Khmernote Media
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ៖ (ដំណឹងបឋម) នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ សមត្ថកិច្ចបានឲ្យដឹងថា ទូកមួយគ្រឿងដែលមានមនុស្សជិះច្រើននាក់ជាជនជាតិចិន បានលិចនៅក្នុងលម្ហសមុទ្រនៅចន្លោះពយសារឿងនិងកោះតាង វេលាម៉ោងជិត ៤ល្ងាចថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ម្សិលមិញនេះ។ ក្រោយទទួលបានព័ត៌មាននេះសមត្ថកិច្ចនាយកដ្ឋាននគរបាលការពារព្រំដែនទឹក និងក្រុមសង្គ្រោះបានចេញទៅអន្តរាគមន៍សង្រ្គោះ ក្នុងនោះជាបឋម សមត្ថកិច្ចនិងក្រុមសង្គ្រោះជួយសង្រ្គោះមនុស្សបានចំនួន១៨នាក់ និងបន្តស្វែងរកជនរងគ្រោះនៅបាត់ខ្លួន ដែលតាមសមត្ថកិច្ចបញ្ជាក់ថានៅបាត់ខ្លួនចំនួន២៣នាក់ទៀត។ តាមការបំភ្លឺពីអ្នករួមដំណើរលើទូកឈ្មោះ CHENGui Sheng ជនជាតិចិន ភេទប្រុស ជាតំណាងជនរងគ្រោះដែលបានលិចទូកនោះបានប្រាប់សមត្ថកិច្ចថា ទូកនេះបានធ្វើដំណើរចេញពីប្រទេសចិន(កំពង់ផែក្វាង ចូវ) តាមរយៈកប៉ាលលឿន០១គ្រឿង នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ រួចបានសាងមកទូកឈើ០១គ្រឿង នៅអំឡុងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២

    September 23, 2022
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ ថ្ងៃពុធ ១១រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចុះពិនិត្យការងារត្រៀមរៀបចំបើកឱ្យប្រើប្រាស់សាកល្បងដោយឥតគិតថ្លៃផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ខាងមុខ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង ក៏ដូចជាថ្នាក់ដឹកនាំក្រុមហ៊ុន Cambodia PPSHV Expressway Co., Ltd. ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC)។ ថ្លែងក្នុងបទសម្ភាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាននាឱកាសចុះពិនិត្យវឌ្ឍនភាពការងារចុងក្រោយ លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មុននឹងដាក់ឱ្យប្រើប្រាស់សាកល្បងដោយឥតគិតថ្លៃ ឯកឧត្តម ទេសរដ្ឋមន្រ្តី

    September 23, 2022
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២នេះ បងប្អូនប្រជាពលរដ្ឋជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ កម្មការិនី សិស្ស និស្សិតបានធ្វើដំណើរតាមរថយន្តក្រុងដោយឥតគិតថ្លៃទៅលេងស្រុកកំណើត ដេីម្បីជួបជុំបងប្អូនក្រុមគ្រួសារ។ ក្នុងព្រឹកនេះក្រុមការងារដឹកជញ្ជូនបានប្រេីប្រាស់រថយន្ត ១៨គ្រឿង និងមានអ្នកចំនួន ៩៩០នាក់។ ជាមួយគ្នានេះដែរ បងប្អូនបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ នាយកដ្ឋមន្ត្រី ដែលបានគិតគូរចំពោះប្រជាពលរដ្ឋដោយអនុញ្ញាតឱ្យរថយន្តរបស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ សូមបញ្ជាក់រថយន្តត្រូវចេញដំណេីរនៅទីតាំងនិងកាលបរិច្ឆេទដូចខាងក្រោម៖ ១-ចេញពីភ្នំពេញ មក សៀមរាប -ចាប់ពីថ្ងៃទី២៣ ដល់ ២៦ ខែកញ្ញា ឆ្នាំ២០២២

    September 23, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ និយ័តករទូរគមនាគមន៍កម្ពុជា នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្តីណែនាំ ស្តីពី ការបញ្ឈប់ការផ្តល់សេវាកម្មបន្ថែមជូនអ្នកប្រើប្រាស់ក្នុងទម្រង់ជា “ គម្រោងខ្ចីលុយ ” ។ និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) សូមជម្រាបជូនប្រតិបត្តិករផ្ដល់សេវាទូរស័ព្ទចល័ត និងសាធារណជនទាំងអស់ថា ផ្អែកតាមលិខិតលេខ៨០៩ សជណ.ពប ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ របស់ទីស្តីការគណៈរដ្ឋមន្ត្រី រាជរដ្ឋាភិបាលបានសម្រេចជាគោលការណ៍តម្រូវឱ្យប្រតិបត្តិករផ្តល់សេវាទូរស័ព្ទចល័តទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា បញ្ឈប់រាល់ការផ្តល់សេវាកម្មបន្ថែមជូនអ្នកប្រើប្រាស់ក្នុងទម្រង់ជា «គម្រោងខ្ចីលុយ»។ ចំពោះគម្រោងខ្ចីលុយដែលអ្នកប្រើប្រាស់បានភ្ជាប់រួចហើយ ប្រតិបត្តិករផ្តល់សេវាទូរស័ព្ទចល័តទាំងអស់ ត្រូវបន្តផ្តល់សុពលភាពរហូតដល់អ្នកប្រើប្រាស់អស់ចំនួនទឹកលុយដែលបានខ្ចី ដោយកំណត់យក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ជាថ្ងៃចុងក្រោយ។

    September 23, 2022
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្ដសៀមរាប នៅថ្ងៃទី២២​ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹងស្ដីពីការបិទចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ លើកំណាត់ក្នុងភូមិសាស្ត្រខេត្តសៀមរាប ជាបណ្តោះអាសន្ន។ ដោយស្ថានភាពជំនន់ទឹកភ្លៀងបាន និងកំពុងជន់ឡើងយ៉ាងខ្លាំង ជាហេតុបណ្ដាលឱ្យលិចលង់នៅតាមកំណាត់ផ្លូវមួយចំនួន ក្នុងភូមិសាស្ត្រ ខេត្តសៀមរាប ដែលស្ថានភាពបែបនេះធ្វើឱ្យផ្លូវ-ស្ពាន មិនអាចទ្រនឹងទម្ងន់របស់រថយន្តដឹកទំនិញធុនធ្ងន់បានទេ។ ដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុ និងទប់ស្កាត់ការខូចខាតរចនាសម្ព័ន្ធផ្លូវថ្នល់-ស្ពាន មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប សូមធ្វើការបិទចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ ជាបណ្ដោះអាសន្នលើកំណាត់ផ្លូវជាតិលេខ ៦៤ (ដំដែក-ព្រះវិហារ), ផ្លូវជាតិលេខ៦៧ (សៀមរាប-អន្លង់វែង), ផ្លូវជាតិលេខ៦៨(ក្រឡាញ់-ឧត្តរមានជ័យ), ផ្លូវលេខ២៦៥E (រលួស-កំពង់ភ្លុក), ផ្លូវលេខ២៦៦C (ស្វាយធំ-បន្ទាយស្រី), ផ្លូវខេត្តលេខ២៦៦F(ពួក-អង្គរជុំ),

    September 22, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានគូសបញ្ជាក់ថា ក្រសួងកំពុងរៀបចំនិងនាំមរតកវប្បធម៌អរូបីចំនួនពីរគឺនំបញ្ចុក និងគុនល្បុក្កតោ ដើម្បីចុះបញ្ជីចូលក្នុងបេតិកភណ្ឌអរូបីរបស់អង្គការយូណេស្កូ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ” នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានថ្លែងថា ក្រសួងកំពុងរៀបចំដើម្បីស្នើចុះបញ្ជី នំបញ្ចុក និងគុនល្បុក្កតោ ក្នុងសម្បត្តិអរូបីរបស់អង្គការយូណេស្កូ និងព្រះរាជពិធីបុណ្យអុំទូក ដាក់ក្នុងបញ្ជីត្រៀមដើម្បីស្នើសុំចុះបញ្ជីក្នុងពេលខាងមុខ។ ឯកឧត្តមបានលើកឡើងថា ក្រៅពីមរតកវប្បធម៌អរូបី

    September 22, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុករបស់លោក Seng Chamroeun នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រោយពីការផ្សព្វផ្សាយរបស់រដ្ឋបាលខណ្ឌជ្រោយចង្វារ ប្រជាពលរដ្ឋទី៣ ដែលបានបាត់ម៉ូតូ អស់រយៈពេលជិត ៥ឆ្នាំ នៅមានសំណាងឃើញទៀត។ គាត់សប្បាយចិត្ត គាត់បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន សម្តេចក្រឡាហោម ស ខេង ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ លោក លីម សុភា អភិបាលខណ្ឌជ្រោយចង្វារ ឯកឧត្តម

    September 22, 2022
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តសៀមរាប នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមរបាយការណ៍របស់លេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប បានបញ្ជាក់ថា ក្រោយពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះមក។ ជំនន់ទឹកភ្លៀងបានបណ្តាលឱ្យប៉ះពាល់ដល់ភូមិចំនួន ១៥០ភូមិ នៃឃុំចំនួន៣១ ក្នុងស្រុកចំនួន៨ រួមមាន៖ ស្រុកស្រីស្នំ, ស្រុកក្រឡាញ់, ស្រុកជីក្រែង, ស្រុកអង្គរជុំ, ស្រុកវ៉ារិន, ស្រុកពួក, ស្រុកសូទ្រនិគម និងស្រុកប្រាសាទបាគង ក្នុងនោះ បង្កឱ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន ២.៩០៦គ្រួសារ ក្នុងនោះលិចបរិវេណផ្ទះកម្រិតស្រាលចំនួន ១.៧៦០ខ្នង និងកម្រិតធ្ងន់ចំនួន ២៩ខ្នង ហើយមានប្រជាពលរដ្ឋចំនួន

    September 22, 2022
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី រដ្ឋបាលខណ្ឌទួលគោក បានឲ្យដឹងថា ថ្ងៃទី២ នៃកិច្ចប្រតិបត្តិបង្ក្រាបកន្លែងដាក់បញ្ចាំ (កុងស៉ី) នៅក្នុងយុទ្ធនាការទ្រង់ទ្រាយធំនៃការបង្ក្រាបល្បែងស៉ីសងខុសច្បាប់ក្នុងខណ្ឌទួលគោក រកឃើញកុងស៉ីខុសច្បាប់ ០៦ កន្លែង និងឃាត់ម៉ូតូ ៣១៦ គ្រឿង មិនមានភាពប្រក្រតី ព្រមទាំងបិទទីតាំងបើកលេងល្បែងចំនួន ២៣ កន្លែង ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានបញ្ជា និងប្រគល់ភារកិច្ចជូនឯកឧត្តម ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ

    September 22, 2022
  • កូវីដ-១៩

    នៅថ្ងៃទី22 ខែកញ្ញា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 11ករណី (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះ 04ករណីស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស ខណៈអ្នកបានជាសះស្បើយថ្មី 08នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 137,824នាក់, ករណីជាសះស្បើយសរុប 134,682នាក់ និងស្លាប់សរុប 3,056 នាក់៕

    September 22, 2022