Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ បានសូមធ្វើការក្រើនរម្លឹកជាថ្មីម្ដងទៀត ជូនបងប្អូនប្រជាពលរដ្ឋឱ្យបានជ្រាបថា៖ គ្រប់ទោចក្រយានយន្ត(ម៉ូតូ) ដែលមានទំហំស៊ីឡាំងតូចជាង 500cc ឬ កម្លាំងម៉ូទ័រ 27kW ចុះក្រោម មិនអនុញ្ញាតឱ្យធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ជាដាច់ខាត។ ក្រសួងសាធារណការ និងដឹកជញ្ជូន សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋគ្រប់រូបនឹងចូលរួមអនុវត្តតាមសេចក្ដីណែនាំ និងច្បាប់ចរាចរណ៍បានខ្ជាប់ខ្ជួន។ សូមបញ្ជាក់ថា ក្រសួងសាធារណការ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ បង្ហាញពីលក្ខខណ្ឌគួរយល់ដឹងអំពី ” មធ្យោបាយត្រូវបានហាមឃាត់ ” ដែលមិនអនុញ្ញាតនៅលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មុនពេលដាក់ដំណើរការសាកល្បង

    October 4, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុក ក្រសួងបរិស្ថាន បានឲ្យដឹងថា មន្រ្តីនៃមន្ទីរបរិស្ថានរាជធានីភ្នំពេញ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញ លោក ប៉ែន អ៊ៀតយៀន ជាប្រជាពលរដ្ឋម្នាក់ រស់នៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មកអប់រំ ឲ្យបញ្ឈប់ចោលសំរាមទៅក្នុងទន្លេ។ លោក កែន ផាន អនុប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញ បានធ្វើការណែនាំដល់ពលរដ្ឋឲ្យបញ្ឈប់សកម្មភាព យកសំរាមទៅបោះចោល ក្នុងប្រភពទឹក ឬទីសាធារណៈ និងស្នើឲ្យមានការចូលរួមលើកកម្ពស់បរិស្ថានអនាម័យឲ្យបានគ្រប់គ្នា។ សូមបញ្ចាក់ថា លោក ប៉ែន អ៊ៀតយៀន បានយកសំរាម ទៅបោះចោលក្នុងដងទន្លេចតុមុខ នៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ

    October 4, 2022
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ខេត្តកែបនិងខេត្តកំពត បានក្លាយជាខេត្តគោលដៅទេសចរណ៍ដ៏មានសក្កានុពលក្នុងបរិបទនៃជំងឺកូវីដ ១៩ ដោយសារខេត្តទាំងពីរនេះបានកែច្នៃនិងបង្កើតរមណីយដ្ឋានទេសចរណ៍ថ្មីៗជាច្រើនសម្រាប់ទាក់ទាញភ្ញៀវទេសចរ។ លោក អាំង សុវណ្ណរ័ត្ន អគ្គនាយករង នៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា វិស័យទេសចរណ៍ជាឆ្អឹងខ្នងជាតិមួយដ៏សំខាន់ ក្នុងការបង្កើនប្រាក់ចំណូលជូន ប្រជាពលរដ្ឋ និងមូលដ្ឋានពិសេសគឺសេដ្ឋកិច្ចជាតិ។ លោកបានបន្តថា នៅក្នុងវិបត្តិ១៩នេះ ខេត្តកែបនិងខេត្តកំពត គឺជាខេត្តមួយដែលមានអ្នកទេសចរទៅ មិនចេះដាច់ ដោយសារទីនោះមានប្រាសាទនៅក្នុងរូងភ្នំ ដែលជាបេតិកភណ្ឌថ្មី រួមផ្សំនឹងការទស្សនា អគារចាស់ ៗ ភ្នំបូកគោ រមណីយដ្ឋានទឹកឈូ មានឆ្នេរទេសចរណ៍ចំនួន៥

    October 4, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង០៦៖៣០នាទី កម្លាំងជំនាញការិយាល័យ ចុះល្បាតតាមដងផ្លូវព្រះសីហនុ កែងផ្លូវសុធារស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក៏ប្រទះឃើញជនសង្ស័យជិះម៉ូតូចំនួន២គ្រឿង មានគ្នាចំនួន៤នាក់ បានធ្វើសកម្មភាពឆក់កាបូបស្ពាយពីនារីរងគ្រោះកំពុងដើរតាមផ្លូវតែមិនបានសម្រេច ពេលនោះកម្លាំងជំនាញធ្វើការប្រដេញរហូតមកដល់ចំណុចមុខ សណ្ឋាគារកាំបូឌីយ៉ាណា លើផ្លូវព្រះសីសុវត្ថិ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ទើបធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់។ ឈ្មោះ ម៉ា ម៉ៅហ៊ាត ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅមិនពិតប្រាកដ

    October 4, 2022
  • ព័ត៌មានជាតិ

    យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម គង់ វិមាន អ្នក​នាំ​ពាក្យ​ក្រសួង​សាធារណការ ​និង​ដឹក​ជញ្ជូន បានឱ្យដឹងថា ក្រោយមានប្រជាពលរដ្ឋមួយចំនួន មានការងឿងឆ្ងល់ ទៅនឹងស្លាកសញ្ញាពូថៅដៃ លើផ្លូវល្បឿនលឿនក្រុងភ្នំពេញ-ព្រះសីហនុ ពេលនេះ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ បានបកស្រាយបញ្ជាក់យ៉ាងដូច្នេះថា៖​ ដោយសារស្លាកសញ្ញាពូថៅដៃនេះ ប៉ុន្មានថ្ងៃនេះខ្ញុំនិងក្រុមការងារមិនបានសម្រាកស្រួលទេ នេះក៏ដោយសារក្រុមហ៊ុនមុននិងដាក់មិនបានពិភាក្សាជាមួយក្រសួងជាមុនសិន ដោយគាត់ផលិតដាក់តាមផ្លូវជាសញ្ញាថា «ហាមកាប់ឈើ និងកាត់របងការពារសុវត្ថិភាពផ្លូវ»។ ដោយមានចម្ងល់ជាច្រើនពីបងប្អូនតាមបណ្ដាញទំនាក់ទំនងសង្គមលើស្លាកសញ្ញាពូថៅដៃនេះ ក្រសួងក៏បានអោយក្រុមហ៊ុនដកចេញរួចរាល់ហើយដែរ។ សូមបងប្អូនមេត្តាជ្រាប និងសូមមេត្តាអធ្យាស្រ័យ ដែលក្រុមហ៊ុនមានការភ័ណ្ឌច្រឡំដោយអចេតនានេះ និងសូមជូនពរការធ្វើដំណើរលើផ្លូវល្បឿនលឿនបានប្រកបដោយសេចក្តីសុខសុវត្ថិភាព និងជួយលើកតម្កើងសមិទ្ធិផលជាតិយើងទាំងអស់គ្នា ។ សូមអរគុណ ៕ ប្រភព៖ Kong Vimean

    October 4, 2022
  • ព័ត៌មានជាតិ

    យោងតាម រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្តីជូនដំណឹងស្តីពីការលើកពេល ពិធីអុំទូកខេត្តកំពង់ធំ ឆ្នាំ២០២២ ដោយសារតែកត្តាស្ថានភាពអាកាសធាតុ និងកម្ពស់ទឹកស្ទឹងសែនកំពុងហក់ឡើងជាបន្តបន្ទាប់ មិនអាចឲ្យទូកអុំឆ្លងកាត់ក្រោមស្ពានបាន ដូច្នេះពិធីអុំទូកដែលគ្រោងរៀងចំឡើងនៅថ្ងៃទី១៤-១៥កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៩-១០ ខែតុលា ឆ្នាំ២០២២ ត្រូវលើកពេលទៅពេលក្រោយ។ ពិធីអុំទូកនេះនឹងរៀបចំនៅពេលដែលកម្ពស់ទឹកស្ទឹងសែនមានលក្ខណៈសមស្របអាចឲ្យរៀបចំពិធីបាន សម្រាប់កាលបរិច្ឆេទជាក់លាក់ រដ្ឋបាលខេត្ត នឹងជូនដំណឹងជាថ្មី៕

    October 4, 2022
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ បានធ្វើការប្រកាសឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលកន្លងមកបានបាត់ម៉ូតូ អាចទៅពិនិត្យមើលនៅស្នងការការដ្ឋាននគរបាលខេត្តស្ទឹងត្រែងបាន។ ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានបញ្ជាក់ទៀតថា ក្នុងករណីរកឃើញម៉ូតូរបស់ខ្លួន គឺសូមបងប្អូនប្រជាពលរដ្ឋយកឯកសារទិញ-លក់ ឬឯកសារពាក់ព័ន្ធផ្សេងៗទៀត ដើម្បីបានទទួលយកម៉ូតូត្រលប់ទៅវិញ៕

    October 4, 2022
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ផ្ទៃដីដាំដុះដំណាំស្រូវ របស់ប្រជាពលរដ្ឋជាង ៣២០០០ហិកតា នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប កំពុងរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ខណៈមន្ត្រីជំនាញកំពុងចុះស្រង់ទិន្នន័យពីការខូចខាតពិតប្រាកដ។ លោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប បាន ប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជា នៅរសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២នេះថា ចាប់តាំងពីអំឡុងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២មក ស្ថានភាពជំនន់ទឹកភ្លៀងបានកើនឡើងជាបន្តបន្ទាប់ ធ្វើឱ្យមានផល ប៉ះពាល់ទៅដល់ស្រុកមួយចំនួនក្នុងចំណោយស្រុកក្រុងទាំង១២របស់ខេត្តសៀមរាប។ លោកបន្តថា មកដល់ពេលនេះ ស្ថានភាពទឹកនៅតំបន់ខ្លះបានស្រកចុះ និងតំបន់ខ្លះបានកើនឡើង ដោយសារទឹកហូរមកពីតំបន់ខាងលើ ដូច្នេះទំហំនៃផ្ទៃដីដំណាំស្រូវដែលរងផលប៉ះពាល់ សរុបចំនួនប្រមាណ

    October 4, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ បានសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី០៥ ខែតុលា ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ ឱ្យបានជ្រាបថា៖ ប្រព័ន្ធសម្ពាធទាប (ITCZ) បន្តអូសបន្លាយកាត់លើកម្ពុជាជាមួយនិងខ្យល់មូសុងនិរតីខ្សោយ។ ទន្ទឹមនោះការជួបប្រសព្វគ្នារវាងទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន (ភាគខាងជើង) និងសម្ពាធទាបដែលរុញពីក្រោម ក៏មានឥទ្ធិពលលើកម្ពុជាផងដែរ ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ ភ្លៀងនៅតែបន្តធ្លាក់ជាប់ជាបន្តបន្ទាប់ នៅលើផ្ទៃប្រទេស ដោយក្នុងនោះ៖ ១-តំបន់ទំនាបកណ្តាល៖ – សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C – សីតុណ្ហភាពអតិបរមា

    October 4, 2022
  • ព័ត៌មានជាតិ

    ខេត្តព្រះវិហារ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ឯកឧត្តមគីម រិទ្ធី អភិបាលខេត្តព្រះ វិហារបានមានប្រសាសន៍ កាលពីថ្ងៃទី២ខែតុលា ឱ្យដឹងថា នៅទូទាំងខេត្តព្រះវិហារ ជំនន់ទឹកភ្លៀងបានធ្វើឱ្យរងផលប៉ះពាល់ និងរងការបំផ្លិចបំផ្លាញផ្ទះប្រជាពលរដ្ឋ ១៤០ខ្នង លិចលង់ផ្ទៃដីស្រូវវស្សា ១ពាន់ ៩៦៣ហិកតា លិចផ្លូវប្រវែង ១ម៉ឺន ៤២៦ ម៉ែត្រ និងស្ពាន ២ កន្លែង បានរងការជន់លិច ។ ឯកឧត្តមអភិបាលខេត្ត បានបន្តថា ការជន់លិចលំនៅឋាន ផ្ទៃដីស្រូវស្រែ និងហេដ្ឋារចនា សម្ព័ន្ធនេះ គឺស្របពេល ដែលកម្ពុជា

    October 4, 2022