Khmernote Media
  • ព័ត៌មានជាតិ

    ខេត្តកំពត៖ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុនសុខាអូតែល បានអំពាវនាវដល់ពុទ្ឋបរិស័ទខ្មែរក្នុង និងក្រៅប្រទេសចូលរួមវិភាគទានចាប់មគ្គផល ដើម្បីចូលរួមសាងសង់ ពុទ្ឋបដិមាខ្ពស់ជាងគេក្នុងពិភពលោក នៅលើភ្នំបូកគោ។ ការសាងសង់ពុទ្ឋបដិមានេះ នឹងធ្វើឡើងនៅពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាត្តឲ្យអ្នកឧកញ៉ា សុខ គង់ សាងស់ពុទ្ឋបដិមាកំពស់១០៨ ម៉ែត្រ ដែលស្ថិតនៅចំណុចវាលស្រែ៥០០ នៅលើកំពូលភ្នំបបូកគោ។ សូមបញ្ជាក់ផងដែរ រសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២នេះ អ្នកឧកញ៉ាសុខ គង់

    December 17, 2022
  • ព័ត៌មានជាតិ

    យោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ Watt Munisotaram នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ បានបង្ហោះរូបភាពជាច្រើនសន្លឹក នូវទិដ្ឋភាពវត្តមុន្នីសូតារាម រំលេចទៅដោយព្រិលធ្លាក់ក្នុងរដូវរងា ដែលស្ថិតនៅលើទឹកដីនៃសហរដ្ឋអាមេរិក ជា​​វត្តខ្មែរ​តែ​មួយ​គត់​នៅ​ភាគ​កណ្តាល​ខាងលិច​ដែល​ស្ថិត​នៅ​លើ​ដី​ទំហំ ៤០ហិចតា ក្នុងរដ្ឋមីនីសូតា នៅសហរដ្ឋ​អាមេរិក។ វត្តខ្មែរ “Watt Munisotaram ” ត្រូវបានអ្នកលេងក្នុងបណ្ដាញសង្គមចែកចាយជាច្រើន ដែលនោះជារូបភាពដ៏គួរឱ្យទាក់ទាញនិងស្រស់ស្អាតបំផុត នូវក្នុងបរិវេណវត្ត ដែលគ្រប់ដណ្ដប់ទៅដោយព្រិលសស្គុស រំលេចជាផ្ទាំងទស្សនីយភាពប្លែកភ្នែក ចំណែកឯដើមឈើនៅក្នុងបរិវេណវត្តវិញ ក៏គ្រប់ដណ្ដប់ដោយព្រិលធ្លាក់ពីលើយ៉ាងស្រស់ស្អាតផងដែរ។ ទស្សនារូបភាពខាងក្រោម៖ ប្រភព៖ Watt Munisotaram​

    December 17, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្តីពីការផ្តល់អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិលប្រភេទថ្មី ដើម្បីប្រើប្រាស់ជាផ្លូវការសម្រាប់ជាប័ណ្ណសម្គាល់ខ្លួនផង ជាប័ណ្ណអេធីអឹម(ATM)ដកប្រាក់បៀវត្សពីធនាគារផង និងអាចប្រើប្រាស់ជាមធ្យោបាយចាំបាច់ផ្សេងៗ។ បន្ទាប់ពីការជូនដំណឹងកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២កន្លងទៅ ក្រសួងមុខងារសាធារណៈមាន កិត្តិយសសូមជម្រាបជូនមន្ត្រីរាជការស៊ីវិលនិងសាធារណជន មេត្តាជ្រាបជាបន្តទៀតថា ក្រសួងមុខងារ សាធារណៈ បានបោះពុម្ពអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិលប្រភេទថ្មីរួចហើយ និងចាប់ផ្ដើមដំណើរការផ្តល់ ជូនមន្ត្រីរាជការ ដើម្បីប្រើប្រាស់ជាផ្លូវការសម្រាប់ជាប័ណ្ណសម្គាល់ខ្លួនផង ជាប័ណ្ណអេធីអឹម(ATM)ដកប្រាក់ បៀវត្សពីធនាគារផង និងអាចប្រើប្រាស់ជាមធ្យោបាយចាំបាច់ផ្សេងទៀតផង។ ពិធីប្រកាសដាក់ឱ្យដំណើរការប្រើប្រាស់ជាផ្លូវការនូវអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិលប្រភេទថ្មីនឹង ប្រព្រឹត្តទៅនារសៀលថ្ងៃពុធ ទី២៨ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង២:០០នាទីខាងមុខនេះ នៅ សណ្ឋាគារកាំបូឌីយ៉ាណា

    December 17, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានឱ្យដឹងថា ដោយយោងពាក្យបណ្តឹងរបស់ក្រុមហ៊ុន យូអិនធី ហូលសេល ខូអិលធីឌី កំលាំងជំនាញនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានចុះធ្វើការស្រាវជ្រាវ និងឈានដល់ការបង្រ្កាបករណីនាំចូល ស្តុក ចែកចាយ ទឹកដោះគោម៉ាក Dutchmill រំលោភសិទ្ធិចែកចាយផ្តាច់មុខ និងការដឹកជញ្ជូនខុសលក្ខណៈបច្ចេកទេស នាំឲ្យមានការខូចគុណភាព នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងតំណាងក្រុមហ៊ុន ក្រោមការដឹកនាំសម្របសម្រួលនីតិវិធីផ្ទាល់ពីលោកព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានចុះឆែកឆេរ ០២ទីតាំងផ្សេងគ្នា៖ ១./ទីតាំងទី១ ស្ថិតនៅផ្ទះលេខ២៦ ផ្លូវ១៣B (បុរីពិភពថ្មីកំបូល III)សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ

    December 16, 2022
  • ព័ត៌មានជាតិ

    ខេត្តកែប៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកែប នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្តីណែនាំស្តីពីការគ្រប់គ្រង ថែរក្សា សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យ បរិស្ថាន ក្នុងពិធីបុណ្យចូលឆ្នាំសកលឆ្នាំ២០២២ ឆ្លងចូលឆ្នាំ២០២៣។ សូមបញ្ជាក់ដែរថា ខេត្តកែប គឺជាខេត្តទេសចរណ៍ធម្មជាតិ ដែលបច្ចុប្បន្នកំពុងមានភាពទាក់ទាញ និងចាប់អារម្មណ៍ពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ។ ជាមួយនេះ ដើម្បីអបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំសកលឆ្នាំ២០២២ ឆ្លង ចូលឆ្នាំ២០២៣ ខាងមុខនេះ រដ្ឋបាលខេត្តនឹងរៀបចំឱ្យមានព្រឹត្តិការណ៍កំសាន្តសប្បាយជាច្រើនដូចជា ការតាំងពិព័រណ៍ផលិតផល ការអុំទូកផ្កាចារសមុទ្រ បង្ហើរខ្លែង រួមជាមួយនឹងការប្រគុំតន្ត្រី ការអុចកាំជ្រួច និងបង្ហោះគោមក្នុងពេលរាត្រីផងដែរ៕

    December 16, 2022
  • សង្គម

    (ភ្នំពេញ)៖ ឆម ស្រីផាច យុវតីខ្មែរផលិតវីដេអូអាហារបែបស្រុកស្រែចម្ការជាមួយសំនៀងរដឺនៗ បច្ចុប្បន្នទទួលបានការគាំទ្រខ្លាំងពីមហាជន ហើយពេលនេះហ្វេសប៊ុកផេករបស់កញ្ញាមានអ្នកតាមដល់ទៅ ១លាននាក់ឯណោះ។ នៅថ្ងៃនេះដែរ កញ្ញា ឆម ស្រីផាច ក៏បានធ្វើការផ្តល់សម្ភាសន៍ជាមួយនឹងក្រុមការងារ KHMERNOTE នូវប្រវត្តិខ្លះៗរបស់កញ្ញា។ យុវតីរូបនេះមានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ បានបញ្ចប់ការសិក្សាបរិញ្ញាបត្រផ្នែក Business។ កញ្ញាបានប្រាប់ថា តាមពិតឡើង កញ្ញាបានបង្កើតផេកតាំងពីឆ្នាំ២០១៧ ប៉ុន្តែដោយខ្លួនមមាញឹកជាមួយនឹងការសិក្សា ក៏បានផ្អាកសកម្មភាពនៅក្នុងផេករហូតដល់ទៅ៣-៤ឆ្នាំ។ ស្រីផាច បានបន្តថា ក្រោយបញ្ចប់ការសិក្សាភ្លាម ខ្លួនក៏ធ្លាប់បានដាក់ពាក្យចូលធ្វើការដែរ តែគេបានបដិសេដមិនជ្រើសរើស ខ្លួនក៏សម្រេចចិត្តមកផលិតវីដេអូវិញតែម្តង។ កត្តាដែលធ្វើឱ្យខ្លួនចាប់ផ្តើមផលិតមាតិកាវីដេអូអាហារបែបនេះ កញ្ញាបានឱ្យដឹងថា ដោយសារតែមានបងប្រុសជាអ្នកផលិតវីដេអូស្រាប់ ហើយគាត់ផ្តល់យោបល់អោយកញ្ញាផង ទើបខ្លួនជ្រើសរើសការថតម្ហូបនេះ​។ «ជាមួយនឹងការចាប់ផ្តើមផលិតវីដេអូនេះដំបូងឡើងគឺមានឧបសគ្គគួរសមដោយយើងមានបញ្ហាថវិកាសម្រាប់ទិញម្ហូប

    December 16, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងបន្ថែម ស្ដីពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា៖ ស្ថានភាពអាកាសធាតុជាបន្តនៅតែសង្កេតឃើញថា ទ្រនុងសម្ពាធខ្ពស់ពីចិនបានធ្លាក់យ៉ាងគំហុគមកក្រោមជាមួយនឹងខ្យល់មូសុងបក់ក្នុង ល្បឿនខ្លាំង ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ចាប់ពីថ្ងៃទី ១៨-២០ ខែធ្នូ ធាតុអាកាសអាចចុះត្រជាក់ខ្លាំង ជាពិសេសនៅបណ្តាខេត្តនៅតំបន់ភ្នំ និងជាប់ជួរភ្នំដងរែកនិងខ្ពង់រាបភាគឦសាន។ – ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ ឧត្តរមានជ័យ និងខេត្តប៉ៃលិន ស៊ីតណ្ហភាពអប្បបរមាអាចនឹងធ្លាក់ចុះក្នុងរង្វង់ពី ១៥-១៦°C ។ –

    December 16, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាធ្វើដំណើរមកដល់ប្រទេសកម្ពុជាវិញហើយប្រកបដោយសុវត្ថិភាព បន្ទាប់ពីបានអញ្ជើញបំពេញការងាររយៈពេល៥ថ្ងៃនៅតំបន់អឺរ៉ុប។ ជាលទ្ធផលដំណើរអញ្ជើញទៅកាន់ប្រទេសតំបន់អឺរ៉ុបរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីទទួលបានលទ្ធផលផ្លែផ្កាគួរជាទីមោទនៈសម្រាប់ជាតិមាតុភូមិ។ សូមជម្រាបថា សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានអញ្ជើញមកកាន់តំបន់អឺរ៉ុប គឺដើម្បីធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប និងដើម្បីអបអរសាទរខួប៤៥ ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប ដែលកិច្ចប្រជុំនេះបានធ្វើឡើងកាលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងព្រុចសែល។ ក្រៅពីអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ សម្ដេចតេជោ ក៏មានជំនួបជាមួយថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀតផងដែរ៕

    December 16, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងការចុះផ្សាយព័ត៌មានរបស់ផេកហ្វេសប៊ុកមួយដែលមានឈ្មោះថា “វិទ្យុប្រជាជន”។ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានកិត្តិយសជម្រាបជូនសាធារ:ជនទាំងអស់ឲ្យបានជ្រាបថា ចំពោះករណីស្ត្រីម្នាក់ជិះម៉ូតូស្គុបពី ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ1JO-8587 មិនពាក់មួកសុវត្ថិភាព ត្រូវបានមន្ត្រីនគរបាលចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ឃាត់នៅគោលដៅត្រួតពិនិត្យ កាលពីយប់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោងប្រហែល ២០:០០នាទី ដើម្បីធ្វើការណែនាំអប់រំ បន្ទាប់ពីបានឃើញផេកហ្វេសប៊ុកខាងលើចុះផ្សាយថា “តើក្រដាសនេះជាបង្កាន់ដៃផាកពិន័យក្លែងក្លាយឬ? ហើយហេតុអ្វីបានជាមិនមានចុះហត្ថលេខា និងឈ្មោះមន្រ្តី?” ផែនការងារនគរបាលសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ

    December 15, 2022
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា៖ ករណីចាប់បានគ្រឿងញៀនជិត ១តោននៅខេត្តព្រះសីហនុ បើទោះជាមេក្លោងនៅដល់ទីណា ប្រទេសណា ក៏ត្រូវតែរកឱ្យឃើញ នេះបើយោងតាមការថ្លែងក្នុងពិធីសម្ពោធសមិទ្ធផលនានានៅ វិទ្យាល័យបវេល វិទ្យាល័យល្វា និងសាលាបឋមសិក្សាស្វាយព្រៃ ក្នុងស្រុកបវេល ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២។ ក្នុងឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ “ចាប់បាននៅកំពង់សោមសារធាតុញៀន ៨៥០គីឡូក្រាម ឥឡូវបើយើងចាប់ប៉ុណ្ណឹង សរសើរដែរ

    December 15, 2022