- Khmernote Media
- សង្គមគុនល្បុកតោរបស់ខ្មែរ បានបង្ហាញខ្លួនក្នុងកម្មវិធី Seoul Friendship festival 2022 នៅប្រទេសកូរ៉េខាងត្បូង
(សេអ៊ូល)៖ នៅក្នុងស្តង់ពិព័រណ៍វប្បធម៌ ទេសចរណ៍ ផលិតផលកម្ពុជា ក្នុងកម្មវិធី Seoul Friendship festival 2022។ គុនល្បុកតោរបស់ខ្មែរ បានបង្ហាញខ្លួនក្នុងកម្មវិធី Seoul Friendship festival 2022 ដែលសម្ដែងដោយក្រុមខ្មែរអស្ចារ្យ។ មហាជនជាច្រើនបានសម្តែងការកោតសរសើរ ចំពោះការខិតខំប្រឹងប្រែង ដែលក្រុមការងារស្ថានទូតទាំងអស់ដែលបានជ្រើសរើសយកល្បុក្កតោខ្មែរ ដើម្បីបង្ហាញពីវប្បធម៌ក្បាច់គុណបុរាណខ្មែរឱ្យបរទេសបានស្គាល់។ ក្នុងកម្មវិធីនេះ មានការដាក់តាំងពិព័រណផលិតផល វប្បធម៌ ទេសចរណ៍ និងម្ហូមអាហារប្រទេសជាច្រើន ក្នុងនោះក៏មានស្ដង់ពិព័រណវប្បធម៌កម្ពុជា ស្ដង់ម្ហូបអាហារ និងការស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរផងដែរ។ ដែលកម្មវិធីនេះ បានធ្វើឡើងនៅរយៈពេល ២ថ្ងៃ (២២-២៣ ខែតុលា ឆ្នាំ២០២២)៕
October 24, 2022 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ដោយរដ្ឋបាលខេត្ត សូមជម្រាបជូនថា កន្លងមករដ្ឋបាលក្រុងព្រះសីហនុ បានចុះផ្សព្វផ្សាយអប់រំជាប្រចាំទាំងផ្ទាល់មាត់ និងនៅក្នុងអង្គប្រជុំ អំពីការបើកបរម៉ូតូទឹកនៅលើផ្ទែសមុទ្រ ដោយត្រូវរក្សាគម្លាត យ៉ាងតិចបំផុតចំងាយ៥០ម៉ែត្រ ពីកន្លែងភ្ញៀវទេសចរលេងទឹក ដើម្បីរក្សាសុវត្ថិភាពភ្ញៀវ។ ផ្ទុយទៅវិញម្ចាស់អាជីវកម្មជួលម៉ូតូទឹកមួយចំនួន មិនបានគោរពតាមការណែនាំរបស់រដ្ឋបាលក្រុងព្រះសីហនុនោះទេ ដោយនៅតែបន្តបើកបរម៉ូតូទឹកនេះចូលទៅក្នុងទីតាំងហាមឃាត់ និងបានបើកបរឆាបគ្នានៅក្នុងហ្វូងភ្ញៀវទេសចរ ដែលកំពុងលេងទឹក ដែលសកម្មភាពនេះ គឺអាចបង្កគ្រោះថ្នាក់ដល់ភ្ញៀវជាយថាហេតុ ។ ជាក់ស្តែង នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ ក្រុមការងារចម្រុះរដ្ឋបាលក្រុងព្រះសីហនុ បានសម្រេចឃាត់ម៉ូតូទឹក០១គ្រឿងរបស់ឈ្មោះ ហុង ដែលបានបើកបរបំពានសេចក្តីណែនាំរបស់អាជ្ញាធរក្រុងព្រះសីហនុ មករក្សាទុកនៅសាលាក្រុងជាបណ្តោះអាសន្នដើម្បីធ្វើការអប់រំណែនាំ។ ជាមួយគ្នានេះ
October 24, 2022 - ព័ត៌មានជាតិ
ខេត្តកំពង់ធំ៖ យោងតាមការបញ្ជាក់ពី ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅវេលាម៉ោងប្រមាណជា៤ទាបភ្លឺថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២នេះមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅតំបន់ភ្នំសន្ទុកដែលតម្រងទឹកភ្លៀងនៅស្ថានីយភូមិសាលាសន្ទុក ( កន្លែងជន់លិច ) ត្រងបានក្នុងកំរិតខ្ពស់គឺ ១៧០មម បានធ្វើឲ្យជន់លិចផ្លូវជាតិលេខ៦ ត្រង់គីឡូម៉ែត្រលេខ១៤៦-១៤៧ នៅភូមិជីមាឃ ឃុំកកោះស្រុកសន្ទុក។ ការជន់លិចដោយទឹកភ្លៀងនេះនៅវេលាម៉ោងប្រហែល៥និង៣០នាទី មកដល់ពេលនេះវេលាម៉ោងប្រហែល៨ព្រឹក បានជន់ហូរលើផ្លូវជាតិប្រហែល ១០សង់ទីម៉ែត្រប្រវែង៤៥០ម៉ែត្រ ។ ស្ថានភាពជំនន់នេះកំពុងបន្តកើនឡើងបន្តិចៗ នៅឡើយ ៕ ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម
October 24, 2022 - ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ ជំរុញឱ្យរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បញ្ជូនអ្នកបច្ចេកទេសចុះជួយប្រជាពលរដ្ឋ ដើម្បីពន្យល់ពួកគាត់អំពីការប្រើប្រាស់ពូជស្រូវ ក្នុងការសាបព្រួស និងដាំដុះឡើងវិញ នៅតាមបណ្ដាខេត្តដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនោះ។ ក្នុងពិធីជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងផ្តល់ពូជស្រូវជាង៥០០ តោន ជូនប្រជាកសិករប្រមាណ ៥ ២២០ គ្រួសារ ក្នុងស្រុកចំនួនបីក្នុងខេត្តបន្ទាយមានជ័យ រួមមានស្រុកមង្គលបូរី ក្រុងសិរីសោភ័ណ និងស្រុកភ្នំស្រុក ដែលរងគ្រោះដោយទឹកជំនន់ទឹកភ្លៀងខូចខាតដំណាំស្រូវ នាព្រឹកថ្ងៃទី២៣ ខែតុលា
October 24, 2022 - ព័ត៌មានជាតិ
នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២នេះ គឺជាថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) សម្រាប់ឆ្នាំសិក្សា២០២១-២០២២ ហើយសម្រាប់ការប្រឡងឆ្នាំនេះ មានរយៈពេល២ថ្ងៃពេញ គឺចាប់ពីថ្ងៃទី២៤ ដល់ ២៥ ខែតុលា ឆ្នាំ២០២២។ + សម្រាប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ពេលព្រឹក – ម៉ោង៧៖៣០នាទី ដល់ម៉ោង ៩៖០០នាទី តែងសេចក្តី (៩០នាទី) – ម៉ោង៩៖៣០នាទី ដល់ម៉ោង ១០៖០០នាទី គីមីវិទ្យា (៣០នាទី) – ម៉ោង១០៖៣០នាទី ដល់ម៉ោង
October 24, 2022 - ព័ត៌មានជាតិ
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០២២នេះ បានអញ្ជើញជួបសំណេះ សំណាល និងផ្តល់ស្រូវពូជចំនួនជាង ១ ពាន់តោន ជូនប្រជាពលរដ្ឋចំនួន ១១,៥២៨គ្រួសារ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅខេត្ត បាត់ ដំបង ព្រមទាំងរៀបចំកញ្ចប់ស្បៀង អាហារ និងថវិកាជូនដល់បងប្អូន ដើម្បីដោះស្រាយការលំបាកនៅក្នុងជីវភាពផងដែរ។ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ ដំបង
October 24, 2022 - អន្តរជាតិ
រុស្ស៊ី៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times បានឲ្យដឹងថា មានយន្តហោះចម្បាំងរបស់កងទ័ពរុស្ស៊ីមួយគ្រឿងបានធ្លាក់នៅក្នុងតំបន់ស៊ីបេរី ក្នុងទីក្រុងអៀគុត ភាគខាងត្បូងប្រទេសរុស្ស៊ីនៅក្នុងថ្ងៃអាទិត្យ ទី២៣ ខែតុលានេះ។ ហេតុការណ៍គ្រោះថ្នាក់នេះបានបណ្តាលឲ្យអ្នកបើកយន្តហោះរុស្ស៊ីចំនួន ២នាក់បានស្លាប់បាត់បង់ជីវិត ខណៈឧប្បត្តិហេតុនេះគឺជាហេតុការណ៍ធ្លាក់យន្តហោះយោធារបស់កងទ័ពរុស្ស៊ីទី ២ហើយ គិតត្រឹមរយៈពេល ៦ថ្ងៃចុងក្រោយនេះ។ ប្រភពខាងលើបានបន្តថា យន្តហោះបានធ្លាក់ទៅលើផ្ទះមួយខ្នងដែលមានកម្ពស់ ២ជាន់ តែសំណាងល្អនៅក្នុងផ្ទះនោះគ្មានមនុស្សស្នាក់នៅនោះទេ។ បើតាមអាជ្ញាធរក្រុងអៀគុតបានបញ្ជាក់ថា យន្តហោះដែលបានធ្លាក់នោះគឺជាយន្តហោះចម្បាំងប្រភេទ Sukhoi Su-30 ខណៈការហោះហើរនេះគឺជាការហោះហើរសាកល្បងប៉ុណ្ណោះ ពោលគឺមិនស្ថិតនៅក្នុងប្រតិបត្តិការណ៍យោធាននោះទេ។ គួររម្លឹកជូនថា កាលពីថ្ងៃចន្ទដើម្បីសប្តាហ៍នេះ យន្តហោះចម្បាំងរបស់រុស្ស៊ីមួយគ្រឿងប្រភេទ Sukhoi Su-34 ក៏បានជួបគ្រោះថ្នាក់ផងដែរ ដោយយន្តហោះបានហោះទៅបុកអគារអាផាតមិនមួយកន្លែងនៅជិតប្រទេសអ៊ុយក្រែន
October 24, 2022 - អន្តរជាតិ
អ៊ុយក្រែន៖ ជំនួយការជាន់ខ្ពស់របស់លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានឲ្យដឹងថា អាជ្ញាធរអ៊ុយក្រែននឹងរឹតបន្តឹងការផ្គត់ផ្គង់អគ្គិសនីនៅទូទាំងប្រទេសចាប់ពីថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលានេះតទៅ ដើម្បីឆ្លើយតបនឹងបរិមាណនៃប្រភពថាមពលអគ្គិសនីដែលអាជ្ញាធរកំពុងមាននៅពេលនេះ។ យោងតាមការចុះផ្សាររបស់បណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា វិធានការរបស់អាជ្ញាធរអ៊ុយក្រែននៅពេលនេះគឺត្រូវបានដាក់ចេញ ក្រោយពេលដែលកងកម្លាំងរុស្ស៊ីបានបើកការវាយប្រហារជាបន្តបន្ទាប់នៅលើទីតាំងដែលមានរោងចក្រថាមពលរបស់អ៊ុយក្រែន និងធ្វើឲ្យរោងចក្រផលិតថាមពលអគ្គិសនីជាច្រើនត្រូវរងនូវការខូចខាតមិនអាចដំណើរបាន។ ប្រភពខាងលើបានបន្តថា គិតត្រឹមក្នុងសប្តាហ៍នេះស្ថានីយ៍ផលិតថាមពលអគ្គិសនីនៅក្នុងប្រទេសអ៊ុយក្រែនប្រមាណជា ៣០% បានរងនូវការវាយប្រហារដោយយន្តគ្មានមនុស្សបើករបស់រុស្ស៊ី ខណៈប្រព័ន្ធថាមពលមួយចំនួនត្រូវបានបំផ្លាញទាំងស្រុងតែម្តង ពោលគឺគេមិនអាចជួសជុលសម្រាប់ប្រើប្រាស់នៅពេលក្រោយបានវិញនោះទេ។ បើតាមអាជ្ញាធរថាមពលអ៊ុយក្រែនបញ្ជាក់ថា វិធានការរឹងបន្តឹងការប្រើប្រាស់ថាមពលអគ្គិសនីដែលនឹងអនុវត្តនៅទូទាំងប្រទេសអ៊ុយក្រែនមានដូចជា បិទអំពូលភ្លើងដែលមិនសូវចាំបាច់នៅទីសាធារណៈឬនៅតាមដងផ្លូវ ហើយនៅតាមផ្ទះវិញប្រជាពលរដ្ឋម្នាក់ៗក៏ត្រូវតែចូលរួមសន្សំសំចៃថាមពលអគ្គិសនីផងដែរ ខណៈនៅចន្លោះពីម៉ោង ៧ព្រឹក រហូតដល់ម៉ោង ១១យប់ តំបន់ខ្លះអាចនឹងប្រឈមនឹងបញ្ហាដាច់ភ្លើងក្នុងរយៈពេលខ្លីតែម្តង៕ អត្ថបទ៖ ភក្តី
October 23, 2022 - អន្តរជាតិ
មន្ត្រីក្រសួងសុខាភិបាលក្នុងប្រទេសឥណ្ឌូនេស៊ី បានហាមឃាត់ជាបណ្តោះអាសន្ននូវវេជ្ជបញ្ជា និងការលក់ស៊ីរ៉ូឱសថទាំងអស់ ចំពេលមានការរីករាលដាលនៃបញ្ហាតម្រងនោមធ្ងន់ធ្ងរក្នុងចំណោមកុមារ។ ពួកគេនិយាយថា មនុស្ស ២៤១ នាក់ បានទទួលរងការបាត់បង់មុខងារតម្រងនោមភ្លាមៗក្នុងឆ្នាំនេះ ខណៈប្រហែល ៧០ ភាគរយ មានអាយុចាប់ពី ៥ឆ្នាំ ឬតិចជាងនេះ។ ជាមួយគ្នានេះដែរ មានអ្នកស្លាប់សរុប ១៣៣ នាក់ គិតមកទល់ពេលនេះ។ អាជ្ញាធរចំណីអាហារ និងឱសថរបស់ប្រទេសនេះនិយាយថាសារធាតុ អេទីឡែនគ្លីកូល ត្រូវបានរកឃើញនៅក្នុងទឹកស៊ីរ៉ូចំនួន ៥ ដែលផលិតក្នុងស្រុក។ សារធាតុពុលនេះជាធម្មតាត្រូវបានប្រើប្រាស់ជាភ្នាក់ងារប្រឆាំងនឹងការកកនៅក្នុងម៉ាស៊ីន។ អាជ្ញាធរកំពុងពិនិត្យមើលថា តើទឹកស៊ីរ៉ូផ្សេងទៀតមានសារធាតុគ្រោះថ្នាក់ដែរ ឬទេ៕ អត្ថបទ៖ លីដា ប្រភព៖ NHK
October 23, 2022 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ផ្លូវល្បឿនលឿនភ្នំពេញ – ព្រះសីហនុ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ខាងក្រោមនេះជាសកម្មភាពក្រុមការងារនគរបាលចរាចរណ៍លើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ធ្វើការឃាត់ខ្លួនអ្នកបើកបរ ដែលមិនគោរពតាមលក្ខខណ្ឌ សេចក្តីណែនាំនិងប្រព្រឹត្តិផ្ទុយពីច្បាប់ចរាចរណ៍ មកធ្វើការណែនាំ និងចុះកិច្ចសន្យាយ៉ាងតឹងរឹង នៅទីស្នាក់ការស្ថានីយផ្លូវល្បឿនលឿន។ ករណីដែលអ្នកបើកបរត្រូវបានឃាត់ខ្លួនរួមមាន៖ •បើកបរហួសល្បឿនកំណត់ •បើកបរយឺតជាងល្បឿនកំណត់ •បើកបរបញ្រ្ចាសទិសចរាចរណ៍ •បើកបរលើគន្លងផ្លូវអាសន្ន •បើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង •បើកបរប្រភេទយានយន្តដែលមិនបានអនុញ្ញាត •ឈប់សំចតនៅលើផ្លូវល្បឿនលឿនជាដើម។ ក្រុមហ៊ុនផ្លូវល្បឿនលឿន សូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលប្រើប្រាស់ផ្លូវនេះត្រូវចូលរួមគោរពតាមលក្ខខណ្ឌ សេចក្តីណែនាំ ជាពិសេសច្បាប់ចរាចរណ៍ផ្លូវគោក ឱ្យបានខ្ជាប់ខ្ជួន ដើម្បីចៀសវាងការផាកពិន័យយ៉ាងធ្ងន់ធ្ងរពីកម្លាំងនគរបាលចរាចរណ៍ ដែលកំពុងអនុវត្តច្បាប់នៅលើផ្លូវល្បឿនលឿន 24ម៉ោងជារៀងរាល់ថ្ងៃ លើសពីនេះទៅទៀត
October 22, 2022









