Khmernote Media
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឲ្យដឹងថា ទូក កាណូតប្រមាណជាង៨០០គ្រឿង នៅក្នុងសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក បាននិងកំពុងបម្រើសេវាកម្មដឹកជញ្ជូនភ្ញៀវទេសចរជារៀងរាល់ថ្ងៃ ដើម្បី ទស្សនាសម្រស់ផ្ទៃបឹងទន្លេសាបដ៏ស្រស់ស្អាតនារដូវវស្សានេះ។ លោកប៉ាន់ សាយ ប្រធានសហគមន៍ដឹកភ្ញៀវមានជ័យ-កំពង់ភ្លុក បានឱ្យដឹងថា នៅក្នុងសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក មានទូកនិងកាណូតរបស់សមាជិកសហគមន៍សរុបប្រមាណជាង៨០០គ្រឿង សម្រាប់ដឹកភ្ញៀវទេសចរទស្សនាសម្រស់ផ្ទៃបឹងទន្លេសាបនៃខេត្តសៀមរាប។ លោកបន្តថា រយៈពេលជាង២ឆ្នាំមកហើយ ដែលទូក និងកាណូតទាំង នោះបានសម្រាក មិនបានដឹក ភ្ញៀវដើរកម្សាន្ត ដោយវិបត្តិនៃជំងឺកូវីដ១៩ បានឆ្លងរីករាលជាសាកល ប៉ុន្តែបន្ទាប់ពីការប្រកាសបើកប្រទេសឡើងវិញរបស់រាជរដ្ឋាភិបាល បានធ្វើឱ្យកំណើនភ្ញៀវទេសចរក៏បានត្រឡប់មកវិញ ដូច្នេះបងប្អូនប្រជាសហគមន៍បានជួសជុលទូកនិងកាណូតរបស់ខ្លួនឡើងវិញ ដើម្បីទទួលទេសចរមកលេងកម្សាន្ត។ លោកបន្តថា អ្នកទេសចរត្រូវធ្វើដំណើរដោយទូកឬកាណូត ទើបអាចទៅដល់ភូមិបណ្តែតទឹក និងទស្សនាទេសភាពផ្ទៃបឹងទន្លេសាប ជាពិសេសនារដូវវស្សាបាន ដោយមានភាពស្រស់ស្អាតខ្លាំង

    September 26, 2022
  • ព័ត៌មានជាតិ

    យោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា យោងតាមការវិវត្តជាក់ស្តែងជាបន្តបន្ទាប់នៃស្ថានភាពអាកាសធាតុ បានបង្ហាញឲ្យឃើញថា៖ កម្លាំងស្រូបនៃឥទ្ធិពលព្យុះទី ១៦ ឈ្មោះ ណូរុ “NORU” ដែលកើតនៅភាគខាងកើតប្រទេសហ្វីលីពីន និងធ្វើឲ្យប្រព័ន្ធសម្ពាធទាប (ITCZ) ដែលអូសបន្លាយលើភាគខាងជើងកម្ពុជា បានចុះថមថយឥទ្ធិពលជាលំដាប់។ តាមការព្យាករនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ព្យុះណូរុនឹងវិវត្តទៅជាព្យុះទីហ្វុង TY នៅពេលបក់ចូលកៀកឆ្នេរភាគកណ្តាលប្រទេសវៀតណាម។ ព្យុះនេះ នៅពេលឆ្លងកាត់ប្រទេសវៀតណាម និងអាងទន្លេមេគង្គប្រទេសឡាវ និងថៃ នៅថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ បានថមថយឥទ្ធិពលពេលបន្តបន្ទាប់ជាព្យុះកម្រិត TS វិសម្ពាធ TD

    September 24, 2022
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយនៅលើគណនីហ្វេសប៊ុករបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមជម្រាបជូនសាធារណជណ និងអ្នកសារព័ត៍មានទាំងអស់មេត្តាជ្រាប់ថា នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ អគ្គនាយដ្ឋានអន្តោប្រវេសន៍ បានធ្វើការបណ្ដេញជនបរទេសចំនួន២៣០នាក់ ស្រី៥០នាក់ មានសញ្ជាតិ៖ ជានជាតិវៀតណាម២២៨នាក់ និងជនជាតិចិនចំនួន០២នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជា អនុលោមតាមច្បាប់ស្ដីពីអន្តោប្រវេសន៍ តាមប៉ុស្តិ៍នគរបានច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក។ ជនបរទេសចំនួន២៣០នាក់ខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនពាក់ព័ន្ធបទល្មើសលួចស្នាក់នៅខុសច្បាប់គ្មានលិខិតឆ្លងដែន លើសទិដ្ឋាការកំណត់ និងប្រើប្រាស់ទិដ្ឋាការខុសគោលដៅ ដែលល្មើសនិងច្បាប់ស្ដីពីអន្តោប្រវេសន៍។ អាស្រ័យដូចបានជម្រាប់ជូនខាងលើ សូមសាធារណជន និងអ្នកសារព័ត៍មានទាំងអស់មេត្តាជ្រាប។

    September 24, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៣​ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពី ការដាក់ពាក្យនិងទទួលពាក្យសុំចូលរួមប្រកួតប្រជែង កីឡាទូក ក្នុងពិធីអបអរសាទរបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២២ នៅក្នុងខេត្តត្បូងឃ្មុំ។ ដើម្បីបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋបង្កើនបរិយាកាសទេសចរណ៍ និងចូលរួមអបអរសាទរពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២២ខាងមុននេះ រដ្ឋបាលខេត្តត្បូងឃ្មុំ នឹងរៀបចំពិធីប្រណាំទូក ដោយមានប្រភេទទូកអន្តរជាតិ និងប្រភេទទូកត្នោត រយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី០៧-០៨-០៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅបរិវេណតំបន់ប្រវត្តសាស្ត្រហ្លូងព្រះស្តេចកន ស្ថិតក្នុងភូមិអង្គរក្នុង ឃុំដូនតី ស្រុកពញាក្រែក

    September 23, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងសាធារណការ បានឆ្លើយសំណួរ ដែលសួរច្រើនជាងគេប្រចាំខែកក្កដា និងសីហា តាមរយៈលេខទូរស័ព្ទ (HOTLINE ៖ 1275) ដោយបានសួរថា៖ តើបែបបទនីតិវិធីផ្ទេរកម្មសិទ្ធិយានយន្តសម្រាប់ពលរដ្ឋខ្មែរតម្រូវមានឯកសារអ្វីខ្លះ? តម្លៃប៉ុន្មាន? ក្រសួងសាធារណ បានបញ្ជាក់ឱ្យដឹងថា៖ បែបបទ និងនីតិវិធីផ្ទេរកម្មសិទ្ធិសម្រាប់ពលរដ្ឋខ្មែរ។ ឯកសារតម្រូវ៖ -ពាក្យសុំផ្ទេរកម្មសិទ្ធិ ដែលមានលេខកាល់លេខតួ ឬលេខសាក់ស៊ី (ដែលចម្លងជាក់ស្តែងពីយានយន្ត) -អត្តសញ្ញាណអ្នកលក់ និងអ្នកទិញ៖ *ពលរដ្ឋខ្មែរ៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច) -បណ្ណសម្គាល់យានជំនិះ

    September 23, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន អមដំណើរដោយថ្នាក់ដឹកនាំក្រសួង និងក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) បានអញ្ជើញចុះពិនិត្យ និងធ្វើដំណើរសាកល្បងនៅពេលយប់លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។ ដោយឡែក ក្រសួងសាធារណការ បានឆ្លើយតបនឹងចម្ងល់បងប្អូនប្រជាពលរដ្ឋដែលភាគច្រើនបានចោទជាសំណួរថា៖ “ហេតុអ្វីបានជាផ្លូវល្បឿនលឿនមិនបំពាក់ភ្លើងបំភ្លឺតាំងពីដើមទីរហូតដល់ចុងទី?” ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងនេះថា៖ នៅបណ្តាប្រទេសនានា អំពូលភ្លើងបំភ្លឺផ្លូវល្បឿនលឿន ត្រូវបានបំពាក់នៅតាមទីតាំងសំខាន់ៗមួយចំនួន ប៉ុណ្ណោះដូចជា៖ ផ្លូវប្តូរទិស កន្លែងបង់ប្រាក់ និងកន្លែងឈប់សម្រាក ដើម្បីសន្សំសំចៃការប្រើប្រាស់ ថាមពលអគ្គិសនី។ ដូចគ្នានេះដែរ

    September 23, 2022
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ មានករណីលិចទូកចំនួន ០១គ្រឿង ស្ថិតនៅចំណុចនិយាមកាម១០.២៥N ១០៣.១៦E នៅចន្លោះពយសារឿង និងកោះតាង ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ។ បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងនាយកដ្ឋាននគរបាលការពារព្រំដែនទឹក បានដឹកនាំកម្លាំងអង្គភាពបង្រ្កាបចំនួន១៦នាក់ និងមធ្យោបាយចំនួន០២គ្រឿង (១.៦០០សេស ០១គ្រឿងនិង៧០០សេស ០១គ្រឿង) ចេញទៅជួយសង្រ្គោះ និងសង្រ្គោះមនុស្សបានចំនួន១៨នាក់។ ក្រោយពីបានធ្វើការសាកសួរទៅលើឈ្មោះ CHENGUI SHENG ភេទប្រុស ឆ្នាំកំណើត ១៩៩៥ ស្រុកំណើត

    September 23, 2022
  • កូវីដ-១៩

    នៅថ្ងៃទី23 ខែកញ្ញា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 03ករណី (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះ 02ករណីស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស ខណៈអ្នកបានជាសះស្បើយថ្មី 09នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 137,827នាក់, ករណីជាសះស្បើយសរុប 134,691នាក់ និងស្លាប់សរុប 3,056 នាក់៕

    September 23, 2022
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុ និងការបង្ការ តាមដាន គ្រប់គ្រង និងឆ្លើយតប គ្រោះមហន្តរាយទឹកជំនន់ក្នុងភូមិសាស្ត្រក្រុង-ស្រុក ខេត្តសៀមរាប។ ផ្អែកតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ កម្ពុជានឹងបន្តទទួលរងឥទ្ធិពលជ្រលងសម្ពាធទាប(ITCZ)។ ស្ថិតក្នុងស្ថានភាពបែបនេះ ខេត្តសៀមរាប មានតំបន់មួយចំ​នួនបានទទួលនូវបរិមាណទឹកភ្លៀងច្រើនហួសកម្រិត ដែលអាចនឹងប្រឈមនូវគ្រោះទឹកជំនន់ជាយថហេតុ។ ក្នុងន័យនេះ រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនសាធារណជនទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការបង្ការ តាមដាន គ្រប់គ្រង និងឆ្លើយតបគ្រោះមហន្តរាយ

    September 23, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញចុះពិនិត្យ និងជូនដំណើរបងប្អូនប្រជាពលរដ្ឋទៅស្រុកកំណើតក្នុងឱកាសភបុណ្យភ្ជុំបិណ្ឌ តាមមធ្យោបាយដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) ដោយមិនគិតថ្លៃ គោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ដើម្បីជួយសម្រួលបន្ទុកចំណាយរបស់បងប្អូនប្រជាពលរដ្ឋមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ កម្មការិនី សិស្ស និស្សិតទាំងអស់ដែលនឹងធ្វើដំណើរទៅលេងស្រុកកំណើតជួបជុំបងប្អូនក្រុមគ្រួសារ ប្រកបដោយសេចក្ដីសប្បាយរីករាយ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំ រថយន្តក្រុងចំនួន១៧៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈរយៈពេល ០៥ថ្ងៃ

    September 23, 2022