- Khmernote Media
- ព័ត៌មានជាតិ
ខេត្តពោធិ៍សាត់៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ដោយមានភ្លៀងធ្លាក់ជាប់ៗ គ្នា ០២ថ្ងៃ បានបង្កជន់លិចដោយទឹកភ្លៀង ស្ថិតនៅឃុំឈើតុំ ស្រុកក្រគរ បានប៉ះពាល់ដល់ផ្លូវរថភ្លើង និងផ្លូវទីប្រជុំជន ផ្សារបំណក់ ក្នុងឃុំឈើតុំមួយចំនួន ហើយបច្ចុប្បន្នបាននឹងកំពុងស្រកជាបណ្តើៗហើយ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ក្រសួងធនធានទឹក បានចេញសេចក្ដីជូនដំណឹងស្ដីពី ស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែកញ្ញានេះ សូមឱ្យអាជ្ញាធរដែនដី និងសាធារណជនទាំងអស់ប្រុងប្រយត្ន័ ចំពោះជំនន់ដែលអាចកើតមក ពីបរិមាណទឹកភ្លៀងច្រើនហួសកម្រិត (Overflow) និងជំនន់ទឹកភ្លៀង
September 22, 2022 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី រដ្ឋបាលខណ្ឌទួលគោក នាល្ងាចថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ បានឲ្យដឹងថា «អបអរសាទរប្អូនប្រុសជាជនរងគ្រោះទី១ ដែលបានមករកឃើញម៉ូតូរបស់ខ្លួន ប្អូននៅបំពេញនីតិវិធីរួចរាល់ រង់ចាំគោលការណ៍និងពេលប្រគល់ជូនដោយផ្ទាល់ពីសំណាក់ឯកឧត្តម ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ ។ ប្អូនប្រុសមាននូវសេចក្តីរំភើបសប្បាយចិត្តខ្លាំងណាស់»។ គួរបញ្ជាក់ផងដែរថា រយៈពេល២ថ្ងៃម៉ូតូរាប់រយគ្រឿង ត្រូវបានកម្លាំងសមត្ថកិច្ចដកហូតពីកន្លែងបញ្ចាំដែលគ្មានឯកសារត្រឹមត្រូវ នៅខណ្ឌទួលគោក ហើយត្រូវបានបញ្ជូនទៅរក្សាទុកបណ្ដោះអាសន្ន នៅឃ្លាំងដែលមានទីតាំងនៅក្នុងតំបន់ OCIC ខណ្ឌជ្រោយចង្វារ។ ករណីពិនិត្យឃេីញមានភិនភាគម៉ូតូរបស់បងប្អូន សូមយកឯកសារពាក់ព័ន្ធច្បាប់ដេីម ទៅឃ្លាំងរក្សាទុក OCIC ជ្រោយចង្វារ៕
September 21, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ បានស្ដីពីការត្រៀមដាក់ដំណើរការសាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នាថ្ងៃទី០១-៣១ ខែតុលា ឆ្នាំ២០២២ (ធ្វើដំណើរឥតគិតថ្លៃរយៈពេល១ខែ)ដែលដឹកនាំដោយឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ ជាមួយគ្នានោះផងដែរ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញពីតារាកម្រៃទូទាត់លើមធ្យោបាយ ធ្វើដំណើរតាមផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ តម្លៃសម្រាប់ការធ្វើដំណើរលើផ្លូវល្បឿនលឿននេះ ចែកចេញជា៥ប្រភេទដូចខាងក្រោម៖ ប្រភេទទី១៖ ទោចក្រយានយន្តដែលមានទំហំស៊ីឡាំងចាប់ពី ៦០០សេសេឡើង, រថយន្តគ្រួសារ/រថយន្តដឹកទំនិញ (គ្រួសារ) ផ្ទុកមិនលើពី ៧នាក់, រថយន្តដឹកទំនិញធុនស្រាល ផ្ទុកមិនលើសពី២តោន តម្លៃ ០.០៦៤ដុល្លារ
September 21, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ស្ដីពីការត្រៀមដាក់ដំណើរការសាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នាថ្ងៃទី០១-៣១ ខែតុលា ឆ្នាំ២០២២ (ធ្វើដំណើរឥតគិតថ្លៃរយៈពេល១ខែ) ។ ដើម្បីឱ្យការបើកបរយានយន្តមានសណ្ដាប់ធ្នាប់ និងសុវត្ថិភាព ក្រសួងសាធារណការ និងដឹកជញ្ជូន សូមណែនាំ ១៣ចំនុច ដល់អ្នកប្រើប្រាស់ផ្លូវល្បឿនលឿនទាំងអស់ ដូចតទៅ៖ ១.ការត្រៀមមុនពេលបើកបរនៅលើផ្លូវល្បឿនលឿន ២.ផ្លាកសញ្ញាប្រាប់ដំណើរមិន នឹងចូលដល់ផ្លូវល្បឿនលឿន ៣.ការបើកបរចូលបញ្ជរបង់ប្រាក់ ៤.ផ្លាកសញ្ញាប្រាប់ដំណើរពីការចាប់ផ្ដើមចូលផ្លូវល្បឿនលឿន ៥.ការបើកបរយានយន្តចូលផ្លូវល្បឿនលឿន ៦.ការប្រើប្រាស់គន្លងផ្លូវល្បឿនលឿន ៧.ការកំណត់ល្បឿនបើកបរយានយន្ត ៨.ការរក្សាចន្លោះសុវត្ថិភាពបើកបរយានយន្ត ៩.ការឈប់ ការចត នៅក្នុងតំបន់ឈប់សម្រាក ១០.ការបើកបរយានយន្តចេញពីផ្លូវល្បឿនលឿន
September 21, 2022 - ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្តីពីការផ្អាកចរាចរណ៍បណ្តោះអាសន្នយានយន្តដឹកជញ្ជូនធុនធំគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់តាមកំណាត់ផ្លូវខេត្តលេខ ២៦៨A ចាប់ពីព្រៃមាន់ ដល់ អាងត្រពាំងថ្ម ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ បន្ទាប់ពីទទួលរងឥទ្ធិពលព្យុះ និងភ្លៀងធ្លាក់ជាបន្តបន្ទាប់បានបណ្ដាលឱ្យទឹកជំនន់ទឹកភ្លៀងលិច និងហូរកាត់ផ្លូវមួយចំនួន នៅក្នុងខេត្តបន្ទាយមានជ័យ ជាពិសេសកំណាត់ផ្លូវខេត្តលេខ ២៦៨អា ចាប់ពីព្រៃមាន់ ដល់អាងត្រពាំងថ្ម ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត សូមធ្វើការផ្អាកចរាចរណ៍បណ្ដោះអាសន្ន នូវយានយន្តដឹកជញ្ជូនធុនធំគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់តាមកំណាត់ផ្លូវខេត្តលេខ ២៦៨អា ចាប់ពីព្រៃមាន
September 21, 2022 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា សេចក្តីបំភ្លឺព័ត៌មានរបស់អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងការចុះផ្សាយថា “មានជនស៊ីវិល ដឹកអ្នកបើកបរល្មើសច្បាប់ទៅដាក់បញ្ចាំទូរស័ព្ទ ដើម្បីយកលុយមកបង់ថ្លៃផាកពិន័យ”។ ក្រោយពីជួបទល់មុខគ្នារវាងមន្ត្រីទាំងអស់នៅគោលដៅកួចកាណុង និងបុរសអ្នកបើកម៉ូតូកង់៣ បានបញ្ជាក់យ៉ាងច្បាស់ថា ជនស៊ីវិលដែលដឹកគាត់ទៅបញ្ចាំទូរស័ព្ទ ហើយយកលុយពីគាត់ មិនមែនជាសមត្ថកិច្ចនៅគោលដៅនោះឡើយ ជាជនស៊ីវិលឆ្លៀតឱកាស។ ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញនៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវករណីនេះភ្លាម ដើម្បីស្វែងរកការពិតចំពោះការចុះផ្សាយនេះ ដោយបានកោះហៅមន្ត្រីទាំងអស់នៅគោលដៅ មកជួបផ្ទាល់ជាមួយបុរសម្នាក់នេះ ក្រោយពិនិត្យច្បាស់មក ក្នុងចំណោមមន្ត្រីទាំងអស់នោះ មិនមាននរណាម្នាក់ មានភិនភាគដូចជនស៊ីវិល ដែលដឹកគាត់យកទៅបញ្ចាំទូរស័ព្ទ និងយកលុយពីគាត់នោះទេ សមត្ថកិច្ចកំពុងចុះស្រាវជ្រាវមើលកាមេរ៉ា ដើម្បីស្រាវជ្រាវរកជនស៊ីវិលឆ្លៀតឱកាសនោះ។ បន្ទាប់ពីបានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ទាក់ទងទៅនឹងករណី ដែលកើតឡើងកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២
September 21, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា តារាងពេលវេលាចេញដំណើររថយន្តក្រុងពីរាជធានីភ្នំពេញ ទៅតាមបណ្តាខេត្ត និងពីបណ្តាខេត្តមករាជធានីភ្នំពេញវិញ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២។ គោលដៅចេញដំណើរពីភ្នំពេញ ទៅតាមបណ្តាខេត្តរួមមាន៖ +ផ្លូវជាតិលេខ១,២ គោលដៅចេញដំណើរនៅផ្លូវ៦០ម៉ែត្រ៖ (ទល់មុខក្រុមហ៊ុនម៉ែកស៊ីដែស) ភ្នំពេញ-កណ្តាល-ព្រៃវែង ភ្នំពេញ-កណ្តាល-ស្វាយរៀង ភ្នំពេញ-កណ្តាល-តាកែវ។ +ផ្លូវជាតិលេខ៣,៤ គោលដៅចេញដំណើរនៅស្ថានីយចំណតរថយន្តផ្លូវ២០០៤ជាប់របងបញ្ជាការដ្ឋាន៖ កងទ័ពអាកាស៖ ភ្នំពេញ-កែប ភ្នំពេញ-កំពត ភ្នំពេញ-កំពង់ស្ពឺ ភ្នំពេញ-ព្រះសីហនុ។ +ផ្លូវជាតិលេខ៥ គោលដៅចេញដំណើរនៅសួនឬស្សីកែវ៖ ភ្នំពេញ-កំពង់ឆ្នាំង ភ្នំពេញ-ពោធិ៍សាត់ ភ្នំពេញ-បាត់ដំបង
September 21, 2022 - កូវីដ-១៩
នៅថ្ងៃទី21 ខែកញ្ញា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 35ករណី (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណី 04ករណីស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស ខណៈអ្នកបានជាសះស្បើយថ្មី 07នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 137,813នាក់, ករណីជាសះស្បើយសរុប 134,674នាក់ និងស្លាប់សរុប 3,056 នាក់៕
September 21, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៤,៣៥០រៀលក្នុងមួយលីត្រ ចំណែកឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,៨៥០រៀលក្នុងមួយលីត្រប៉ុណ្ណោះ។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន មានការចុះបន្តិចបន្តួច ដោយកាលពី១០ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៤,៤០០រៀល មានន័យថាចុះ ៥០រៀល និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៥,២០០រៀលក្នុងមួយលីត្រ មានន័យថាចុះ ៣៥០រៀលក្នុងមួយលីត្រ ៕ ប្រភព៖ មន្ទីរពាណិជ្ជកម្ម ខេត្តកែប
September 21, 2022 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា បន្ទាប់ពីមានការណែនាំពីឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. មន្រ្តីជំនាញ ក.ប.ប. តាមបណ្ដាសាខាដែលមានដូចជា ព្រៃវែង កំពង់ចាម បាត់ដំបង មណ្ឌលគិរី កំពង់ធំ កំពត តាកែវ កោះកុង ប៉ៃលិន ស្វាយរៀង ព្រះសីហនុ ក្រចេះ ស្ទឹងត្រែង កំពង់ឆ្នាំង និងរាជធានីភ្នំពេញ។ បានចុះអនុវត្តយុទ្ធនាការត្រួតពិនិត្យទំនិញគ្រប់ប្រភេទដែលដាក់លក់ជូនប្រជាពលរដ្ឋមានដូចជា
September 21, 2022









