Khmernote Media
  • PR

    នៅថ្ងៃពុធ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ ស្ថានីយទូរទស្សន៍ភីអិនអិន បានរៀបចំព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំរបស់ខ្លួនមានឈ្មោះថា PNN Showcase 2023 ដើម្បីបង្ហាញអំពីសមិទ្ធិផលក្នុងការផលិត និងការនាំយកនូវកម្មវិធីកម្សាន្ត និងភាពយន្តភាគល្បីៗ ព្រមទាំងកម្មវិធីព័ត៌មានដែលចេញពីប្រភពច្បាស់លាស់ ទុកចិត្តបាន។ ជាការពិតណាស់ បច្ចុប្បន្ននេះសម្រាប់ភាពយន្តភាគខ្មែរដែលស្ថានីយទូរទស្សន៍ ភីអិនអិន បាន និងកំពុងសហការជាមួយបណ្តាផលិតកម្មធំៗក្នុងស្រុកជាច្រើន សុទ្ធតែត្រូវបានសម្រឹតសម្រាំងយ៉ាងពិសេសនូវស្នាដៃតែងនិពន្ធ ការដឹកនាំផលិត និងជាពិសេសការជ្រើសតួសម្តែងដើម្បីអោយស័ក្តិសមជាមួយសាច់រឿង។ ដោយមើលឃើញពីការគាំទ្រភ្លូកទឹកភ្លូកដីពីសំណាក់ទស្សនិកជនគ្រប់ស្រទាប់ នៅឆ្នាំ២០២៣ខាងមុខ ស្ថានីយឈានមុខគេមួយនេះនៅតែរក្សារជំហរយ៉ាងម៉ឹងម៉ាត់របស់ខ្លួនក្នុងការផលិតភាពយន្តភាគខ្មែរល្អៗជាបន្តបន្ទាប់ ធានាបានទាំងគុណភាព រូបភាព និងសម្លេង សាច់រឿងជក់ចិត្ត និងមិនធ្វើអោយទស្សនិកជនខកបំណងឡើយ ជាមួយទំហំទឹកប្រាក់ក្នុងការចំណាយរហូតដល់ខ្ទង់លានដូល្លារឯណោះ។ ភាពយន្តភាគខ្មែរធំៗមួយចំនួនដែលនឹងត្រូវចាក់ផ្សាយនៅឆ្នាំ២០២៣នេះរួមមាន៖ រឿង

    November 3, 2022
  • អន្តរជាតិ

    កូរ៉េខាងជើង៖ យោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលជាច្រើនគ្រាប់នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣ ខែវិច្ឆិកានេះ។ នៅក្នុងចំណោមមីស៊ីលទាំងអស់នោះមានមីស៊ីលមួយគ្រាប់គឺជាមីស៊ីលដែល​​ត្រូវបានគេមើលឃើញថា ជាមីស៊ីលដែលអាចផ្តល់ការព្រមានដល់ពលពលរដ្ឋជប៉ុនដែលកំពុងរស់នៅភាគជើងនិងភាគកណ្តាលប្រទេសឲ្យត្រៀមស្វែករកទីជំរកផងដែរ ដ្បិតឥទ្ធិពលរបស់មីស៊ីលនោះអាចបង្ហាញថា ពលរដ្ឋជប៉ុនដែលកំពុងរស់នៅក្នុងទីតាំងគោលដៅទាំងនេះងាយរងគ្រោះបំផុត។ យ៉ាងណាក្តី លោក  Yasukazu Hamada រដ្ឋមន្ត្រីក្រសួងការពារជប៉ុនបានអះអាងថា មីស៊ីលរបស់កូរ៉េខាងជើងមិនបានធ្លាក់ក្នុងទឹកដីជប៉ុនឡើយ ហើយជប៉ុនក៏មិនមានការភ័យស្លន់ស្លោរខ្លាំងពេកដែរ ដ្បិតការបាញ់មីស៊ីលដើម្បីគំរាមប្រទេសជិតខាងគឺជាទម្លាប់របស់កូរ៉េខាងជើងទៅហើយ។ គួរបញ្ជាក់ជូនថា ការពីម្សិលមិញនេះកូរ៉េខាងជើងក៏បានបើកការបាញ់សាកល្បងមីស៊ីលក្នុងចំនួនច្រើនផងដែរ ពោលគឺបាញ់ចំនួន ២៣ គ្រាប់ក្នុងមួយថ្ងៃ ខណៈមីស៊ីលមួយចំនួនបានធ្លាក់នៅក្បែរតំបន់ឆ្នេរសមុទ្ររ​បស់ប្រទេសកូរ៉េខាងត្បូងផងដែរ៕ ប្រភព៖ Channel News Asia

    November 3, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន​ នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា​ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ឧបករណ៍បច្ចេកទេសថែទាំស្ពានថ្មី បានផ្តល់ភាពងាយស្រួលក្នុងការថែរក្សាស្ពានឱ្យបានទាន់ពេលវេលា ដើម្បីបញ្ចៀសការខូចខាតធ្ងន់ធ្ងរ ក៏ដូចជារក្សាឱ្យបាននូវការតភ្ជាប់ចរាចរណ៍ជូនប្រជាពលរដ្ឋ។ ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ក្នុងឱកាសចុះទៅពិនិត្យស្ពានព្រែកតា មាក់ និងការស្វែងយល់បន្ថែមពីការប្រើប្រាស់គ្រឿងចក្រ និងឧបករណ៍បច្ចេកទេសថែទាំស្ពាន ពីអ្នកជំនាញការរបស់ក្រុមហ៊ុនចិន នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមាន ប្រសាសន៍ថា

    November 3, 2022
  • បច្ចេកវិទ្យា

    វ៉ាវឡូយម៉េស! មុននេះបន្តិច OPPO បានប្រកាសចេញលក់នូវស្មាតហ្វូន A Series ជំនាន់ថ្មី OPPO A17k តម្លៃត្រឹមតែ $129 ដែលបង្កើតឡើងជាមួយលក្ខណៈពិសេសដ៏អស្ចារ្យជាច្រើន និងជាស្មាតហ្វូនបង្កើនល្បឿនក្នុងជីវិតរស់នៅរបស់អ្នកឲ្យកាន់តែប្រសើរបង្កប់ទៅដោយបច្ចេកវិទ្យានៃភាពច្នៃប្រឌិតគ្មានដែនកំណត់។ ការពិត OPPO A Series ត្រូវបានគេស្គាល់ថាជាស្មាតហ្វូនពេញនិយមតាមទាន់សម័យកាល និងស្ថិតក្នុងកម្រិតថវិកា ហើយគ្រប់ម៉ូដែលនៃស៊េរី A គឺតែងតែទទួលបានការគាំទ្រពីសំណាក់អតិថិជនគ្រប់ទិសទី ដែលនេះជាកម្លាំងចិត្តជម្រុញឲ្យ OPPO តែងតែព្យាយាមស្វែងរកអ្វីថ្មីជានិច្ចត្រឡប់មកកាន់អតិថិជនជាមួយគុណភាពឈានមុខគេ តម្លៃពិសេសសមរម្យ រចនាបថស៊ីវិល័យ និងបច្ចេកវិទ្យាល្អដាច់គេនៅក្នុងទីផ្សារកម្ពុជា។ តោះ! ឥឡូវមកតាមដានទាំងអស់គ្នាថា OPPO A17k មានចំណុចល្អៗ និងខ្លាំងជាងគេកម្រិតណា?

    November 3, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ឯកឧត្តម ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (CMAC) បានឱ្យដឹងថា ក្រោយពីបានទទួលគោលការណ៍ដ៏ខ្ពង់ខ្ពស់បំផុតពីសម្តេចអគ្គមហាសេនាបតីតេជោ ប្រមុខរាជរដ្ឋាភិបាលរួចមក អង្គភាពស៊ីម៉ាក់បានសហការយ៉ាងជិតសិ្នទ្ធជាមួយមិត្តជប៉ុនក្នុងការបញ្ជូនក្រុមគ្រូជំនាញបច្ចេកទេសបោសសំអាតគ្រាប់មីន ដើម្បីជួយផ្តល់ការហ្វឹកហ្វឺនជូនអ្នកដោះមីនអ៊ុយក្រែន។ សូមបញ្ជាក់ថាក្រោយមានគោលការណ៍នេះអង្គភាពស៊ីម៉ាក់និងភាគីជប៉ុនបានដំណើរការពិភាក្សាគ្នាយ៉ាងមមាញឹកបំផុត។ ជាផែនការក្រុមដំបូងអាចចេញដំណើរនៅដើមខែធ្នូ ឆ្នាំ២០២២នេះ និងក្រុមទី២អាចបំពេញបេសកកម្មនេះនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៣។ អង្គភាពស៊ីម៉ាកមានមោទកភាពចំពោះបេសកកម្មនេះ ដែលមិនត្រឹមតែបានចូលរួមចំណែកជួយប្រជាជនអ៊ុយក្រែនរំដោះខ្លួនពីការស្លាប់ រងរបួស ដោយសារគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមប៉ុណ្ណោះទេ បន្ថែមលើសនេះបេសសកម្មនេះ ក៏ជាការចូលរួមលើកកម្ពស់មោទកភាពជាតិក្រោមការដឹកនាំដ៏ប៉ិនប្រសព្វនិងគតិបណ្ឌិតរបស់សម្តេចតេជោ ដែលបានប្រែក្លាយប្រទេសជាតិនិងប្រជាជនឱ្យរួចផុតពីភ្លក់សង្គ្រាមជាច្រើនសទវត្សក្នុងព្រះរាជាណាចក្រនេះ ស្គាល់នូវសន្តិភាពដ៏ពេញលេញពិតប្រាកដមួយសំរាប់កម្ពុជា ដោយបានលើកកិតិ្តយសជាតិឱ្យស្មើមុខស្មើមាត់ក្នុងឆាកអន្តរជាតិ ៕ ប្រភព៖ HENG Ratana

    November 3, 2022
  • ព័ត៌មានជាតិ

    យោងតាមការគណនីហ្វេសប៊ុកផ្ទាល់របស់ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា សម្តេចតេជោ បានចូលរួមអបអរ កីឡាការិនីជឺជីតស៊ូកម្ពុជា ខាន់ ចេសា ដណ្ដើមបានមេដាយមាស នៃការប្រកួតកីឡាជឺជីតស៊ូជើងឯកពិភពលោក Ju-Jitsu World Championship – Abu Dhabi 2022 ហើយ ក្រោយយកឈ្នះកីឡាការិនីអេស្ប៉ាញ Matthews Martin Naiomi ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៅទីក្រុងអាប៊ូដាប៊ី ប្រទេសអារ៉ាប់រួម។ សម្រាប់ការប្រកួតលើវិញ្ញាសា Jiu Jitsu (Newaza) ទម្ងន់ក្រោម ៥២គីឡូក្រាម ធ្វើបានយ៉ាងល្អ

    November 3, 2022
  • អន្តរជាតិ

    ជប៉ុន៖ រដ្ឋាភិបាលនៃប្រទេសជប៉ុនកាលពីថ្ងៃអង្គារ ទី១ ខែវិច្ឆិកាម្សិលមិញនេះបានជូនដំណឹងឲ្យប្រជាពលរដ្ឋត្រូវចេះសន្សំសំចៃថាមលអគ្គិសនីនៅក្នុងរដូវរងាខាងមុខនេះ ដ្បិតនាពេលកន្លងមកតម្រូវការនៃការប្រើប្រាស់ថាមពលអគ្គិសនីតែងមានការឡើងយ៉ាងច្រើនក្នុងអំឡុងពេលដែលអាកាសធាតុបានចុះត្រជាក់ខ្លាំង។ តាមគម្រោងគឺរដ្ឋាភិបាលជប៉ុននឹងអនុវត្តគម្រោងសន្សំសំចៃថាមពលអគ្គិសនីនេះចាប់ពីខែធ្នូ ឆ្នាំ២០២២ រហូតដល់ខែមីនា ឆ្នាំ២០២៣។ បើតាមលោក Yasutoshi Nishimura រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មជប៉ុនបានបញ្ជាក់ថា ហេតុផលដែលពលរដ្ឋត្រូវចូលរួមសន្សំសំចៃថាមពលអគ្គិសនីគឺដើម្បីទប់ស្កាត់កុំប្រទេសជប៉ុនត្រូវជួបវិបត្តិខ្វះខាតថាមពលអគ្គិសនីប្រើប្រាស់កម្រិតខ្ពស់ ដ្បិតក្នុងអំឡុងពេលនេះពិភពលោកទាំងមូលកំពុងប្រឈមនឹងបញ្ហាប្រេងឥន្ទនៈឡើងថ្លៃ និងខ្វះខាតហ្គាសសម្រាប់ប្រើប្រាស់ស្រាប់ហើយ។ លោករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មរូបនេះបានបន្តថា ដើម្បីធ្វើការសន្សំសំចៃថាមពលអគ្គិសនីឲ្យមានប្រសិទ្ធភាពគឺទាមទារឲ្យពលរដ្ឋនៅតាមផ្ទះ កន្លែងប្រកបអាជីវកម្ម និងកន្លែងសាធារណៈមួយចំនួនត្រូវអនុវត្តវិធានការកាត់បន្ថយការប្រើប្រាស់ម៉ាស៊ីនកម្តៅ ម៉ាស៊ីនទឹកក្តៅ និងឧបករណ៍អេឡិចត្រូនិចមិនសូវចាំបាច់មួយចំនួនទៀត៕ អត្ថបទ៖ ភក្តី ប្រភព៖ Straits Times

    November 3, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពីការផ្អាកការផ្គត់ផ្គង់ទឹកបណ្តោះអាសន្នរយៈពេលខ្លី នៅតាមបណ្តាសង្កាត់មួយចំនួនដូចខាងក្រោម៖ ១. គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតថ្មីទំហំ ១៦០មម នៅលើផ្លូវលេខ១១PE ស្ថិតនៅក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅយប់ថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ចាប់ពីម៉ោង ២០:០០នាទីយប់ ដល់ម៉ោង ២៤៖០០នាទីយប់។ ២. គ្រោងកាត់ភ្ជាប់តំឡើងនាឡិកាទឹកថ្មីទំហំ ៨០មម នៅលើផ្លូវលេខ៤១៣K ស្ថិតនៅក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅថ្ងៃពុធ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២

    November 2, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា​បាន​​​រិះគន់ចំពោះអ្នកវាយប្រហារ និងរិះគន់រឿងដាក់រដ្ឋមន្រ្ដីក្រសួងកសិកម្មថ្មី​ដោយគិត​ថា​ទាល់​តែ​ជំនាញកសិកម្មទើបសមរម្យទើបធ្វើរដ្ឋមន្ត្រីបាន។ ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង​វិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ជាង ៦ ពាន់នាក់ នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេច តេជោ ហ៊ុន សែន បានថ្លែងថា៖ «ខ្ញុំបានសង្កេតឃើញថា អ្នកខ្លះធ្វើជំនាញកសិកម្ម តែធ្វើ​រោង​ម៉ាស៊ីនកិនស្រូវជំពាក់លុយគេមិនទាន់សង់ ខ្ញុំរម្លឹកថា មន្ដ្រីកសិកម្មនៅ តាមខេត្ត​មួយ​ចំនួន មានឈ្មោះតែកសិកម្ម

    November 2, 2022
  • អន្តរជាតិ

    យោងតាមសារព័ត៌មាន Australian Broadcasting Corp (ABC) នៅថ្ងៃចន្ទ ទី៣១ ខែតុលា ឆ្នាំ២០២២ បានរាយការណ៍ថា សហរដ្ឋអាមេរិកគ្រោងនឹងដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែក B-52 រហូតដល់ ៦ គ្រឿង ទៅកាន់មូលដ្ឋានទ័ពអាកាសនៅភាគខាងជើងប្រទេសអូស្ត្រាលី ដែលជាសកម្មភាពមួយនឹងបង្ក​ភាព​តានតឹង​កាន់តែ​ខ្លាំង​ជាមួយ​ក្រុង​ប៉េកាំង។ ជាមួយគ្នានេះ គ្រឿងបរិក្ខារពិសេសសម្រាប់យន្តហោះទម្លាក់គ្រាប់បែក នឹងត្រូវបង្កើតឡើងនៅមូលដ្ឋាន Tindal របស់កងទ័ពអាកាសអូស្ត្រាលី ដែលមានចម្ងាយប្រហែល ៣០០ គីឡូម៉ែត្រភាគខាងត្បូងទីក្រុង Darwin ដែលជារដ្ឋធានីនៃទឹកដីភាគខាងជើងនៃប្រទេសអូស្ត្រាលី។ យ៉ាងណា ការិយាល័យរដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី Richard Marles មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។ របាយការណ៍ ABC

    November 2, 2022