Khmernote Media
  • ព័ត៌មានជាតិ

    ខេត្តក្រចេះ៖ យោងតាមការចុះផ្សាយរបស់ មន្ទីរបរិស្ថានខេត្តក្រចេះ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា មន្ទីរបរិស្ថានខេត្ត សូមសម្តែងការសោកស្តាយចំពោះសកម្មភាពរបស់ជនមួយក្រុមតូច ដែលតែងតែចេញមុខ មកធ្វើការអះអាង និងក្លែងបន្លំថាខ្លួនជាមន្ត្រីបរិស្ថានដើម្បីធ្វើការទប់ស្កាត់បទល្មើស ធនធានធម្មជាតិ តែការពិតជនទាំងអស់នេះបានធ្វើការអុកឡុក បំពុលសង្គមដោយយកឈ្មោះ បរិស្ថានជាគោល ក្នុងការជម្រិតទារប្រាក់សាធារណៈជនជាហូរហែស្ទើរគ្រប់ទីកន្លែង។ ថ្មីៗនេះយោងតាម បណ្តាញសង្គមសារព័ត៌មានមួយឈ្មោះ សារព័ត៌មាន កម្ពុជាឈ្នះ បានធ្វើការបង្ហោះ ពីករណីមានបុគ្គល ម្នាក់អះអាង ថាខ្លួនជាមន្ត្រីបរិស្ថាន ជាអ្នកជំនាញទប់ស្កាត់បទល្មើស ធនធានធម្មជាតិ មកធ្វើការឃាត់ ម៉ូតូរ៉ឺម៉ក ដឹកគ្រែ និងតុបន្តិចបន្តួចរបស់ប្រជាពលរដ្ឋលក់ដូរចិញ្ចឹមក្រពះ ដើម្បីជម្រិតទារប្រាក់គាត់ ដែលប្រព្រឹត្តទៅនៅក្នុងឃុំអូរគ្រៀង ស្រុកសំបូរ

    December 27, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២៨ ខែធ្នូ ដល់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ ឱ្យបានជ្រាបថា៖ ព្រះរាជាណាចក្រកម្ពុជាបន្តទទួលរងឥទ្ធិពលពីទ្រនុងនៃសម្ពាធខ្ពស់(ចិន)នៅក្នុងកម្រិតបង្គួរ និងខ្យល់ មូសុងឦសាន្តក្នុងកម្រិតមធ្យម ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖ ១-តំបន់ទំនាបកណ្តាល៖ – សីតុណ្ហភាពអប្បបរមា មានពី ១៨-២២ °C – សីតុណ្ហភាពអតិបរមា មានពី ២៨-៣២ °C – ធាតុអាកាសចុះត្រជាក់ក្នុងកម្រិតមធ្យម

    December 27, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា អគ្គិភ័យបានឆាបឆេះ មួយកន្លែង ដែលហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ២និង២០នាទីរសៀល ថ្ងៃច័ន្ទ ៤កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ ដែលសិ្ថតនៅចំណុចភូមិក្រាលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ហេតុការណ៍អគ្គិភ័យឆាបឆេះខាងលើនេះ គឺបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី នឹងធ្វើឲ្យខូចខាតបន្ទប់ជួល ៨បន្ទប់ទាំងស្រុង ឈើប្រក់សង្ក័សី ទំហំ ៤ម៉ែត្រ x

    December 26, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ពិធីក្រុងពាលីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ព្រះពុទ្ធបដិមា កម្ពស់ ១០៨ម៉ែត្រ នៅលើខ្នងភ្នំបូកគោ ក្នុងឧទ្យានជាតិព្រះមុនីវង្ស “បូកគោ” ខេត្តកំពត។ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេច អគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

    December 26, 2022
  • សិល្បៈ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់លោក សុខ រ៉ាស៊ី ដែលជាពិធីករដ៏មានប្រជាប្រិយភាពមួយរូប និងមានការគាំទ្រជាច្រើនពីសំណាក់មហាជននោះ បានចែករំលែកបទពិសោធន៍មួយ ទៅដល់បងប្អូនដែលចូលចិត្តស្កេន QR CODE មានលុយរៀល និង ដុល្លារ សូមមើលអោយច្បាស់ កុំឱ្យដូចរូបលោក ដោយកាលពីព្រឹកមិញលោក សុខ រ៉ាស៊ី ​បានស្កេន QR code ច្រឡំបាញ់លុយឱ្យផាសអេបជាង ១ម៉ឺនដុល្លារ តែសំំណាងប៉ះចំផាសអេបចិត្តល្អដកលុយអោយវិញ។ ក្នុងនោះ លោក សុខ រ៉ាសុី បានសរសេរយ៉ាងដូច្នេះថា៖ “ភ័យចង់គាំងបេះដូង បងប្អូន

    December 26, 2022
  • អន្តរជាតិ

    ចិន៖ កាសែត CNN បានរាយការណ៍ថា នៅក្នុងរយៈពេល ២០ថ្ងៃដំបូងនៃខែធ្នូ ឆ្នាំ ២០២២នេះ នៅក្នុងប្រទេសចិនមានករណីអ្នកឆ្លងជំងឺកូវីដ-១៩ ប្រមាណជា ២៥០លាននាក់ ខណៈតួលេខនេះគឺជាចំនួនអ្នកឆ្លងជំងឺកូវីដ-១៩យ៉ាងឆាប់រហ័សនិងច្រើនបំផុតមិនធ្លាប់មានផងដែរ។ ការចុះផ្សាយរបស់ កាសែត CNN ត្រូវបានធ្វើឡើងដោយផ្អែកទៅលើរបាយការណ៍មួយរបស់អាជ្ញាធរសុខាភិបាលចិន ដែលបានបែកធ្លាយក្នុងអំឡុងពេលនៃកិច្ចប្រជុំ ខណៈតួលេខផ្លូវការដែលបានផ្សព្វផ្សាយដោយអាជ្ញាធរចិនបានបង្ហាញថា តួលេខអ្នកឆ្លងជំងឺកូវីដ-១៩ នៅចិនមិនមានចំនួនច្រើនគួរឲ្យព្រួយបារម្ភនោះទេ។ ប្រភពខាងលើបានបន្តទៀតថា កាលពីថ្ងៃអង្គារសប្តាហ៍មុនគឺអាជ្ញាធរសុខាភិបាលចិនបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ រហូតដល់ ៣៧លាននាក់ ដែលជាតួលេខអ្នកឆ្លងដ៏ច្រើនមិនធ្លាប់មានទាំងនៅក្នុងប្រទេសចិននិងនៅក្នុងបរិបថនៃពិភពលោកទាំងមូលផងដែរ។ ប្រសិនបើតួលេខដែលកាសែត CNN បានចុះផ្សាយខាងលើនេះគឺជាការពិតមែននោះគឺវាមានន័យថា ពលរដ្ឋចិន ១៨% ក្នុងចំណោមពលរដ្ឋសរុប ១,៤ពាន់លាននាក់បានឆ្លងជំងឺកូវីដ-១៩ ហើយតួលេខនេះនឹងរុញឲ្យប្រទេសចិនក្លាយជាប្រទេសដែលមានចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ច្រើនជាងនៅក្នុងពិភពលោកផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ CNN

    December 26, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ បានឱ្យដឹងថា នៅវេលាម៉ោង ០២៖៣០នាទីយប់ ថ្ងៃចន្ទ ៤កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូឆ្នាំ២០២២ មានករណីអគ្គិភ័យមួយកន្លែងបានកើតឡើងនៅតាមបណ្តោយផ្លូវមុន្នីរ៉េត ផ្ទះលេខ១៧១ ក្រុម៤៩ ភូមិ១៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ម្ចាស់ទីតាំងឈ្មោះ ហ៊ួត មុំ ភេទ ស្រី អាយុ ៤១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ឈើបាឡែត។

    December 26, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មុននេះបន្តិច បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន បានឧបត្ថម្ភថវិកា ១០លានរៀល ដើម្បីលើកទឹកចិត្តដល់លោកស្រី ហែម ស៊ីណាត អាយុ៥៦ឆ្នាំ ជាបេក្ខជនអាយុច្រើនជាងគេ ដែលបានប្រឡងធ្លាក់ សម្រាប់ការប្រឡងសញ្ញាបត្រទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២២។ ក្នុងនោះ សម្តេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា៖ “ដើម្បីលើកទឹកចិត្តដល់ការរៀនពេញមួយ ជិវិតខ្ញុំសូមចូលរួមឧបត្ថម្ភដល់ប្អូនស្រី ហែម ស៊ីណាត

    December 26, 2022
  • សិល្បៈ

    រាជធានីភ្នំពេញ៖ យោងតាមគណនីផេកហ្វេសប៊ុកផ្ទាល់របស់លោកពូ ឃ្លាំង ដែលជាតារាចម្រៀងរ៉េបដ៏ល្បីមួយរូប និងមានប្រជាប្រិយភាពខ្លាំងក្នុងប្រទេស នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ បានចូលរួមអបអសាទរប្អូនស្រី ដែលបានជាប់និទ្ទេសA ដោយលោក ពូ ឃ្លាំង បានជួយលើកទឹកចិត្ត និងអបអរសាទរទៅដល់ប្អូនស្រីជាប់និទ្ទេសA ថែមទាំងផ្ដល់អាហារូបករណ៍រយៈពេល ១ឆ្នាំ សំរាប់ថ្លៃសិក្សានៅមហាវិទ្យាល័យ តាមជំនាញដែលចង់បាន។ ក្នុងនោះ លោក ពូ ឃ្លាំង បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “មិនមែនជោរតាមគ្នាទេ តែជាទឹកចិត្តបន្តិចបន្តួច ការស្រលាញ់ ការជួយលើកទឹកចិត្ត និងការរំភើបពេក… អបអរសាទរដែលក្មួយបានជាប់និទ្ទេសA អរគុណដែលលោកពូ អ្នកមីង ដែលខំតស៊ូអោយកូនបានរៀនរហូតដល់ប្រលងជាប់បែបនេះ បើមិនទាន់មានអ្នកជួយក្មួយ

    December 26, 2022
  • សង្គម

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា យុវតី យូ សោគន្ធិកា ជាបេក្ខជនប្រលងសញ្ញាបត្រ​មធ្យមសិក្សាទុតិយភូមិ បានទទួល​លំដាប់ពិន្ទុ​ខ្ពស់​ជាង​គេ​បំផុត ​ក្នុង​ចំណោម​បេក្ខជន​ចូល​រួម​ប្រលង​ជិត ១៣​ម៉ឺន​នាក់ សម័យប្រលង ឆ្នាំ២០២២។ យុវតី យូ សោគន្ធិកា ​ជា​សិស្ស​នៃសាលា​វេស្ទើន​អន្តរជាតិ ​ទទួល​បាន​និទ្ទេស A គ្រប់​មុខ​វិជ្ជា ថ្នាក់​វិទ្យាសាស្រ្ត​ពិត ​ដោយ​លំដាប់​ពិន្ទុ ១០០,០០ ​ពេញតែម្ដង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។ សូមបញ្ជាក់ថា ក្រសួងអបរំ យុវជន និងកីឡា នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ បានប្រកាសលទ្ធផលប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិជាផ្លូវការ

    December 26, 2022