តគ្រប់ប្រភេទ លើកំណាក់ផ្លូវលេខ១៥២ ចន្លោះចាប់ពីភូមិចំបក់ថ្នម ទៅភូមិកំពង់ប្រាសាទ ឃុំសប។ រដ្ឋបាលស្រុកកំពង់ត្រឡាច សូមគោរពជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបជាព័ត៌មាន ដោយស្ថានភាពទឹកជំនន់ទឹកទន្លេបានហក់ឡើងខ្ពស់ បណ្តាលឱ្យលេចកំណាត់ផ្លូវ លេខ១៥២ នៅ ចន្លោះចាប់ពីភូមិចំបក់ផ្អែម ទៅភូមិកំពង់ប្រាសាទ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មិនអាចធ្វើ ចរាចរណ៍ឆ្លងកាត់បាន អាជ្ញាធរស្រុកសម្រេចបិទការធ្វើចរាចរណ៍ឆ្លងកាត់ជាបណ្តោះអាសន្ន រហូតដល់ទឹកស្រកគោកផ្លូវ ទើបអាចអនុញ្ញាតិឱ្យធ្វើចរាចរណ៍ជាធម្មតាឡើងវិញ។ ដោយយល់ឃើញថាខ្លាចមានគ្រោះថ្នាក់ ឬហានិភ័យណាមួយ

    October 6, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពី កាលបរិច្ឆេទ និងទីកន្លែងប្រឡងជ្រើសរើសបេក្ខជនបញ្ចូលក្នុងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២២។ គណៈកម្មការរៀបចំការប្រឡងរាជធានីភ្នំពេញ សូមជូនដំណឹងដល់បេក្ខជន-បេក្ខនារី ដែលបានដាក់ពាក្យសុំចុះឈ្មោះចូលរួមនៅក្នុងការប្រឡងជ្រើរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២២ បម្រើការងារនៅ មណ្ឌលអប់រំកែប្រែទី១ មណ្ឌលយុវនីតិសម្បទា និងពន្ធនាគាររាជធានីភ្នំពេញ ជ្រាបថា កាលបរិច្ឆេទនៃការប្រឡង នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៩ ខែតុលា ឆ្នាំ២០២២ នៅមណ្ឌលប្រឡងវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក ដែលមានទីតាំងស្ថិតនៅលើមហាវិថីកម្ពុជាក្រោម សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

    October 6, 2022
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពីការផ្អាករថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ ធ្វើចរាចរណ៍ចូលក្នុងក្រុងបាត់ដំបង ជាបណ្ដោះអាសន្ន។ ដោយស្ថានភាពជំនន់ទឹកស្ទឹងសង្កែ បាននឹងកំពង់ជន់ឡើងជាហេតុបណ្ដាលឱ្យលិចលង់នៅតាមបណ្ដាលផ្លូវមួយចំនួនក្នុងក្រុងបាត់ដំបង ដែលការជន់លិចនេះអាចធ្វើឱ្យប៉ះពាល់ដល់ផ្លូវថ្នល់ មិនអាចទ្រនឹងទម្ងន់របស់រថយន្តធុនធ្ងន់បានទេ។ ដើម្បីបង្ការគ្រោះថ្នាក់ដែលកើតមានឡើងជាយថាហេតុ និងទប់ស្កាត់ការខូចខាតផ្លូវថ្នល់ រដ្ឋបាលខេត្ត សូមធ្វើការផ្អាករថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទធ្វើចរាចរណ៍ចូលក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង ជាបណ្ដោះអាសន្ន។ រដ្ឋបាលខេត្ត សង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា សាធារណជន ដែលជាម្ចាស់រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ នឹងចូលរួមសហការអនុវត្តកុំបីខាន ៕ ប្រភព៖ មន្ទីរសុខាភិបាលខេត្តបាត់ដំបង Battambang Provincial Health Department

    October 6, 2022
  • ព័ត៌មានជាតិ

    ខេត្តកែប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រោយពីអញ្ជើញបងប្អូនអាជីវករចូលប្រជុំកាលពីពេលថ្មីៗ នៅសាលាក្រុងកែប ដើម្បីលើកយកបញ្ហា និងដំណោះស្រាយនានា ជុំវិញភាពរញ៉េរញ៉ៃនៅតាមបណ្តោយឆ្នេរកែប នារសៀលថ្ងៃទី០៤ខែតុលានេះ លោកអភិបាលក្រុងកែប បានដឹកនាំគណៈបញ្ជាការឯកភាពក្រុងកែប ចុះវាស់វែង និងរៀបចំសំណង់នានា ដែលអាជីវករបានសង់រំលោភលើផ្លូវសាធារណៈ និងគំរបលូជាដើម ដោយទុកពេលឱ្យត្រឹមថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២នេះ ឱ្យម្ចាស់សំណង់ទាំងនោះរើចេញជាកំហិត។ លោកខេង យ័ន អភិបាលក្រុងកែប បានឱ្យដឹងថា ដូចដែលបានព្រមព្រៀងគ្នាជាមួយបងប្អូនអាជីវករក្នុងការជួបគ្នានៅសាលាក្រុងកែប ដោយយើងសម្រេចមិនអនុញ្ញាតឱ្យ មានការលក់ដូរនៅថ្ងៃច័ន្ទ ដល់ សុក្រ នោះទេ ហើយការស្នើពីអាជីវករយើងអនុញ្ញាតឱ្យលក់នៅថ្ងៃបុណ្យទាន

    October 6, 2022
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times បានឲ្យដឹងថា​ អាជ្ញាធរម៉ាឡេស៊ីបានសម្រេចដាក់ចេញនូវវិធានការបន្ទាន់ច្រើននៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ ខែតុលា ដើម្បីត្រៀមទប់ទល់ជាមួយនឹងទឹកជំនន់ ដែលអាចនឹងកើតមាននៅក្នុងពេលដ៏ខ្លីខាងមុខនេះ។ បើតាមលោក Tuan Ibrahim Tuan Man ជារដ្ឋមន្ត្រីក្រសួងបរិស្ថាននិងធនធានទឹកបានបញ្ជាក់ថា វិធានការដែលអាជ្ញាធរម៉ាឡេស៊ីបានសម្រេចដាក់ជាបន្ទាន់នេះគឺជាវិធានការមានរយៈពេលខ្លី មានការចំណាយតិច តែមានប្រសិទ្ធភាពខ្ពស់ក្នុងការឆ្លើយតបនឹងគ្រោះទឹកជំនន់ ពោលគឺជំនន់ទឹកភ្លៀងដែលអាចកើតមានយ៉ាងឆាប់រហ័ស ខណៈបើយោងតាមការព្យាការណ៍គឺជំនន់ទឹកភ្លៀងនោះអាចនឹងកើតមាននៅតំបន់សំខាន់ៗមួយចំនួននៅដើមខែក្រោយឬអាចលឿនជាងនេះ ប្រសិនភ្លៀងមូសុងបន្តធ្លាក់ខ្លាំងលើសពីការរំពឹងទុក។ លោក Tuan Ibrahim Tuan Man បានបន្តថា តាមរយៈវិធានការខាងលើនេះគឺគេនឹងត្រូវប្រើប្រាស់ថវិកាជាតិប្រមាណជា ១០,៥៣ លានរីងហ្គីត (២,២៧ លានដុល្លារ)

    October 6, 2022
  • ព័ត៌មានជាតិ

    រាចធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីបើកសន្និសីទ «ចក្ខុវិស័យកម្ពុជាឆ្នាំ២០២២»ក្រោមមូលបទ«ការស្តារកម្ពុជាឡើងវិញ៖ ការអភិវឌ្ឍប្រកបដោយនិរន្តរភាព បន្ទាប់ពីវិបត្តិជំងឺកូវីដ១៩»។ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងថ្លែងសុន្ទរកថាគន្លឹះពាក់ព័ន្ធនឹងវិបត្តិជំងឺកូវីដ ១៩ ក៏ដូចជាយុទ្ធសាស្ត្រមួយ ចំនួនរបស់រាជរដ្ឋាភិបាល ក្នុងការស្តារប្រទេសក្រោយវិបត្តិនៃជំងឺឆ្លងសាកលមួយនេះ ។ សន្និសីទ «ចក្ខុវិស័យប្រទេសកម្ពុជា» គឺ ជាវេទិកាដ៏មានសារសំខាន់ប្រមូលផ្តុំអ្នក ជំនាញ បើកកិច្ចពិភាក្សាលើប្រធានបទនានា ពាក់ព័ន្ធបញ្ហាសេដ្ឋកិច្ច និងសង្គម ដើម្បីជាធាតុចូលសម្រាប់ដោះស្រាយបញ្ហាប្រឈម និងស្វែងរកកាលានុវត្តភាពសម្រាប់ជំរុញដល់ការអភិវឌ្ឍនៅកម្ពុជា។ សន្និសីទ «ចក្ខុវិស័យប្រទេសកម្ពុជា»

    October 6, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ស្របពេលដែលឱសានវាទនៃយុទ្ធនាការចុះបញ្ជីរថយន្ដចង្កូតស្ដាំ ដែលនឹងត្រូវផុតកំណត់នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ ខណៈរថយន្ដចង្កូតស្ដាំនៅសល់ដែលចុះបញ្ជីរួច ហើយម្ចាស់រថយន្ដខកខានមិនទាន់បានចូលរួមមកបង់ពន្ធ និងអាករនោះឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានលើកឡើងថា អគ្គនាយកដ្ឋានគយ នឹងលើកជាជម្រើស និងជាសំណូមពរជូនថ្នាក់ដឹកនាំ ពិនិត្យ និងសម្រេច ដើម្បីសុំការពន្យារពេលមួយរយៈទៀត ជូនដល់ម្ចាស់រថយន្ដចង្កូតស្ដាំដែលនៅសេសសល់ចំនួន ៣ ៨៣៨ គ្រឿង ដើម្បីផ្ដល់ឱកាសដល់ម្ចាស់រថយន្ដអាចស្វែងរកថវិកាមកបង់ពន្ធ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពីវឌ្ឍនភាពនៃការអនុវត្ដប្រមូលពន្ធលើយានយន្ដគ្មានពន្ធ និងអាករនាំចូលដែលមានស្រាប់ក្នុងប្រទេស នាព្រឹកថ្ងៃទី០៥ ខែតុលា

    October 5, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ ករណីរថយន្ដស៊េរីទំនើប Rolls-Royce ពណ៌ខ្មៅ ពាក់ផ្លាកលេខពោធិ៍សាត់ 2D-7777 ដែលត្រូវបានម៉ូតូកង់បីកៀរបណ្ដាលឲ្យរងនូវការខូចខាតអស់មួយចំហៀងផ្នែកខាងស្ដាំនោះ ម្ចាស់រថយន្ដសម្រេចមិនយកសំណងពីភាគីកង់បីទេ។ មន្ដ្រីនគរបាលខណ្ឌបឹងកេងកង បានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា ក្រោយកើតហេតុបន្ទាប់ពីជជែកគ្នាមួយសន្ទុះធំនោះ ម្ចាស់រថយន្ដស៊េរីទំនើប Rolls-Royce សម្រេចចិត្តបញ្ចប់រឿងរ៉ាវនៅកន្លែងកើតហេតុតែម្ដង ដោយមិនទាមទារឲ្យអ្នកបើកម៉ូតូកង់បីដឹកឥវ៉ាន់នោះ សងប្រាក់ចំពោះអ្វីដែលបានធ្វើឲ្យខូចខាតនោះឡើយ។ អ្នកបើកម៉ូតូកង់បី ក៏បានសុំទោសចំពោះកំហុសរបស់ខ្លួន និងអរគុណចំពោះទឹកចិត្តសណ្ដោប្រណី របស់ម្ចាស់រថយន្ដខាងលើ។ សូមបញ្ជាក់ផងដែរថា វេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃខែដដែល រថយន្ដស៊េរីទំនើប Rolls-Royce ពណ៌ខ្មៅ ពាក់ផ្លាកលេខពោធិ៍សាត់ 2D-7777 ត្រូវម៉ូតូកង់បីដឹកឥវ៉ាន់បើកកៀរ បណ្ដាលឲ្យរងការខូចខាតអស់មួយចំហៀងផ្នែកខាងស្ដាំ ពេលរថយន្ត

    October 5, 2022
  • ព័ត៌មានជាតិ

    រាជធានីភំ្នពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា នៅថ្ងៃពុធ ១០កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ ដល់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន ៕ ប្រភព៖ អគ្គិសនីកម្ពុជា – EDC

    October 5, 2022