Khmernote Media
  • អន្តរជាតិ

    ខេត្តឈៀងម៉ៃ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ទឹកធ្លាក់មែក្លាងនៃឧទ្យានជាតិដយអ៊ីនថាណុន ដែលជាកន្លែងទាក់ទាញទេសចរណ៍ដ៏ពេញនិយមមួយនៅក្នុងខេត្តឈៀងម៉ៃត្រូវបានបិទ ចំពេលដែលមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់នៅក្នុងតំបន់នោះ។ មន្ត្រីឧទ្យានបានកត់សម្គាល់ថា ហាងជាច្រើននៅក្នុងស្រុកចោមថុងបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារទឹកជំនន់បានជន់លិចស្រុកទេសចរណ៍នោះ។ ដោយមានឈ្មោះហៅក្រៅថា «ដំបូលនៃប្រទេសថៃ» បានធ្វើឱ្យឧទ្យានជាតិដយអ៊ីនថាណុន ដែលរួមបញ្ចូលទាំងភ្នំនោះ គឺជាភ្នំខ្ពស់បំផុតក្នុងប្រទេសថៃ ដោយមានកម្ពស់ ២ ៥៦៥ម៉ែត្រ។ ទន្ទឹមនឹងនោះដែរ ប្រជាពលរដ្ឋនៅក្នុងភូមិឃុនឃុនក្លាងត្រូវបានគេមើលឃើញថាបានបម្លាស់ទីទ្រព្យសម្បត្តិរបស់ពួកគេទៅកាន់ទីទួលមួយចំនួន ខណៈដែលទឹកហូរបានគំរាមកំហែងហៀរប្រឡាយមែក្លាង៕ ប្រភព៖ NNT បកប្រែដោយ៖ លោក យា ចិន្តាខន្តី សម្រួលផ្សាយដោយ៖ ធូ កុសល

    September 30, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១២:០០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ។ ដឹកនាំផ្ទាល់ពី ឯកឧត្តម ឃ្លាំង ហួត អភិបាលរង នៃសាលារាជធានីភ្នំពេញ និងលោក ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌទួលគោក ដោយមានការសម្របសម្រួលពីលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ

    September 30, 2022
  • ព័ត៌មានជាតិ

    រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្តីពីការកំណត់តារាងភាគនៃប្រាក់ចំណូលជាប់ពន្ធប្រចាំឆ្នាំ និងតារាងភាគនៃប្រាក់បៀវត្សជាប់ពន្ធប្រចាំខែ ដោយអនុក្រឹត្យនេះ​មានគោលបំណងកំណត់តារាថភាគនៃប្រាក់ចំណូលជាប់ពន្ធប្រចាំឆ្នាំ ដែលសម្រេចបានដោយរូបវន្តបុគ្គល សហគ្រាសឯកបុគ្គល និងចំណែកដែលត្រូវបែងចែកឱ្យសមាជិកម្នាក់ៗរបស់ក្រុមហ៊ុនសហកម្មសិទ្ធិ ដែលមិនត្រូវបានចាត់ទុកជានីតបុគ្គល និងតារាងភាគនៃប្រាក់បៀវត្សជាប់ពន្ធប្រចាំខែរបស់និយោជិតនិវាសនជន។ សម្រាប់ភាគនៃប្រាក់ចំណូលជាប់ពន្ធប្រចាំឆ្នាំ៖ ១- ពី ០៛ ដល់ ១៨ ០០០ ០០០៛ អត្រាពន្ធ ០% ២- ពី ១៨ ០០០ ០០១៛ ដល់ ២៤ ០០០ ០០០៛ អត្រាពន្ធ ៥% ៣- ពី ២៤ ០០០

    September 30, 2022
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ៖ យោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុករបស់ លោក Huy Bunleng បានបញ្ជាក់ថា នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះថា ក្រោយពេលស្រាវជ្រាវលើករណីលិចទូក នៅខេត្តព្រះសីហនុ សមត្ថកិច្ចបានរកឃើញថា ករណីនេះគឺជាការនាំមនុស្សឆ្លងដែនដោយខុសច្បាប់ពីប្រទេសចិនចូលកម្ពុជា ខណៈជនសង្ស័យ ៦នាក់ ត្រូវបានបញ្ជូនទៅតុលាការ។ ករណីឧបទ្ទវហេតុលិចទូក ០១គ្រឿង នៅក្នុងសមុទ្រស្ថិតនៅចន្លោះកោះរ៉ុងសន្លឹម និងកោះតាង ខេត្តព្រះសីហនុ បានកើតឡើងកាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ដែលនៅលើទូកនោះ មានមនុស្សសរុប ៤៣នាក់

    September 30, 2022
  • ព័ត៌មានជាតិ

    សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យ តែងតាំង និងផ្តល់ឋានៈទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ចំនួន២រូប ដែលមានឋានៈស្មើអនុរដ្ឋលេខាធិការ រួមមាន៖ ទី១៖ ឯកឧត្តម ហ៊ុយ វាសនា មានឋានៈស្មើ អនុរដ្ឋលេខាធិការ ទី២៖ ឯកឧត្តម ហ្វៃ សំអាង មានឋានៈស្មើ អនុរដ្ឋលេខាធិការ។

    September 29, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពីការផ្អាកការផ្គត់ផ្គង់ទឹកបណ្តោះអាសន្នរយៈពេលខ្លី ដែលមានលំនៅដ្ឋាន ស្ថិតនៅក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ និងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅយប់ថ្ងៃសុក្រ ទី០៧ ខែតុលា ឆ្នាំ២០២២។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មីទំហំ ៩០មម ចំនួន ០១ទីតាំងនៅលើចិញ្ចើមផ្លូវលេខ៦០០R ផ្អាកការផ្គត់ផ្គង់ទឹកចាប់ពីផ្លូវលេខ៣៥៥CC ដល់ផ្លូវលេខ ៦០០RC ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ និងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅយប់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២។ ការងារកាត់ភ្ជាប់បំពង់ទឹកថ្មីនេះ

    September 29, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីសម្រេច ស្ដីពីការបន្ថែមសមាសភាពក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។ រាជរដ្ឋាភិបាល ដោយសម្រេចត្រូវបានបន្ថែមសមាសភាពក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដូចខាងក្រោម៖ ១.ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ អនុប្រធាន។ ២.ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពល ខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស អនុប្រធាន។ សមាសភាពដូចមានដែលចែងខាងលើ ត្រូវអនុវត្តតួនាទី ភារកិច្ច ដូចមានចែងក្នុងសេចក្ដីសម្រេចលេខ៦២ សសរ ចុះថ្ងៃទី១៦ ខែកញ្ញា

    September 29, 2022
  • ព័ត៌មានជាតិ

    ខេត្តពោធិ៍សាត់៖ យោងតាមការចុះផ្សាយរបស់​ រដ្ឋបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ស្ថានភាពទឹកស្ទឹងពោធិ៍សាត់ គិតត្រឹមព្រឹកនេះ ទឹកមានកម្ពស់ ៤.៧៦ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន ៥ម៉ែត្រ), ស្ទឹងក្រវាញ មានកម្ពស់ ២.៧៦ (កម្ពស់ប្រកាសអាសន្ន ៦ម៉ែត្រ) និងស្ទឹងវាលវែង មានកម្ពស់ ១.៥០ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន ៩ម៉ែត្រ)។ នេះបើតាមលោក កែវ វ័យ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិ៍សាត់ បានបញ្ជាក់ឱ្យដឹង នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ។ សូមបញ្ជាក់ថា

    September 29, 2022
  • ព័ត៌មានជាតិ

    នាថ្ងៃព្រហស្បតិ៍​ ៤កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុង «វេទិកាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦» ក្រោមប្រធានបទ “សូមកុំយកកម្ពុជា ធ្វើជាគោលដៅប្រព្រឹត្តអំពើជួញដូរមនុស្ស” ដែលពិធីនេះប្រារព្ធឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ជ្រោយចង្វារ រាជធានីភ្នំពេញ ។ នៅក្នុងឱកាសនោះផងដែរ សម្តេចតេជោ បានមានប្រសាសន៍ថា៖ «ល្បែងស៊ីសងកើតឡើងច្រើនណាស់…ក្នុងតែ១ថ្ងៃ ខេត្តកណ្តាល មួយរកឃើញជាង ៧០០កន្លែង នៅភ្នំពេញជាង ១,០០០កន្លែង ចុះបើល្បែងស៊ីសងម្លឹងៗ

    September 29, 2022
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងស្ថានភាពអាកាសធាតុទូទៅនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលកំពុងស្ថិតក្នុងរដូវវស្សាដែលមានភ្លៀងធ្លាក់ជាប្រចាំច្រើន ព្រមទាំងសម្ពាធទាបដែលរងឥទ្ធិពលពីខ្យល់ព្យុះផ្សេងៗធ្វើឱ្យមានភ្លៀងធ្លាក់លើសពីធម្មតា និងមានខ្យល់ដែលមានកម្លាំងល្បឿនខ្លាំង។ ចំពោះរមណីយដ្ឋានអង្គរក៏ទទួលបានទឹកភ្លៀងក្នុងកំរិតខ្ពស់បណ្តាលឱ្យដីមានភាពទន់ជ្រាយ និង រងទទួលនូវខ្យល់កន្ត្រាក់បក់បោកយ៉ាងខ្លាំង បណ្តាលឱ្យមានដើមឈើមួយចំនួនបានដួលរលំជាបន្តបន្ទាប់ ព្រមទាំងបង្កផលប៉ះពាល់ដល់ប្រាង្គប្រាសាទ សុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងឡាយដែលឆ្លងកាត់ និងចូលទៅទស្សនាក្នុងរមណីយដ្ឋានអង្គរ។ ស្ថិតក្នុងស្ថានភាពប្រឈម អាជ្ញាធរជាតិអប្សរាសូមក្រើនរំលឹកដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងដំណើរចូលទៅកម្សាន្តក្នុងរមណីយដ្ឋានអង្គរ ជាពិសេស ពេលមានភ្លៀងធ្លាក់ខ្លាំងត្រូវនៅឱ្យឆ្ងាយពីដើមឈើធំៗ កុំជ្រក ឬចតយានយន្តក្រោមដើមឈើ ដើម្បីជៀសវាងពីគ្រោះថ្នាក់ជាយថាហេតុណាមួយ៕ ប្រភព៖ អាជ្ញាធរជាតិអប្សរា Apsara National Authority

    September 29, 2022