- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន បានអំពាវនាវ ដល់អ្នកសារព័ត៌មាន ក៏ដូចជាអ្នកប្រកបវិជ្ជាជីវៈសារព័ត៌មានទាំងអស់ សូមធ្វើយ៉ាងណាអនុវត្ដតួនាទីភារកិច្ចរបស់ខ្លួនតាមគោលការណ៍ក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីលើកម្ពស់សេចក្ដីថ្លៃថ្នូររបស់អ្នកសារព័ត៌មាន។ ការអំពាវនាវរបស់ឯកឧត្តម មាស សុភ័ណ្ឌ បែបនេះ ដោយ សារតែកាលពីពេលថ្មីៗនេះ មានក្រុមអ្នកឡាយវីដេអូតាមរយៈ Facebook មួយចំនួនដែលអះអាងថា ខ្លួនជាអ្នកសារព័ត៌មាន បានប្រើពាក្យសម្ដីអសុរោះទៅលើព្រះសង្ឃមួយអង្គ ដែលមានបញ្ហារលាកស្រោមខួរក្បាល។ ឯកឧត្តម មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន បានអំពាវនាវដល់អ្នកសារព័ត៌មានក៏ដូចជាអ្នកប្រកបវិជ្ជាជីវៈសារព័ត៌មានទាំងអស់ ធ្វើយ៉ាងណាអនុវត្ដតួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយការទទួល ខុសត្រូវ គោរពឱ្យបានជាដាច់ខាតនូវអ្វីដែលជាគោលការណ៍ក្រមសីលធម៌វិជ្ជាជីវៈ
October 14, 2022 - ព័ត៌មានជាតិ
តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឱ្យដឹងថា គិតមកដល់ព្រឹកថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២២នេះ កម្លាំងសមត្ថកិច្ចយើងបានជួយសង្គ្រោះ សិស្សសាលាបានចំនួន ០៦ នាក់ ស្រី០១នាក់ ក្នុងឧប្បត្តិហេតុ (លិចទូកដទទឹង) នៅចំណុចកំពង់ដរ ទទឹង ចម្លងពីភូមិអំពិលទឹក ទៅ ភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។ សិស្សសាលាដែលកម្លាំងសមត្ថកិច្ចបានជួយសង្គ្រោះ មានចំនួន ០៦ នាក់ ស្រី០១នាក់ និងមានឈ្មោះដូចខាងក្រោម: ១/ ឈ្មោះ ថេត គន្ធី ភេទប្រុស អាយុ
October 14, 2022 - ព័ត៌មានជាតិ
យោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុក Child Helpline Cambodia បានឲ្យដឹងថា មានករណីលិចទូកដរនៅស្រុកលើកដែក ខេត្តកណ្ដាល បណ្តាលឲ្យបាត់ខ្លួនសិស្សសាលាជាង១០នាក់ រកឃេីញ០៣នាក់ បាត់បង់ជីវិត១នាក់។ ហេតុការណ៍នេះបានកើតឡើងភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល នាយប់ថ្ងៃទី១៣ ខែ តុលា ឆ្នាំ ២០២២នេះ។ សមត្ថកិច្ចបានកំពុងដុតដៃដុតជើងភ្លាមៗ រកឃើញមនុស្ស៣នាក់ តែបាត់បង់ជីវិតម្នាក់ ខណ:ដែលនគរបាលកំពុងតាមរាវរកអ្នកបាត់ផ្សេងទៀតទាំងយប់ងងឹត ៕
October 13, 2022 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ឯកឧត្តម មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងព័ត៌មាន កំពុងពិនិត្យ និងស្រាវជ្រាវលើករណីបុគ្គលដែលអះអាងថាខ្លះជាអ្នកសារព័ត៌មាន ហើយផ្សាយផ្ទាល់ដោយប្រើពាក្យសម្តីប្រមាថដល់ព្រះសង្ឃមួយអង្គ ដែលមានបញ្ហាខួរក្បាលថ្មីៗនេះ។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម មាស សុភ័ណ្ឌ ប្រាប់សារព័ត៌មាននៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២២ ។ ពាក់ព័ន្ធនឹងករណីនេះ ឯកឧត្តម មាស សុភ័ណ្ឌ បានបញ្ជាក់ដូច្នេះថា៖ «ពាក់ព័ន្ធនឹងករណីនេះ ខាងជំនាញរបស់អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មានកំពុងពិនិត្យលើការផ្សព្វផ្សាយថា តើអ្នកសារព័ត៌មាននោះបានចុះបញ្ជីស្របច្បាប់នៅក្រសួងព័ត៌មានដែរឬទេ? ព្រមទាំងខ្លឹមសារនៃការផ្សព្វផ្សាយ។ ក្នុងករណីរកឃើញថា អ្នកសារព័ត៌មាននោះបានចុះបញ្ជីត្រឹមត្រូវនៅក្រសួង ខាងក្រសួងនឹងធ្វើការអប់រំណែនាំ
October 13, 2022 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ បានចេញសេចក្ដីប្រកាសព័ត៌មាន អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានទាំងអស់ឲ្យបានជ្រាបថា៖ នៅថ្ងៃទី១១-១២ ខែតុលា ឆ្នាំ២០២២ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការបណ្ដេញជនបរទេសចំនួន ១៥៧នាក់ ស្រី២៦នាក់ មាន០២សញ្ជាតិ ក្នុងនោះជនជាតិវៀតណាម ចំនួន១៥៣នាក់ ស្រី២៦នាក់ និងជនជាតិចិនចំនួន០៤នាក់ ភេទប្រុស ចេញពីព្រះរាជាណាចក្រកម្ពុជា អនុលោមតាមច្បាប់ស្ដីពីអន្តោប្រវេសន៍ តាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង។ ជនបរទេសចំនួន១៥៧នាក់ខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ពាក់ព័ន្ធបទល្មើសលួចឆ្លងដែនខុសច្បាប់ និងលួចស្នាក់នៅ និងធ្វើការខុសច្បាប់ ដែលល្មើសនឹងច្បាប់ស្ដីពីអន្តោប្រវេសន៍ ដោយត្រូវធ្វើការបណ្ដេញចេញតាមប្រកាសក្រសួងមហាផ្ទៃ និងហាមឃាត់ការចូលប្រទេសកម្ពុជារយៈពេល០៣ឆ្នាំ។
October 13, 2022 - អន្តរជាតិ
យោងតាមសារព័ត៌មាន Thairath បានឱ្យដឹងថា លោក Eric Adams អភិបាលក្រុង New York ប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន ដើម្បីឆ្លើយតបនឹងវិបត្តិលំហូរចូលនៃជនចំណាកស្រុក ដោយមនុស្សជាង ១៧,០០០នាក់ បានមកដល់ទីក្រុងញូវយ៉កតាមរយៈព្រំដែនភាគខាងត្បូងនៃទីក្រុងចាប់តាំងពីខែមេសាកន្លងមក។ ប្រភពបានបញ្ជាក់ថា៖«ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ បណ្ដារដ្ឋដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ ដូចជារដ្ឋតិចសាស់ និងផ្លរីដា បាននិងកំពុងព្យាយាមបញ្ជូនចេញនូវជនអន្តោប្រវេសន៍ទាំងនោះ ទៅកាន់តំបន់គ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ ដើម្បីឆ្លើយតបទៅរដ្ឋាភិបាលរបស់ប្រធានាធិបតី Joe Biden ដែលបើកទូលាយឱ្យមានលំហូរចូលយ៉ាងខ្លាំង នៅព្រំដែនអាមេរិក-ម៉ិកស៊ិក»។ លោក Eric Adams បាននិយាយថា ចាប់តាំងពីខែកញ្ញាកន្លងទៅ មានឡានក្រុង ៥-៦ គ្រឿង បានដឹកជនអន្តោប្រវេសន៍ទៅរដ្ឋ New
October 13, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា មន្រ្តីជាន់ខ្ពស់ក្រសួងការងារបានបញ្ជាក់ថា ក្នុងឆ្នាំ២០២២នេះមានពលករធ្វើការនៅក្រៅប្រទេសជាង១លាននាក់ ដែលបានចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ច និងសុខុមាលភាពរបស់គ្រួសារអ្នកធ្វើការ។ ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា ត្រឹមខែសីហា ក្នុងឆ្នាំ២០២២នេះ កម្មករចំណាកស្រុករបស់កម្ពុជា ធ្វើការនៅក្រៅប្រទេសមានចំនួន ១លាន ៣សែននាក់ ដែលកំពុងធ្វើការនៅប្រទេសថៃ កូរ៉េខាងត្បូង ម៉ាឡេស៊ី សិង្ហបុរី និងប្រទេសជប៉ុន ទាំងនេះបានចូលចំណែកសេដ្ឋកិច្ចជាតិ និងលើកម្ពស់ជីវភាពរបស់គ្រួសារផងដែរ។ ថ្លែងក្នុងន្និសីទសារព័ត៌មាន ស្ដីពីសមិទ្ធផលសម្រេចបានរយៈពេល
October 13, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា មន្រ្តីជាន់ខ្ពស់ក្រសួងការងារបានបញ្ជាក់ថា ការដំឡើងប្រាក់ឈ្នួលអប្បបរមាចំនួន២០០ដុល្លារក្នុង១ខែ ដល់កម្មករនិយោជិតនាឆ្នាំ២០២៣ខាងមុខ នឹងសម្រួលជីវភាពពួកគាត់ឱ្យកាន់តែល្អប្រសើរជាងមុន ពិសេស កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍៖ ថ្លែងក្នុងន្និសីទសារព័ត៌មាន ស្ដីពីសមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមករបស់ក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួង ការងារបានឲ្យដឹងថា ដោយសារកំណើនសេដ្ឋកិច្ចជាតិកម្ពុជាមានការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ រាជរដ្ឋាភិបាលកម្ពុជារួមនឹងក្រសួងពាក់ព័ន្ធបានរៀបចំនូវគោលនយោបាយសម្រាប់ដំឡើងអត្រាប្រាក់បៀវត្សជូនដល់និយោជិតនៅពេលដែលរាជរដ្ឋាភិបាលកំណត់គោលនយោបាយថ្មីឬទៅតាមកំណើនសេដ្ឋកិច្ចកម្ពុជាប្រចាំឆ្នាំ។ ឯកឧត្តមបានបន្តថា នៅឆ្នាំ២០២៣ ខាងមុខនេះ ប្រាក់ឈ្នួលកម្មករ និយោជិត នឹងត្រូវបានដំឡើងពី
October 13, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានទទួលពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ ពេន ចាន់ថា បានប្ដឹងបាត់ប្រពន្ធរបស់ខ្លួនឈ្មោះ រី ចន្ថា ដោយទទួលដំណឹងថាត្រូវបានគេចាប់បង្ខាំង ចាប់រំលោភ និងគំរាមសម្លាប់។ ក្រោយពីបានទទួលបណ្ដឹងភ្លាម នាយកដ្ឋានបានបើកការស្រាវជ្រាវបន្ទាន់ដោយប្រើរយៈពេល ០៣ថ្ងៃ ដោយរកឃើញថា ជារឿងប្រឌិត ការពិតប្រពន្ធរបស់គាត់មិនត្រូវបានគេបង្ខាំងចាប់ទុករំលោភបូក ធ្វើទារុណកម្ម និងគំរាមសម្លាប់នោះទេ។ រឿងដែលកើតមាននេះគឺជា ផែនការរបស់សាមីខ្លួនដែលប្រឌិតរឿងនេះឡើង ដើម្បីគេចវេះពីការដាក់សម្ពាធពីក្រុមគ្រួសារ និងប្ដី ដែលខ្លួនបានស្នើសុំលែងលះគ្នាជាច្រើនដង។ ដោយមានការសហការជាមួយ
October 13, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ៩៖០០នាទី នៅសាលប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា។ អង្គប្រជុំបានធ្វើការពិភាក្សា និងអនុម័តយល់ព្រម សំណើសុំបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការបំពេញបន្ថែមសមាសភាពសមាជិកនៃរាជរដ្ឋាភិបាលដល់ ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីដាក់ជូនរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ក្នុងសម័យប្រជុំរដ្ឋសភានាពេលខាងមុខ។ អង្គប្រជុំក៏បានអនុម័តកាលបរិច្ឆេទ បន្តសម័យប្រជុំរដ្ឋសភា
October 13, 2022









