Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ​៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្តីបញ្ជាក់ព័ត៌មានរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹង បុគ្គលមួយចំនួន បានធ្វើការចែកចាយតាមបណ្តាញសង្គមនានា ដែលធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំថា ជាសកម្មភាពរបស់មន្ត្រីចរាចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា តាមពិតជាក់ស្តែង សកម្មភាពនេះ គឺជាសកម្មភាពសមត្ថកិច្ចនៅបរទេស មិនមែននៅកម្ពុជានោះទេ ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    December 21, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពីការបញ្ជៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន ក្នុងអំឡុងពេលពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវខេត្តលេខ១៤៦បេ (វិថីសម្តេចព្រះសង្ឈរាជ ទេពវង្ស) និងផ្លូវខេត្តលេខ១៤៨ (តិរវិថីសម្តេចតេជោហ៊ុន សែន) ។ ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ នឹងរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវខេត្តលេខ ១៤៦បេ (វិថីសម្តេចព្រះសង្ឃរាជ ទេព វង្ស) និងផ្លូវខេត្តលេខ១៤៨ (តិរវិថីសម្តេចតេជោហ៊ុន សែន ) នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហារសនាបតីតេជោ

    December 21, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២២ បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន ៕ ប្រភព៖ អគ្គិសនីកម្ពុជា – EDC

    December 21, 2022
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ផ្លូវខេត្តលេខ១៤៦B និងផ្លូវខេត្តលេខ១៤៨ ដែលតភ្ជាប់ពីស្រុកព្រៃនប់ ឆ្លងកាត់ស្រុកស្ទឹងហាវ និងបន្តរហូតដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ នឹងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃស្អែកនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ គម្រោងតភ្ជាប់ផ្លូវទាំងពីរខ្សែនេះមានប្រវែងសរុបប្រមាណ ៤៣,០២គីឡូម៉ែត្រ ដែលក្នុងនោះ ផ្លូវលេខ១៤៦B ឬវិថីសុវត្ថិភាពសម្តេចព្រះសង្ឃរាជ ទេព វង្ស មានប្រវែងប្រមាណ ២០,៦៧គីឡូម៉ែត្រ គិតចាប់ពីចំណុចបំបែកផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៧៨+១៦៥ ស្ថិតនៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់

    December 21, 2022
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា កងរាជអាវុធហត្ថខេត្តព្រះសីហនុ បំបែកសំណុំរឿងជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំមួយករណីនៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ ឃាត់ខ្លួនជនសង្ស័យប្រុស ស្រីចំនួន១០នាក់ ក្នុងនោះមានជនជាតិខ្មែរចំនួន ២នាក់ និងជនជាតិចិនចំនួន ៨នាក់ រឹបអូសបានគ្រឿងញៀនសរុបចំនួនជាង១តោន, សារធាតុគីមីផ្សំចំនួន ៥០០ក្រាម, សារធាតុគីមីចំនួនជាង ៣៥គីឡូក្រាម និងសារធាតុពាក់ពន្ធ័ផ្សេងទៀតចំនួន ៤៤៨ក្រាម។ លោកឧត្តមសេនីយ៌ត្រីហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំមួយករណីនេះធ្វើឡើងនៅគោលដៅចំនួន៨ ក្នុងក្រុងព្រះសីហនុនិងស្រុកព្រៃនប់ខេត្តព្រះសីហនុ ក្រោមបទបញ្ជាពីឯកឧត្តមនាយឧត្តមសេនីយ៌សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តមគួច

    December 21, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការជ្រើសរើសកុមារី ចូលរួមកម្មវិធី Technovation កម្ពុជា ២០២៣។ Technovation គឺជាកម្មវិធីប្រកួតប្រជែងលំដាប់ថ្នាក់អន្តរជាតិមួយដែលផ្តល់ឱកាសឲ្យក្មេងស្រីដែលមានអាយុចាប់ពី ៨ ទៅ១៨ ឆ្នាំ ទទួលបានបទពិសោធន៍ទាក់ទងនឹងបចេ្ចកវិទ្យា និងសហគ្រិនភាពដោយបម្លែងគំនិតអាជីវកម្មរបស់ពួកគាត់ទៅជាកម្មវិធីទូរស័ព្ទដៃដែលអាចដោះស្រាយបញ្ហានៅក្នុងសហគមន៍របស់ពួកគាត់បាន។ កម្មវិធីប្រកួតប្រជែងក្នុងវិស័យបច្ចេកវិទ្យា និងធុរកិច្ច Technovation កម្ពុជា២០២៣ (Technovation Cambodia 2023) នឹងប្រព្រឹត្តទៅចាប់ពីខែធ្នូ ឆ្នាំ២០២២ រហូតដល់ខែសីហា ឆ្នាំ២០២៣ ឆ្លើយតបទៅនឹងវិបត្តិ កូវីដ-១៩

    December 21, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន ​និងកីឡា នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡា នឹងប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២ នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល នារសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ចាប់ពីម៉ោង ១៥៖០០ នាទី និងនៅខេត្តដទៃទៀត នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូម លោក លោកស្រីប្រធាន ចាត់តាំងតំណាងដោយភ្ជាប់មកជាមួយ

    December 21, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៤,០៥០រៀលក្នុងមួយលីត្រ ចំណែកឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,៥០០រៀលក្នុងមួយលីត្រប៉ុណ្ណោះ។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន មានការចុះបន្តិចបន្តួច ដោយកាលពី១០ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៤,១០០មានន័យថាចុះ ៥០រៀល និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,៤៥០រៀលក្នុងមួយលីត្រ មានន័យថាឡើង ៥០រៀលក្នុងមួយលីត្រ ៕ ប្រភព៖ ក្រសួងពាណិជ្ជកម្ម Ministry of Commerce

    December 21, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នោថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ករណីនៃការវាយកម្ទេចកុដិបុរាណចំនួន ៣ ក្នុងបរិវេណវត្តឧណ្ណាលោម។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមជម្រាបជូន ដល់សាធារណជនទាំងអស់ មេត្តាជ្រាបថា ករណីនៃ ការវាយកម្ទេចកុដិបុរាណចំនួន០៣(លេខ៤៣,៤៤ និង៤៥) ដែលបានកសាងនាកំឡុងឆ្នាំ១៩៣០ ក្នុងបរិវេណវត្ត ឧណ្ណាលោម រហូតដល់បាត់បង់រូបភាពដើមទាំងស្រុងកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២កន្លងមកនេះ។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនឹងសហការជិតស្និទ្ធជាមួយអាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធដើម្បីធ្វើការស៊ើបអង្កេត និងដោះស្រាយតាមវិធានការច្បាប់ ដោយរក្សាទីតាំងនោះពុំឲ្យមានការសាងសង់សំណង់អ្វីថ្មី រហូតដល់នីតិវិធីនានាដែលមាន ជាធរមានត្រូវបានដោះស្រាយបញ្ចប់រួចរាល់។ សេចក្តីដូចបានជម្រាបជូនខាងលើ

    December 21, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ប្រតិភូកីឡាករ កីឡាការិនីឃីកបុកស៊ីងកម្ពុជាបានវិលត្រឡប់មកដល់មាតុប្រទេសវិញប្រកបដោយស្នាម ញញឹម និងមោទកភាពជាតិ នៅល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ក្រោយដណ្តើមបានមេដាយ១២គ្រឿងជូនជាតិពីព្រឹត្តិការណ៍ប្រកួតកីឡាឃីកបុកស៊ីងជើងឯកអាស៊ី ឆ្នាំ២០២២ នៅប្រទេសថៃ។ ថ្លែងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឯកឧត្តម ហេង សុឃន ប្រធានសហព័ន្ធកីឡាឃីកបុកស៊ីងកម្ពុជាគូស បញ្ជាក់ថា ការប្រកួតកីឡាឃីគបុកស៊ីងជ្រើសរើសជើងកអាស៊ី ឆ្នាំ២០២២ ដែលជម្រុះនៅសល់១៨ប្រទេសក្នុងទ្វីបអាស៊ី គឺមានកីឡាករមកពីប្រទេសអ៊ីរ៉ង់មានរហូតដល់ ៧០នាក់ អ៊ីរ៉ាក់ ៥០នាក់ រួមទាំងបណ្តាប្រទេសរីកចម្រើនខ្លាំងៗ ក្នុងវិស័យកីឡាឃីគបុកស៊ីងក៏បានចូលរួមប្រកួតប្រជែងផងដែរ។ ឯកឧត្តមបន្តថាក្រោមការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា សម្តេចពិជ័យសេនា

    December 21, 2022