- Khmernote Media
- ព័ត៌មានជាតិ
ខេត្តព្រះវិហារ៖ យោងតាមការចុះផ្សាយរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកចរាចរណ៍ជាបណ្តោះអាសន្ន រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ នៅលើកំណាត់ផ្លូវជាតិលេខ៩៥ ក្នុងភូមិសាស្ត្រស្រុកជ័យសែន ខេត្តព្រះវិហារ។ ដោយស្ថានភាពគ្រោះទឹកជំនន់ទឹកភ្លៀង(ដងស្ទឹងសែន)បានបន្តឡើងដល់កម្រិតប្រកាសអាសន្ន ធ្វើឱ្យផ្លូវថ្នល់ ស្ពាន មិនអាចទ្រាំទ្រនឹងរថយន្តដឹកទំនិញធុនធ្ងន់បានទេ។ អាស្រ័យហេតុនេះមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ សូមធ្វើការបិទចរាចរណ៍ទាំងស្រុងជាបណ្តោះអាសន្ន ចំពោះរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ នៅលើកំណាត់ផ្លូវជាតិលេខ៩៥ ចាប់ពីចំណុចគីឡូម៉ែត្រលេខ៤០ ដល់គីឡូម៉ែត្រលេខ៤១ ស្ថិតក្នុងភូមិពុទ្រា ឃុំពុទ្រា ស្រុកជ័យសែន ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់មានសេចក្តីជូនដំណឹងជាថ្មី ដើម្បីថែរក្សាផ្លូវថ្នល់ ស្ពានកុំឱ្យបាក់ស្រុត និងធានាដល់ការធ្វើចរាចរណ៍ប្រកបដោយសុវត្ថិភាព៕ សូមអានខ្លឹមសារទាំងស្រុងរបស់មន្ទីរសាធារណការនិងដឹកជញ្ជូនដូចខាងក្រោម៖ ប្រភព៖ មន្ទីរសាធារណការ
October 7, 2022 - អន្តរជាតិ
ថៃ៖ អាជ្ញាធរសុខាភិបាលថៃនឹងផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់ពលរដ្ឋវ័យក្មេងដែលមានអាយុចាប់ពី ៦ខែរហូតដល់ ៤ឆ្នាំ នៅសប្តាហ៍ក្រោយនេះហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃសុក្រ ទី៧ ខែតុលានេះ។ បើតាមលោកវេជ្ជបណ្ឌិត Opas Karnkawinpong លេខាធិការអចិន្ត្រៃយ៍របស់ក្រសួងសុខាភិបាលថៃបានបញ្ជាក់ថា វ៉ាក់សាំងដែលអាជ្ញាធរថៃនឹងយកមកប្រើប្រាស់នៅក្នុងយុទ្ធនាការខាងលើនេះគឺជាវ៉ាក់សាំងប្រភេទ Pfizer ដែលជាវ៉ាក់សាំងទើបត្រូវបានអនុម័តឲ្យមានការប្រើប្រាស់ចំពោះកូនក្មេងពីសំណាក់រដ្ឋបាលផ្នែកចំណីអាហារនិងឱសថថៃ។ លោកវេជ្ជបណ្ឌិត Opas Karnkawinpong បានបន្តថា តាមគម្រោងគឺអាជ្ញាធរសុខាភិបាលថៃនឹងចាក់វ៉ាក់សាំងកូវីដ-១៩ចំពោះកូនក្មេងគោលដៅចំនួន ៣លាននាក់ ខណៈនៅក្នុងដំណាក់កាលដំបូងនេះគឺគេនឹងចាក់ឲ្យបានត្រឹម ១លាននាក់សិន។ លេខាធិការអចិន្ត្រៃយ៍រូបនេះបានបញ្ជាក់ផងដែរថា គឺនៅថ្ងៃព្រហស្បតិ៍ ទី៦ ខែតុលាម្សិលមិញនេះមានវ៉ាក់សាំង Pfizer ចំនួន ៣លានដូសត្រូវបានដឹកជញ្ជូនមកដល់ប្រទេសថៃ ហើយបើគ្មានអ្វីប្រែប្រួលទេគឺអាជ្ញាធរសុខាភិបាលថៃនឹងផ្តើមចាក់វ៉ាក់សាំងទាំងនេះជូនពលរដ្ឋជាកូនក្មេងចាប់ពីថ្ងៃពុធ
October 7, 2022 - ព័ត៌មានជាតិ
ស្រុកបន្ទាយស្រី៖ យោងតាមការចុះផ្សាយពីគណនីហ្វេសប៊ុកផ្ទាល់របស់លោក ឃឹម ហ្វីណង់ អភិបាលរងខេត្តសៀមរាប បានឱ្យដឹងថា «បងប្អូនប្រជាពលរដ្ឋអ្នកព្រះដាក់ត្រូវរក្សាភាពនឹងនរ យើងអត់មានការរុះរើប្រជាពលរដ្ឋនៅក្នុងភូមិទាំង៦ នៅក្នុងឃុំនេះទេ!» ។ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំព្រះដាក់កាលពីព្រឹកមិញនេះ។ តែឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានសុំឱ្យអ្នកព្រះដាក់ត្រូវសន្យាថា ទប់ស្កាត់កុំឱ្យមានអ្នកថ្មីចូលមករស់នៅ និងមានការសាងសង់សំណង់ថ្មីកើតឡើង ដើម្បីថែរក្សាអត្តសញ្ញាណចាស់របស់អ្នកព្រះដាក់ឱ្យបាន។ សង្ឃឹមថាពុកម៉ែបងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំព្រះដាក់ទាំងមូលនឹងបានស្ងប់ចិត្ត និងលែងមានការព្រួយបារម្ភបន្តទៅទៀត ៕ ប្រភព៖ លោក ឃឹម ហ្វីណង់ – Khim Finan
October 7, 2022 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹងស្តីពីការរៀបចំពិធីបុណ្យសមុទ្រ លើកទី៩ ជុំទី៣ ក្រោមប្រធានបទ “ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្តីសង្ឃឹម” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៩ ដល់ ១១ ខែធ្នូ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ។ ក្រសួងទេសចរណ៍ និងក្រសួងពាក់ព័ន្ធគ្រប់ស្ថាប័នទាំងអស់ នឹងរៀបចំពិធីបុណ្យសមុទ្រ លើកទី៩ ជុំទី៣ ក្រោមប្រធានបទ “ឆ្នេនៃសន្តិភាព ឆ្នេរនៃក្ដីសង្ឃឹម” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ ក្នុងគោលបំណងអបអរសាទរឆ្នេរសមុទ្រកម្ពុជាជាសមាជិកក្លឹបឆ្នេរ សមុទ្រដែលស្អាតជាងគេលើសាកលលោក ក៏ដូចជាជំរុញលើកតំលៃ
October 7, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានគោលដៅក្នុងការកំណត់ ទូរស័ព្ទដែលនាំចូលទាល់តែបង់ពន្ធត្រឹមត្រូវ ទើបអាចភ្ជាប់បណ្ដាញជាមួយប្រតិបត្តិករទូរស័ព្ទចល័តបាន។ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានមានប្រសាសន៍ថា៖ “ក្រសួងប្រៃសណីយ៍ មានគោលដៅមួយកំណត់ថា ទូរស័ព្ទដែលនាំចូលទាល់តែបង់ពន្ធត្រឹមត្រូវ ទើបអាចភ្ជាប់បណ្ដាញជាមួយប្រតិបត្តិករទូរស័ព្ទចល័តបាន ដោយយកលេខកូដ IMEI របស់ទូរស័ព្ទនោះមកធ្វើ ជាចំនុចក្នុងការ activate ទូរស័ព្ទនឹង ហើយទូរស័ព្ទមិនបានបង់ពន្ធអាករទេ យកមកភ្ជាប់ជាមួយប្រព័ន្ធចល័តគឺអត់ដើរ វាអាចប្រើបានត្រឹមកាមេរ៉ា ជាមួយគ្នានោះដែរ
October 7, 2022 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការជាតិត្រួតពិនិត្យការបន្ធូរបន្ថយទោស និងលើកលែងទោសទណ្ឌិត បានដឹកនាំកិច្ចប្រជុំគណៈកម្មការជាតិ ពិនិត្យ និងសម្រេច លើបញ្ជីឈ្មោះទណ្ឌិត ដែលបានស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក និងពិធីបុណ្យឯករាជ្យជាតិ ខាងមុខនេះ ដោយគណៈកម្មការថ្នាក់ជាតិបានទទួលសំណុំឯកសារពីបណ្តាពន្ធនាគាររាជធានី-ខេត្ត ចំនួន ២០ និងមណ្ឌលអប់រំកែប្រែទាំង៤ ដែលបានស្នើសុំបន្ធូបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតសរុបចំនួន ៦៨៣ នាក់ (ស្រី ៦៤
October 7, 2022 - បច្ចេកវិទ្យា
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមធ្វើការណែនាំឱ្យបងប្អូនអ្នកប្រើប្រាស់កម្មវិធីបណ្ដាញទំនាក់ទំនងសង្គម Telegram មានការប្រុងប្រយ័ត្នជាមួយនឹងដំណរភ្ជាប់ដែលលោកអ្នកបានទទួល ឬត្រូវបានចែកចាយនៅក្នុង Group Telegram ព្រោះជនខិលខូចអាចលួចយកគណនីរបស់លោកអ្នកទៅគ្រប់គ្រងបានតាមរយៈដំណរភ្ជាប់ទាំងនោះ ដែលអាចឱ្យពួកគេប្រើប្រាស់គណនីដើម្បីប្រព្រឹត្តបទល្មើស ឬធ្វើការបោកបញ្ឆោត ឬដើម្បីផ្ញើដំណរភ្ជាប់ដែលមានមេរោគទៅមិត្តភក្កិរបស់លោកអ្នកបន្តទៀត។ ដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក៏សូមធ្វើការណែនាំឱ្យអ្នកប្រើប្រាស់មានការប្រុងប្រយ័ត្ន កុំផ្ដល់លេខសម្ងាត់សម្រាប់ចូលទៅក្នុងគណនីផ្សេងៗនៅពេលដែលមានការស្នើសុំតាមរយៈទូរសព្ទ ឬតាមរយៈសារដែលលោកអ្នកបានទទួល ព្រោះជនខិលខូចអាចបន្លំធ្វើជាបុគ្គលិករបស់ក្រុមហ៊ុនដើម្បីទាមទារលេខសម្ងាត់ ដែលអាចឱ្យពួកគេចូលទៅក្នុងគណនីទាំងនោះ៕ ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
October 7, 2022 - ព័ត៌មានជាតិ
ខេត្តពោធិ៍សាត់៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ៤៖០០នាទីល្ងាច ទឹកសឹ្ទងពោធិ៍សាត់ បានហក់ឡើងយ៉ាងខ្លាំងដោយមានប្រភពទឹកភ្លៀងតំបន់ជួរភ្នំក្រវាញនៅផ្នែកខាងលើដែលមានកម្រិតកំពស់ដូចខាងក្រោម៖ –សឹ្ទងពោធិ៍សាត់៖ មានកំពស់ ៥.០៣ម៉ែត្រ , កំពស់ប្រុងប្រយ័ត្ន ៥.០ម៉ែត្រ –សឹ្ទងក្រវាញ៖ មានកំពស់ ៣.៧០ម៉ែត្រ , កំពស់ប្រុងប្រយ័ត្ន ៦.០០ម៉ែត្រ –សឹ្ទងវាលវែង៖ មានកំពស់ ២.៣០ម៉ែត្រ , កំពស់ប្រុងប្រយ័ត្ន ៩.០០ម៉ែត្រ។ ដើម្បីត្រៀមលក្ខណៈការពារគ្រោះធម្មជាតិទឹកជំនន់តាមដងស្ទឹងដែលអាចមានក្នុងខេត្តពោធិ៍សាត់ មន្ទីរធនធានទឹកខេត្ត សូមជម្រាបជូនថា បន្ទាប់ពីបានធ្វើការសង្ខេតតាមដាន
October 6, 2022 - ព័ត៌មានជាតិ
រាជធានីភំ្នពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា នៅថ្ងៃព្រហស្បតិ៍ ១១កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៥៩ (GS59-F1) មូលហេតុបណ្ដាលមកពីក្រុមការងាររបស់ក្រុមហ៊ុនឯកជនប្រើប្រាស់អេស្កាវ៉ាទ័រកាយដីប៉ះខ្សែបណ្ដាញតង់ស្យុងមធ្យម(MV)ក្រោមដី ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១)សង្កាត់គោរកា និងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ (២) តំបន់កោះដាច់ សង្កាត់ព្រែកលៀប សង្កាត់ជ្រោយចង្វារ និងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ (៣)តំបន់កោះឧកញ៉ាតី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ ក្រុមការងារបច្ចេកទេសបានធ្វើការភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១៤:៤៨នាទីរសៀល។ អគ្គិសនីកម្ពុជា អំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលបំពេញការងារជិតគន្លងខ្សែបណ្ដាញអគ្គិសនី
October 6, 2022 - ព័ត៌មានជាតិ
ខេត្តកំពង់ធំ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា មន្រ្តីជំនាញធនធានទឹកនិងឧតុនិយមខេត្តកំពង់ធំ បានបញ្ជាក់ថា ស្ថានភាពទឹកស្ទឹងសែនមានការហក់ឡើងបន្តិច តែស្ថិតនៅក្នុងកម្រិតមធ្យម មិនទាន់ដល់ កម្រិតប្រកាសអាសន្ននោះទេ។ អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍! លោកយូ ឡា ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ធំ បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជា នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២នេះថា ស្ថានភាពទឹកស្ទឹងសែននៅព្រឹកមិញនេះហាក់មានការហក់ឡើងបន្តិចពោលគឺមានកម្ពស់១៤.០៨ ម៉ែត្រ ខណៈពីថ្ងៃម្សិលមិញទឹកមានកម្ពស់១៤.០៤ម៉ែត្រតែប៉ុណ្ណោះ។ លោកបន្តថា ទោះបីទឹកស្ទឹងសែនមានការហក់ឡើង តែស្ថិតនៅក្នុងកម្រិតមធ្យម មិនឡើងលឿនឬយឺតពេកឡើយ ក្នុងនោះបើសង្កេតទៅមើលស្ថានភាពទឹកផ្នែកខាងលើ គឺនៅក្នុងស្រុកសណ្តាន់ ព្រំប្រទល់ជាប់ជាមួយខេត្តព្រះវិហារ គឺមានការស្រកចុះជាបណ្តើរៗ។ លោកបន្តថា អាជ្ញាធរជំនាញ
October 6, 2022









