Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា សម្តេចក្រឡាហោម បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដោយគិតចាប់ពីថ្ងៃទី ១៨ ខែសីហា ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ក្រសួង មហាផ្ទៃបានទទួលបណ្ដឹងសរុបចំនួន២៨៩ករណី ពីសាមីជន សាច់ញាតិ ស្ថានទូត និង អង្គការអន្តរជាតិមួយចំនួន។ ថ្លែងក្នុងកិច្ចប្រជុំណែនាំការប្រឆាំងអំពើជួញដូរមនុស្ស នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងមហាផ្ទៃសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានឱ្យដឹងថាបណ្ដឹងដែលក្រសួងទទួលបានមាន ខេត្តព្រះសីហនុមាន២១២ករណី, ពោធិ៍សាត់មាន៤ករណី,

    September 20, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ បានសេចក្ដីជូនដំណឹងស្ដីពី ស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា៖ សម្ពាធខ្ពស់នៅលើប្រទេសចិន បានរុញច្រានប្រព័ន្ធសម្ពាធទាប (ITCZ) រំកិលចុះមកក្រោម អូសបន្លាយកៀកមកលើតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសានកម្ពុជា។ ដំណាលគ្នានោះ ខ្យល់មូសុងនិរតីបក់ ក្នុងល្បឿនពីខ្សោយទៅបង្គួរ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យក្នុងរយៈពេលមួយសប្តាហ៍ទៅមុខ៖ ១.តំបន់ទំនាបកណ្តាល – សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C – សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C

    September 20, 2022
  • ព័ត៌មានជាតិ

    (ខេត្តឧត្តរមានជ័យ)៖ យោងតាមការចុះផ្សាយរបស់​ ទូរទស្សន៍ជាតិកម្ពុជា ទទក នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ​វេលាម៉ោង៦ព្រឹក ទឹកក្នុងអាងមានកម្ពស់ ៣,៩៧ម៉ែត្រ កម្រិតកម្ពស់ឲ្យមានការប្រុងប្រយ័ត្ន ៣,៨០ម៉ែត្រ និងកម្រិតកម្ពស់ប្រកាសអាសន្ន ៤,៥០ម៉ែត្រ។ ស្ថានភាពទឹកនៅទំនប់អាងទឹកតាម៉ុក នៅវេលាម៉ោង៦ព្រឹក នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ទឹកក្នុងអាងមានកម្ពស់ ៣,៩៧ម៉ែត្រ កម្រិតកម្ពស់ឲ្យមានការប្រុងប្រយ័ត្ន ៣,៨០ម៉ែត្រ និងកម្រិតកម្ពស់ប្រកាសអាសន្ន ៤,៥០ម៉ែត្រ ស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង ៕ ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក

    September 20, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្តែងការសោកស្តាយចំពោះ ពលរដ្ឋខ្មែរមួយចំនួនតូចដែលធ្វើការនៅកូរ៉េ បានជឿលើការឃោសនាអបិយជំនឿរបស់អ្នក នយោបាយ ដោយសុខចិត្តរត់មកស្រុកចោលការងារ ចោលប្រាក់ខែ។​ ការសម្តែងការសោកស្តាយនេះ បន្ទាប់ពីពលករខ្មែរនៅកូរ៉េ និងប្រទេសមួយចំនួន ទៀតប្រមាណ៥០០នាក់ បាននាំរត់មកស្រុកដោយជឿងលើការឃោសនារបស់លោកខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យថា នឹងមាតុភូតទឹកជំនន់លិចពិភពលោក ហើយឱ្យនាំគ្នាមកភ្នំគូលែនខេត្តសៀមរាប។​ ក្នុងកម្មវិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នៅសាធារណរដ្ឋកូរ៉េប្រារព្ធធ្វើឡើងកាលពី ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម អ៊ិត សំហេង បានបញ្ជាក់ថា

    September 19, 2022
  • ព័ត៌មានជាតិ

    ខេត្តឧត្តរមានជ័យ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ស្ថានភាពទឹកនៅទំនប់អាងទឹកតាម៉ុក ទឹកក្នុងអាងមានកម្ពស់ ៣,៨២ម៉ែត្រ ឡើងដល់កម្រិតកម្ពស់ឲ្យមានការប្រុងប្រយត្ន័។ ក្រសួងធនធានទឹក បានបញ្ជាក់ពី ស្ថានភាពទឹកនៅទំនប់អាងទឹកតាម៉ុក នៅវេលាម៉ោង ១១៖៣០នាទីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ទឹកក្នុងអាងមានកម្ពស់ ៣,៨២ម៉ែត្រ ឡើងដល់កម្រិតកម្ពស់ឲ្យមានការប្រុងប្រយត្ន័ ៣,៨០ម៉ែត្រ និងកម្រិតកម្ពស់ប្រកាសអាសន្ន ៤,៥០ម៉ែត្រ ស្ថិតនៅឃុំអន្លង់ ស្រុកអន្លង់វែង ៕ ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources

    September 19, 2022
  • កូវីដ-១៩

    នៅថ្ងៃទី19 ខែកញ្ញា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 04នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 04នាក់ មិនមានករណីនាំចូលពីក្រៅប្រទេសទេ ខណៈអ្នកបានជាសះស្បើយថ្មី 09នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 137,771នាក់, ករណីជាសះស្បើយសរុប 134,659នាក់ និងស្លាប់សរុប 3,056 នាក់៕

    September 19, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា លទ្ធផលបង្ក្រាបល្បែងស៊ីសងខុសច្បាប់ គិតត្រឹមរយៈពេល២ថ្ងៃ ថ្ងៃទី១៧-១៨ ខែកញ្ញា ឆ្នាំ២០២២ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ បានដាក់ចេញនូវផែនការ និងបានបង្កើតក្រុមការងារ ដើម្បីធ្វើការបង្ក្រាប ការបើកលេងល្បែនស៊ីសងខុសច្បាប់ រយៈពេល២ថ្ងៃកន្លងមក ថ្ងៃទី១៧-១៨ ដោយបានធ្វើការបង្ក្រាប៣៦ករណី ឃាត់ខ្លួន៧០នាក់ (ស្រី ៣៥នាក់) (ចិន

    September 19, 2022
  • អន្តរជាតិ

    ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បាននិយាយម្តងទៀតថា សហរដ្ឋអាមេរិកនឹងការពារកោះតៃវ៉ាន់ពី «ការវាយប្រហារដែលមិនធ្លាប់មានពីមុនមក» ពីសំណាក់ប្រទេសចិន។ ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយប៉ុស្ដិ៍ CBS លោកត្រូវបានគេសួរថា តើកងកម្លាំងអាមេរិកនឹងការពារកោះតៃវ៉ាន់ដែរ ឬទេ ហើយលោកបានឆ្លើយថា «បាទ» ទៅនឹងសំណួរមួយនោះ។ បទសម្ភាសន៍​ដែលបាន​ចាក់ផ្សាយ​កាលពី​ថ្ងៃអាទិត្យ ​បានបញ្ជាក់សាជាថ្មី​ថា ​គោលនយោបាយ​របស់​សហរដ្ឋអាមេរិក​មិន​បាន​ផ្លាស់ប្តូរ​ឡើយ​។ ពោលគឺ ទីក្រុងវ៉ាស៊ីនតោនតែងតែនៅកណ្ដាល ដោយខ្លួនមិនបានប្តេជ្ញាការពារតៃវ៉ាន់នោះទេ ប៉ុន្តែក៏មិនបដិសេធការជួយនោះដែរ។ តៃវ៉ាន់​ជា​កោះ​គ្រប់គ្រង​ដោយ​ខ្លួនឯង ​នៅ​ឆ្នេរសមុទ្រ​ភាគ​ខាងកើត​ប្រទេស​ចិន ដែល​ក្រុង​ប៉េកាំង​ទាមទារ​ជា​ផ្នែក​នៃ​ទឹកដី​របស់ខ្លួន ហើយទីក្រុងវ៉ាស៊ីនតោនមានការប្រុងប្រយ័ត្នខ្ពស់ខាងការទូតលើបញ្ហានេះ។ ម្យ៉ាងវិញទៀត សហរដ្ឋអាមេរិកក៏ប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយ ដែលជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងរបស់ខ្លួនជាមួយទីក្រុងប៉េកាំង។ ក្រោម​គោលនយោបាយ​នេះ តៃវ៉ាន់​គឺ​ជា​ផ្នែក​មួយ​របស់​ចិន ហើយ​ជំហរ​មិន​ត្រូវ​បាន​ជំទាស់​ឡើយ។ ដូច្នេះ អាមេរិក​មិន​ទទួល​ស្គាល់​ថា

    September 19, 2022
  • Short News

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ យោងតាមសារសំឡេងពិសេស របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាកច្រកម្ពុជា បានចេញសេចក្ដីអំពាវនាវដល់អាជ្ញាធរថ្នាក់ក្រោមជាតិ សមត្ថកិច្ច និងប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងវិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ទូទាំងប្រទេសកម្ពុជា។

    September 19, 2022
  • Short News

    អ៊ីតាលី៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន​ The Strait Times នៅព្រឹកថ្ងៃសោរ៍ ទី១៧ ខែកញ្ញានេះបានឲ្យដឹងថា មានទឹកជំនន់ដ៏អាក្រក់មួយបានកើតឡើងនៅតំបន់ Marche ទីក្រុង Ostra នៃប្រទេសអ៊ីតាលី ហើយទឹកជំនន់បានបង្កឲ្យមានការខូចខាតទ្រព្យសម្បត្តិសាធារណៈអស់ជាច្រើននិងធ្វើឲ្យមានមនុស្សស្លាប់មួយចំនួនផងដែរ។ បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយអ៊ីតាលីបានឲ្យដឹងថា ទឹកជំនន់បានកើតមានឡើងយ៉ាងឆាប់រហ័សក្រោយមានភ្លៀងធ្លាក់យ៉ាងខ្លាំងក្នុងរយៈពេលប្រមាណជា ២ម៉ោង ខណៈគ្មានអ្នកណាម្នាក់បានគិតដល់ថា ភ្លៀងអាចបង្កឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដូចនេះទេ។

    September 19, 2022