Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ សាលាមធ្យមវិចិត្រសិល្បៈ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការប្រឡងជ្រើសរើសសិស្សចូលរៀន ដោយឥតបង់ថ្លៃ នៅសាលាមធ្យមវិចិត្រសិល្បៈ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ចាប់ផ្ដើមចែកពាក្យនិងទទួលពាក្យចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃ១៥ ខែធ្នូ ឆ្នាំ២០២២។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងការិយាល័យសិក្សាសាលាមធ្យមវិចិត្រសិល្បៈ(បឹងបាយ៉ាប) អាសយដ្ឋាន៖ វិថីបណ្ឌិតម៉ុងឬទ្ធី (១៩២៨) ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ​ Map: https://goo.gl/maps/pjvzqiFRK9qLUSo17 លេខទូរស័ព្ទ៖ – ០១២ ៦៣៩ ៨៩៣ (រឺ តេឡេក្រាម) – ០៩៦ ៥៦៨

    October 31, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការស្រាវជ្រាវរកឃើញផលិតផលឈ្មោះ Yong Liang (យ៉ុង លាំង) មានសារធាតុឱសថសម័យ Diclofenac Sodium ។ ក្រសួងសុខាភិបាល បានទទួលប្រព្រឹត្តិប័ត្រភាគគុណភាពពីមជ្ឈមណ្ឌលជាតិ ពិសោធន៍សុខាភិបាល ដែលបានបញ្ជាក់អំពីផលិតផលឈ្មោះ Yong Liang (យ៉ុង លាំង)គ្មានលេខបញ្ជិកា និងមានសារធាតុឱសថសម័យ Diclofenac Sodium ដែលមានសារធាតុនេះត្រូវប្រើប្រាស់ក្នុងកម្រិតច្បាស់លាស់ មានរយៈពេលកំណត់ក្នុងការប្រើ និងការប្រុងប្រយ័ត្ន ហើយមានបុគ្កលមួយចំនួនមិនអនុញ្ញាតឱ្យប្រើប្រាស់ទៀតផល។ ក្រសួងសុខាភិបាល សូមជូនព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មិនត្រូវទិញ និងប្រើប្រាស់ផលិតផលឈ្មោះ

    October 31, 2022
  • សិល្បៈ

    (ភ្នំពេញ)៖ នាពេលថ្មីៗនេះ ពិធីការិនី និងតារាសម្តែងអ្នកនាង សុខ សោម៉ាវត្តី ជួបទុក្ខធំ ដោយលោកយាយជាទីស្រឡាញ់ ដែលអ្នកនាងតែងតែហៅ «ម៉ែម៉ែ» បានទទួលមរណភាព ដោយរោគាពាធ។ នាព្រឹកមិញថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ អ្នកនាង សុខ សោម៉ាវត្តី បានបរិយាយសារយ៉ាងក្រៀមក្រំឱ្យដឹងតាមហ្វេសប៊ុកថា៖ «ម៉ែអើយម៉ែទៅឆ្ងាយហើយ ម៉ែទៅលឿនម្ល៉េះសម្លេង ម៉ែសើច ម៉ែរអ៊ូ អនុស្សាវរីយ៍នៅពេញខួរក្បាលចៅ មិននឹកស្មានថាម៉ែឈឺដល់ម្លឹង ឥលូវម៉ែផុតទុក្ខហើយម៉ែលែងឈឺហើយ សូមម៉ែបានទៅដល់សុគតិភព»។ ក្រោយពីឃើញសារដ៏ទុក្ខក្រៀមក្រំនៃមរណភាពរបស់ម្តាយអ្នកនាង សុខ សោម៉ាវត្តី ភ្លាមនោះ គេក៏ឃើញក្រុមមិត្តភក្តិរួមអាជីពសិល្បៈបានផ្ញើសារចែករំលែកទុក្ខជាច្រើនហូរហែរផងដែរ៕

    October 31, 2022
  • ព័ត៌មានជាតិ

    យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់លោកជំទាវ ជ្រឹង បុទុមរង្សី ជាឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានឱ្យដឹងថា គិតត្រឹមម៉ោង ៩៖១៥នាទីយប់ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២នេះ យើងបានទទួលព័ត៌មានពីអាជ្ញាធរមានសមត្ថកិច្ចមកថា មានជនបរទេសចំនួន២៥នាក់ ដែលបានទទួលមរណភាពក្នុងឧប្បត្តិហេតុនៅតំបន់ អ៊ីថេវ៉ុន នៅយប់ថ្ងៃទី២៩ រំលងចូលអាធ្រាត្រថ្ងៃទី៣០ ខែតុលានេះ ហើយក្នុងចំណោមជនបរទេសដែលអាជ្ញាធរបានរកឃើញអត្តសញ្ញាណ គឺមិនមានជនជាតិខ្មែរទេ។ យើងខ្ញុំ សូមបួងសួងដល់គុណព្រះរតនត្រ័យជួយតាមថែរក្សាជនរងគ្រោះដែលកំពុងសម្រាកព្យាបាល ទាំងអស់ឱ្យមានសុខភាពល្អប្រសើរ និងជៀសផុតពីគ្រោះថ្នាក់ ជាពិសេសសូមទេវតា តាមថែរក្សាប្រជាជនខ្មែរយើងកុំឱ្យមានគ្រោះថ្នាក់ឱ្យសោះ។ យើងខ្ញុំនឹងបន្តតាមដានព័ត៌មានបន្តទៀតដោយយកចិត្តទុកដាក់។ ជាថ្មីម្ដងទៀត បើបងប្អូនណាមានព័ត៌មានអំពីការបាត់ដំណឹងមិត្តភ័ក្ដិ ឬបងប្អូននៅក្នុងហេតុការណ៍នេះ សូមមេត្តាផ្តល់ព័ត៌មានមកស្ថានទូតជាបន្ទាន់ ដើម្បីយើងធ្វើការអន្តរាគមន៍។ លេខទូរស័ព្ទ 01075104324 ប្រភព៖

    October 31, 2022
  • ព័ត៌មានជាតិ

    ខេត្តកំពង់ធំ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បន្តអំពាវនាវ ប្រជាពលរដ្ឋទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដើម្បីបង្កើនភាពសុំាក្នុងរាង្គកាយនិងសហគមន៍ ខណៈ វ៉ាក់សាំង នៅសល់ក្នុងឃ្លាំងប្រមាណ៨លានដូស។ សម្តេចតេជោ ហ៊ុន សែន អំពាវនាវបែបនេះ ក្នុងឱកាសផ្តល់ស្រូវពូជ និងស្បៀងអាហារជូនប្រជាពលរដ្ឋ ចំនួនជិត៧ពាន់គ្រួសារ នៅខេត្តកំពង់ធំ ។ សម្តេចតេជោបានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ១៩ ខណៈដែលកាលពីពេលកន្លងទៅ កម្ពុជាគឺកំពុងស្ថិតនៅក្បែរជ្រោះមរណៈ ដោយគ្រាន់តែក្នុង រយៈពេលខ្លីមួយ កម្ពុជាមានអ្នកឆ្លងជាង១៣ម៉ឺននាក់

    October 31, 2022
  • អន្តរជាតិ

    មន្ត្រីអ៊ុយក្រែនបាននិយាយថា ប្រទេសរុស្ស៊ីបានបើកការវាយប្រហារដោយមីស៊ីលនៅទូទាំងប្រទេសអ៊ុយក្រែន រួមទាំងរដ្ឋធានីគៀវ ដែលបណ្តាលឱ្យដាច់ចរន្តអគ្គិសនី និងទឹកផងដែរ។ យ៉ាងហោចណាស់មានការបំផ្ទុះ ២ បានកើតឡើងនៅក្នុងទីក្រុងគៀវ នេះបើតាមរបាយការណ៍បឋមរបស់សារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០២២។ អ្នក​ស្រុក​ម្នាក់​បាន​ប្រាប់ BBC ថា ស្រុក​របស់​គាត់​ឥឡូវ​នេះ​គ្មាន​ភ្លើង​ប្រើ​ទេ ខណៈអាជ្ញាធរក្នុងតំបន់បាននិយាយថា នៅក្នុងទីក្រុង Khariv ភាគឦសាន ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗត្រូវបានវាយប្រហារ។ ការ​វាយ​ប្រហារ​នេះ​កើត​ឡើង​បន្ទាប់​ពី​រុស្ស៊ី​បាន​ស្តី​បន្ទោស​អ៊ុយក្រែន​ ចំពោះ​ការ​វាយ​ប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​លើ​កង​នាវា​សមុទ្រ​ខ្មៅ​របស់​ខ្លួន​នៅ​ក្នុង​ឧបទ្វីប​គ្រីមៀ៕ អត្ថបទ៖ លីដា ប្រភព៖ BBC

    October 31, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ (ព័ត៌មានលម្អិត) យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ បានឱ្យដឹងថា នៅវេលាម៉ោង ១២៖០០ នាទីថ្ងៃត្រង់ ថ្ងៃអាទិត្យ ៦កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ មានករណីអគ្គិភ័យមួយកន្លែងបានកើតឡើងនៅរោងចក្រដេរសម្លៀកបំពាក់ ស៊ីនវៃជា ដែលស្ថិតនៅផ្លូវ ១១ ក្រុម៤ ភូមិចុងថ្នុលខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ម្ចាស់ទីតាំងឈ្មោះ ចិន អ៊ីឡាន ភេទ ស្រី អាយុ ៤៣

    October 31, 2022
  • ព័ត៌មានជាតិ

    ក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ជាក់ឲ្យដឹងថា យោងតាមសេចក្តីរាយការណ៍របស់កងកម្លាំងសមត្ថកិច្ច នៃក្រុមប្រតិបត្តិការនគរបាលចរាចរណ៍ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានឱ្យដឹងថា៖ ករណីម្ចាស់រថយន្តម៉ាក Toyota Prius ដែលបានបើកបរប្តូរគន្លងទៅមក រេចុះរេឡើងពេញផ្លូវ(កៀរ) កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ កន្លងទៅ ត្រូវបានកំណត់អត្តសញ្ញាណ និងកោះហៅមកធ្វើការផាកពិន័យ ដកពិន្ទុពីបណ្ណបើកបរ អប់រំណែនាំ និងចុះកិច្ចសន្យារួចរាល់ហើយ។ បុរសជាអ្នកបើកបរផ្ទុយពីសេចក្តីណែនាំ និងច្បាប់ចរាចរណ៍រូបនោះ ត្រូវបានផាកពិន័យ និងដកពិន្ទុពីបណ្ណបើកបរចំនួន ០៤ពិន្ទុ លើ ០២ករណី រួមមាន៖ ១. បើកបរប្តូរគន្លងទៅមក រេចុះរេឡើងពេញផ្លូវ ២. បណ្ណបើកបរផុតសុពលភាព។

    October 31, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានចូលរួមរំលែកទុក្ខជាមួយប្រទេសកូរ៉េខាងត្បូង ចំពោះហេតុការណ៍សោកនាដកម្មរត់ជាន់គ្នា។ នៅក្នុងសាររំលែកទុក្ខនោះបានសរសេររៀបរាប់ថា៖ “ខ្ញុំមានការសោកសៅជាខ្លាំងដែលបានទទួលព័ត៌មានអំពីឧបទ្ទវហេតុសោកនាដកម្ម នៅក្នុងខណ្ឌអ៊ីថេវ៉ុន នៃទីក្រុងសេអ៊ូល កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ ដែលបានបណ្ដាលឱ្យមានស្លាប់ច្រើននាក់ និងអ្នករងរបួសក៏ច្រើន។” តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងក្តីអាណិតអាសូរយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះឯកឧត្តម និងតាមរយៈឯកឧត្តម ជូនចំពោះប្រជាជននៃសាធារណរដ្ឋកូរ៉េ ជាពិសេសក្រុមគ្រួសារដែលបាត់បង់មនុស្សជាទីស្រឡាញ់។ ខណៈដែលកម្ពុជានៅជាមួយសាធារណរដ្ឋកូរ៉េ ក្នុងគ្រាដ៏សោកសៅនេះ ខ្ញុំសូមជូនពរឱ្យអ្នកដែលរងរបួសទាំងអស់ឆាប់បានជាសះស្បើយ​៕ ប្រភព៖ ក្រសួងព័ត៌មាន

    October 31, 2022
  • អន្តរជាតិ

    រុស្ស៊ី៖ លោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន បានព្រមានថា ពិភពលោកទំនងជាកំពុងឈានចូលដល់ទសវត្សរ៍ដែលមាន “គ្រោះថ្នាក់បំផុត” បើគិតចាប់តាំងពីពេលបិទបញ្ចប់សង្គ្រាមលោកលើកទី ២មក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែតុលានេះ។ ការព្រមានរបស់លោកប្រធានាធិបតីរុស្ស៊ីនៅពេលនេះគឺត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងក្រុមកងទ័ពអ៊ុយក្រែនដែលបានអះអាងថា ពួកគេបានវាយដណ្តើមយកមកវិញនូវទឹកដីដែលរុស្ស៊ីធ្លាប់បានគ្រប់គ្រងជាច្រើនកន្លែងបន្ថែមទៀត និងអះអាងថាអ៊ុយក្រែនបានចល័តទ័ពយ៉ាងច្រើនដើម្បីត្រៀមការពារទឹកដីដែលទើបវាយដណ្តើមបានមកវិញនោះ។ ប្រភពខាងលើបានបន្តថា នៅក្នុងសេចក្តីថ្លែងការណ៍ចេញពីទីក្រុងម៊ូស្គូនោះ លោក ពូ ទីន ក៏និយាយចំៗផងដែរថា បញ្ហាសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនគឺជាផ្នែកមួយនៃការតស៊ូនិងប្រឆាំងនឹងការត្រួតត្រាពីសំណាក់ប្រទេសលោកខាងលិច។ លោក ពូ ទីន បានបន្តថា ការសម្រេចបើកប្រតិបត្តិការណ៍យោធានៅលើទឹកដីអ៊ុយក្រែនគឺជាជម្រើសចុងក្រោយមួយដែលរុស្ស៊ីត្រូវតែធ្វើឡើងមុនពេលប្រទេសលោកខាងលិចចូលមកត្រួតត្រាលើប្រទេសរុស្ស៊ី និងបន្តត្រួតត្រាពិភពលោកទាំងមូល។ ជាងនេះទៅទៀត លោក ពូ ទីន

    October 31, 2022