- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងសាធារណការ អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ សម្រាប់គម្រោងសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ពីភ្នំពេញ-បាវិត រវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២។ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងឱ្យដឹងថា៖ ផ្លូវល្បឿនលឿននេះមានចំងាយ ១៣៨គីឡូម៉ែត្រ និងត្រូវធ្វើស្ពានឆ្លងទន្លេមេគង្គដ៏វែងមួយ ដែលគិតទាំងស្ពាន និងផ្លូវប្រហែលជា ៥គីឡូម៉ែត្រ ហើយថវិកាដែលគ្រោងបណ្តាក់ទុកប្រមាណ ១ ៦៣៨លានដុល្លារ ដែលមានទំហំតិចជាងក្រុងព្រះសីហនុ តែប្រវែងផ្លូវក៏ខ្លីជាផ្លូវល្បឿនលឿន ក្រុងព្រះសីហនុផងដែរ
November 10, 2022 - សិល្បៈ
(កំពត)៖ តារាសម្តែង និងជាពិធីករដ៏ល្បីឈ្មោះម្នាក់លោក ដាវុធ បានជួបហេតុការណ៍ ត្រូវជនមិនស្គាល់មុខ គប់កញ្ចក់រថយន្តបែក សំណាងបណ្តាលឱ្យរងរបួសដល់អ្នកធ្វើដំណើរ ដោយហេតុការណ៍នេះកើតឡើងកាលពីយប់រំលងអាធ្រាត្រ ចូលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២។ យោងតាមគណនីហ្វេសប៊ុកខាងលើបានសរសេររៀបរាប់ថា៖ «យប់មិញម៉ោង ១ជាង ខ្ញុំចេញពីកំពតមកភ្នំពេញបន្ទាប់ពីកម្មវិធី concert នៅចម្ងាយផ្លូវប្រហែលជា ៦០km ពីក្រុងកំពត មានគេយកដុំថ្មគប់ឡានខ្ញុំ ពួកគាត់ជិះម៉ូតូ បញ្ច្រាស់ផ្លូវ បិទភ្លើងម៉ូតូ គប់យកតែម្តង បងប្អូនប្រយ័ត្នពេលធ្វើដំណើរយប់ តាមផ្លូវជាតិលេខ ៣ នៅគីឡូម៉ែត ដូចបានជម្រាបជូន បណ្តាំ៖ ហាមឈប់ពេលមានរឿងនេះ»៕
November 10, 2022 - អន្តរជាតិ
Meta Platforms របស់អាមេរិក ដែលជាប្រតិបត្តិកររបស់ Facebook បាននិយាយថា ខ្លួននឹងកាត់បន្ថយបុគ្គលិកជាង ១១,០០០ នាក់ ឬប្រហែល ១៣% នៃកម្លាំងការងារទាំងមូលរបស់ខ្លួន នេះបើតាមនាយកប្រតិបត្តិ Mark Zuckerberg បានធ្វើសេចក្តីប្រកាសកាលពីថ្ងៃពុធ។ លោក Zuckerberg បានលើកឡើងពី «ការធ្លាក់ចុះនៃម៉ាក្រូសេដ្ឋកិច្ច» ក៏ដូចជាការកើនឡើងនៃការប្រកួតប្រជែង និងការធ្លាក់ចុះនៃការលក់ការផ្សាយពាណិជ្ជកម្ម ដែលជាហេតុផលសម្រាប់ការបញ្ឈប់ការងារ។ លោកក៏បានប្រកាសថា ក្រុមហ៊ុនរបស់លោកនឹងផ្អាកការជួលថ្មីរហូតដល់ខែមីនាឆ្នាំក្រោយ។ លោក Zuckerberg បាននិយាយថា Meta បានជំរុញការវិនិយោគរបស់ខ្លួន ដោយរំពឹងថា តម្រូវការសម្រាប់ពាណិជ្ជកម្មអនឡាញនឹងបន្តកើនឡើងយ៉ាងឆាប់រហ័ស ចំពេលមានការរាតត្បាតនៃមេរោគឆ្លង COVID-19
November 10, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ឯកឧត្តម ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃអមដោយកងកំលាំងយោធាបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកដល់ព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២២ ប្រកប ដោយសុវត្ថិភាពតាមយន្តហោះពិសេសដោយមានការទទួលបដិសណ្ឋាកិច្ចស្វាគមន៌យ៉ាងកក់ក្តៅពីសំណាក់ លោកជំទាវវេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និង ឯកឧត្តម សុខ សូកេន រដ្ឋលេខាធិការក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និង កិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជាទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ៕
November 10, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន បានចុះអនុស្សារណៈយោគយល់គ្នា ក្នុងការអភិវឌ្ឍរួមគា្នបង្កើតកម្មវិធីរៀនភាសាចិន តាមគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ (សាលារដ្ឋ) នៅកម្ពុជា។ ការចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នានេះ ភាគីកម្ពុជាតំណាងដោយបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងភាគីចិន តំណាងដោយលោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។ សម្រាប់កម្រិតមធ្យមសិក្សានៅកម្ពុជា មានចាប់ពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២។ សូមជម្រាបថា ចិនជាប្រទេសដែលបានរួមចំណែកជួយកសាងធនធានមនុស្ស នៅកម្ពុជា គិតពីឆ្នាំសិក្សា ២០១៨-២០១៩ ដល់ឆ្នាំសិក្សា ២០២២-២០២៣ ចិនផ្តល់អាហារូបករណ៍
November 10, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា វៀតណាមបានយល់ព្រមដោះស្រាយបញ្ហាកកស្ទះនៅចំណុចច្រកទ្វារព្រំដែនអន្តរជាតិ បាវិត-ម៉ុកបៃ ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញនៃប្រទេសទាំងពីរ។ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៃព្រះរាជា ណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្ដម Nguyen Van Thang រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២ នាទីស្តីការក្រសួង។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងថា វិស័យហេដ្ឋារចនាសម្ព័ន្ធ ដើរតួយ៉ាងសំខាន់ក្នុងការ លើកកម្ពស់សេដ្ឋកិច្ចជាតិ ហើយសព្វថ្ងៃនេះ
November 10, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ CNC TV កាលពីយប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបដិសេធចំពោះការចែកចាយតគ្នាតាមបណ្តាញសង្គមថា កងសន្តិសុខអាមេរិកដែលមកការពារប្រធានាធិបតី ចូ បៃដិន នឹងដកកាំភ្លើងបាញ់លើជនណាដែលដកទូរស័ព្ទថតក្បួនគណៈប្រតិភូ។ ការចេញមុខបដិសេធលើព័ត៌មានក្លែងក្លាយនេះ បានធ្វើឡើងបន្ទាប់ពីមានបណ្តាញសង្គមមួយចំនួន បានចែកចាយតគ្នានូវសំឡេងជនអនាមិកតាមបណ្តាញសង្គមថា កងកម្លាំងសន្តិសុខអាមេរិក អាចនឹងធ្វើការបាញ់ទៅលើជនណាមួយ ដែលយកទូរស័ព្ទថតក្បួនរថយន្តរបស់ប្រតិភូអាមេរិក ដឹកនាំដោយ លោក ចូ បៃដិន មកចូលរួមកិច្ចប្រជុំកំពូលអាស៊ានខាងមុខនេះ ៕ ប្រភព៖ CNC TV
November 10, 2022 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីបើកកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ២០២២។ កិច្ចប្រជុំនេះប្រារព្ធធ្វើឡើងនៅសណ្ឋាគារសូហ្វីតែលភូគីត្រាភ្នំពេញ។ កិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន គឺជាព្រឹត្តិការណ៍ដ៏ធំប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងជាវេទិកាដ៏សំខាន់សម្រាប់សហគមន៍ធុរកិច្ច ជួបពិភាក្សាដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំប្រទេស និងប្រធានក្រុមហ៊ុន ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងតំបន់អាស៊ីអាគ្នេយ៍។ កិច្ចប្រជុំនេះ ត្រូវបានរំពឹងថា នឹងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំប្រទេសសមាជិកអាស៊ាន ឥស្សរជនជាន់ខ្ពស់ប្រទេសអាស៊ាន និងដៃគូអាស៊ាន ស្ថានទូតប្រទេសសមាជិកអាស៊ាន និងប្រទេសដៃគូអាស៊ាន ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ធុរកិច្ចជាតិ និងអន្តរជាតិ វាគ្មិន សភាពាណិជ្ជកម្មរាជធានី-ខេត្ត សភាពាណិជ្ជកម្មអន្តរជាតិ
November 10, 2022 - អន្តរជាតិ
ទិន្នន័យថ្មីមួយដែលចេញផ្សាយដោយទីភ្នាក់ងារជំរឿនរបស់រដ្ឋាភិបាលថៃបានបង្ហាញថា ប្រទេសថៃមានប្រជាជនប្រមាណ ៣.៤ លាននាក់ ដែលរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រគិតត្រឹមខែមករាឆ្នាំនេះ។ ទីភ្នាក់ងារជំរឿនថៃ Thai People Map and Analytics Platform (TPMAP) បានស្ទង់មតិពីប្រជាជនចំនួន ៣៦.១ លាននាក់ នៅទូទាំងប្រទេស ថាតើពួកគេខ្វះខាតតម្រូវការជាមូលដ្ឋាន ឬអត់ ដោយផ្អែកលើស្ថិតិឆ្នាំ២០២១ របស់នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍។ TPMAP ក៏បានពិនិត្យមើលចំនួនប្រជាជនដែលបានចុះឈ្មោះយកប័ណ្ណសុខុមាលភាពរដ្ឋ ដើម្បីបានប្រាក់ឧបត្ថម្ភប្រចាំខែពីរដ្ឋាភិបាលក្នុងឆ្នាំនេះផងដែរ។ ក្នុងចំណោមចំនួនដែលបានស្ទង់មតិទាំងនោះ មានប្រជាជន ៣.៤៤ លាននាក់ ត្រូវបានគេរកឃើញថា រស់នៅដោយមិនអាចទទួលបានតម្រូវការមូលដ្ឋានគ្រប់គ្រាន់ ហើយពួកគេត្រូវបានចាត់ថ្នាក់ថាជាប្រជាជន «ក្រីក្រ»។ TPMAP បាននិយាយថា ក្នុងចំណោមប្រជាជនទាំង
November 9, 2022 - អន្តរជាតិ
អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃចន្ទថា មនុស្សយ៉ាងហោចណាស់ ១៥,០០០ នាក់ បានស្លាប់នៅក្នុងទ្វីបអឺរ៉ុប ដោយសារតែអាកាសធាតុក្តៅក្នុងឆ្នាំ២០២២ គិតមកទល់ពេលនេះ ដោយប្រទេសអេស្ប៉ាញ និងប្រទេសអាល្លឺម៉ង់ ជាប្រទេសដែលរងផលប៉ះពាល់ខ្លាំងជាងគេ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CGTN ។ នាយកប្រចាំតំបន់របស់អង្គការសុខភាពពិភពលោកលោក Hans Kluge បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ផ្អែកលើទិន្នន័យប្រទេសដែលបានដាក់ជូនមកដល់ពេលនេះ វាត្រូវបានគេប៉ាន់ប្រមាណថា យ៉ាងហោចណាស់មនុស្ស ១៥,០០០ នាក់ បានស្លាប់ជាពិសេសដោយសារអាកាសធាតុក្តៅក្នុងឆ្នាំ២០២២។ ការស្លាប់ជិត ៤,០០០ នាក់ នៅក្នុងប្រទេសអេស្បាញ, ច្រើនជាង ១,០០០ នៅព័រទុយហ្គាល់, ច្រើនជាង ៣,២០០ នៅចក្រភពអង់គ្លេស និងប្រហែល
November 8, 2022









