- Khmernote Media
- ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា មន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប បានចេញសេចក្តីជូនដំណឹងស្ដីពីស្ថានភាពទឹកជំនន់ស្ទឹងស្រែង។ យោងតាមការសង្កេត តាមដានស្ថានភាពអាកាសធាតុ ដែលបានវិវត្តជាក់ស្តែងជាបន្តបន្ទាប់របស់ក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញថា ភ្លៀងនៅតែបន្តធ្លាក់គ្របដណ្តប់ទូទាំងប្រទេស ដោយឡែកខេត្តសៀមរាប ក៏បន្តទទួលរងឥទ្ធិពលនេះផងដែរ។ មន្ទីរធនធានទឹក និងឧតុនិយមខេត្ត សៀមរាបសូមជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្ដោយដងស្ទឹងស្រែង ក្នុងភូមិសាស្ត្រស្រុកស្រីស្នំ និងស្រុកក្រឡាញ់ មេត្តាត្រៀមបង្កា និងប្រុងប្រយ័ត្នខ្ពស់ ចំពោះទឹកជំនន់ ដែលអាចកើតមកពីបរិមាណទឹកភ្លៀងច្រើនហួសកម្រិត ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអាជ្ញាធរដែនដី និងសាធារណជន
September 21, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅព្រឹកថ្ងៃពុធ ១១រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ ដែលជាថ្ងៃកាន់បិណ្ឌទី១១ នៃពិធីបុណ្យភ្ជុំបិណ្ឌ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណ:ប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ នៅសហរដ្ឋអាមេរិក,បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋគុយបា និងចូលរួមពិធីបុណ្យសពថ្នាក់ជាតិរបស់ ឯកឧត្តម អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុនពីថ្ងៃទី២១ ដល់ថ្ងៃ២៨ ខែកញ្ញា ឆ្នាំ២០២២។ សូមបញ្ជាក់ជូនថា សម័យប្រជុំលើកទី៧៧ នៃកិច្ចពិភាក្សាទូទៅ
September 21, 2022 - ព័ត៌មានជាតិ
លោកផែង វណ្ណៈ បានប្រកាសជួយថវិកា ចំនួន ២០០$ ជូនបុរសម្នាក់ដែលកាលពីព្រឹកមិញនេះបានបើកកង់បីដឹកទំនិញ ដោយមិនបានពាក់គន្លឹះត្រឹមត្រូវ ដោយសមត្ថកិច្ចតម្រូវឲ្យបង់ប្រាក់ផាកពិន័យចំនួន៥ម៉ឺនរៀល ដោយសារបុរសនោះមិនមានថវិកាទើបត្រូវសមត្ថកិច្ចដឹកជូនទៅបញ្ចាំទូរស័ព្ទ នេះបើតាមការអះអាងរបស់បុរសម្នាក់នោះ។ លោកផែងវណ្ណៈ បានបង្ហោះឲ្យដឹងថា៖ “ជូនដំណឹងដល់ ប្អូនប្រុស អ្នករត់ ម៉ូតូកង់បី ដែលបេីកបរខុសច្បាប់ចរាចរណ៍ ហើយត្រូវបានមន្ត្រីចរាចរណ៍នៅរង្វង់មូលគួចកាណុង នាំយកទៅបញ្ចាំទូរស័ព្ទយកលុយបង់ថ្លៃផាកពិន័យ សូមមេត្តាទាក់ទងមកលេខខ្ញុំ ០១២ ៩៣៣ ៨៨៣ ខ្ញុំសូមជូនថវិកាចំនួន ២០០ ដុល្លារ ។ ខ្ញុំសុំទោស ការឧបត្ថម្ភនេះ មិនមែនមានន័យថាខ្ញុំលេីកទឹកចិត្តអោយបងប្អូនបេីកបរល្មេីសច្បាប់ចរាចរណ៍ទេ តែដោយឃេីញប្អូនប្រុសមានជីវភាពខ្សត់ខ្សោយខ្លាំង ទេីបខ្ញុំផ្ដល់ការឧបត្ថម្ភជាលក្ខណៈមនុស្សធម៌” ។ គួរបញ្ជាក់ថានៅព្រឹកថ្ងៃទី២០
September 20, 2022 - PR
ភ្នំពេញ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០២២-ធនាគារ ហ្វីលីព ដែលជាធនាគារពាណិជ្ជ មានសាខាច្រើនជាងគេមួយនៅកម្ពុជា បានប្រកាសជាផ្លូវការនូវការបើកដំណើរការសាខាថ្មី សាខាកំបូល សម្រាប់ផ្តល់ជូនសេវាកម្មធនាគារពេញលេញ និងសេវាកម្មហិរញ្ញវត្ថុ ដែលមានភាពងាយស្រួលដល់អតិថិជន។ សាខាកំបូល មានទីតាំងស្ថិតនៅផ្ទះលេខ A០៨-A០៩-A១០ ផ្លូវជាតិលេខ ៤ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ សាខាកំបូលរបស់ធនាគារ ហ្វីលីព ស្ថិតក្នុងចំណោមសាខាសក្តានុពលជាច្រើន ដែលធនាគារមានគម្រោងបើកដំណើរការនៅក្នុងឆ្នាំ ២០២២នេះ។ សាខាថ្មីនេះ នឹងផ្តល់ជូននូវសេវាកម្ម និងផលិតផលហិរញ្ញវត្ថុធនាគារដែលទំនើប និងសំបូរបែប ទៅតាមតម្រូវការនៃរាល់អតិថិជន រួមមានសាជីវកម្មធំៗ សហគ្រាសខា្នតតូច និងមធ្យម
September 20, 2022 - ព័ត៌មានជាតិ
ខេត្តឧត្តរមានជ័យ៖ យោងតាមការចុះផ្សាយរបស់ អធិការដ្ឋាននគរបាល ក្រុងសំរោង នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា នៅថ្ងៃចន្ទ ០៩រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ០៩៖៤០នាទី លោក វរសេនីយ៍ឯក ហម ភិរម្យ អធិការនគរបាលក្រុងសំរោងបានទទួលព័ត៌មាន និងបណ្តឹងពីឈ្មោះ ង៉ែត គន្ធា ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ
September 20, 2022 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់លោក ស៊ន សុភ័ក្រ្ត បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ មានហេតុការណ៍នគរបាលចរាចរណ៍នៅគោលដៅរង្វង់មូលស្ពានជ្រោយចង្វារ (រង្វង់មូលគូចកាណុងស្តាតចាស់) ចាប់ផាកពិន័យបុរសម្នាក់ដែលកំពុងបើកកង់បីដឹកទំនិញ ដោយសារមិនបានពាក់គន្លឹះត្រឹមត្រូវ ដោយតម្រូវឲ្យបង់ប្រាក់ផាកពិន័យចំនួន៥ម៉ឺនរៀល។ ប៉ុន្ដែអ្នកបើកកង់បីនោះ បានប្រាប់នគរបាលចរាចរណ៍ថា ខ្លួនមានតែលុយ៤៥០០រៀលទេនៅក្នុងហោប៉ៅ។ ដោយខ្លួនកំពុងដឹកឥវ៉ាន់ដើម្បីដាក់ជូនភ្ញៀវនោះ ហើយខ្លាចមិនទាន់ពេល ក៏ប្រាប់ប៉ូលិសថា ខ្លួនមានតែទូរស័ព្ទមួយនេះ ចឹងមានតែយកទៅដាក់បញ្ចាំ។ ដំណោះស្រាយនេះ ក៏ត្រូវបាននគរបាលចរាចរណ៍ឯកភាព ហើយក៏ដឹកតាមម៉ូតូ នាំអ្នកបើកកង់បីទៅបញ្ចាំទូរស័ព្ទ បាន៦ម៉ឺនរៀល រួចក៏ដកលុយ៥ម៉ឺនរៀលឲ្យប៉ូលិស និងទុក១ម៉ឺននៅក្នុងខ្លួន។ ករណីខាងលើនេះ លោកសាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអះអាង ជុំវិញករណីនេះមន្ដ្រីនគរបាលជំនាញ កំពុងស្នើសុំកិច្ចសហការពីប្រជាពលរដ្ឋ
September 20, 2022 - ព័ត៌មានជាតិ
ខេត្តតាកែវ៖ យោងតាមរយៈកិច្ចសំភាសន៍រវាងសារព័ត៌មាន Freshnews ជាមួយនឹងលោក អ៊ូច ភា អភិបាលខេត្តតាកែវ បានឲ្យដឹងថា ក្នុងរយៈពេលថ្ងៃ៣ កម្លាំងសមត្ថកិច្ចនៅក្នុងខេត្តតាកែវ បានធ្វើការចុះត្រួតពិនិត្យ និងបង្ក្រាបទីតាំងល្បែងអនឡាញ និងល្បែងខុសច្បាប់នៅក្នុងខេត្តតាកែវ មានចំនួនរហូតដល់ ៨៦៩ទីតាំង។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាកច្រកម្ពុជា បានផ្ញើសារសំលេងពិសេសអំពាវនាវដល់អាជ្ញាធរថ្នាក់ក្រោមជាតិ សមត្ថកិច្ច និងប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងវិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ទូទាំងប្រទេសកម្ពុជា ហើយប្រសិនបើអភិបាលខេត្ត-រាជជធានី ឬមន្ត្រីនគរបាលណា ដែលមិនបង្ក្រាប និងត្រូវដកចេញពីតំណែង។ សម្តេចតេជោ បានមានប្រសាសន៍ថា៖ “ខ្ញុំ
September 20, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងសាធារណការ ឆ្លើយតបនឹងសំណួរ ដែលសួរច្រើនជាងគេប្រចាំខែកក្កដា និងសីហា តាមរយៈលេខទូរស័ព្ទ (HOTlINE)៖ 1275 ដោយបានសួរថា៖ តើត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក)មានប៉ុន្មានទីតាំងនៅរាជធានី-ខេត្តទូទាំងផ្ទៃប្រទេស? ក្រសួងសាធារណការ បានបញ្ជាក់តាមចម្លើយយ៉ាងដូច្នេះថា៖ ទីតាំងត្រួតពិនិត្យលក្ខណៈបច្ចេកទេសរួមមាន៖ ទីតាំងនៅភ្នំពេញ មាន ០៧ទីតាំង៖ -ឬស្សីកែវ ផ្លូវលេខ៥៩៨ (ផ្លូវជាសុផារ៉ា) -ជ្រោយចង្វារ (ជិតស្ពានលេខ៣ ផ្លូវជាតិលេខ៦A) -ចំការដូង (ជិតសាលាខណ្ឌដង្កោ ផ្លូវលេខ២១៧) -បឹងស្នោ (ជិតបុរីប៉េងហួតបឹងស្នោ
September 20, 2022 - កូវីដ-១៩
នៅថ្ងៃទី20 ខែកញ្ញា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 07ករណី (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណី 04ករណីស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស ខណៈអ្នកបានជាសះស្បើយថ្មី 08នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 137,778នាក់, ករណីជាសះស្បើយសរុប 134,667នាក់ និងស្លាប់សរុប 3,056 នាក់៕
September 20, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណប្រតិភូទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧នាទីក្រុងញូយ៉កសហរដ្ឋអាមេរិក។ នេះបើយោងតាមហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ បានសរសេរយ៉ាងដូចច្នេះថា៖ «បងប្អូនរួមជនរួមជាតិជាទីគោពស្រឡាញ់! ថ្ងៃស្អែក២១កញ្ញា២០២៣ខ្ញុំនឹងដឹកនាំគណប្រតិភូទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧នាទីក្រុងញូយ៉កសហរដ្ឋអាមេរិក។បន្ទាប់ពីនោះនឹងបន្តដំណើរទៅទស្សនកិច្ចផ្លូវការនៅគុយបាព្រមទាំងបន្តដំណើរមកទីក្រុងតូត្យូប្រទេសជប៉ុនដើម្បីចូលរួមបុណ្យសពឯកឧត្តមស៊ីនហ្សូ អាបេអតីតនាយករដ្ឋមន្ត្រីជប៉ុន។ ខ្ញុំសូមផ្ញើការនឹករលឹកដល់បងប្អូនដែលរស់នៅសហរដ្ឋអាមេរិកនិងកាណាដានិងសូមការអាធ្យាស្រ័យដោយមិនអាចរៀបចំការជួបជុំជាមួយបងប្អូនបានអាស្រ័យដោយការស្នាក់នៅទីក្រុងញូយ៉កមានរយៈពេលខ្លីនិងមានកម្មវិធីច្រើន។ម្យ៉ាងទៀតយើងក៏ទើបជួបគ្នាកាលពីខែឧសភា២០២២កន្លងទៅនៅទីក្រុងវ៉ាសុីនតុនហើយដែរ។សង្ឃឹមថាបងប្អូននឹងមានការយោគយល់។ សូមជូនពរបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសជួបតែសេចក្តីសុខសេចក្តីចម្រើននិងសប្បាយរីករាយក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ»៕ ប្រភព៖ ក្រសួងព័ត៌មាន
September 20, 2022









