- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៤,២០០រៀលក្នុងមួយលីត្រ ចំណែកឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,៦៥០រៀលក្នុងមួយលីត្រប៉ុណ្ណោះ។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន មានការចុះបន្តិចបន្តួច ដោយកាលពី១០ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៤,៣៥០មានន័យថាចុះ ១៥០រៀល និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៥,០០០រៀលក្នុងមួយលីត្រ មានន័យថាចុះ ៣៥០រៀលក្នុងមួយលីត្រ ៕ ប្រភព៖ មន្ទីរពាណិជ្ជកម្ម ខេត្តកំពង់ចាម Kampong Cham Provincial
December 1, 2022 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជាតិប៉ារ៉ាហ្គេមលើកទី១ រាជធានីភ្នំពេញពីថ្ងៃទី១៩ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រសួងមហាផ្ទៃ, ក្រសួងការពារជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានមេដាយមាសច្រើនជាងគេ ក្នុងចំណោម ២៥ខេត្ត/ក្រុង។ បន្ទាប់ពីប្រកួតកីឡាជាតិលើកទី៣ និងកីឡាជាតិប៉ារ៉ាហ្គេមលើកទី១ យ៉ាងស្វិតស្វាងអស់រយៈពេលជាង ១០ថ្ងៃ កន្លងមកនេះ កីឡាករ កីឡាការិនីនៅតាមបណ្ដាលរាជធានី-ខេត្ត បានខិតខំប្រឹងអស់កម្លាំងកាយចិត្តក្នុងការប្រកួតដណ្តើមយកមេដាយដោយទទួលបាននូវមេដាយចំនួនសរុប ១២៣២គ្រឿង។ ក្នុងនោះឃើញថា ក្រសួងមហាផ្ទៃទទួលបានមេដាយសរុបចំនួន២១៤ រួមមាន៖ មាសចំនួន ១០៤គ្រឿង, ប្រាក់ចំនួន
December 1, 2022 - សិល្បៈ
(ភ្នំពេញ)៖ ក្នុងពិធីបិទការប្រកួតកីឡាជាតិ លើកទី៣ និងកីឡាជនពិការជាតិ លើកទី១ នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលទាក់ទាញអ្នកទស្សនាផ្ទាល់ជាង៤ម៉ឺននាក់ និងអ្នកទស្សនាតាមប្រព័ន្ធផ្សព្វផ្សាយសង្គមរាប់លាននាក់ផងដែរ។ ក្នុងនោះក៏មានទស្សនីយភាពសិល្បៈជាច្រើនរួមទាំងបុរាណ និងសម័យ បូកលាយបញ្ជូលគ្នា ជាពិសេសការសម្តែងចម្រៀងរបស់អ្នកនាង ឱក សុគន្ធកញ្ញា ,លោក ម៉ាន់ វណ្ណដា និងលោក ងួន ចាន់ដេវីត ដែលមានការទាក់ទាញនិងការគាំទ្រខ្លាំងពីទស្សនិកជន។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ ក្នុងអំឡុងពេលដែរលោក ម៉ាន់ វណ្ណដា កំពុងច្រៀងបទចម្រៀង Time to rise ជាមួយនឹងព្រឹទ្ធាចារ្យចាប៉ីដងវែង លោកតា
December 1, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យផងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន ៕ ប្រភព៖ អគ្គិសនីកម្ពុជា – EDC
December 1, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ម្សិលមិញនេះ បានឱ្យដឹងថា ដោយមានមោទកភាពនឹងការដាក់បញ្ចូលក្បាច់ «គុនល្បុក្កតោ» ជាបេតិកភណ្ឌអរូបីយរបស់មនុស្សជាតិ នៃអង្គការយូណេស្កូ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាក់ជូនជនរួមជាតិថា នៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នាខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ យើងនឹងរៀបចំអង្គរសង្ក្រាន្តសារជាថ្មីម្ដងទៀត ហើយសង្ឃឹមថា កីឡាល្បុក្កតោរបស់យើង នឹងក្លាយទៅជានិមិត្តរូបដ៏សំខាន់នៃការជួបជុំនៅក្នុងអង្គរសង្ក្រាន្តនៅពេលនោះ។ ក្នុងពិធីបិទការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១ នាល្ងាចថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅពហុកីឡាដ្ឋានជាតិមរតកតេជោ សម្ដេចតេជោបានមានសម្តែងនូវការអបអរសាទរចំពោះការដាក់បញ្ចូលក្បាច់
December 1, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ បានសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរំលូតគ៌តស្លាប់ក្នុងផ្ទៃអាយុ១៨សប្ដាហ៍ នៅមន្ទីរសម្រាកព្យាបាលដើមអង្គ្រង (ព្រៃទទឹង) ស្ថិតក្នុងភូមិលៀក ឃុំព្រះនិពាន្វ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ក្រសួងសុខាភិបាល សូមជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា៖ ក្រោយពីទទួលបានព័ត៌មានតាមការចុះផ្សាយក្នុងបណ្ដាញព័ត៌មានសង្គម ស្ដីពីមានហេតុការណ៍រំលូតគ៌ភក្នុងផ្ទៃស្ត្រីដែលមានឈ្មោះ សឿន ស្រីអូន អាយុ ២២ឆ្នាំ នៅមន្ទីរសម្រាកព្យាបាលដើមអង្គ្រង (ព្រៃទទឹង) ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ភូមិលៀក ឃុំព្រះនិពាន្វ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ភ្លាមៗនោះ ក្រសួងសុខាភិបាលបានចាត់បញ្ចូន
December 1, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នង ការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញបានថ្លែងក្នុងកិច្ចប្រជុំ នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ស្តីពីការ ត្រួតពិនិត្យសកម្មភាពការផ្តល់សេវាអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ដោយបានដាក់ចេញនូវផែនការយ៉ាងម៉ឺងម៉ាត់ឱ្យមន្រ្តីជំនាញអត្តសញ្ញាណកម្មអនុវត្តទាំងនៅការិយាល័យជំនាញ អធិការដ្ឋាននគរបាលខណ្ឌទាំង១៤ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៥ ត្រូវចុះធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋដែលគ្រប់អាយុ ១៥ឆ្នាំឡើងទៅនិងអត្តសញ្ញាណប័ណ្ណផុតសុពលភាពទៅដល់ខ្នងផ្ទះប្រជាពលរដ្ឋដើម្បីដោះស្រាយបញ្ហាកកស្ទះអត្ត សញ្ញាណប័ណ្ណ និងជាពិសេស គឺដើម្បីពន្លឿនធ្វើអត្តសញ្ញាណប័ណ្ណេឱ្យទាន់ពេលវេលាសម្រាប់ឱ្យប្រជាពលរដ្ឋប្រើប្រាស់ទៅចូលរួមបោះឆ្នោតសកល ជ្រើសរើសរដ្ឋសភានីតិកាលទី៧ នៅពេលខាងមុខ។ បើយោងតាមផែនការងារអត្តសញ្ញាណកម្ម នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឱ្យដឹងថា មានអត្តញ្ញាណប័ណ្ណប្រជាពលរដ្ឋដែលផុតសុពលភាពប្រើប្រាស់ឆ្នាំ២០២២ និងឆ្នាំ២០២៣ សរុប៦៤,៦៣៣នាក់ ក្នុងនោះគិតត្រឹមថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ រហូតដល់បច្ចុប្បន្នផ្តល់បានចំនួន៧,៨៤១នាក់ ហើយបញ្ហាប្រឈមដោយសារនៅតាមបណ្តាខណ្ឌប៉ុស្តិ៍នគរបាលរដ្ឋបាលមួយចំនួនបានផ្តល់អត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋមានការយឺតយ៉ាវ។
November 30, 2022 - អន្តរជាតិ
ជប៉ុន៖ លោកមហាសេដ្ឋីចិន Jack Ma ត្រូវបានបណ្តាញសារព័ត៌មាន Channel News Asia រាយការណ៍នៅព្រឹកថ្ងៃពុធ ទី៣០ ខែវិច្ឆិកានេះថា រូបគាត់បានសម្ងំរស់នៅក្នុងប្រទេសជប៉ុនជាមួយនឹងគ្រួសារក្រោយរូបលោកបានជួបប្រទះនូវរឿងចម្រូងចម្រាសជាច្រើនក្នុងវិស័យបច្ចេកវិទ្យានៅប្រទេសចិនក្នុងរយៈកន្លះឆ្នាំចុងក្រោយនេះ។ គួរកក់សម្គាល់ថា លោក Jack Ma បានបាត់ខ្លួនចេញពីបណ្តាញសារព័ត៌មាននិងខកខាតមិនបានបង្ហាញខ្លួនជាសាធារណៈអស់រយៈពេលប្រមាណជា ៦ខែមកហើយ ខណៈគ្មានអ្នកណាម្នាក់ដឹកច្បាស់ថា រូបគាត់បានទៅរស់នៅទីណានិងកំពុងធ្វើអ្វីនោះទេ។ គួររម្លឹកជូនថា ការបាត់ខ្លួនរបស់លោក Jack Ma បានកើតឡើងក្រោយពេលដែលអាជ្ញាធរចិនសម្រេចបើកការបង្រ្កាបទ្រង់ទ្រាយធំក្នុងវិស័យបច្ចេកវិទ្យាហើយវិធានការនេះបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងចំពោះក្រុមហ៊ុនធំរបស់លោក Jack Ma គឺក្រុមហ៊ុន Ma’s Ant Group ខណៈក្រុមហ៊ុនលក់ទំនិញ Alibaba ដែលជាក្រុមហ៊ុនដ៏សំខាន់មួយរបស់លោក Jack Ma
November 30, 2022 - ព័ត៌មានជាតិល្ងាចនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីបិទការប្រកួតកីឡាជាតិលើក៣ និងកីឡាជនពិការជាតិលើកទី១
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅល្ងាច ថ្ងៃពុធ ៧កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិ លើកទី១ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ សូមបញ្ជាក់ជូនថា ពិធីបើកព្រឹត្តិការណ៍កីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១ បានធ្វើឡើងកាលពីល្ងាចថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្តេចតេជោនាយករដ្ឋមន្ត្រី។ ការប្រកួតកីឡាជាតិលើកទី៣
November 30, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ បានបង្ហាញពីការទទួលយកឧបករណ៍ ETC-OBU ដោយឥតគិតថ្លៃ ដើម្បីប្រើប្រាស់គន្លង ETC សម្រាប់ចេញចូលផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣។ ដើម្បីចូលរួមទប់ស្កាត់ការកកស្ទះចរាចរណ៍នៅបញ្ជរបង់ប្រាក់ ក៏ដូចជាផ្តល់ភាពងាយស្រួល ជូនដល់បងប្អូនអ្នកបើកបរ នៅលើផ្លូវល្បឿនលឿន ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានរៀបចំជាការផ្តល់ជូនពិសេស នូវការបំពាក់ឧបករណ៍ ETC-OBU ជូនដល់បងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣
November 30, 2022









