- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈ ឯកឧត្តម កើត ឆែ និងឯកឧត្តម មាន ចាន់យ៉ាដា ជាជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានឋានៈស្មើរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន។ ឯកឧត្តម កើត ឆែ ឯកឧត្តម មាន ចាន់យ៉ាដា
November 28, 2022 - PR
ឧកញ៉ា ឡេង ប្រុស អគ្គនាយកក្រុមហ៊ុន ណាវ៉ាត់ត្រា ខ្នាតយក្ស តំណាង អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប បានអញ្ជើញចូលរួមជាអធិបតីភាព កម្មវិធីទិវាបេតិកភណ្ឌលើកទី៥ ក្រោម ប្រធានបទ “ព្រឹត្តិការណ៍សម្តែងល្ខោនខោល ដ៏ អស្ចារ្យ” កាលពី ថ្ងៃសៅរ៍ ទី ២៦ ខែ វិច្ឆិកា នៅ សាល មហោស្រព កោះពេជ្រ។ ក្នុងឱកាសនោះ ឧកញ៉ា ឡេង
November 28, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានចេញសេចក្ដីណែនាំ ស្ដីពីការពង្រឹងសេវាសង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យ សេវារថយន្តសង្គ្រោះ ដើម្បីជួយសង្គ្រោះបន្ទាន់ ឬដឹកអ្នករងរបួសធ្ងន់ធ្ងរជាពិសេសអ្នករងគ្រោះថ្នាក់ចរាចរណ៍ដោយមិនតម្រូវឱ្យបង់ថ្លៃសេវាដឹកជញ្ជូន និងសេវារថយន្តដឹកសព(របស់មន្ទីរពេទ្យ) ទៅលំនៅដ្ឋាននៃសព។ ក្រសួងធ្លាប់បានធ្វើការណែនាំ ករណីរថយន្តសង្គ្រោះបន្ទាន់ដឹកអ្នករងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ដោយមិនតម្រូវឱ្យបង់ ថ្លៃសេវា និងរួមទាំងរថយន្តដឹកសព (ស្លាប់ក្នុងមន្ទីរពេទ្យ ឬដោយគ្រោះថ្នាក់ចរាចរណ៍) ដឹកពីមន្ទីរពេទ្យ ឬកន្លែងគ្រោះថ្នាក់ ចរាចរណ៍ទៅកាន់លំនៅដ្ឋានសព។ កន្លងមកមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្តទាំងអស់ក៏បានធ្វើការណែនាំដល់ មន្ទីរពេទ្យ មណ្ឌលសុខភាព ដើម្បីសហការគ្នា ពង្រឹងសេវារថយន្តសង្គ្រោះបន្ទាន់ ជាពិសេសសម្រាប់អ្នករងគ្រោះថ្នាក់ ចរាចរណ៍ បាក់បែកឆ្អឹង ហូរឈាម ឬសន្លប់ត្រូវការសង្គ្រោះអាយុជីវិត ដើម្បីចូលរួមចំណែកកាត់បន្ថយអត្រាស្លាប់ដោយគ្រោះ ថ្នាក់ចរាចរណ៍។
November 28, 2022 - អន្តរជាតិ
អាមេរិក៖ យោងតាមការចុះផ្សាយរបស់បណ្តាញសរព័ត៌មាន The Strait Times នៅព្រឹកថ្ងៃសៅរ៍ ទី២៦ ខែវិច្ឆិកានេះបានឲ្យដឹងថា រដ្ឋាភិបាលអាមេរិកក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ចូ បៃឌិន បានសម្រេចធ្វើការហាមឃាត់ទៅលើផលិតផលអេឡិចត្រូនិចរបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើនរបស់ចិនក្រោមហេតុផលថា ដើម្បីរក្សាសន្តិសុខជាតិ។ ផលិតផលអេឡិចត្រូនិចនិងក្រុមហ៊ុន បច្ចេកវិទ្យារបស់ចិនដែលស្ថិតក្នុងបញ្ជីហាមឃាត់របស់អាមេរិកនោះមានដូចជា ផលិតផលរបស់ក្រុមហ៊ុន Huawei និង ZTE ក្រុមហ៊ុនផលិតសម្ភារៈកាមេរ៉ាសុវត្ថិភាព Dahua Technology Co, ក្រុមហ៊ុនគ្រប់គ្រងវីដេអូកាមេរ៉ាសុវត្ថិភាព Hangzhou Hikvision Digital Technology Co Ltd និងក្រុមហ៊ុមទូរគមនាគមន៍ Hytera Communications Corp
November 28, 2022 - អន្តរជាតិ
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy និយាយថា ពលរដ្ឋជាង ៦ លាននាក់នៅតែរងផលប៉ះពាល់ដោយការដាច់ភ្លើង ដែលបណ្តាលមកពីការវាយប្រហារដោយមីស៊ីលរុស្ស៊ី។ គាត់បាននិយាយនៅក្នុងវីដេអូមួយ ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រថា៖«ភារកិច្ចសំខាន់នៃថ្ងៃនេះក៏ដូចជាថ្ងៃផ្សេងទៀត នៅក្នុងសប្តាហ៍នេះគឺអគ្គីសនី»។ គាត់បាននិយាយថា នៅពេលដែលការវាយប្រហារបានកើតឡើងកាលពីថ្ងៃពុធ អ្នកស្រុកជិត ១២ លាននាក់ ត្រូវបានផ្តាច់ចេញពីបណ្តាញអគ្គិសនី។ លោកបានបន្ថែមថា ផលប៉ះពាល់វានៅតែមានយ៉ាងធ្ងន់ធ្ងរទៅលើរដ្ឋធានីគៀវ និងតំបន់ជុំវិញរបស់វា តំបន់ Lviv និង Vinnytsia នៅភាគខាងលិច តំបន់ Odesa នៅភាគខាងត្បូង និងតំបន់ Dnipropetrovsk នៅភាគខាងកើត។ លោក Zelenskyy
November 27, 2022 - អន្តរជាតិសហរដ្ឋអាមេរិកដាក់ការហាមឃាត់ការលក់ឧបករណ៍ទូរគមនាគមន៍ និងឃ្លាំមើលរបស់ចិន ដោយសារហានិភ័យចំពោះសន្តិសុខជាតិ
រដ្ឋាភិបាលសហរដ្ឋអាមេរិកបានហាមឃាត់ការនាំចូល និងលក់ឧបករណ៍ទូរគមនាគមន៍ និងឧបករណ៍ឃ្លាំមើល ដែលផលិតដោយក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនមួយចំនួន រួមទាំងក្រុមហ៊ុន Huawei និង ZTE ផងដែរ។ គណៈកម្មការទំនាក់ទំនងសហព័ន្ធអាមេរិកបានប្រកាសកាលពីថ្ងៃសុក្រថា ឧបករណ៍ដែលត្រូវបានហាមឃាត់បង្កជា «ហានិភ័យដែលមិនអាចទទួលយកបានចំពោះសន្តិសុខជាតិ»។ ច្បាប់នេះក៏ប៉ះពាល់ដល់ទូរគមនាគមន៍ និងម៉ាស៊ីនថតវីដេអូដែលផលិតដោយ Hytera និងក្រុមហ៊ុន ២ ផ្សេងទៀតរបស់ចិនផងដែរ។ ឧបករណ៍ទាំងនោះត្រូវបានរចនាឡើងសម្រាប់ប្រើប្រាស់ក្នុងសុវត្ថិភាពសាធារណៈ សន្តិសុខនៅកន្លែងរដ្ឋាភិបាល ការឃ្លាំមើលហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងសម្រាប់ប្រើប្រាស់ក្នុងការកំណត់សន្តិសុខជាតិ។ ជាក់ស្ដែងរដ្ឋបាលរបស់ប្រធានាធិបតី ចូ បៃដិន បានប្រកាសកាលពីខែមុនថា ខ្លួននឹងរឹតបន្តឹងបទប្បញ្ញត្តិស្តីពីការនាំចេញផលិតផលដែលទាក់ទងនឹង semiconductor ទៅកាន់ប្រទេសចិន ដែលអាចប្រើប្រាស់សម្រាប់កម្មវិធីយោធា៕ អត្ថបទ៖ លីដា ប្រភព៖ The
November 27, 2022 - អន្តរជាតិ
ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិរបស់ប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃសុក្រ ទី២៥ ខែវិច្ឆិកា បាននិយាយថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីដ៏សាហាវនៅភាគខាងលិចកោះជ្វា បានកើនឡើងដល់ ៣១០ នាក់ ហើយយ៉ាងហោចណាស់មនុស្ស ២៤ នាក់នៅតែបាត់ខ្លួន។ ថ្ងៃសុក្រដដែលនោះផងដែរ អ្នកស្រុកបានប្រមូលផ្តុំគ្នាសម្រាប់ការអធិស្ឋាន ដើម្បីចងចាំអ្នកដែលបានស្លាប់។ យ៉ាងណាក៏ដោយ អ្នកជួយសង្គ្រោះជាច្រើននៅតែធ្វើការនៅក្នុងស្រុក Cianjur ដែលរងគ្រោះខ្លាំង។ ការរញ្ជួយដីនេះត្រូវបានគេនិយាយថា បានបំផ្លាញសាលារៀនចំនួន ៣៦៣ ខ្នង និងវិហារអ៊ីស្លាមចំនួន ១៤៤ ខ្នង នៅក្នុងតំបន់។ អ្នកស្រុកខ្លះបានបន់ស្រន់នៅកន្លែងអធិស្ឋានក្រៅបណ្ដោះអាសន្ន ដែលវិហារអ៊ីស្លាមត្រូវបានខូចខាត៕ អត្ថបទ៖ លីដា ប្រភព៖ Nikkei
November 26, 2022 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួង នឹងរៀបចំព្រឹត្តិការណ៍រាត្រីសមោសរសប្បុរសធម៌ ស្ថិតនៅចំកណ្តាលនៃក្រុងអង្គរធំ នាបរិវេណប្រាសាទបាយ័ន ដើម្បីស្វែងរកថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា។ ព្រឹត្តិការណ៍រាត្រីសមោសរសប្បុរសធម៌ នៅលើទឹកដីដ៏ពិសិដ្ឋ ទីតាំងដ៏ស្រស់ត្រកាល ស្ថិតនៅចំកណ្តាលនៃក្រុងអង្គរធំ នាបរិវេណប្រាសាទបាយ័ន ដែលមានព្រះកេស ចំនួន៥៤ និងព្រះភ័ក្ត្រព្រហ្មចំនួន ៤ តំណាងឱ្យព្រហ្មវិហារធម៌ដ៏ប្រពៃនោះ សូមគោរពអញ្ជើញ ឯកឧត្តម លោកជំទាវ លោក លោកស្រី មកទទួលយកអារម្មណ៍ដ៏អស្ចារ្យ ពិសាអាហារដ៏មានឱជារស ទស្សនាសិល្បៈវប្បធម៌បុរាណខ្មែរ ក្រោមបរិយាកាសបែបធម្មជាតិ ក្នុងទស្សនីយភាពបែបប្រពៃណីបុរាណខ្មែរយើង។ ជាពិសេសចំពោះថវិកា ដែលប្រមូលក្នុងព្រឹត្តិការណ៍នេះ
November 26, 2022 - អន្តរជាតិ
ថៃ៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅថ្ងៃសុក្រ ទី២៥ ខែវិច្ឆិកានេះបានឲ្យដឹងថា អាជ្ញាធរថៃបានណែនាំឲ្យប្រជាពលរដ្ឋខ្លួននាំគ្នាពាក់ម៉ាស់ឡើងវិញដើម្បីការពារការចម្លងមេរោគ ក្រោយជំងឺកូវីដ-១៩ ហាក់កំពុងផ្តើមរាតត្បាតជាថ្មីម្តងទៀត។ សេចក្តីណែនាំខាងលើនេះត្រូវបានធ្វើឡើងក្រោយពេលដែលអាជ្ញាធរសុខាភិបាលថៃបានរកឃើញថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩នៅក្នុងប្រទេសបានបន្តកើនឡើងគួរឲ្យកត់សម្គាល់ក្នុងរយៈពេលជាច្រើនសប្តាហ៍ចុងក្រោយនេះ ហើយបើធ្វើការប្រៀបធៀបទៅនឹងរយៈពេលកន្លងមកគឺតួលេខអ្នកឆ្លងកូវីដ-១៩ថ្មីបានកើនឡើងក្នុងចន្លោះពី ១០-២០ %។ បើតាមលោកវេជ្ជបណ្ឌិត Opas Karnkawinpong ដែលជាលេខាធិការអចិន្ត្រៃយ៍នៃក្រសួងសុខាភិបាលថៃបានបញ្ជាក់ថា នៅចំពោះមុខស្ថានភាពនាពេលបច្ចុប្បន្ននេះការពាក់ម៉ាស់នៅក្នុងចំណោមហ្វូងមនុស្សច្រើននិងការរក្សាអនាម័យនៅតាមទីសាធារណៈគឺជារឿងដ៏ចាំបាច់បំផុត ដែលពលរដ្ឋគ្រប់រូបត្រូវអនុវត្តឲ្យខ្ជាប់ខ្ជួនឡើងវិញ បើមិនដូចនេះទេពួកគេអាចប្រឈមនឹងការឆ្លងជំងឺកូវីដ-១៩ខ្ពស់ខ្លាំងណាស់។ លោកវេជ្ជបណ្ឌិតរូបនេះបានបន្ថែមផងដែរថា ដើម្បីបង្កើតភាពស៊ាំទៅនឹងមេរោគនៅក្នុងសហគមន៍ឲ្យបានខ្ពស់នោះគឺទាមទារឲ្យមានការចូលរួមពីប្រជាពលរដ្ឋគ្រប់រូប ពោលគឺពលរដ្ឋម្នាក់ៗត្រូវមកទទួលយកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលជាដូសជម្រុញឲ្យបានគ្រប់ៗគ្នានៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យ និងមជ្ឈមណ្ឌលកូវីដ-១៩ ដែលនៅជិតពួកគេបំផុតដោយមិនគិតថ្លៃ៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍
November 26, 2022 - សិល្បៈ
យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា កំពូលតារាចម្រៀងអន្តរជាតិKPOP កញ្ញា Chaelin ដែលត្រូវបានគេស្គាល់ជា CL បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៃប្រទេសកម្ពុជាដោយសុវត្ថិភាព អមជាមួយនឹងការស្វាគមន៍ដ៏កក់ក្តៅ របស់ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ និង អ្នកគាំទ្រយ៉ាងច្រើនកុះករ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីយប់មិញ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២។ ឈានជើងមកដល់ទឹកដីកម្ពុជាភ្លាម តារាងចម្រៀងក៏ដូចជា Rapper សញ្ជាតិកូរ៉េរូបនេះបានក្លាយជាចំណាប់អារម្មណ៍ដ៏លេចធ្លោ ជាមួយស្ទាយសំលៀកបំពាក់ដ៏ស្រស់ស្អាត ដែលធ្វើឲ្យអ្នកគាំទ្រគ្រប់គ្នា រំភើបរីករាយ ស្ទើរតែពេញក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតែងម្តង។ កញ្ញា
November 26, 2022









