- Khmernote Media
- ព័ត៌មានជាតិ
ខេត្តក្រចេះ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា បុរសម្នាក់ ត្រូវបាននគរបាលព្រហ្មទណ្ឌស្រុកស្នួល ចាប់ខ្លួនបាន ភ្លាមៗនៅយប់ថ្ងៃទី២១ ខែវិច្ឆិកា ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បន្ទាប់ពីរូបគេបានបង្កជម្លោះ បណ្តាលអោយនារីរងគ្រោះអាយុ៣០ឆ្នាំ រស់នៅភូមិកាត់ដៃ ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ រងរបួសដាច់ម្រាមដៃ ដោយសារមុតនិងដាវ ក្នុងជម្លោះប្រតាយប្រតប់គ្នា។ ជនសង្ស័យឈ្មោះជា ពេជ្រ អាយុ៣១ឆ្នាំ រស់នៅភូមិមានជ័យ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ។ មូលហេតុដែលឈានអោយមានករណីនេះឡើងក៏ដោយសារតែជនដៃដល់ខឹងនិងនារីរងគ្រោះ ដែលជាសង្សារតែងតែសុំរូបគេបែកគ្នាដោយពុំមានមូលហេតុ។ នេះបើតាមចម្លើយសារភាពរបស់ជនសង្ស័យបានប្រាប់មកនគរបាល ៕ ប្រភព៖
November 24, 2022 - អន្តរជាតិ
(កាតា)៖ កីឡាករអាល្លឺម៉ង់ទាំង១១ បានយកខ្ទប់មាត់ដៃ ក្នុងអំឡុងពេលថតរូបជាក្រុម មុខកាមេរ៉ារបស់អ្នកសារព័ត៌មានរាប់សិបនាក់ មុនការប្រកួតជាមួយជប៉ុនក្នុងពូល E នៃព្រឹត្តិការណ៍ World Cup 2022 នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២។ បើយោងតាម Reuters សកម្មភាពនេះត្រូវបានគេនិយាយថាជាការតវ៉ាប្រឆាំងនឹងសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ដែលបានដាក់បម្រាមមិនឱ្យពាក់ខ្សែរុំកំភួនដៃដែលមានអក្សរសរសេរថា «OneLove» នៅក្នុងការប្រកួត World Cup ឆ្នាំ២០២២នេះ។ មុនពេលការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២ ចាប់ផ្តើម ប្រធានក្រុមកីឡាបាល់ទាត់ទាំង៧ មកពីទ្វីបអឺរ៉ុប មាន អាល្លឺម៉ង់ អង់គ្លេស វេលស៍ បែលហ្សិក ដាណឺម៉ាក
November 24, 2022 - អន្តរជាតិ
អារ៉ាប៊ីសាអូឌីត៖ ជ័យជំនះរបស់ក្រុមបាល់ទាត់ជម្រើសជាតិនៃប្រទេសអារ៉ាប៊ីសាអូឌីតទៅលើក្រុមបាល់ទាត់ជម្រើសជាតិនៃប្រទេសអាហ្សង់ទីននៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក (World Cup) ២០២២ បានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយវាក៏បានក្លាយជាប្រវត្តិសាស្ត្រដ៏អស្ចារ្យមួយសម្រាប់ប្រទេសអាស៊ីមួយនេះផងដែរ។ ក្រោយទទួលបានជ័យជំនះក្នុងការប្រកួតកីឡាជាប្រវត្តិសាស្រ្តនេះរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតបានសម្រេចរៀបចំឲ្យមានថ្ងៃឈប់ថ្នាក់ជាតិមួយ ដើម្បីអនុញ្ញាតឲ្យពលរដ្ឋអារ៉ាប៊ីសាអូឌីតរាប់លាននាក់អាចនាំគ្នារៀបចំពិធីអបអរសាទរចំពោះភាពជោគជ័យថ្មីក្នុងវិស័យកីឡាមួយនេះ។ ព្រះអង្គម្ចាស់ Mohammed bin Salman ជាងនេះទៅទៀតបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Indonesia Postsen បានឲ្យដឹងថា ក្រុមកីឡាករបាល់ទាត់អារ៉ាប៊ីសាអូឌីត ដែលជាតួអង្គសំខាន់ក្នុងការបង្កើតប្រវត្តិសាស្រ្តមួយនេះនឹងទទួលបានកាដូយ៉ាងគាប់ចិត្តពីសំណាក់ព្រះអង្គម្ចាស់ Mohammed bin Salman (MbS) នៃព្រះរាជាណាចក្រ អារ៉ាប៊ីសាអូឌីត ដោយកីឡាករទាំងអស់នឹងទទួលបានរថយន្តប្រណិតម៉ាក Rolls Royce Phantom ម្នាក់មួយគ្រឿង។ ប្រភពខាងលើបានបញ្ជាក់ថា រថយន្ត Rolls Royce
November 24, 2022 - អន្តរជាតិ
ថៃ៖ យ៉ាងហោចណាស់មានមនុស្សម្នាក់បានស្លាប់នៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាតមួយ ដែលបានកើតឡើងនៅភាគខាងត្បូងប្រទេសថៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី២៣ ខែវិច្ឆិកានេះ។ គ្រាប់បែកអត្តឃាត់បានផ្ទុះឡើងនៅក្នុងបរិវេណនៃស្ថានីយ៍ប៉ូលិសនៅក្នុងខេត្ត Narathiwat និងបានផ្ទុះចេញពីរថយន្តមួយគ្រឿង ដែលជនដៃដល់បានបើកចូលទៅកន្លែងកើតហេតុនោះ។ បើតាមលោកវរសេនីយ៍ទោ Niti Suksan ស្នងការរងប៉ូលិសខេត្ត Narathiwat បានបញ្ជាក់ថា មុនពេកកើតហេតុគឺមានជនដៃដល់ម្នាក់បានបន្លំស្លៀកពាក់ឯកសណ្ឋានជាប៉ូលិសដើម្បីបើករថយន្តចូលមកក្នុងស្ថានីយ៍ប៉ូលិស ហើយបន្តិចក្រោយមករថយន្តនោះក៏បានផ្ទុះតែម្តង។ ភ្លាមៗក្រោយកើតហេតុគឺមានប៉ូលិសម្នាក់បានស្លាប់បាត់បង់ជីវិត ខណៈមនុស្សចំនួន ២៩នាក់ផ្សេងទៀតបានរងរបួសធ្ងន់ និងត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យជាបន្ទាន់ផងដែរ។ សូមបញ្ជាក់ជូនថា នៅតំបន់ភាគត្បូងនៃប្រទេសថៃបានកើតមានហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាតជារឿយៗ ខណៈជាទូទៅគេដឹងថាសកម្មភាពដ៏ឃោឃៅគឺជាស្នាដៃរបស់ក្រុមអ្នកកាន់សាសនាឥស្លាមជ្រុលនិយមមួយចំនួនតូច៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
November 24, 2022 - ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា តម្លៃប្រមូលទិញស្រូវពីប្រជាកសិករនៅ ក្នុងខេត្តបន្ទាយមានជ័យ កំពុងតែមានភាពប្រសើរឡើងវិញ ក្រោយពីមានកិច្ចអន្តរាគមន៍ពីរាជរដ្ឋាភិបាល ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការ រួមនឹងភាគីពាក់ព័ន្ធ បានធ្វើឱ្យតម្លៃស្រូវនៅក្នុងខេត្តបន្ទាយមានជ័យមានស្ថិរភាពឡើងវិញ ហើយប្រជាកសិករ ដែលកំពុងប្រមូលស្រូវ ក៏សប្បាយរីករាយសាទរផងដែរ។ ប្រជាកសិករក្នុងខេត្តបន្ទាយមានជ័យ បានបង្ហាញក្ដីរំភើបសប្យាយរីករាយក្រៃលែង ដោយបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានអន្តរាគមន៍ក្នុងការជួយទប់ស្កាត់ ពី ការធ្លាក់ចុះតម្លៃស្រូវ បានទាន់ពេលវេលាកាលពីប៉ុន្មានថ្ងៃមុននេះ។ ជាមួយតម្លៃស្រូវបានប្រសើរឡើងវិញនេះ បងប្អូនប្រជាកសិករក្នុងខេត្ត ក៏បានស្នើឱ្យ ក្រុមហ៊ុនដែលមកប្រមូលទិញស្រូវ សូមបន្តជួយទិញរហូត ដល់បញ្ចប់ការប្រមូលផលស្រូវ របស់ពួកគាត់។
November 24, 2022 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Aljazeera បានឱ្យដឹងថា អាជ្ញាធររដ្ឋធានីក្រុង Riydh របស់អារ៉ាប៊ីសាអូឌីត បានប្រកាសថ្ងៃឈប់សម្រាកថ្នាក់ជាតិ ដើម្បីអបអរការទទួលជ័យជម្នះដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ខ្លួន នៅក្នុងការប្រកួតកីឡាបាល់ទាត់ពិភពលោក World Cup នាពេលថ្មីៗនេះ។ ជ័យជម្នះក្នុងលទ្ធផល ២-១ របស់ក្រុមស្ទាំងបៃតងអារ៉ាប៊ីសាអូឌីត លើក្រុមជម្រើសជាតិអាហ្សង់ទីន ដែលជាក្រុមមួយក្នុងចំណោមក្រុមលំដាប់កំពូលរបស់ពិភពលោក ត្រូវបានមើលឃើញថា គឺជាលទ្ធផលដ៏គួរឱ្យភ្ញាក់ផ្អើលដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រនៃការប្រកួតនេះ។ ស្តេច Salman ទ្រង់បានប្រកាសថ្ងៃឈប់សម្រាកថ្នាក់ជាតិមួយ សម្រាប់កម្មករក្នុងវិស័យសាធារណៈ និងឯកជន ក៏ដូចជាសិស្សានុសិស្សក្នុងព្រះរាជាណាចក្រមួយនេះ ដើម្បីអបអរសាទរជ័យជម្នះរបស់ក្រុមបាល់ទាត់ជម្រើសជាតិរបស់ខ្លួន។ ការប្រកាសនេះផងដែរ ក៏ស្រដៀងទៅនឹងប្រទេសកាមេរូនក្នុងអំឡុងការប្រកួត World Cup ឆ្នាំ១៩៩០ នៅប្រទេសអ៊ីតាលី នៅពេលដែលក្រុមជម្រើសជាតិរបស់ខ្លួនបានផ្តួលក្រុមអាហ្សង់ទីន ហើយក៏បានប្រកាសថ្ងៃឈប់សម្រាកជាសាធារណៈនៅថ្ងៃបន្ទាប់។ ជម្រាបដែរថា អារ៉ាប៊ីសាអូឌីតធ្លាប់ឈ្នះការប្រកួត World
November 24, 2022 - ព័ត៌មានជាតិ
រាជធានីភំ្នពេញ៖ នៅថ្ងៃពុធ ១៥រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន ៕ ប្រភព៖ អគ្គិសនីកម្ពុជា – EDC
November 23, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមព្រះរាជក្រឹត្យ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តម្លើងឋានៈជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ចំនួន៤រូប។ ព្រះមហាក្សត្រ ត្រាស់បង្គាប់ ដំឡើងឋានៈដល់ជំនួយការសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៤រូប៖ ១.លោក ឃ្លាំង ហួត មានឋានៈស្មើរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន ២.លោក នុត ពុធដារ៉ា មានឋានៈស្មើរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន ៣.លោក
November 23, 2022 - អន្តរជាតិ
អគ្គិភ័យនៅរោងចក្រមួយនៅភាគកណ្តាលប្រទេសចិន បានសម្លាប់មនុស្សរាប់សិបនាក់កាលពីថ្ងៃចន្ទ ដែលជាឧបទ្ទវហេតុចុងក្រោយបង្អស់នៃឧប្បត្តិហេតុឧស្សាហកម្មធំៗ ដែលបានវាយប្រហារប្រទេសចិននៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ កាសែតរដ្ឋ Henan Daily បានរាយការណ៍នៅថ្ងៃអង្គារនេះថា មនុស្ស ២នាក់ ដែលបានបាត់ខ្លួនត្រូវបានគេរកឃើញថាបានស្លាប់ ក្រោយមានអគ្គិភ័យនៅរោងចក្រនៅ Anyang ខេត្ត Henan ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៣៨ នាក់។ ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍កាលពីថ្ងៃអង្គារថា មនុស្ស ២នាក់ផ្សេងទៀត កំពុងត្រូវបានព្យាបាលរបួសស្រាល។ យោងតាមទូរទស្សន៍ CCTV បានឱ្យដឹងថា ប៉ូលីសបានឃាត់ខ្លួនជនសង្ស័យមួយចំនួនដែលពាក់ព័ន្ធនឹងការឆាបឆេះ ដែលបានចំណាយពេលជិត ៧ម៉ោង ដើម្បីពន្លត់វា។ បើយោងតាមការរកឃើញបឋម អគ្គីភ័យនេះគឺបណ្តាលមកពីបញ្ហាអគ្គីសនី ប៉ុន្តែការសើបអង្កេតនឹងនៅតែបន្ដ។
November 23, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានជូនដំណឹងពីការបញ្ចៀសចរាចរយានយន្ដគ្រប់ប្រភេទជាបណ្ដោះអាសន្ន លើកំណាត់មហាវិថីព្រះនរោត្ដម ចាប់ពីស្ដុបជលផល ដល់ស្ពានអាកាសក្បាលថ្នល់ និងបរិវេណជុំវិញវិមាន៧មករា នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២។ មូលហេតុនៃការបញ្ចៀសចរាចរនេះ គឺដោយសារនៅវិមាន៧មករា មានរៀបចំពិធីសំណេះសំណាលជាមួយមន្ដ្រីគណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ ដើម្បីឲ្យកម្មវិធីខាងលើនេះ ប្រព្រឹត្តទៅដោយរលូន រក្សាបានសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសនូវការកកស្ទះចរាចរនោះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរយានយន្ដគ្រប់ប្រភេទ លើកំណត់មហាវិថីព្រះនរោត្តម ចាប់ពីម៉ោង៥ព្រឹក ថ្ងៃទី២៦
November 23, 2022









