Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គិតចាប់ពីម៉ោង ៧៖០០នាទីព្រឹក ថ្ងៃទី០២ ដល់ម៉ោង ៧៖០០នាទីព្រឹក ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២នេះ មានយានយន្តចំនួន ១៤.៣២២ គ្រឿង បានធ្វើចរាចរណ៍លើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ តួលេខនេះបានបង្ហាញឱ្យឃើញពីកំណើននៃការធ្វើដំណើរលើផ្លូវល្បឿនលឿនក្នុងថ្ងៃទីពីរ នៃការដាក់ឱ្យដំណើរសាកល្បង ដែលស្មើនឹងជាង ៦០% បើធៀបនឹងតួលេខពីម្សិលមិញ។ នេះជាសញ្ញាណវិជ្ជមានមួយបង្ហាញថា ផ្លូវល្បឿនលឿនជម្រើសប្រសើរមួយសម្រាប់ការធ្វើដំណើរ និងការដឹកជញ្ជូនផងដែរ។ សូមជម្រាបជូនដែរថា៖ ក្នុងចំណោមយានយន្តដែលបានចរាចរ ក្នុងថ្ងៃទី២នេះ មានករណីដែលត្រូវការ ការប្រឹក្សាយោបល់ សាកសួរព័ត៌មាន និងស្វែងរកជំនួយសង្គ្រោះ

    October 3, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេស ប៊ុកផ្ទាល់របស់លោក ឃ្លាំង ហួត ​អភិបាលរងរាជធានីភ្នំពេញ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ នៅមុននេះបន្តិច បានបង្ហោះវីដេអូប្រមាណជិត ២នាទី ក្នុងវីដេអូនោះបានឱ្យដឹងថា ខ្លួនពីអ្នកប្ដីប្រពន្ធ បានបាត់ម៉ូតូ ដោយបានឃើញស្លាកលេខម៉ូតូនៅឃ្លាំង OCIC ដែលគេបិទស្រដៀង នឹងម៉ូតូរបស់ខ្លួនទើបចូលមករកអភិបាលរងរាជធានីភ្នំពេញជួយដោះស្រាយ និងជួយអន្តរាគមន៍យកម៉ូតូជូនពួកគាត់វិញ។ ក្នុងនោះផងដែរលោក ឃ្លាំង ហួត ក៏បានសរសេររៀបរាប់នៅក្នុងគណនីហ្វេស ប៊ុក យ៉ាងដូច្នេះថា៖ អាណិតណាស់តាមមករកខ្ញុំដល់សាលារាជធានីភ្នំពេញ ឱ្យជួយអន្តរាគមន៍យកម៉ូតូជូនពួកគាត់វិញ ព្រោះថាឃើញនៅឃ្លាំង OCIC។ ពួកគាត់នៅផ្ទះជួល ១ខែ ៥០ដុល្លារ ហើយប្ដីជាមន្រ្តីចូលនិវត្តន៍

    October 3, 2022
  • សង្គម

    រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះ មានការចែករំលែកតៗគ្នាជាច្រើននៅលើបណ្តាញសង្គមហ្វេសប៊ុក អំពីលោកយាយវ័យចំណាស់ម្នាក់ ដែលមានជំងឺប្រចាំកាយ ហើយខំប្រឹងតស៊ូដើររើសកំប៉ុងតាមដងផ្លូវ ពេលខ្លះដើររហូតដល់ម៉ោង ៣ទៀបភ្លឺក៏មានផងដែរ។ បើយោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុកឈ្មោះ Seng Chanreasey បានរៀបរាប់ឲ្យដឹងថា៖ «សូមអធ្យាស្រ័យបងប្អូនអ៊ុំពូមីង បើបានប្រទះឃើញលោកយាយសូមជួយគាត់ផង គាត់ដើររើសកំប៉ុងម្តុំបឹងត្របែក តែផ្ទះគាត់នៅម្តុំជិត៦០ម៉ែត្រ គាត់រស់នៅលើដីគេទុកចោល ។ ពេលខ្លះគាត់ថា ម៉ោងបីភ្លឺអីបានដល់កន្លែង ព្រោះគាត់ដើរបានយឺត ព្រោះគាត់មានជំងឺលើសឈាមនិងបេះដូងប្រចាំកាយទៀតផង សូមជួយគាត់តាមដែរលទ្ធភាពរបស់បងប្អូនផងចុះ ព្រោះគាត់គ្មានអ្នកណាជាទីពឹងទេ គាត់បានផ្តាំខ្ញុំពេលខ្ញុំសូមគាត់ថត គាត់ថាគាត់ចង់បានរទេះរើសអេតចាយមួយ បើបងប្អូនណាមានលទ្ធភាពសូមជួយគាត់ផង សូមអរគុណទុកជាមុន»៕

    October 3, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការសេចក្ដីប្រកាសរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្ដដកចេញវិធានការសុខាភិបាលមួយចំនួន សម្រាប់ជនបរទេសដែលចូលមកប្រទេសកម្ពុជា ដោយមិនតម្រូវឲ្យបង្ហាញសេចក្ដីប្រកាសសុខភាពរបស់អ្នកដំណើរ និងបណ្ណ ឬវិញ្ញាបនបត្រចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ពេញលេញនៅពេលមកដល់កម្ពុជា។ ចំពោះអ្នកដំណើរមកពីបរទេស ដូចខាងក្រោម៖ ទី១៖ ដកចេញនូវវិធានការដែលតម្រូវឲ្យអ្នកដំណើរមកពីបរទេសទាំងអស់ ទាំងច្រកចូលផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស បង្ហាញសេចក្ដីប្រកាសសុខភាពរបស់អ្នកដំណើរ និងបណ្ណ ឬវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ១៩ ពេញលេញ នៅពេលមកដល់កម្ពុជា ទី២៖ បន្ដរក្សាទុកនូវម៉ាស៉ីនវ៉ាស់កម្ដៅពីចម្ងាយ នៅតាមច្រកទ្វារចេញ-ចូលប្រទេស ព្រមទាំងរក្សាទុកមន្ដ្រីទទួលបន្ទុកការងារចត្តាឡីស័កមួយចំនួន នៅតាមច្រកទ្វារព្រំដែន ដើម្បីពិនិត្យ ផ្ដល់យោបល់ចំពោះអ្នកដំណើរដែលមានរោគសញ្ញា ឬអ្នកជំងឺដែលមានតម្រូវការជាយថាហេតុ។

    October 3, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៤,២៥០រៀលក្នុងមួយលីត្រ ចំណែកឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,៧០០រៀលក្នុងមួយលីត្រប៉ុណ្ណោះ។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន មានការចុះបន្តិចបន្តួច ដោយកាលពី១០ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៤,៣៥០រៀល មានន័យថាចុះ ១០០រៀល និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,៨៥០រៀលក្នុងមួយលីត្រ មានន័យថាចុះ ១៥០រៀលក្នុងមួយលីត្រ ៕ សាំ ប្រភព៖ មន្ទីរពាណិជ្ជកម្ម ខេត្តកែប

    October 3, 2022
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង៖ យោងតាមគណនីហ្វេស ប៊ុកផ្ទាល់របស់ លោក រ័ត្ន ដាស៊ីណង់ ជារដ្ឋបាលស្រុកមង្គលបូរី បានចេញសេចក្តីជូនដំណឹង ឱ្យប្រជាពលរដ្ឋទាំងអស់ប្រុងជើងការខ្ពស់បំផុតនៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ រដ្ឋបាលស្រុកមង្គលបូរី សូមជូនដំណឹងដល់បងប្អូនរស់នៅតាមបណ្តោយដងស្ទឹងមង្គលបូរី មេត្តាជ្រាបថា៖ ដោយពិនិត្យស្ថានភាពជាក់ស្តែងឃើញថាទឹកកំពុងហក់ឡើងយ៉ាងគំហុក ពីស្រុកបវេល នៃខេត្តបាត់ដំបង ព្រមទាំងភ្លៀងធ្លាក់ជាបន្តបន្ទាប់ ធ្វើឱ្យទឹកស្ទឹងឡើងខ្ពស់បំផុត ហេតុនេះ ក្នុងនាមគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយស្រុក សូមអុំពាវនាវអោយបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់បំផុត ជាពិសេសកូនក្មេងតូចៗ មនុស្សចាស់ អ្នកពិការភាព ដើម្បីត្រៀមលក្ខណៈគ្រប់គ្រាន់សម្ភារសង្រ្គោះ ដូចជា៖ ទូក កាណូត អាវពោង និងរកទីទួលសុវត្ថិភាពជាដើម។ ករណីចាំសូមទាក់ លេខ ០១២

    October 3, 2022
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា ផ្លូវក្នុងក្រុងបាត់ដំបងមានចំនួន៧៦ខ្សែ (ទាំងវែង ទាំងខ្លី) ហើយ ភាគច្រើនជាផ្លូវដែលបានសាងសង់យូរហើយ។ ពេលនេះផ្លូវមួយចំនួនធំមានការខូចខាត។ ផ្លូវទាំងនោះសុទ្ធតែបានរងផលប៉ះពាល់ដោយទឹកជំនន់ច្រើនលើកច្រើនសារមកហើយ។ ពេលនេះរដូវភ្លៀងច្រើន យើងលុបសំបុកមាន់ក៏មិនជាប់ដែរ។ នៅពេលអស់ភ្លៀងខាងមុខនេះ ខេត្តនឹងចាប់ផ្តើមជួសជុលសំបុកមាន់ ផ្លូវដែលអាចធ្វើបាន។ ផ្លូវមួយចំនួននឹងធ្វើថ្មីទៅតាមទំហំថវិកា។ សូមជម្រាបថាផ្លូវមួយចំនួនខេត្តចង់ធ្វើថ្មីក៏មិនអាចធ្វើកើតដែរដោយយើងទាក់នឹងគម្រោងADBធ្វើប្រព័ន្ធលូរំដោះទឹកភ្លៀងនិងទឹកកខ្វក់ទាំងខាងកើតស្ទឹងនិងខាងលិចស្ទឹង ដូច្នេះយើងត្រូវរង់ចាំមួយរយៈសិន ដើម្បីកុំអោយពិបាកធ្វើពីរដង តែខេត្តនឹងលុបសំបុកមាន់ប្រើប្រាស់បណ្តោះអាសន្នសិន។ សូមបងប្អូនយោគយល់ និងអធ្យាស្រ័យ។ សូមអរគុណ ប្រភព៖ Sok Lou

    October 3, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ បានចេញសេចក្តីបកស្រាយបកបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងស្រ្តីម្នាក់ដែលបានជិះឡាន និងពុំបានពាក់ខ្សែក្រវ៉ាត់ឱ្យបានត្រឹមត្រូវ ត្រូវបានសមត្ថកិច្ចហៅធ្វើការណែនាំអប់រំ បែរជាចោទប្រកាន់ និងប្រើពាក្យសម្តីមិនសមរម្យមកលើសមត្ថកិច្ចទៅវិញ។ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសូមធ្វើការគូសបញ្ជាក់ថា នៅវេលាម៉ោងប្រហែល ៩:០០នាទីព្រឹក ថ្ងៃទី១ខែតុលាឆ្នាំ២០២២ សមត្ថកិច្ចបានធ្វើការឃាត់រថយន្តម៉ាកvigo២បាំងកន្លះពណ៌ខ្មៅផ្លាកលេខ2P-5250ភ្នំពេញ ដើម្បីធ្វើការអប់រំឱ្យពាក់ខ្សែក្រវាត់ឱ្យបានត្រឹមត្រូវព្រោះប្រពន្ធគាត់ពាក់ខ្សែក្រវាត់មិនបានត្រឹមត្រូវ ទើបសមត្ថកិច្ចបានព្យាយាមបញ្ឈប់រថយន្ត ដើម្បីធ្វើការណែនាំអប់រំ ប៉ុន្តែបែរជា ចោទប្រកាន់សមត្ថកិច្ចខុសពីការពិតទៅវិញ។ សូមចូលរួមគោរពច្បាប់ឲ្យបានគ្រប់ៗគ្នា ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឲ្យស្លាប់ របួស និងខូចខាតទ្រព្យសម្បត្តិជាច្រើនជារៀងរាល់ថ្ងៃ ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    October 3, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ បើគិតពីម៉ោង ៧:០០នាទីព្រឹក ដល់ម៉ោង ១៨:០០នាទីល្ងាច ថ្ងៃសៅរ៍ ទី០១ ខែតុលា ឆ្នាំ២០២២នេះ មានយានយន្តចំនួន ៨.៩២៧ គ្រឿង ដែលបាននាំគ្នាធ្វើដំណើរលើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ដោយចេញចូលតាមស្ថានីយទាំង០៨ទីតាំង។ ក្នុងនោះដែរយើងសង្កេតឃើញថា មិនត្រឹមតែមានអ្នកដំណើរកម្សាន្តជាលក្ខណៈគ្រួសារ ក្នុងថ្ងៃឈប់សម្រាកចុងសប្តាហ៍ប៉ុណ្ណោះទេ លើសពីនេះទៅទៀត ក៏មានយានយន្តដឹកជញ្ជូនដែលស្របតាមលក្ខណៈបច្ចេកទេស ក៏បានយកឱកាសនេះក្នុងការដឹកជញ្ជូនទំនិញរបស់ខ្លួនផងដែរ ដែលនេះសបញ្ជាក់ឱ្យឃើញថា ផ្លូវល្បឿនលឿន គឺពិតជាខែ្សបន្ទាត់សេដ្ឋកិច្ចដែលមានសក្តានុពលពិតមែន។ សូមជម្រាបជូនដែរថា៖ ក្នុងចំណោមយានយន្តជិត៩.០០០គ្រឿងនោះ ក៏មានករណីដែលត្រូវការ ការប្រឹក្សាយោបល់ សាកសួរព័ត៌មាន និងស្វែងរកជំនួយសង្គ្រោះផងដែរ ជាសរុបមានចំនួន ៥២ខ្សែ ដែលបានធ្វើការទាក់ទងទៅកាន់លេខ១៣៩៩ ក្នុងថ្ងៃនោះ។

    October 3, 2022
  • អន្តរជាតិ

    មន្ត្រីយោធាកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួន ២ គ្រាប់ កាលពីព្រឹកថ្ងៃសៅរ៍នេះ។ អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង បាននិយាយថា មីស៊ីលត្រូវបានបាញ់ឆ្ពោះទៅទិសខាងកើត ពីទីក្រុង Sunan ជិតរដ្ឋធានី Pyongyang ចន្លោះម៉ោង ៦:៤៥ និង ៧:០៣ ព្រឹក។ យោធាកូរ៉េខាងត្បូង និងអាមេរិក កំពុងវិភាគពីចម្ងាយធ្វើដំណើរ និងរយៈកម្ពស់របស់មីស៊ីល។ កូរ៉េ​ខាង​ជើង​ក៏​បាន​បាញ់​មីស៊ីល​ផ្លោង​រយៈ​ចម្ងាយ​ខ្លី​ចំនួន ២គ្រាប់ ចេញ​ពី​ Sunan ឆ្ពោះ​ទៅ​សមុទ្រ​ជប៉ុន​កាល​ពី​ថ្ងៃ​ពុធ ដែលនាំឱ្យវាក្លាយជាការបាញ់បង្ហោះលើកទី ២២ ក្នុងឆ្នាំនេះ។ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកនាពេលថ្មីៗនេះ ក៏បានធ្វើសមយុទ្ធទ្រង់ទ្រាយធំជាលើកដំបូងរបស់ពួកគេក្នុងរយៈពេលប្រហែល ៤ ឆ្នាំ។

    October 1, 2022