- Khmernote Media
- អន្តរជាតិ
ក្រសួងអប់រំថៃនឹងស្នើឱ្យអង្គការយូណេស្កូ (UNESCO) ដាក់បញ្ចូលព្រះមហាក្សត្រជាទីគោរពស្រឡាញ់របស់ប្រទេសថៃ គឺព្រះអង្គម្ចាស់ ភូមិពល អតុល្យតេជ ទៅក្នុងបញ្ជីបុគ្គលឧត្ដុង្គឧត្ដមរបស់ពិភពលោក (The world’s eminent personalities)។ រដ្ឋមន្ត្រីក្រសួងអប់រំ លោកស្រី Trinuch Theinthong បាននិយាយនៅថ្ងៃចន្ទនេះថា ក្រសួងសង្ឃឹមថាព្រះអង្គម្ចាស់ ភូមិពល ត្រូវបានគេគោរពជាសាកល ចំពោះការងារដែលព្រះអង្គបានធ្វើសម្រាប់ប្រជារាស្ត្ររបស់ព្រះអង្គ ក៏ដូចជាសហគមន៍ពិភពលោក។ ជាឧទាហរណ៍ លោកស្រីបានមានប្រសាសន៍ថា ទស្សនវិជ្ជាសេដ្ឋកិច្ចរបស់ព្រះមហាក្សត្រ ភូមិពល ឥឡូវនេះកំពុងត្រូវបានអនុម័តនៅទូទាំងពិភពលោក។ លោកស្រី Trinuch បាននិយាយថា ក្រសួងរបស់លោកស្រីនឹងអំពាវនាវឱ្យអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (យូណេស្កូ) បន្ថែមព្រះមហាក្សត្រ ភូមិពល ទៅក្នុងបញ្ជីដែលបានរៀបរាប់ខាងលើ
October 18, 2022 - អន្តរជាតិ
ថៃ៖ តំបន់សំខាន់ៗជាច្រើននៅក្នុងខេត្តភូកេត ដែលជាខេត្តទេសចរណ៍ដ៏មានសក្តានុពលមួយរបសថៃត្រូវបាទទឹកជន់លិចបណ្តើរៗ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែតុលានេះ។ បើតាមលោក Narong Woonciew ដែលជាអភិបាលនៃគណៈអភិបាលខេត្តភូកេតបានបញ្ជាក់ថា ទឹកបានផ្តើមជន់លិចចូលក្នុងសហគមន៍ដែលមានប្រជាពលរដ្ឋរស់នៅកាលពីយប់ថ្ងៃអាទិត្យ ហើយទឹកដែលបាននជន់លិចនោះមានជម្រៅចន្លោះពីកន្លះម៉ែត្រទៅមួយម៉ែត្រ។ លោកអភិបាលខេត្តរូបនេះបានបន្តថា ទឹកជំនន់នេះគឺគ្រោះធម្មជាតិដ៏កម្រនិងឆាប់រហ័សមួយចំពោះខេត្តភូកេត ហើយបញ្ហានេះក៏បានធ្វើឲ្យមានភាពចលាចលចំពោះការធ្វើដំណើរយ៉ាងខ្លាំផងដែរ ជាពិសេសនោះគឺការធ្វើដំណើរតាមយន្តហោះតែម្តង ដោយជើងហោះហើរជាច្រើនត្រូវបានលុបចោលភា្លមៗ ពោលគឺក្នុងរយៈពេលប្រមាណជា ៣ម៉ោងប៉ុណ្ណោះ មុនពេលដែលយន្តហោះត្រូវចេញដំណើរ។ បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយថៃបានបញ្ជាក់ថា ស្ថានភាពទឹកជំនន់អាចនឹងអាក្រក់ជាងនេះ ដ្បិតខេត្តភូកេត និងខេត្តនៅភាគខាងត្បូងប្រទេសមួយចំនួនទៀតនឹងត្រូវមានភ្លៀងធ្លាក់យ៉ាងខ្លាំងបន្ថែមទៀតរហូតដល់ដល់ថ្ងៃពុធខាងមុខនេះ។ យ៉ាងណាក្តី គិតរហូតមកទល់នឹងពេលនេះគេនៅមិនទាន់ទទួលបានរបាយការណ៍បញ្ជាក់ថា មានជនរងគ្រោះធ្ងន់ធ្ងរនៅឡើយទេ គ្រាន់តែមានជនរងគ្រោះដែលអាជ្ញាធរត្រូវជួយជម្លៀសខ្លួនប៉ុណ្ណោះ៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍
October 17, 2022 - PR
(ភ្នំពេញ)៖ តារាចម្រៀងអាជីពជាច្រើនរូបដែលបានឡើងប្រកួតប្រជែងគ្នា ក្នុងកម្មវិធីប្រឡងតារាចម្រៀងអាជីព I Am a Singer ដែលត្រូវសហការគ្នាយ៉ាងស្វិតស្វាញជាមួយលោកគ្រូភ្លេង នៅលើឆាកដ៏អស្ចារ្យ ។ កម្មវិធីដ៏អស្ចារ្យមួយនេះ បានចូលមកដល់ជុំទី៤ សប្តាហ៍ទី២ ដែលជាវគ្កជម្រុះតារាចម្រៀងម្នាក់ដោយផ្អែកលើលទ្ធផលផ្ញើសារបោះឆ្នោតទាំងស្រុង។ ជាមួយនឹងភាពភ្ញាក់ផ្អើលយ៉ាងមិនគួរឲ្យនឹកស្មាន តារាចម្រៀងសំឡេងខ្លាំង អ៉ីម ថៃ ត្រូវបានចាកចេញពីកម្មវិធីដោយទទួលបានការផ្ញើសារគាំទ្រតិចជាងគេនៅក្នុងជុំទី៤ សប្តាហ៍ទី២នេះ។ កម្មវិធីប្រឡងតារាចម្រៀងអាជីព I Am a Singer Cambodia រដូវកាលទី៣ នឹងនៅតែបន្តការប្រកួតប្រជែងនៅផ្សារទំនើបអ៊ីអន១ ភ្នំពេញ ចាប់ពីម៉ោង ៥ល្ងាច ដល់ម៉ោង ៨យប់ ហើយក៏មានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ហង្សមាស
October 17, 2022 - ព័ត៌មានជាតិ
យោងតាមលិខិតរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីជូនដំណឹង ស្តីការផ្អាកការចូលគោរពបូជានៅទីសក្ការៈព្រះអង្គចេក និងព្រះអង្គចម នៅខេត្តសៀមរាប ដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ឲ្យដឹងថា ទីសក្ការៈព្រះអង្គចេក និងព្រះអង្គចមនៅខេត្តសៀមរាប នឹងត្រូវបិទទ្វារមិនដំណើរការមួយរយៈពេល ចាប់ពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២នេះតទៅ ដើម្បីអនុញ្ញាតឲ្យក្រុមការងារជំនាញរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ធ្វើការជួសជុលបល្ល័ង្កបដិមា ព្រះអង្គចេក និងព្រះអង្គចម។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងជូនដំណឹងនៃការបើកឲ្យដំណើរការឡើងវិញនាពេលការជួសជុលត្រូវបានបញ្ចប់៕
October 17, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពី ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា បើតាមកំណត់ត្រាស្ថិតិយានយន្ត និងស្ថានភាពចរាចរណ៍ ដោយរាប់ចាប់ពីថ្ងៃបើកឱ្យដំណើរការសាកល្បង នាថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ (ម៉ោង ៧:០០នាទីព្រឹក) ដល់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ (ម៉ោង ២៤:០០នាទីយប់) មានយានយន្តចំនួន ១៩០.៣៤៦គ្រឿង បានធ្វើចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដោយបានចេញចូលតាមស្ថានីយទាំង ០៨ទីតាំង ខណៈដែលករណីគ្រោះថ្នាក់មានត្រឹមតែ ០,០០៤%តែប៉ុណ្ណោះ បើធៀបនឹងទំហំចរាចរណ៍ដែលបានកត់ត្រានេះ។ កំឡុងពេល ១៥ថ្ងៃនេះដែរ ថ្ងៃដែលមានលំហូរចរាចរណ៍មមាញឹកបំផុតគឺ ថ្ងៃទី១៥ ខែតុលា ដែលជាថ្ងៃប្រារព្ធព្រះរាជពិធីបុណ្យរំលឹកខួប១០ឆ្នាំ នៃការយាងសោយព្រះទិវង្គត
October 17, 2022 - អន្តរជាតិ
ការិយាល័យប្រធានាធិបតីអ៊ុយក្រែនបាននិយាយថា ដ្រូនគ្មានមនុស្សបើក Kamikaze ដែលបង្ហោះដោយយោធារុស្ស៊ី បានវាយប្រហារលើទីក្រុងគៀវ នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែតុលានេះ ដែលជាសកម្មភាពបង្ករឿងមួយទៀត នៅក្នុងសង្រ្គាមរយៈពេលជិត ៨ខែ ដែលបានឆក់យកជីវិតមនុស្សរាប់ពាន់នាក់។ ស៊ីរ៉ែនវាយឆ្មក់តាមអាកាសបានបន្លឺឡើងនៅក្នុងទីក្រុងគៀវ ភ្លាមៗមុនពេលការផ្ទុះលើកដំបូងនៅម៉ោងប្រហែល ៦ និង ៣៥ នាទីព្រឹក បន្ទាប់មកសំឡេងស៊ីរ៉ែនបានបន្លឺឡើងនៅផ្នែកជាច្រើនទៀត។ ប្រធានការិយាល័យប្រធានាធិបតីលោក Andriy Yermak បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា៖«រដ្ឋធានីត្រូវបានវាយប្រហារដោយដ្រូនគ្មានមនុស្សបើក Kamikaze»។ លោកបានបន្ថែមថា៖«ជនជាតិរុស្ស៊ីគិតថាវានឹងជួយពួកគេ ប៉ុន្តែវាបង្ហាញពីភាពស្រេកឃ្លានរបស់ពួកគេ។ យើងត្រូវការប្រព័ន្ធការពារអាកាសបន្ថែមទៀត ហើយឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ យើងត្រូវការអាវុធបន្ថែមទៀតដើម្បីការពារដែនអាកាស និងបំផ្លាញសត្រូវ»។ ការវាយប្រហារនេះកើតឡើងមួយសប្តាហ៍ បន្ទាប់ពីរុស្ស៊ីបានបញ្ចេញការវាយប្រហារដោយមីស៊ីលដ៏ធំមកលើរដ្ឋធានី និងទីក្រុងនានារបស់អ៊ុយក្រែននៅទូទាំងប្រទេស។ អភិបាលក្រុងគៀវលោក
October 17, 2022 - ព័ត៌មានជាតិ
ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបបំភ្លឺជូនសាធារណជន ទៅនឹងគណនីហ្វសប៊ុកមួយបានបង្ហោះ ដែលមានខ្លឹមសារថា៖ ធ្លាប់តែលឺគេថាពេលនេះប៉ះចំខ្លួនឯងហើយ។ យប់មិញម៉ោងប្រហែល2am ឡានរបស់ក្រុមហ៊ុនខ្ញុំចំនួនបួនគ្រឿងត្រូវបានជនមិនស្គាល់មុខគប់ដុំថ្មត្រូវទាំងបួនគ្រឿង ហើយបង្កអោយតៃកុងឡានពីរនាក់ត្រូវរបួសបែកក្បាលសន្លប់នៅក្នុងឡាន ធ្វើអោយឡានធ្លាក់ផ្លូវមួយទៀតត្រូវដៃ នៅផ្លូវជាតិលេខ១ ម្តុំផ្សារគគីរ ចំណែកពីរគ្រឿងទៀតគ្រាន់តែបែកកញ្ចក់ ។ សូមអស់លោកសមត្ថកិច្ចជួយមើលផងអស់លោកបើបែបនេះងាប់អស់ហើយនេះឡានកុងទឺន័រ ចុះបើឡានតូចៗមិនស្លាប់អស់ហើយ ។ រឿននេះមិនមែនលើកទីមួយទេកុំចាំអោយសម្តេចស្រែកបានអស់លោកធ្វើរឺម៉េច? សូមបងប្អូនប្រយ័ត្នបន្តិចពេលបើកឡានយប់ ។ ក្រោយពីទទួលបានព័ត៌មានខាងលើនេះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់ឲ្យលោកអធិការនគរបាលស្រុកកៀនស្វាយ ស្រាវជ្រាវករណីខាងលើ ជាលទ្ធផល៖ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ កម្លាំងផ្នែកនគរបាលយុត្តិធម៌ស្រុក និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋ បានចុះធ្វើការស្រាវជ្រាវឲ្យដឹងថា
October 17, 2022 - បច្ចេកវិទ្យា
តុលាការរដ្ឋ São Paulo របស់ប្រទេសប្រេស៊ីល បានកាត់ក្តីប្រឆាំងនឹងក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple និងពិន័យជាប្រាក់ចំនួន ១០០ លានរៀល (REAL) ឬ ១៩លានដុល្លារ នៅក្នុងពាក្យបណ្តឹងដែលប្តឹងដោយសមាគមអ្នកប្រើប្រាស់ប្រេស៊ីល។ លើសពីនេះ តុលាការបានបញ្ជាឱ្យ Apple ផ្គត់ផ្គង់អតិថិជនទាំងអស់ក្នុងប្រទេសប្រេស៊ីល ដែលបានទិញយក iPhone 12 ឬ 13 ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាមួយនឹងឆ្នាំងសាក ក៏ដូចជាចាប់ផ្តើមបញ្ចូលឆ្នាំងសាកនៅក្នុងការបញ្ជាទិញថ្មីៗ។ យ៉ាងណា ក្រុមហ៊ុន Apple បានប្រាប់អង្គភាពព័ត៌មានថា ខ្លួននឹងប្តឹងឧទ្ធរណ៍ចំពោះការសម្រេចចិត្តនេះ។ យោងតាមសារព័ត៌មាន Barron បានឱ្យដឹងថា ចៅក្រមដែលទទួលបន្ទុកសំណុំរឿង បានហៅការមិនដាក់បញ្ចូលឆ្នាំងសាកក្នុងការទិញទូរស័ព្ទថាជា «សកម្មភាពបំពាន»
October 17, 2022 - សិល្បៈ
លោក ចែម ចាន់រ៉ា ហៅនាយ ពែកមី ជាតារាកំប្លែងដ៏ល្បីឈ្មោះមួយរូបនៅបណ្តាញស្ថានីយ៍ទូរទស្សន៍ PNN និងកំពុងទទួលបានការគាំទ្រជាខ្លាំងពីសំណាក់មហាជនទាំងចាស់ទាំងក្មេង។ ថ្មីៗនេះ នាយ ពែកមី បានអំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នជំងឺគ្រុនឈាម ដោយសារតែរូបលោកកំពុងតែកើតជំងឺនេះ។ នាយ ពែកមី បានបង្ហោះនៅលើបណ្តាញសង្គមឲ្យដឹងថា «🙏សូមបងប្អូន ប្រយ័ត្នជាមួយនឹងជំងឺគ្រុនឈាមទាំងអស់គ្នា វាឆ្លងតាមរយ:មូសខ្លាខាំ 🙏 ខ្ញុំឈឺ4ថ្ងៃហេីយ ប្រហែល7ថ្ងៃទេីបបានធូ 👉អការ: រងាញាក់ខ្លាំង អស់កម្លាំង ឈឺស្រកៀពេញខ្លួន ឈឺក្បាល ក្តៅមុខក្តៅមាត់ …..អគុណលោកតាបានមកសួសុខទុក្ឌ ❤️️»៕
October 17, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពី នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ កម្លាំងជំនាញ នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសហការជាមួយ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យ ០២នាក់ ១) ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិនីហ្សេរីយ៉ា (ប្តី) និង ២) ភេទស្រី អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ (ប្រពន្ធ) ពាក់ព័ន្ធនឹងករណីឆបោកប្រាក់តាមបណ្តាញសង្គម WhatsApp ក្រោមរូបភាពលួងលោមសុំស្រឡាញ់ និងសន្យាផ្ញើប្រាក់រួមទាំងអីវ៉ាន់មានតម្លៃពីក្រៅប្រទេសមកឱ្យជនរងគ្រោះ ក្រោយមកស្ត្រីជាប្រពន្ធក្លែងបន្លំខ្លួនជាបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូន ហើយបានទំនាក់ទំនងតាមទូរសព្ទទៅជនរងគ្រោះ ដើម្បីទាមទារ កម្រៃ
October 17, 2022









