Khmernote Media
  • ព័ត៌មានជាតិ

    ស្រុកព្រៃនប់៖ យោងតាមរបាយការណ៍ នគរបាលប៉ុស្តិ៍ឃុំបិតត្រាំងស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានឲ្យដឹងថា នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២ នគរបាលបានឃាត់ខ្លួនបុរស៣នាក់ ដែលតាមចម្លើយសារភាពថាមកពីខេត្តព្រៃវែងនិងពោធិ៍សាត់ បន្លំខ្លួនធ្វើជាសង្ឃដើរបិណ្ឌបាត្របច្ច័យ បោកញាតិញោមពុទ្ធបរិសទ័ក្នុងឃុំបិតត្រាំងនិងតំបន់ខ្លះទៀតក្នុងស្រុកព្រៃនប់និងក្រុងព្រះសីហនុ ។ បើតាមសមត្ថកិច្ចបញ្ជាក់ថា អ្នកទាំង៣នេះ មាន២នាក់កោរសក់ ស្លៀកស្បង់ចីវរ បន្លំធ្វើជាសង្ឃ និងម្នាក់ទៀតជាអ្នកបើកម៉ូតូឌុបដើរបិណ្ឌបាត្រតាមភូមិនៅស្រុកព្រៃនប់និងក្រុងព្រះសីហនុ។ ក្រោយពេលបន្លំដើរបិណ្ឌបាតរួច ពួកគេបានយកស្បង់ចីវរនិងបាត្រទៅលាក់ទុកក្នុងព្រៃ។ សកម្មភាពនេះត្រូវបានសមត្ថកិច្ចសង្ស័យនិងតាមឃ្លាំមើល រហូតឈានដល់ការឃាត់ខ្លួន នាំយកមកចាត់ការបន្តតាមនិតិវិធី។ ជនសង្ស័យទាំង៣នាក់រួមមាន៖ ១.ឈ្មោះង៉ែត ស្រស់ ភេទប្រុស អាយុ ២៤ឆ្នាំ ស្រុកកំណើត ភូមិតាឡូសែនជ័យ ឃុំតាឡូ ស្រុកភ្នំក្រវ៉ាញ

    November 5, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា នាយកដ្ឋានព័ត៌មានវិទ្យានៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ បានឃាត់ខ្លួនជនសង្ស័យ ០១នាក់ ភេទស្រី អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ ពាក់ព័ន្ធនឹងករណីឆបោកប្រាក់តាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក (Facebook)។ ករណីឆបោកនេះ ក្រោមរូបភាពធ្វើការផ្សព្វផ្សាយក្នុង Group ហ្វេសប៊ុក និងទំនាក់ទំនងទៅកាន់ជនរងគ្រោះដើម្បីផ្តល់សេវាប្តូររូបិយប័ណ្ណពីប្រាក់ដុល្លារអាមេរិក(USD)ទៅជារូបិយប័ណ្ណប្រាក់យន(Yuan)ដើម្បីទិញទំនិញពីប្រទេសចិន។ បន្ទាប់ពីបានធ្វើការសាកសួរ ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានប្រព្រឹត្តិទង្វើខាងលើពិតប្រាកដមែន។ មន្ត្រីនគរបាលយុត្តិធម៌នៃនាយកដ្ឋានព័ត៌មានវិទ្យា បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធីច្បាប់។ ជាថ្មីម្តងទៀតនាយកដ្ឋានព័ត៌មានវិទ្យា សូមធ្វើការក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ មេត្តាប្រុងប្រយ័ត្នខ្ពស់ចំពោះករណីឆបោកនានាគ្រប់ទម្រង់តាមប្រព័ន្ធបច្ចេកវិទ្យា ជាពិសេសការវេរសាច់ប្រាក់សម្រាប់ការទូរទាត់ថ្លៃសេវាកម្ម

    November 5, 2022
  • អន្តរជាតិ

    ថៃ៖ ក្រុមអ្នកដឹកជញ្ជូនម្ហូបអាហារឲ្យក្រុមហ៊ុន Grab ប្រមាណជា ៨០០នាក់បាននាំធ្វើបាតុកម្មយ៉ាងកកកុញពេញទីក្រុងបាងកក នេះបើយោងតាមការចុះផ្សាយរបស់បណ្តញសារព័ត៌មាន The Thaiger នៅព្រឹកថ្ងៃសោរ៍ ទី៥ ខែវិច្ឆិកានេះ។ ការធ្វើបាតុកម្មបានចាប់ផ្តើមនៅក្បែរអគារ Central World បន្ទាប់មកក្បួនតវ៉ាក៏បានអូសបន្លាយដល់ទីតាំងរបស់ក្រុមហ៊ុន Grab ខណៈដងវិថី Phetchaburi ដែលជាចរន្តផ្លូវដ៏សំខាន់ក្នុងក្រុងបាំងកកត្រូវបានបិទក្នុងរយៈពេលជាច្រើនម៉ោង។ ប្រភពខាងលើបានបន្តថា ហេតុផលដែលនាំឲ្យមានការតវ៉ានេះគឺដោយសារតែក្រុមហ៊ុន Grab បានអនុវត្តនូវគម្រោងថ្មីមួយគឺគម្រោង “Zoning System” ដែលតាមរយៈគម្រោងនេះគឺក្រុមហ៊ុនតម្រូវឲ្យដឹកជញ្ជូនទាំងអស់ត្រូវកំណត់ពេលវេលានិងទីតាំងធ្វើការរបស់ពួកគេឲ្យបានច្បាស់លាស់មុនពេលចាប់ផ្តើមធ្វើការងារ ខណៈនាពេលកន្លងមកក្រុមអ្នកដឹកជញ្ជូនអាចធ្វើការងារពេលណាក៏បាន ទីកន្លែងណាក៏បាន ពោលគឺពួកគេអាចធ្វើការងារដោយយោងទៅតាមស្ថានភាពជាក់ស្តែងរបស់ពួកគេ។ ក្រុមអ្នកដឹកជញ្ជូនបានលើកឡើងថា គម្រោង “Zoning System” នឹងធ្វើឲ្យពួកគេបាត់បង់ប្រាក់ចំណូល

    November 5, 2022
  • អន្តរជាតិ

    អាមេរិក៖ ​រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក ចូ បៃឌិន បានអនុម័តផ្តល់ជំនួយផ្នែកសន្តិសុខ ដែលមានតម្លៃ ៤០០លានដុល្លារទៅកាន់ប្រទេសអ៊ុយក្រែនបន្ថែមទៀត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait  Times នៅព្រឹកថ្ងៃសៅរ៍ ទី៥ ខែវិច្ឆិកានេះ។ បើតាមសេតវិមានអាមេរិកបានបញ្ជាក់ថា នៅក្នុងកញ្ចប់ជំនួយថ្មីនេះរួមមានរថក្រោះប្រភេទ T-72 មីស៊ីលប្រភេទ HAWK ប្រព័ន្ធការពារដែនអាកាសប្រភេទ HAWK យន្តហោះគ្មានមនុស្សបើកប្រភេទ Phoenix Ghost  និងសម្ភារៈយោធាសំខាន់ៗមួយចំនួនទៀតផងដែរ។ ប្រភពខាងលើបានបន្តថា ក្រៅតែពីបានប្រកាសផ្តល់ជំនួយខាងលើនេះ អាមេរិកក៏គ្រោងនឹងសហការជាមួយប្រទេសហូឡង់ដើម្បីអនុវត្តគម្រោងជួសជុលរថក្រោះប្រភេទ T-72 ចំនួន ៩០គ្រឿងផ្សេងទៀតសម្រាប់ផ្តល់ជូនទៅកាន់ប្រទេសអ៊ុយក្រែននៅចុងឆ្នាំនេះផងដែរ។ គួរបញ្ជាក់ថា រថយន្តក្រោះប្រភេទ T-72 គឺជារថយន្តក្រោះស៊េរីចាស់ ដែលគេធ្លាប់ប្រើប្រាស់នៅក្នុងសម័យសូវៀត

    November 5, 2022
  • អន្តរជាតិ

    Twitter Inc ត្រូវបានគេដាក់បណ្ដឹងជុំវិញផែនការរបស់លោក Elon Musk នៅក្នុងគម្រោងកាត់បន្ថយបុគ្គលិកប្រហែល ៣,៧០០ នាក់ ដែលស្មើនឹងពាក់កណ្តាលនៃកម្លាំងពលកម្មសរុបរបស់ខ្លួន ហើយបុគ្គលិករបស់ក្រុមហ៊ុននេះបាននិយាយថា ក្រុមហ៊ុនកំពុងអនុវត្តគម្រោងដោយគ្មានការជូនដំណឹងគ្រប់គ្រាន់ដល់បុគ្គលិក ដែលជាការរំលោភលើច្បាប់សហព័ន្ធ និងរដ្ឋកាលីហ្វ័រញ៉ា។ បណ្ដឹង​នេះ​ត្រូវ​បាន​ដាក់​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ នៅ​កាន់តុលាការ​សហព័ន្ធទីក្រុង San Francisco។ ក្រុមហ៊ុន Twitter គ្រោងនឹងចាប់ផ្តើមកាត់បន្ថយបុគ្គលិកនៅថ្ងៃសុក្រនេះ ក្រុមហ៊ុនក៏បាននិយាយនៅក្នុងអ៊ីមែលទៅកាន់បុគ្គលិកផងដែរ។ អ្នកដែលដឹងអំពីបញ្ហានេះបាននិយាយថា លោក Musk បានប្តេជ្ញាកាត់បន្ថយការចំណាយលើបណ្ដាញ Twitter ដែលគាត់បានទិញក្នុងតម្លៃ ៤៤ ពាន់លានដុល្លារកាលពីខែមុន។ ច្បាប់ស្តីពីការកែសម្រួល និងការជូនដំណឹងស្តីពីការបណ្តុះបណ្តាលបុគ្គលិករបស់សហព័ន្ធ ដាក់កម្រិតលើក្រុមហ៊ុនធំៗពីការបញ្ឈប់បុគ្គលិកដោយគ្មានការជូនដំណឹងជាមុនយ៉ាងហោចណាស់ ៦០ថ្ងៃ។ យ៉ាងណា

    November 5, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា កម្មវិធី ធីតាឯកសង្ក្រាន្តរដូវកាលទី៤ ការប្រកួតធីតាឯកសង្ក្រាន្តចាប់ផ្តើមបើកទទួលពាក្យពីថ្ងៃនេះតទៅហើយ។ ការប្រកួតធីតាឯកសង្ក្រាន្ត ជាកម្មវិធីដែលមានលក្ខណៈបែបប្រពៃណី ហើយជាឱកាសសម្រាប់បងប្អូនយុវតីចូលរួមចំណែកក្នុងការលើកកម្ពស់ស្ត្រី ថែរក្សានូវវប្បធម៌ អរិយធម៌ដ៏ល្អថ្លៃថ្នូររបស់ដូនតាខ្មែរ ដែលមានក្នុងការប្រកួតធីតាឯកសង្ក្រាន្តរដូវកាលទី៤នេះ។ យុវតីដែលអាចដាក់ពាក្យចូលរួមបានត្រូវគោរពតាមលក្ខខណ្ឌដូចជា៖ •ត្រូវតែមានសញ្ជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណខ្មែរ និងនិយាយភាសាខ្មែរបានច្បាស់ល្អ •មានអាយុចាប់ពី១៦ឆ្នាំដល់២៥ឆ្នាំ និងមានកម្ពស់ចាប់ពី១៦០ស.ម ឡើងទៅ •កម្រិតវប្បធម៌ កំពុងសិក្សាថ្នាក់មធ្យមសិក្សាឡើងទៅ •បុគ្គលិកលក្ខណៈ មានកាយសប្បទាល្អ សីលធម៌ល្អ រួសរាយរាក់ទាក់ រួមបញ្ចូល សម្រស់,ប្រាជ្ញា,ក្លាហាន និង ឆន្ទៈ

    November 5, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការបញ្ចៀសចរាចរក្នុងអំឡុងពេលប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៩ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៨ ខែ០៩ និងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។ ដើម្បីឲ្យការប្រារព្ធពិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរចំពោះយានយន្តគ្រប់ប្រភេទ ចាប់ពីច្រាំងទន្លេសាបតាមបណ្ដោយផ្លូវលេខ១៧៨ មហាវិថីព្រះនរោត្តម ផ្លូវលេខ២១៤ ផ្លូវលេខ៥១ ផ្លូវលេខ២៩៤ មហាវិថីសម្តេចសុធារស នាគបាញ់ទឹក រង្វង់មូលសម្តេចសង្ឃ ជួន

    November 5, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២ យោងតាមព្រះរាជក្រឹត្យ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុន ព្រះមហាក្សត្រកម្ពុជា​ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា ជូនឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ជា «កិត្តិបរិរក្សបណ្ឌិត»។ ខាងក្រោមនេះជាព្រះរាជក្រឹត្យ៖

    November 5, 2022
  • អន្តរជាតិ

    អាជ្ញាធរសុខាភិបាលនៃប្រទេសអេស្ប៉ាញ បានរាយការណ៍ពីការរកឃើញករណីជំងឺផ្តាសាយបក្សី H5N1 លើកម្មករចំនួន ២នាក់ ដែលធ្វើការនៅក្នុងកសិដ្ឋានតែមួយ បន្ទាប់ពីមានការផ្ទុះឡើងនៃការឆ្លងនៅក្នុងចំណោមបក្សី ដែលត្រូវបានបញ្ជាក់កាលពីថ្ងៃទី២០ ខែកញ្ញាកន្លងទៅ។ ដោយមើលឃើញពីផលប៉ះពាល់លើសុខភាពសាធារណៈ ការឆ្លើយតបពហុវិស័យ រួមទាំងវិធានការគ្រប់គ្រង ការការពារ និងការរកមើលឱ្យទាន់ពេលវេលា ត្រូវបានផ្តួចផ្តើមនៅក្នុងកសិដ្ឋានបសុបក្សីមួយនោះ។ ការចម្លងលើកម្មករទាំង ២នាក់ ទំនងជាដោយសារតែពួកគាត់បានប៉ះពាល់ជាមួយបក្សីដែលមានមេរោគ ឬបរិស្ថានកខ្វក់។ កម្មករទាំង ២​នាក់ ​មិនមាន​រោគ​សញ្ញា​អ្វី​ឡើយ ហើយពួកគេ​ត្រូវបាន​ដាក់​ឱ្យ​នៅ​ដាច់ដោយឡែក​រហូតដល់​ពួកគេ​ធ្វើតេស្ត​អវិជ្ជមានពីជំងឺផ្តាសាយបក្សី H5N1 ឡើងវិញ​។ បន្ទាប់ពីការផ្ទុះឡើងនេះ កម្មករកសិដ្ឋានទាំងអស់ និងទំនាក់ទំនងជិតស្និទ្ធរបស់ពួកគេ សុទ្ធតែត្រូវបានធ្វើតេស្តទាំងអស់។ ក្រសួងសុខាភិបាលអេស្ប៉ាញមិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយទេ។ យ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ មិនទាន់មានភស្តុតាងនៃការឆ្លងពីមនុស្សទៅមនុស្ស សម្រាប់ជំងឺផ្តាសាយបក្សី

    November 5, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានប្រកាសស្វែងរកម្ចាស់ម៉ូតូ០១គ្រឿង ម៉ូតូម៉ាកស្គុបពី ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1HV-1525 បានប្រទះឃើញនៅវេលាម៉ោង៦៖២៥នាទីព្រឹក ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចភូមិឫស្សី៣ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ អាវុធហត្ថខណ្ឌមានជ័យ បានឲ្យដឹងថា ម៉ូតូ០១គ្រឿងខាងលើនេះ សង្ស័យជាម៉ូតូពាក់ព័ន្ធករណីចោរកម្ម យកមកប្លុងទុកចោល នៅទីតាំងខាងលើ ហើយមានបងប្អូនប្រជាពលរដ្ឋប្រទះឃើញ ទើបរាយការណ៍ដល់សមត្ថកិច្ចអាវុធហត្ថខណ្ឌមានជ័យ ចុះទៅដល់កន្លែងកើតហេតុ ដើម្បីយកមករក្សាទុកស្រាវជ្រាវស្វែងរកម្ចាស់។ បច្ចុប្បន្នម៉ូតូ០១គ្រឿងនេះ កំពុងរក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌមានជ័យ អាស្រ័យហេតុដូចនេះ បើម្ចាស់ម៉ូតូឬបងប្អូនណា បានស្គាល់ម៉ូតូដូចភិនភាគខាងលើ

    November 4, 2022