Khmernote Media
  • ព័ត៌មានជាតិ

    យោងតាមសេចក្តីអំពាវនាវរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឲ្យដឹងថា បន្ទាប់ពី​ក្រុមការងារលើកកម្ពស់​គុណភាពសេវានៅតាមបុរី​ក្នុងរាជធានីភ្នំពេញ ចំនួន ៨ ក្រុម​ បាន​ចុះពង្រឹងគុណភាពសេវា​ទូរគមនាគមន៍​តាមបុរីនិងអគារសហកម្មសិទ្ធិក្នុងរយៈពេលកន្លងមក​ ដោយ​ទទួល​បាន​នូវ​ព័ត៌មាន​ជាក់​លាក់​អំពីឧបសគ្គមួយចំនួន​ដែល​ធ្វើឱ្យ​មានការលំបាក​ក្នុងការ​តភ្ជាប់​បណ្តាញសេវា​អ៊ីនធឺណិត​ចូលក្នុងបុរី​និងអគារសហកម្មសិទ្ធិមួយចំនួន​​ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមអំពាវនាវ​ដល់ម្ចាស់បុរីនិង​អគារសហកម្មសិទ្ធិមួយចំនួន​ត្រូវបញ្ឈប់៖ ១.​​ការទារលុយ​ជាថ្នូរ​នឹង​ការ​អនុញ្ញាត​ឱ្យ​តភ្ជាប់បណ្តាញសេវាអ៊ីនធឺណិត​ចូលក្នុងលំនៅដ្ឋាន​របស់​អ្នកប្រើប្រាស់​នៅក្នុងបុរីនិង​អគារសហកម្មសិទ្ធិ ដែល​ផ្ទុយ​នឹង​ច្បាប់ស្តីពីទូរគមនាគមន៍។ ២.​​ប្រតិបត្តិការផ្តល់សេវា​អ៊ីនធឺណិត​ដោយខ្លួនឯង និងគ្មានអាជ្ញាបណ្ណពីនិយ័តករទូរគមនាគមន៍កម្ពុជា នៅ​ក្នុងបុរីនិងអគារសហកម្មសិទ្ធិ។ ក្នុងករណី​ម្ចាស់​បុរី​និងអគារសហកម្មសិទ្ធិមួយចំនួនតូច​​ នៅតែ​បន្តធ្វើសកម្មភាពខាងលើ ក.ប.ទ. នឹងចាត់វិធានការ​យ៉ាងម៉ឺងម៉ាត់ ស្របតាមច្បាប់ស្តីពីទូរគមនាគមន៍និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។​ ប្រតិបត្តិករទូរគមនាគមន៍ និងសាធារណជនដែល​មានព័ត៌មានអំពីសកម្មភាព​ដូចបាន​រៀបរាប់ខាងលើ សូមផ្តល់ព័ត៌មានមកនិយ័តករទូរគមនាគមន៍កម្ពុជា តាមរយៈលេខទូរសព្ទ Hotline ៦៧៨៩ និងផ្ញើសារ​មកកាន់អ៊ីមែល qos@trc.gov.kh។ អាស្រ័យហេតុនេះ សូម ម្ចាស់បុរីនិង​អគារសហកម្មសិទ្ធិ

    November 14, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអ៊ីហ្សាឌីន វ៉ាឌូឡាហ៍ (Sultan Haji Hassanal Bolkiah Mu’izzaddin Waddaulah) ព្រះមហាក្សត្រ និងជាព្រះម្រមុខរដ្ឋ នៃប្រទេសព្រុយណេដារូស្សាឡាម និងព្រះរាជគណៈប្រតិភូ យាង និងអញ្ជើញចេញពីអាកាស យានដ្ឋានអន្តរជាតិភ្នំពេញ។ ដោយមានការអញ្ជើញថ្វាយព្រះរាជដំណើរដោយ សម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ឧបនាយកនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ដ្រីក្រសួងព្រះបរមរាជ វាំង នារសៀលថ្ងៃទី១៤

    November 14, 2022
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា កាលពីថ្ងៃអាទិត្យ ៥រោច ខែកត្តិក ឆ្នាំខាលចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ២០និង៣០នាទី នៅចំណុចក្រុមទី០៥ ភូមិបឹងសង្កែ ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង ខេត្តបាត់ដំបង។ ជនសង័្សយមួយក្រុមបាន(ជិះម៉ូតូកៀរជនរងគ្រោះហើយធាក់ផ្តួលយកម៉ូតូ) ពីជនរងគ្រោះឈ្មោះ ម៉ាន់ វិឡៃ ភេទប្រុស អាយុ ៣៣ ឆ្នាំមានទីលំនៅភូមិបឹងសង្កែ ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង

    November 14, 2022
  • អន្តរជាតិ

    ថ្មីៗនេះមានករណីរថយន្ត Tesla Model Y មួយគ្រឿង បានបើកបុករះយ៉ាងពេញទំហឹង​នៅ​ខេត្ត Guangdong របស់ប្រទេស​ចិន ដែល​បាន​សម្លាប់​មនុស្សចំនួន ២​នាក់ និងធ្វើឱ្យរង​របួស​ ៣​នាក់ ដោយសាររថយន្តនោះមានបញ្ហាប្រព័ន្ធបើកបរ នេះបើយោងតាមការចុះផ្សាយរបស់ Electrek។ ប៉ុន្តែ​មានពាក្យ​ចចាមអារ៉ាម​ជាច្រើន បាន​កំពុងនិង​សាយភាយ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ ដែល​ភាគច្រើន​មិន​ពិត ឬ​មិន​អាច​ទៅរួច​។ គ្រោះថ្នាក់​នេះ​បាន​កើតឡើង​ កាលពី​ថ្ងៃ​ទី​០៥ ខែវិច្ឆិកា ហើយ​វីដេអូ​ត្រូវ​បាន​គេ​ផ្សព្វផ្សាយពាសពេញ​បណ្តាញ​សង្គម​ចិន​។ ឥឡូវនេះក្រុមហ៊ុន Tesla និងអាជ្ញាធរចិនក៏កំពុងចាប់ដៃគ្នា ដើម្បីធ្វើការស៊ើបអង្កេតរួមគ្នាលើករណីនេះ។ បើតាមវីដេអូបានបង្ហាញថា ដំបូងឡើយរថយន្តមួយនោះបានប៉ុនប៉ងអែបកៀនចត ប៉ុន្តែស្រាប់តែបើកឡើងលើគន្លងផ្លូវវិញនៅក្នុងល្បឿនយ៉ាងលឿនដូចហោះ ហើយក៏បានបុករថយន្ត និងម៉ូតូ មុននឹងជ្រុលទៅបុកមុខហាងមួយកន្លែងប្រហែល ៣០ វិនាទី

    November 14, 2022
  • ព័ត៌មានជាតិ

    យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា នៅពេលនេះ សម្តេចតេជោ ហ៊ុន សែន កំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅចូលរួមកិច្ចប្រជុំកំពូល G20 ក្រោមមូលបទ «ស្តារឡើងវិញទាំងអស់គ្នា ស្តារឡើងវិញ កាន់តែរឹងមាំ » ចាប់ពីថ្ងៃទី១៥-១៦ ខែវិច្ឆិកា នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី តបតាមការអញ្ជើញរបស់ ឯកឧត្តម ចូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ។ តាមការគ្រោងទុក នៅក្នុងកិច្ចប្រជុំG20 ខ្ញុំនឹងថ្លែងបទអន្តរាគមន៍ក្នុងសម័យប្រជុំទី១ ស្តីពីសន្តិសុខស្បៀង

    November 14, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យចរាចរក្រដាសប្រាក់២០០០រៀល និង២០០រៀល គំរូថ្មីជាផ្លូវការ ចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ ជាមួយគ្នានោះ ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ចាប់ពីថ្ងៃប្រកាសព័ត៌មាននេះតទៅ ក្រដាសប្រាក់២០០០រៀល និង២០០រៀល ត្រូវបានដាក់ឲ្យចរាចរ ទន្ទឹមគ្នាជាមួយនឹងក្រដាសប្រាក់ប្រភេទផ្សេងៗទៀត ដែលត្រូវបានចេញផ្សាយកន្លងមក៕ ប្រភព៖ ក្រសួងព័ត៌មាន

    November 14, 2022
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រុមប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីប៊ូល និងប៉េតង់កម្ពុជា ធ្វើបានយ៉ាងល្អក្នុងការប្រកួតជើងឯកអាស៊ីលើកទី៤ ចាប់ពីថ្ងៃទី១០-១៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងបាងកក ប្រទេសថៃ ដោយដណ្តើមបានមេដាយសរុប ៧គ្រឿង។ កញ្ញា គីន សំណាង អគ្គលេខាធិការរង សហព័ន្ធកីឡាប៊ូល និងប៉េតង់កកម្ពុជា បានបញ្ជាក់ពីប្រទេសថៃមកថា មេដាយចំនួន ៧វិញ្ញាសា របស់ក្រុមជម្រើសជាតិប៉េតង់កម្ពុជា រួមមាន៖ មេដាយមាស ៣គ្រឿង ដណ្តើមបានលើវិញ្ញាសាយុវជនវាយយកពិន្ទុ អាយុក្រោម

    November 14, 2022
  • អន្តរជាតិ

    ខណៈដែល​មនុស្សវ័យចំណាស់ជាច្រើនត្រូវប្រឈមនឹងបញ្ហាសុខភាព ឬត្រូវសម្រាកនៅផ្ទះមិនអាចចេញទៅណារួចនោះ មានស្រ្តីអាយុជាង ៧០ឆ្នាំម្នាក់បានធ្វើរឿងមិនគួរឲ្យជឿមួយគឺរូបគាត់បានជិះកង់កាត់ប្រទេសជាច្រើនដែលមានចម្ងាយរាប់ពាន់គីឡូម៉ែត្រដើម្បីផ្សព្វផ្សាយសារដ៏មានសារៈសំខាន់មួយសម្រាប់ពិភពលោកទាំងមូល។ បើយោងងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Moring Post នៅព្រឹកថ្ងៃចន្ទ ទី១៤ ខែវិច្ឆិកានេះបានបញ្ជក់ថា ស្រ្តីចំណាស់រូបនេះមានឈ្មោះថា Dorothee Hildebrandt បច្ចុប្បន្នមានអាយុ ៧២ឆ្នាំ រស់នៅក្នុងទីក្រុង Katrineholm ភាគខាងត្បូងនៃប្រទេសស៊ុយអែត ខណៈរូបគាត់ត្រូវគេដាក់ឈ្មោះក្រៅឲ្យថា​ Miss Piggy។ ប្រភពខាងលើបានបន្តថា ថ្មីៗនេះលោកស្រី Dorothee Hildebrandt បានធ្វើដំណើរទៅដល់ប្រទេសអេហ្ស៊ីបហើយ ដើម្បីចូលរួមក្នុងកម្មវិធីសន្និសិទ្ធមួយស្តីពីការទប់ស្កាត់ការប្រែប្រួលអាកាសធាតុនៅលើពិភពលោក។ តាមគម្រោងគឺលោកស្រ្តី Dorothee Hildebrandt នឹងធ្វើដំណើរដោយកង់របស់គាត់ឆ្លងកាត់ពីបណ្តាប្រទេសនៅតំបន់អឺរ៉ុបនិងបន្តចូលទៅកាន់ដែនដីនៅតំបន់មជ្ឈិមបូព៌ាដោយប្រើរយៈពេល ៤ខែ

    November 14, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានគូសបញ្ជាក់ថា សម្តេចគ្មានបំណងធ្វើជាប្រធានអាស៊ានលើកទី៤ នៅឆ្នាំបន្តបន្ទាប់ទៀតនោះទេ ខណៈដែលកម្ពុជាទទួលបានជោគជ័យក្នុងការរៀបចំធ្វើជាប្រធានអាស៊ាន៣លើករួចហើយនោះ។ ថ្លែងក្នុងសន្នីសីទសារព័ត៌មាន នាយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិមានសន្តិភាព បន្ទាប់ពីបិទបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «អាចនឹងមិនឈានឆ្ពោះទៅរកការធ្វើ ជាប្រធានអាស៊ានលើកទី៤ ដែលត្រូវធ្វើឡើងនៅឆ្នាំ ២០៣២នោះទេ បើសិនគិតដល់ពេលនោះ ខ្ញុំមានអាយុ

    November 14, 2022
  • PR

    ទន្ទឹមនឹងភាពរីកចម្រើននៃផ្នត់គំនិតរបស់ប្រជាជនកម្ពុជា បានធ្វើឱ្យអាជីវកម្មតូចធំរីកដុះដាលដូចជាផ្សិតនៅពាសពេញផ្ទៃប្រទេស។ ដោយឡែកតម្រូវការលុយកាក់សម្រាប់ពង្រីក និងពង្រឹងអាជីវកម្មក៏តែងតែមានជាហូរហែរ ដើម្បីរក្សាស្ថិរភាពមុខរបរឱ្យនៅស្ថិតស្ថេរ និងរីកធំធាត់ឡើង។ អាស្រ័យហេតុនេះហើយទើបធនាគារ ហ្វីលីព បង្កើតឱ្យមានសេវាកម្មកម្ចីមួយ សម្រាប់ម្ចាស់អាជីវកម្មតូច និងមធ្យម ៣ប្រភេទដូចជា អាជីវកម្មផ្គត់ផ្គង់ផ្នែកប្រមូលសំរាម ភ្លើង និងទឹកស្អាត។ ទំហំកម្ចីដែលម្ចាស់អាជីវកម្មអាចទទួលបានគឺមានទំហំដល់ទៅ ១២០% និងគិតជាទឹកប្រាក់អាចលើសពី ២០ម៉ឺនដុល្លារ ទៅ ៧០ម៉ឺនដុល្លារ។ បើងាកមកមើលអត្រាការប្រាក់វិញ ធនាគារហ្វីលីព កំណត់ការប្រាក់ទាបបំផុត ៩%ក្នុង១ឆ្នាំ ថែមទាំងអាចខ្ចីបានរយៈពេលដល់ទៅ ១០ឆ្នាំ (និងអាចចចារបន្ថែមបាន)។ ខាងលើនេះគ្រាន់តែជាព័ត៌មានត្រួសៗ ប្រសិនបើមិត្តអ្នកអានមានចម្ងល់បន្ថែម ក៏ដូចជាចង់ដឹងព័ត៌មានលម្អិតបន្ថែមទៀត សូមធ្វើការទាក់ទងទៅកាន់ភ្នាក់ងាររបស់ធនាគារ ហ្វីលីព ដោយផ្ទាល់

    November 14, 2022