- Khmernote Media
- ព័ត៌មានជាតិ
ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ បានជូនដំណឹងដល់ប្រជាពលរដ្ឋដែលរស់នៅខាងលើទ្វារទឹករលាំងជ្រៃ ជាពិសេសតំបន់ទំនាបនានានៃផ្នែកខាងក្រោម ស្របតាមបណ្តោយដងស្ទឹងព្រែកត្នោតក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺថា ៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ មានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ដែលធ្វើឱ្យជំនន់ទឹកផ្នែកខាងលើនៃដងស្ទឹងព្រែកត្នោតហក់ឡើងលឿន។ ស្ថានភាពបែបនេះ ធ្វើឱ្យទឹកស្ទឹងព្រែកត្នោតផ្នែកខាងក្រោមអាចបង្កឱ្យមានការលិចលង់តំបន់ខ្លះជាយថាហេតុ ហើយផ្នែកខ្លះត្រូវទទួលរងផលប៉ះពាល់ដល់ដំណាំកសិកម្ម សត្វចិញ្ចឹម ផ្ទះសំបែង ហេដ្ឋារចនាសម្ព័ន្ធនានា ពិសេសអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតបងប្អូនប្រជាពលរដ្ឋផងដែរ។ ពាក់ព័ន្ធនឹងស្ថានភាពនេះ ដើម្បីធានាសុវត្ថិភាព និងបង្ការនូវគ្រោះថ្នាក់ជាយថាហេតុផ្សេងៗ បានទាន់ពេលវេលា សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសបងប្អូនដែលរស់នៅតំបន់ខាងលើ និងតំបន់ទំនាបនានាផ្នែកខាងក្រោម នៃទ្វារទឹករលាំងជ្រៃស្របតាមបណ្ដោយដងស្ទឹងព្រែកត្នោត ក៏ដូចជាតំបន់ងាយរងគ្រោះមួយចំនួនក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ មេត្តាប្រុងប្រយ័ត្នខ្ពស់ និងស្វែងរកទីទួលសុវត្ថិភាពដែលនៅជិត ដើម្បីចៀសវាងការកើតមានឡើងនូវគ្រោះថ្នាក់ផ្សេងៗ។ រដ្ឋបាលខេត្តសង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋនឹងមានការប្រុងប្រយ័ត្ន ព្រមទាំងបង្កើនការយកចិត្តទុកដាក់ខ្ពស់ចំពោះស្ថានភាពកម្ពស់ស្ថានភាពកម្ពស់ទឹកស្ទឹងព្រែកត្នោតដែលកំពុងហក់ឡើងជាបន្តបន្ទាប់នេះ។
September 28, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ដល់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន ៕ ប្រភព៖ អគ្គិសនីកម្ពុជា – EDC
September 28, 2022 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានចេញសេចក្តីជូនដំណឹងជូនឯកឧត្តម លោកជំទាវ លោក លោកស្រី ព្រមទាំងប្រជាពលរដ្ឋទាំងអស់ឱ្យបានជ្រាបថា ផ្នែកចក្ខុរោគ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានសហការជាមួយកម្មវិធីជាតិសុខភាពភ្នែក និងក្រុមគ្រូពេទ្យមកពីប្រទេសអូស្ត្រាលី នឹងផ្តល់ជូន ការពិនិត្យ និងព្យាបាលជំងឺភ្នែកកុមារ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី០៣ រហូតដល់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២៕
September 28, 2022 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា នាយដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា បាននិងកំពុងខិតខំរំដោះទឺកតាមទ្វារទឹក និងតំបន់ប្រាសាទមួយចំនួន បង្ការកុំឱ្យជន់លិចប្រាសាទ។ ឥទ្ធិពលនៃព្យុះ ណូរុ ពីប្រទេសហ្វីលីពីន បណ្ដាលឱ្យកម្ពុជារងសម្ពាធទាប និងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ចាប់ពីពាក់កណ្ដាលខែកញ្ញា មក។ ការណ៍នេះ ធ្វើឱ្យមានភ្លៀងធ្លាក់ជាច្រើនដង និងបណ្ដាលឱ្យជន់លិចស្រុកមួយចំនួនក្នុងខេត្តសៀមរាប។ នៅរមណីយដ្ឋានអង្គរ ទឹកភ្លៀងច្រើនសន្ធឹក ត្រូវបានប្រមូលទុក និងខ្លះត្រូវបានរំដោះចេញផងដែរ ដោយសារបរិមាណហួសកម្រិត។ តាមរបាយការណ៍សង្ខេបពីនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា ក្រុមការងារបានរំដោះទឹក នៅប្រាសាទមួយចំនួនដូចជា
September 28, 2022 - ព័ត៌មានជាតិ
ភ្នំពេញ ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ប្រតិបត្តិករផ្លូវល្បឿនលឿន មានសិទ្ធិបដិសេធមិនអនុញ្ញាតឱ្យបុគ្គលណាមួយ ប្រើប្រាស់ ផ្លូវល្បឿនលឿន និងចាត់វិធានការតាមផ្លូវច្បាប់ក្នុងករណីមិនអនុវត្តតាមការណែនាំ ដើម្បីថែរក្សា សណ្តាប់ធ្នាប់ សុវត្ថិភាព និង បង្ការគ្រោះថ្នាក់ជាយថាហេតុចំពោះការប្រើប្រាស់ផ្លូវល្បឿនលឿននេះ។ តាមរយៈសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន ដែលវិទ្យុជាតិកម្ពុជាទទួលបានឱ្យដឹងថា ផ្លូវល្បឿនលឿនភ្នំពេញទៅខេត្តព្រះសីហនុ អនុញ្ញាតឱ្យប្រើប្រាស់សាកល្បង ដោយឥតគិតថ្លៃ រយៈពេល ០១ខែ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ។ សេចក្តីជូនដំណឹងបន្តថា គម្រោងសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងព្រះសីហនុ ដែលវិនិយោគសាងសង់ដោយ ក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិនCRBC) គឺជាផ្លូវល្បឿនលឿនដំបូង បង្អស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា
September 28, 2022 - ព័ត៌មានជាតិទំនប់វារីអគ្គិសនីកំចាយ ខេត្តកំពត គ្រោងនឹងបើកទ្វាររំដោះទឹកតាមលក្ខណៈបច្ចេកទេស ក្រោយកំពស់ទឹកកើនឡើងខ្ពស់
ខេត្តកំពត៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពត នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២នេះ បានជម្រាបជូនដំណឹងដល់សាធារណៈជនថា តាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម អំពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ នៅលើផ្ទៃសមុទ្រអាចនឹងមានភ្លៀងលាយឡំ នឹងខ្យល់កន្ត្រាក់បោកបក់ខ្លាំង និងរលកសមុទ្រខ្ពស់។ គណៈកម្មាធិការខាងលើ បានបន្តថា តាមស្ថានភាពអាកាសធាតុនេះ ភ្លៀងនៅតែបន្តធ្លាក់ ជាបន្តបន្ទាប់ ជាពិសេសតំបន់ទំនប់វារីអគ្គិសនីកំចាយ ទឹកក្នុងអាងទំនប់នារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២នេះ មានកម្ពស់ ១៤៨.៦៩ម៉ែត្រ។ ជាមួយគ្នានោះ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពត
September 28, 2022 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា លោក លី វណ្ណៈ នាយករដ្ឋបាលសាលាខេត្តសៀមរាប បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២នេះថា ស្ថានភាពជំនន់ទឹកភ្លៀងនៅតាមបណ្តាស្រុកមួយចំនួននៅផ្នែក ខាងលើក្នុងភូមិសាស្រ្តខេត្តសៀមរាបបានធូរស្រាលហើយ ប៉ុន្តែទឹកបានហូរស្រុងមកផ្នែកខាង ក្រោយធ្វើឱ្យឃុំមួយចំនួនរបស់ស្រុកក្រឡាញ់ ស្រុកពួក និងស្រុកជីក្រែង បានកំពុងលិច ហើយអាជ្ញាធរបានយកចិត្តទុកដាក់ និងតាមដានស្ថានភាពទឹកនេះជាប្រចាំ។ តែបើមិនមាន ភ្លៀងទៀតទេ ពីរទៅបីថ្ងៃទៀត ស្ថានភាពទឹក និងធូរស្រាលល្អប្រសើរឡើងវិញ។ ទោះជាយ៉ាងនេះក្តីអាជ្ញាធរខេត្តកំពុងតែតាម ពីការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម អំពីស្ថានភាពអាកាសធាតុ នៅព្រះរាជាណាក្រកម្ពុជា
September 27, 2022 - ព័ត៌មានជាតិ
យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា នៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ពិធីបុណ្យសពថ្នាក់ជាតិជូនឯកឧត្តម អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន បានចាប់ផ្តើមរៀបចំឡើងនៅសាល Nippon Budokan តាមបែបបទប្រពៃណី និងសាសនាជប៉ុន និងត្រូវបានផ្តល់មហាកិត្តិយសជូនអំណោយពីប្រេសិតរបស់ព្រះចៅអធិរាជ និងព្រះរាជអគ្គមហេសី និងអតីតព្រះចៅអធិរាជ និងព្រះរាជអគ្គមហេសី រួមនឹងការថ្វាយកម្រងផ្កាពីសមាជិកព្រះរាជវង្សានុវង្សជប៉ុន រួមនឹងមានការចូលរួមពីថ្នាក់ដឹកនាំជាប្រមុខរដ្ឋ/រដ្ឋាភិបាល អតីតមេដឹកនាំពិភពលោក ប្រមាណ ៥០រូប និងភ្ញៀវកិត្តិយសអន្តរជាតិ ប្រមាណ ៧០០នាក់ និងភ្ញៀវជាតិ សរុបទាំងអស់ប្រមាណ ៤ ៥០០
September 27, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្តីប្រកាសព័ត៌មានរួម ស្តីពីការយកឈ្មោះផលិតផល ដែលយុវជន និងកុមារបានស្គាល់ស្រាប់ ដាក់លើបារីអេឡិចត្រូនិច។ ទោះបីជាបារីអេឡិចត្រូនិក និងផលិតផលអេចឈ៍ ធី ភី ត្រូវបានរាជរដ្ឋភិបាលហាមឃាត់មិនអោយប្រើប្រាស់ នាំចូល និងចែកចាយលក់ក៏ដោយ ក៏នៅតែមានការផ្សព្វផ្សាយលក់ផលិតផលទាំងនេះ តាមបណ្ដាញព័ត៌មានសង្គម។ មិនតែប៉ុណ្ណោះ អ្នកផលិតបារីអេឡិចត្រូនិកបានផលិតទឹកសូលុយស្យុងរសជាតិដោយភ្ជាប់ទៅនឹងម៉ាកផលិតផលមួយចំនួន ដែលយុវជន និងកុមារបានស្គាល់ស្រាប់ ដូចជា ភេសជ្ជៈកូកាកូឡា(Coca Cola) ប៉ិបស៊ី(Pepsi) ហ្វាន់តា(Fanta) គោជល់(RedBull) ស្ករកៅស៊ូឌុបបបលមីន (Duoblemint) និងស្ករផ្លេ
September 27, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៤៖៥០នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកងទី១ ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់ទូរសព្ទដៃ នៅចំណុចមុខសណ្ឋារគារបៃតង ផ្លូវ២៨២ ភូមិ៦ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ ម៉ាស់ ហាណាស៊ី ហៅអាស៊ី ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិឥស្លាម ទីលំនៅផ្ទះជួលគ្មានលេខ ផ្លូវ៣៦បេ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរ: មិនពិតប្រាកដ (មានសារធាតុញៀន)។ វត្ថុតាងចាប់យក៖ម៉ូតូម៉ាក
September 27, 2022









