- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា កម្ពុជាទទួលបានភ្ញៀវទេសចរសរុបជាង១លាន២សែននាក់ នាពិធីបុណ្យភ្ជុំបិណ្ឌនិងការដើរកម្សាន្តរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៦ ខែកញ្ញា ឆ្នាំ២០២២ ក្នុងនោះខេត្តបាត់ដំបង សៀមរាប ប៉ៃលិន ទទួលបានភ្ញៀវច្រើនជាងគេដាច់។ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃ ២៤-២៦ ខែកញ្ញា ឆ្នាំ២០២២ កម្ពុជាយើងទទួលបានភ្ញៀវទេសចរសរុបទូទាំងប្រទេស១,២៥៩,១២១នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន១,២៤៤,៦៤២នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន១៤,៤៧៩នាក់។ ទាំងនេះជាស្ថិតិប្រចាំថ្ងៃថា៖ – ថ្ងៃទី១ (២៤ កញ្ញា) ទទួលបាន៣៣៩,៤៥៩នាក់។ – ថ្ងៃទី២ (២៥ កញ្ញា) ទទួលបាន៥១២,១២៦នាក់។
September 27, 2022 - កូវីដ-១៩
នៅថ្ងៃទី27 ខែកញ្ញា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 07ករណី (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះ 06ករណីស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស ខណៈអ្នកបានជាសះស្បើយថ្មី 09នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 137,856នាក់, ករណីជាសះស្បើយសរុប 134,724នាក់ និងស្លាប់សរុប 3,056 នាក់៕
September 27, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពី ការអនុញ្ញាតឱ្យប្រើប្រាស់សាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដោយឥតគិតថ្លៃរយៈពេល១ខែ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃ៣១ ខែតុលា ឆ្នាំ២០២២ ។ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងព្រះសីហនុ ដែលវិនិយោគសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន (CRBC) គឺជាផ្លូវល្បឿងលឿនដំបូងបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងជាផ្លូវដែលតម្រូវឱ្យបង់ប្រាក់សម្រាប់ការប្រើប្រាស់ផ្លូវនេះ។ ក្រសួងសាធារណការ និងក្រុមហ៊ុនវិនិយោគ បានសម្រេចអនុញ្ញាតឱ្យសាធារណជន ដែលជាអ្នកបើកបរយានយន្តប្រើប្រាស់ផ្លូវល្បឿនលឿននេះដោយឥតគិតថ្លៃក្នុងរយៈពេល ០១ខែ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។ សូមបញ្ជាក់ជូនថា យានយន្តដែលអនុញ្ញាតឱ្យប្រើប្រាស់លើផ្លូវល្បឿនលឿនរួមមាន៖ រថយន្តគ្រប់ប្រភេទ ដែលមានល្បឿនអតិបរិមាលើសពី
September 27, 2022 - ព័ត៌មានជាតិ
ខេត្តព្រះវិហារ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា មន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីអំពីការផ្អាកចរាចរណ៍ជាបណ្តោះអាសន្ន រថយន្តដឹកទំនិញគ្រប់ប្រភេទ នៅលើកំណាត់ផ្លូវជាតិលេខ ៩ ក្នុងភូមិសាស្ត្រ ភូមិម្លូព្រៃ ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ ចន្លោះគីឡូម៉ែត្រ ៥៦០ ដល់គីឡូម៉ែត្រលេខ ៥៦១ ដោយសារស្ថានភាពជំនន់ទឹកភ្លៀងឡើងលើសកម្រិតប្រកាសអាសន្ន។ ដោយសារស្ថានភាពគ្រោះទឹកជំនន់ទឹកភ្លៀងបានបន្តឡើងរហូតដល់កម្រិតប្រកាសអាសន្ន ធ្វើឱ្យផ្លូវថ្នល់ ស្ពាន មិនអាចទ្រាំទ្រនឹងទម្ងន់រថយន្តដឹកទំនិញធុនធ្ងន់បានទេ។ អាស្រ័យហេតុនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ
September 27, 2022 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមរបាយការណ៍របស់ មន្ទីរទេសចរណ៍ខេត្ដសៀមរាប នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ដែលដើរកំសាន្ដនៅតាមរមណីយដ្ឋាននានា ក្នុងខេត្តសៀមរាប នាថ្ងៃបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរឆ្នាំ២០២២ មានចំនួនប្រមាណ ១៤៣,៤៧០នាក់។ យោងតាមរបាយណ៍ការណ៍របស់មន្ទីទេសចរខេត្ដសៀមរាប បានបង្ហាញថា ក្នុងនោះ អ្នកទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត ដែលដើរកំសាន្ដនោះ មានចំនួនប្រមាណ ១៤០,០០០ នាក់ ជាភ្ញៀវទេសចរមកពីតាមបណ្តាខេត្ត ដែលស្មើប្រមាណ ៥៥-៦០% ពោល ៧០,០០០នាក់ ទៅ៨០,០០០នាក់ ដែលធ្វើដំណើរកម្សាន្តជាលក្ខណ:គ្រួសារ។របាយការណ៍បន្ថែមថា រមណីយដ្ឋានអង្គរមានចំនួនប្រមាណ ៨៥,០០០នាក់ រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែន មានចំនួប្រមាណ
September 27, 2022 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី Hotline ១១៧ បានរាយការណ៍ករណី “អគ្គីភ័យ” (ឆេះរថយន្ត) មួយគ្រឿង បណ្តាលឲ្យឆាបឆេះរថយន្តស៊េរីទំនើបម៉ាកឡង់គ្រីស័រមួយគ្រឿង ស្លាកលេខ ភ្នំពេញ 2AB-3377 យ៉ាងដំណំ ហើយមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ ដោយហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០២ និង៣០នាទីថ្ងៃ២៧ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅភូមិទួលសំពៅ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ នៅវេលាម៉ោង០២ និង៤០នាទី កម្លាំងជំនាញដឹកនាំដោយលោកនាយប៉ុស្តិ៍ បានចុះទៅដល់ទីកន្លែងកើតហេតុ សហការណ៍ជាមួយប្រជាពលរដ្ឋយកបំពង់ពន្លត់អគ្គីភ័យ និងបាញ់ទឹកពន្លត់រលត់ទាំងស្រុងនៅវេលាម៉ោង ០២ និង ៥៥នាទី (ដោយមិនមានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ)។ ករណីនេះបានបញ្ចប់នៅវេលាម៉ោង ០៣ និង០៥នាទីថ្ងៃទី២៧
September 27, 2022 - ព័ត៌មានជាតិ
រាជថានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពី ស្ថានភាពអាកាសធាតុចាប់ពីថ្ងៃទី២៨ ខែកញ្ញា ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ ឱ្យបានជ្រាបថា៖ នៅថ្ងៃទី២៨-២៩ ខែកញ្ញាប្រទេសកម្ពុជាបន្តទទួលរងឥទ្ធិពលពីព្យុះទី១៦ ឈ្មោះណូរុ (NORU)។ ព្យុះនេះនឹងចូលលើប្រទេសវៀតណាមភាគកណ្ដាលនៅវេលាម៉ោង ១យប់ ថ្ងៃទី២៨ ខែកញ្ញា ក្នុងកម្រិតជា (STS) រួចបន្ថយឥទ្ធិពលទៅវិសម្ពាធ(TD) ចូលមកលើអាងទន្លេមេគង្គ មុននឹងថមថយឥទ្ធិពលទៅជាសម្ពាធទាប(LOW)។ បន្ទាប់មកកម្ពុជាទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីក្នុងកម្រិតមធ្យម។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ១.តំបន់ទំនាបកណ្តាល – សីតុណ្ហភាពអប្បបរមា មានពី
September 27, 2022 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ បានចេញសេចក្តីជូនដំណឹងថា ដោយស្ថានភាពជំនន់ទឹកភ្លៀងបាននឹងកំពុងជន់ឡើងយ៉ាងខ្លាំង ជាហេតុបណ្តាលឲ្យលិចលង់នៅតាមកំណាត់ផ្លូវមួយចំនួន ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដែលស្ថានភាពបែបនេះធ្វើឲ្យផ្លូវ-ស្ពាន មិនអាចទ្រនឹងទម្ងន់របស់រថយន្តធុនធ្ងន់បានទេ។ ដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុ និងទប់ស្កាត់ការខូចខាតរចនាសម្ព័ន្ធផ្លូវ ថ្នល់ ស្ពាន មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ សូមធ្វើការបិទចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទជាបណ្តោះអាសន្នលើកំណាត់ផ្លូវដូចខាងក្រោម៖ – ផ្លូវជាតិលេខ៦ ចាប់ពីគីឡូម៉ែត្រលេខ ២២០ ដល់គីឡូម៉ែត្រលេខ ២២៤ ស្ថិតក្នុងភូមិត្រាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ និងនៅទីប្រជុំជនភូមិត្នោត ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ – ផ្លូវខេត្តលេខ ២៦៤D ស្ថិតនៅឃុំបន្ទាយស្ទោង
September 26, 2022 - ព័ត៌មានជាតិ
យោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុកលោក ហ៊ាង សុទ្ធាយុត្តិ ដែលជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា សូមឆ្លេីយពន្យល់ជូនលោក A JA A-អាចារ្យ អេ ដែលផុសវីដេអូ ប្រធានបទ “អាយុជីវិតរបស់ប្រជាពលរដ្ឋ ផ្ញេីលេីផ្លូវ ល្បឿនលឿន របស់ឯកឧត្តម ស៊ុន ចាន់ថុល ហេីយ!!” កាលពីថ្ងៃទី២៤ កញ្ញា ២០២២។ លោក ហ៊ាង សុទ្ធាយុត្តិ ដែលជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងទៀតថា “ខ្ញុំបានមើលហើយ ក៏ហាក់មានការហួសចិត្ត កើតចិត្តគិតថាប្រជាពលរដ្ឋអាចមានការភាន់ច្រឡំ ជាមួយរូបភាព Cover
September 26, 2022 - សង្គម
យោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុកលោក ហ៊ាង សុទ្ធាយុត្តិ ដែលជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា សូមឆ្លេីយពន្យល់ជូនលោក A JA A-អាចារ្យ អេ ដែលផុសវីដេអូ ប្រធានបទ “អាយុជីវិតរបស់ប្រជាពលរដ្ឋ ផ្ញេីលេីផ្លូវ ល្បឿនលឿន របស់ឯកឧត្តម ស៊ុន ចាន់ថុល ហេីយ!!” កាលពីថ្ងៃទី២៤ កញ្ញា ២០២២។ ខ្ញុំបានមើលហើយ ក៏ហាក់មានការហួសចិត្ត កើតចិត្តគិតថាប្រជាពលរដ្ឋអាចមានការភាន់ច្រឡំ ជាមួយរូបភាព Cover ចំណងជើង និងខ្លឹមសារវីដេអូ ដែលបានផុសផ្សាយ របស់លោក មួយនេះ ទាំងខ្ញុំក៏ជាអ្នកគោរព
September 26, 2022









