Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១២ថ្ងៃត្រង់ រថយន្ដស៊េរីទំនើប Rolls-Royce ពណ៌ខ្មៅ ពាក់ផ្លាកលេខពោធិ៍សាត់ 2D-7777 ត្រូវម៉ូតូកង់បីដឹកឥវ៉ាន់បើកកៀរ បណ្ដាលឲ្យរងការខូចខាតអស់មួយចំហៀងផ្នែកខាងស្ដាំ ពេលរថយន្ត និងម៉ូតូកង់បីកំពុងធ្វើដំណើរស្របទិសគ្នា ហេតុការណ៍នេះស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៧៣ សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ហេតុការណ៍ខាងលើ បានបន្តថា ក្រោយពេលកើតហេតុ ម្ចាស់ម៉ូតូកង់បីបានជជែកចរចាគ្នាជាមួយម្ចាស់រថយន្ដ តែមិនទាន់ដឹងថា ដំណោះស្រាយយ៉ាងណានោះទេ ហើយគេក៏មិនទាន់ដឹងថា តើម្ចាស់រថយន្ដទាមទារសំណងប៉ុន្មានពីអ្នកបើកកង់បីនោះដែរ។ កម្លាំងសមត្ថកិច្ចក៏បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីពិនិត្យស្ថានភាពជាក់ស្ដែងផងដែរ និងបានឲ្យម្ចាស់រថយន្តបើកមកចតនៅជាប់របងវត្តសិនដើម្បីធ្វើការដោះស្រាយ៕ ប្រភព៖ លោក Sorn Sopheak-ស៊ន សុភក្រ្ត

    October 5, 2022
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង៖​ តាមការបញ្ជាក់ពី រដ្ឋបាលក្រុងបាត់ដំបង បានឲ្យដឹងថា ស្ថានភាពទឹកស្ទឹងសង្កែ ក្រុងបាត់ដំបង ព្រឹកថ្ងៃទី៥ ខែតុលា​ឆ្នាំ២០២២ ឡេីងដល់កម្ពស់១៣.៦០ម៉ែត្រ។ សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសង្កែ​សូមបង្កេីនការប្រុងប្រយត្ន័អោយខ្ពស់ ជាពិសេសជនចាស់ជរា ជនពិកា កុមារតូចៗជាដេីម។ ក្នុងនោះផងដែរនាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ ដដែល ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ក៏បានធ្វើការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់ឯកឧត្តមឲ្យដឹងផងដែរថា ជំនន់ទឹកភ្លៀងចាប់ផ្តើមច្រាលពីក្នុងស្ទឹងសង្កែចូលមកក្នុងក្រុងបាត់ដំបងហើយ។ ប្រសិនបើមិនមានភ្លៀងច្រើននៅផ្នែកខាងលើបន្តទៀតទេ ទឹកនឹងឆាប់ស្រកទៅវិញ៕ ប្រភព៖ រដ្ឋបាលក្រុងបាត់ដំបង, ឯកឧត្តម សុខ លូ

    October 5, 2022
  • អន្តរជាតិ

    ក្រោយពីបានដាក់លក់ទូរស័ព្ទដ៏ល្បី iPhone 14 ដែលចេញជាផ្លូវការនៅពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២២ ប៉ុន្តែដោយសារកត្តាជាច្រើន គេបានរកឃើញថា នៅតំបន់ខ្លះ iPhone 14 ប្រហែលជាលក់មិនបានច្រើនទេ បើប្រៀបធៀបជាមួយនឹងជំនាន់មុន ហើយវាអាចបណ្តាលឱ្យមនុស្សមួយចំនួនរងផលប៉ះពាល់ទាំងស្រុងទៀតផង។ ជាក់ស្តែងកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ គេហទំព័រ Liberty Times Net បានរាយការណ៍ពីរឿងកំពុងរីករាលដាលនៅក្នុងប្រទេសចិន ដោយមនុស្សមួយចំនួនបានប្រមូលទិញ iPhone 14 ជាច្រើនស្តុកទុក ហើយក៏បាន​សម្រេច​ចិត្ត​យក​ទូរស័ព្ទនោះ ​​ចេញមកដាក់​លក់​នៅ​តាមចិញ្ចើមផ្លូវមួយក្នុង​តំបន់ Tian Huan ទីក្រុងក្វាងចូវ ដែលមានតម្លៃថោកជាងទីផ្សារ ​ព្រោះ​ចង់លក់​យក​លុយ​មក​វិញ ដោយសារបារម្ភថា

    October 5, 2022
  • ព័ត៌មានជាតិ

    ក្នុងអំឡុងពេលជួបពិភាក្សាទ្វេភាគី ជាមួយ លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នាយករដ្ឋមន្ត្រីគុយបា ដែលកំពុងទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃអង្គារទី០៤ ខែតុលា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានជម្រាបសមភាគីថា សម្តេចថ្កោលទោសការបាញ់ម៉ីស៊ីល ឆ្លងកាត់ប្រទេសជប៉ុន ដែលបានធ្វើឡើងដោយ សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានប្រាសាសន៍ថា ឥរិយាបទរបស់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ គឺប្រកបដោយគ្រោះថ្នាក់ និងជាការបំពានមួយទៀតទៅលើសេចក្តីសម្រេចនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានបញ្ចេញទស្សនៈ ចំពោះសង្គ្រាមនៅអ៊ុយក្រែនផងដែរ។ កម្ពុជាយល់អំពីហេតុផលប្រវត្តិសាស្ត្រ យល់អំពីការព្រួយបារម្មណ៍ផ្នែកសន្តិសុខ និងភាពស្មុគស្មាញនៃបញ្ហា ប៉ុន្តែ សម្តេចតេជោនាយករដ្ឋមន្តី បានមានប្រសាសន៍ថា

    October 5, 2022
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង៖ កាលពីពេលយប់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ រដ្ឋបាលខេត្តបាត់ដំបង បានធ្វើការបង្ហោះចែកចាយរូបភាពដ៏ស្រស់ស្អាតនៃ វេទិកាអុំទូកខេត្តបាត់ដំបង នាពេលរាត្រី មុននឹងពិធីសម្ពោធប្រើប្រាស់ជាផ្លូវការនាពេលខាងមុខ។ វេទិកាអុំទូកក៏ធំស្កឹមស្កៃស្ថិត នៅជាប់មាត់ស្ទឹងសង្កែ ខេត្តបាត់ដំបងប៉ែកខាងលិច ដែលសាងសង់ឡើងតាមរចនាបថបែបបុរាណរបស់ខ្មែរ លាយឡំរចនាបថជំនាន់បារាំងខ្លះផងនោះ។ តាមមន្រ្តីជំនាញបានបញ្ជាក់ថាវេទិកាអុំទូកខេត្តបាត់ដំបងថ្មីនេះ អាចផ្ទុកមនុស្សបានប្រមាណ ៤០០ នាក់នៅពេលដែលសាងសង់រួច។ តាមទស្សនៈនៃការរចនាអគារវេទិកាអុំទូកដែលរៀបចំដោយរដ្ឋបាលខេត្តបាត់ដំបងនេះ បានបង្ហាញថា ក្បាច់រចនាបថនានារបស់ខ្មែរក្នុងសម័យបុរាណនិងសំណង់សម័យ អាណានិគមបារាំងផងដែរ ត្រូវបានយកមកផ្គុំដំឡើង ក្នុងវេទិកាដ៏ធំសម្បើមនេះ ដោយសុទ្ធសឹងតែសំរិតសំរាំងយកគំរូតាមអគារបេតិកភ័ណ្ឌ ដែលមានអាយុកាលខ្ទង់រយឆ្នាំមកបញ្ចូលគ្នា ដូចជា អគារសាលាខេត្ត ចាស់ដែលមាន អាយុ១១៧ឆ្នាំសាងសង់ក្នុងសម័យបារាំង និងសិក្សាយក លំនាំតាមទម្រង់ព្រះរាជដំណាក់ផែ មកជាទម្រង់អគារវេទិកានេះតែម្តង។ លក្ខណៈពិសេសនៃអគារនេះដែលមានដំបូលសញ្ញាកាកបាទបួនទិសធំៗមានបង្ហាញនូវហោជាងយ៉ាងស្រស់ឆើតឆាយ។

    October 5, 2022
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ស្ថានភាពទឹកជំនន់នៅក្នុងខេត្តកំពង់ធំមានការកើនឡើង បណ្តាលឱ្យក្រុង ស្រុក ចំនួន០៧ រងផលប៉ះពាល់ សាលារៀនចំនួន៥០បានផ្អាកជាបណ្តោះអាសន្ន ក្នុងចំណោម៧៤សាលាបានជន់លិច។ អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍! លោក សុខ ហៃ អភិបាល រងខេត្តកំពង់ធំ បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជា នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២នេះថា គិតត្រឹមម៉ោង៦ព្រឹកមិញ ស្ថានភាពទឹកស្ទឹងសែនហាក់មានសភាពកើនឡើង ពោលគឺទឹកឡើងជាងម្សិលមិញប្រហែល៥ហ៊ុន។ លោកបន្តថាស្ថានភាពជំនន់ទឹកភ្លៀង ក្នុងខេត្តកំពង់ គិតមកដល់បច្ចុប្បន្ន បានជន់លិចស្រុក ក្រុងចំនួន៧ រួមមាន៖ ស្រុកសណ្តាន់ ស្រុកកំពង់ស្វាយ ស្រុកប្រាសាទសំបូរ ស្រុកប្រាសាទបាល័ង្គ ស្រុកស្ទោង

    October 5, 2022
  • ព័ត៌មានជាតិ

    ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបំភ្លឺថា ” បន្ទាប់ពីបានឃើញគណនី TikTok មួយដែលមានឈ្មោះថា Leng Barang បានសរសេរបង្ហោះក្នុងបណ្តាញសង្គម TikTok កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ មានខ្លឹមសារថា “ជឿហើយខ្មែរអាចធ្វើបានមែនវីដេអូនេះផ្ងើជូនអ្នកអត់លុយហើយចង់ជិះម៉ូតូបែទៅបង់រំលស់ម៉ូតូពីក្រុមហ៊ុនអត់ផ្លាកលេខសមត្ថកិច្ចមិនអនុគ្រោះទេ នេះហើយពាក្យស្លោកដែលថា (កាត់បន្ថយភាពក្រីក្រ) គឺកាត់អ្នកក្រឲ្យស្លាប់អស់ទុកតែអ្នកមាន” ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបកស្រាយបំភ្លឺនិងបដិសេធចំពោះការចុះផ្សាយខុសពីការពិតចំពោះករណីនេះ ជាក់ស្តែងកាលពីខែកញ្ញា ឆ្នាំ២០២២ មន្ត្រីចរាចរណ៍ និងកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានដាក់គោលដៅរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ត្រង់ចំណុចស្ពានទឹកថ្លា ផ្លូវជាតិលេខ៣ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ប្រហែលជាម៉ោង០៩:០០នាទី ក៏មានបុរសម្នាក់បានបើកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ គ្មានផ្លាកលេខឆ្លងកាត់គោលដៅក៏សមត្ថកិច្ចហៅឲ្យឈប់ដើម្បីធ្វើការត្រួតពិនិត្យរកឯកសារផ្សេងៗ

    October 5, 2022
  • អន្តរជាតិ

    យោងតាមសេចក្តីជូនដំណឹងពី ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន បានឲ្យដឹងថា រដ្ឋាភិបាលជប៉ុនបានសម្រេចកែសម្រួលវិធានការព្រំដែន ចំពោះអ្នកដំណើរបរទេស ដែលមានបំណងធ្វើដំណើរចូលប្រទេសជប៉ុន ដោយចាប់អនុវត្តន៍ពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ ដូចខាងក្រោម៖ + លុបចោលលក្ខខណ្ឌតម្រូវនៃការបំពេញ Entrants, Returnees, Follow-up System (ERFS) និងបើកដំណើរការទិដ្ឋាការចូលប្រទេសជប៉ុនសម្រាប់ទេសចបរទេសឡើងវិញ ដោយលើកលែងការរឹតត្បិតទិដ្ឋាការទេសចរណ៍សម្រាប់តែកញ្ចប់ទេសចរណ៍ (package tours)។ + ចាប់អនុវត្តន៍ឡើងវិញនូវការលើកលែងទិដ្ឋាការចំពោះបណ្តាប្រទេស ដែលមានកិច្ចព្រមព្រៀងលើការលើកលែងទិដ្ឋាការ។ + លើកលែងការធ្វើតេស្តនៅពេលមកដល់ចំពោះអ្នកដំណើរពីបរទេស ដែលមិនមានរោគសញ្ញាសង្ស័យថាបានឆ្លងមេរោគកូវីដ-១៩ និងមានវិញ្ញាបនបត្របញ្ជាក់ពីការចាក់វ៉ាក់សាំងកូវីដ-១៩ ដែលមានក្នុងបញ្ជីអនុញ្ញាប្រើប្រាស់បន្ទាន់ដោយអង្គការសុខភាពពិភពលោក (WHO) ចំនួន ០៣ ដូស ឬវិញ្ញាបនបត្របញ្ជាក់លទ្ធផលតេស្ត

    October 5, 2022
  • ព័ត៌មានជាតិ

    ក្រសួងសាធារណការ និងដឹកជញ្ជូន សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាបានជ្រាបថា នៅគ្រប់ស្ថានភាពផ្លូវ ជាពិសេសផ្លូវល្បឿនលឿន គឺមិនអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទបើកបរបញ្ច្រាសទិសចរាចរណ៍ឡើយ។ សូមបញ្ជាក់ផងដែរថា៖ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានរបារខណ្ឌចែកទិសចរាចរណ៍ និងមានគន្លងច្បាស់លាស់ និងមិនអនុញ្ញាតឱ្យមានការឆ្លងកាត់ និងបត់ត្រលប់ក្រោយឡើយ។ ក្នុងករណីបត់ត្រឡប់ក្រោយលើផ្លូវល្បឿនលឿន ដាច់ខាតអ្នកបើកបរត្រូវប្រើប្រាស់ច្រកចេញ-ចូល តាមស្ថានីយទាំង៨ទីតាំង ដើម្បីបត់ត្រឡប់ក្រោយ។ ក្រសួងសង្ឃឹមយ៉ាងមុតមាំថា អ្នកបើកបរគ្រប់រូបនឹងចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងសេចក្ដីណែនាំ ឱ្យបានខ្ជាប់ខ្ជួន ដើម្បីសុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អក្នុងការធ្វើដំណើរ។ «សូមបើកបរដោយស្មារតីទទួលខុសត្រូវ» «ថ្ងៃនេះ ថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍»

    October 5, 2022
  • ព័ត៌មានជាតិ

    ខេត្តព្រះវិហារ៖ យោងតាមការចុះផ្សាយរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ដោយស្ថានភាពគ្រោះទឹកជំនន់ទឹកភ្លៀងបានបន្តឡើងរហូតកម្រិតប្រកាសអាសន្ន មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ បានសម្រេចផ្អាកចរាចរណ៍បណ្តោះអាសន្នរថយន្តគ្រប់ប្រភេទ លើកំណាត់ផ្លូវជាតិលេខ៩២ ចាប់ពីចំណុចគីឡូម៉ែត្រលេខ១០០ ដល់គីឡូម៉ែត្រលេខ១០១ ស្ថិតក្នុងឃុំមរកត (ចំណុចក្បាលដំរី) ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតមានសេចក្តីជូនដំណឹងសាជាថ្មី។ សូមអានខ្លឹមសារទាំងស្រុងរបស់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារដូចខាងក្រោម៖ ប្រភព៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ

    October 4, 2022