- Khmernote Media
- ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពីលោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ ដែលដឹកនាំប្រតិបត្តិការនេះ បានឲ្យដឹងថា យុទ្ធនាការបោសសម្អាតឃ្លាំងបញ្ចាំខុសច្បាប់ (ឃ្លាំងរំសេវ) ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ បានចុះបង្ក្រាបចំនួន ១៣ទីតាំង និងបានដកហូតម៉ូតូ សរុបចំនួន ១,១១៣ គ្រឿង។ ហើយនៅក្នុងយុទ្ធនាការនោះផងដែរ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្ស៩នាក់ ដែលពាក់ព័ន្ធករណីបង្ក្រាបកន្លែងបញ្ចាំខុសច្បាប់។ លោក ឃ្លាំង ហួត ក៏បានបញ្ចាក់នៅលើគណនីហ្វេសប៊ុកឲ្យដឹងផងដែរថា៖ «👉 សូមបញ្ជាក់ករណីឃាត់ខ្លួនមនុស្ស៩នាក់ដែលពាក់ព័ន្ធករណីបង្រ្កាបកន្លែងកុងសុីបញ្ចាំល្មើសច្បាប់ ៖ 👉 ករណីទី១ ឃាត់ខ្លួនថៅកែ១នាក់ និងកម្មករជួយទុកដាក់មើលថែរបស់ចោរកម្មចំនួន៤នាក់
September 29, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពី ស្ថានភាពទឹកជំនន់ទន្លេមេគង្គ។ យោងលើស្ថានភាពអាកាសធាតុ ដែលបាននឹងកំពុងមានការប្រែប្រួល ដែលកើតឡើងដោយសារឥទ្ធិពលព្យុះទី១៦ ឈ្មោះ ណូរុ (NORU) មកលើអាងទន្លេមេគង្គក្នុងប្រទេសថៃ ឡាវ វៀតណាម និងកម្ពុជា ដែលធ្វើឱ្យមានភ្លៀងធ្លាក់ច្រើននៅក្នុងអាងទន្លេមេគង្គ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ -ទឹកទន្លេមេគង្គនឹងហក់ឡើងក្នុងរយៈពេលពី ៣ ទៅ ៥ ថ្ងៃខាងមុខ ជាពិសេសនៅភាគខាងលើនៃប្រទេសកម្ពុជា មានខេត្តស្ទឹងត្រែង ទឹកនឹងអាចឡើងដល់កម្ពស់ ១០,០០ ម៉ែត្រ, ខេត្តក្រចេះ ទឹកនឹងអាចឡើងដល់កម្ពស់ ២១,០០
September 29, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីប្រារព្ធក្នុង «វេទិកាអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦» ឆ្នាំ២០២២ ដែលពិធីនេះនឹងប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័ណជ្រោយចង្វារ។ កម្មវិធីនេះ គឺជាការបង្ហាញនូវភាពសុខដុមរមនា នៃសាសនានៅកម្ពុជា ដែលតែងតែឯកភាព សហការ គាំទ្រគ្នាទៅវិញទៅមក ដោយភាពទន់ភ្លន់ មិនមានទំនាស់ មិនប្រទូសរ៉ាយគ្នា មិនបង្កឱ្យមានការបែកបាក់ និងគ្រោះមហន្តរាយក្នុងសង្គម។ ផ្ទុយទៅវិញ ភាពសុខុដុម នៃសាសនា បានដើរតួជាគន្លឹះក្នុងការកសាងនូវសន្តិភាពផ្លូវចិត្ត
September 29, 2022 - ព័ត៌មានជាតិ
យោងតាមលិខិតរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបង្កើតក្រុមការងារត្រួតពិនិត្យទីតាំង អាជីវកម្មទទួលបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទាន ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយមាន ឯកឧត្តម ឃួង ស្រេង អភិបាល នៃគៈណអភិបាលរាជធានីភ្នំពេញ ជាប្រធាន ឯកឧត្តម ឃ្លាំង ហួត អភិបាលរង នៃគៈណអភិបាលរាជធានីភ្នំពេញ ជា អនុប្រធាន ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ជា អនុប្រធានអចិន្ត្រៃយ៍ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជា អនុប្រធាន៕
September 28, 2022 - ព័ត៌មានជាតិ
ភ្នំពេញ ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា មន្ត្រីជំនាញ បានចុះណែនាំប្រជាពលរដ្ឋកុំឱ្យកាត់របងដែកលួសបន្លាដើម្បីចេញ-ចូលទៅលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ក្នុងគោលបំណងធ្វើដំណើរឆ្លងកាត់ចូលអាស្រ័យផល និងលែងសត្វពាហនៈជាដើម ដែលរបងសុវត្ថិភាពនោះ ត្រូវបានសង់ឡើង ដើម្បីការពារកុំឱ្យមានមនុស្សក៏ដូចជាសត្វពាហនៈឆ្លងកាត់ ចៀសវាងការបង្កឱ្យមានគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ នៅលើផ្លូវល្បឿនលឿន។ ការចុះត្រួតពិនិត្យ និងណែនាំប្រជាពលរដ្ឋឱ្យបញ្ឈប់សកម្ម ភាពកាត់របងបន្លាលួស តាមផ្លូវល្បឿនលឿននេះដែរ ត្រូវបានដឹកនាំដោយ ឯកឧត្តម ស៊ឹង សុគង់ អនុរដ្ឋលេខាធិ ការក្រសួងសាធារណការ រួមដំណើរដោយមន្ដ្រីបច្ចេកទេសក្រសួង អ្នកតំណាងក្រុមហ៊ុនសាងសង់ អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធនានា។ ឯកឧត្តម និងក្រុមការងារ បានធ្វើការណែនាំដល់ប្រជាពលរដ្ឋ ដែលបានកាត់របងសុវត្ថិភាពនោះថា ការធ្វើបែបនេះគឺវាបង្កឱ្យមានគ្រោះថ្នាក់ដល់អ្នកដែលប្រើប្រាស់ផ្លូវនេះ ហើយសកម្មភាពទាំងអស់នេះក៏ល្មើសនឹងច្បាប់ផងដែរ។
September 28, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា បន្ទាប់ពីបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាល ទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ និង ទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋគុយបា ព្រមទាំងចូលរួមពិធីបុណ្យសពថ្នាក់ជាតិរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុននោះ នារសៀលថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញមកដល់មាតុប្រទេសវិញប្រកបដោយសុវត្ថិភាពតាមជើងយន្តហោះពិសេស។ អញ្ជើញទទួលដំណើរមកដល់របស់គណៈប្រតិភូជាន់ខ្ពស់ នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានវត្តមាន សម្ដេចក្រឡាហោ ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី
September 28, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រាសាទច័ន្ទឆាយា គឺជាប្រាសាទមួយដែលស្ថិតនៅជាប់កំពែងខាងមុខនិងឈៀងខាងជើងនៃព្រះបរមរាជវាំងដែលបានកសាងឡើងក្នុងឆ្នាំ១៩១៣ ក្នុងរជ្ជកាលព្រះបាទសម្តេចព្រះស៊ីសុវត្ថិ។ សំណង់ស្ថាបត្យកម្ម នៃប្រាសាទនេះមានរាងខ្ពស់ស្រលះ គ្មានជញ្ជាំងព័ទ្ធជុំវិញ ដើម្បីឲ្យពន្លឺព្រះច័ន្ទចាំងរស្មីចូលទៅខាងក្នុង ផ្នែកខាងលើនៃប្រាសាទនេះ គ្មានបន្ទប់ភ្ជាប់នោះទេ មានអាយុកាលជិត ១០៩ឆ្នាំហើយ ហើយពាក្យថាច័ន្ទឆាយា មានន័យថាស្រមោលព្រះច័ន្ទ។ ប្រាសាទនេះគឺជាធ្លាឬបរិវេណសម្រាប់ការសម្តែងការរាំក្បាច់របាំនានា ដើម្បីផ្តល់ជាទស្សនីយភាពក្នុងព្រះរាជពិធីលៀងសាយភោជន៍ជូនភ្ញៀវជាតិ និងអន្តរជាតិលំដាប់ខ្ពស់ៗ។ បច្ចុប្បន្ន ប្រាសាទនេះប្រើប្រាស់គឺសំរាប់ជាវេទិកាកិត្តិយសដែលព្រះមហាក្សត្រទ្រង់យាងទត ការហែក្បួនព្យុះហយាត្រាកងទ័ពជាតិ និងជាវេទិកាកិត្តិយស នៅពេលដែលព្រះមហាក្សត្រទ្រង់យាងថ្លែងសុន្ទរកថាទៅកាន់ប្រជារាស្ត្ររបស់ព្រះអង្គ នៅក្នុងពិធីបុណ្យសំខាន់ៗ ដូចជា៖ ថ្ងៃបុណ្យឯករាជ្យជាតិ ទី៩ ខែវិច្ឆិកា
September 28, 2022 - ព័ត៌មានជាតិ
រាជាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងសាធារណការ បានឆ្លើយសំណួរ ដែលសួរច្រើនជាងគេប្រចាំខែកក្កដា និងសីហា តាមរយៈលេខទូរស័ព្ទ(HOTLINE)៖ 1275 ដោយបានសួរថា៖ តើជនបរទេសយកបណ្ណបើកបររបស់ប្រទេសខ្លួន ប្តូរយកបណ្ណបើកបរខ្មែរបានដែរឬទេ? ឯកសារអ្វីខ្លះ? តម្លៃប៉ុន្មាន? ក្រសួងសាធារណការ បានបញ្ជាក់តាមចម្លើយយ៉ាងដូច្នេះថា៖ ជនបរទេសអាចយកបណ្ណបើកបររបស់ប្រទេសខ្លួន ប្តូរយកបណ្ណបើកបរខ្មែរបាន។ ឯកសារតម្រូវ៖ -បណ្ណបើកបរដើមរបស់ប្រទេសនៃជនជាតិសាម៉ី (ត្រូវបកប្រែជាភាសាអង់គ្លេស ឬបារាំង ដោយបញ្ជាក់ពីស្ថានទូត ឬស្ថានកុងស៊ុលនៃជនជាតិនោះ) -លិខិតឆ្លងដែន និងទិដ្ឋាការមានសុពលភាពមិនតិចជាង ១៥ថ្ងៃ -លិខិតបញ្ជាក់អាសយដ្ឋានបច្ចុប្បន្ន (ចេញដោយមេឃុំ/ចៅសង្កាត់)
September 28, 2022 - បច្ចេកវិទ្យាសុំសរសើរ! ជាតារាចម្រៀងល្បីឈ្មោះ និងតារាតំណាង OPPO ប៉ុន្តែ ពេជ្រ សោភា បែរជាលះបង់ទាំងព្យុះភ្លៀងដើម្បី…
ជាទូទៅយើងសង្កេតឃើញថា សម្រាប់តារាតំណាងក្រុមហ៊ុននីមួយៗគេធ្វើការទៅតាមលក្ខខណ្ឌដែលក្រុមហ៊ុនរៀបចំ និងមិនសូវមានសកម្មភាពជួយក្រុមហ៊ុនច្រើនឡើយ ក្រៅពីបង្ហោះរូបបង្ហាញពីផលិតផល និងវីដេអូបន្តិចបន្តួច ប៉ុន្តែបើក្រឡេកទៅមើលតារាតំណាងចាស់រដូវប្រចាំក្រុមហ៊ុន OPPO គឺអ្នកនាង ពេជ្រ សោភា មិនត្រឹមជាតារាតំណាងប៉ុណ្ណោះទេ ប៉ុន្តែគាត់ថែមទាំងបានចំណាយពេលវេលា និងលះបង់គ្រប់ឧបសគ្គក្រោមកម្តៅថ្ងៃ និងព្យុះភ្លៀងដើម្បីចុះធ្វើទីផ្សារគ្រប់កន្លែងក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តជាមួយក្រុមការងារ OPPO ក្នុងការចុះជួបជាមួយម្ចាស់ហាង និងសម្ភាសន៍អតិថិជនដោយផ្ទាល់ប្រៀបដូចជាបុគ្គលិកក្រុមហ៊ុន ហើយតែងតែពិភាក្សាជាមួយក្រុមការងារប្រៀបដូចព្យុះភ្លៀងឲ្យតែនឹកឃើញដល់គំនិតច្នៃប្រឌិតថ្មីៗដល់អតិថិជន។ ដោយសារតែមើលឃើញពីឆន្ទះតស៊ូ និងការលះបង់ដ៏ធំធេងបែបនេះរបស់អ្នកនាង ពេជ្រ សោភា មកកកាន់ក្រុមហ៊ុន OPPO ចាប់តាំងពី OPPO មកដល់ទីផ្សារកម្ពុជាដំបូងរហូតដល់បច្ចុប្បន្នជាមួយនឹងលទ្ធផលជោគជ័យខ្លាំង ជាពិសេសក្លាយជាប្រ៊េនស្មាតហ្វូនជាប់ចំណាត់ថ្នាក់លេខ1 រយៈពេល 3ឆ្នាំជាប់គ្នាលើទីផ្សារក្នុងប្រទេសកម្ពុជា ទើបធ្វើឲ្យក្រុមហ៊ុនមួយនេះនៅតែជ្រើសរើសបន្តកិច្ចសហការរួមគ្នាជាមួយអ្នកនាង ពេជ្រ សោភា
September 28, 2022 - PR
(ភ្នំពេញ) ថ្ងៃទី28 ខែកញ្ញា ឆ្នាំ២០២២៖ Samsung Galaxy A04s ជាស្មាតហ្វូនម៉ូឌែលថ្មីដែលដាក់បង្ហាញរូបរាងនៅលើទីផ្សារជាមួយគុណភាពខ្ពស់..រូបរាងសមសួន ល្អប្រណិត ហើយតម្លៃសមរម្យត្រឹមតែ $169 ជាមួយកាដូថែមជូនទៀតផង! សម្រាប់រាល់ការទិញស្មាតហ្វូន Samsung Galaxy A04s ចាប់ពីថ្ងៃទី នេះដល់ថ្ងៃទី 31 តុលា ឆ្នាំ2022 នឹងមានការថែមជូនកាបូបស្ពាយដ៏ស្រស់ស្អាត១ ភ្លាមៗ..! ក្រុមហ៊ុន សាមសុង តែងតែផ្តល់ជូនដល់អតិថិជនរបស់ខ្លួននូវភាពរំភើបរីករាយ និងទំនុកចិត្តជានិច្ច..! អ៊ីចឹងមកមើលលក្ខណៈពិសេសៗរបស់ស្មាតហ្វូនដែលទើបតែមកដល់ក្តៅៗ Samsung Galaxy A04s ម្តងមើលថាអាចធ្វើឱ្យអតិថិជន ឬអ្នកគាំទ្រផលិតផលសាមសុង ជាប់ចិត្តខ្លាំងប៉ុណ្ណាលើកនេះ..!
September 28, 2022









