Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖​ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា តុលាការបានសម្រេចផ្តន្ទាទោសស្ត្រីអ្នកជំនួញហាយសូឈ្មោះ ពេជ្រ ស្រីមុំ ដាក់ពន្ធនាគារកំណត់២ឆ្នាំ ពីបទ​ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន» (ចេញសែកស្អុយ)។ សាលក្រមនេះ ត្រូវបានចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញលោក រត្ន័ ស៊ីថា ប្រកាសកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ។ គួររំលឹកថា ស្ត្រីរូបនេះនៅពេលត្រូវសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ចាប់បញ្ជូនទៅតុលាការ ក៏មានការអន្តរាគមន៍មិនឲ្យមានការថតរូប ពោលគឺអនុញ្ញាតឲ្យរថយន្ដដឹកស្ត្រីជំនួញដល់កាំជណ្ដើរយន្ដក្នុងតុលាការតែម្ដង ដោយមិនដាក់ចុះក្រៅរបងតុលាការបណ្ដើរចូលដូចជនសង្ស័យផ្សេងនោះទេ។ សូមបញ្ជាក់ថា ស្ដ្រីម្នាក់ដែលគេស្គាល់ថាជាអ្នកជំនួញដ៏ស៊ីវិល័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ចាប់ខ្លួនពាក់ព័ន្ធអំពើឆបោកលើជនរងគ្រោះជាច្រើននាក់ ហើយជនរងគ្រោះខាតបង់ទឹកប្រាក់រាប់លានដុល្លារ។ ស្ដ្រីរូបនេះ

    December 29, 2022
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ផ្លូវជាតិលេខ៣១ និងលេខ៣៣ នឹងប្រកាសបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាព នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ស្អែកនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ មានប្រវែងប្រមាណ ៥៣,៥៣ គីឡូម៉ែត្រ គិតចេញពីផ្លូវបែកគុស (ចំណុចប្រសព្វផ្លូវជាតិលេខ៣) រហូតដល់ផ្សារកំពង់ត្រាច (ចំណុចប្រសព្វផ្លូវជាតិលេខ៣៣) ដោយមានឆ្លងកាត់ខេត្តតាកែវ និងខេត្តកំពត។ ចំណែកឯផ្លូវជាតិលេខ៣៣ មានប្រវែងប្រមាណ ៥២,៥៧គីឡូម៉ែត្រ

    December 29, 2022
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីជូនដំណឹងស្តីពីការរៀបចំអបអរសាទរព្រឹត្តិការណ៍ឆ្លងឆ្នាំសកល២០២៣ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈឱ្យបានល្អប្រសើរ និងចៀសវាងការកកស្ទះចរាចរក្នុងឱកាសអបអរសាទរកម្មវិធីបុណ្យឆ្លងឆ្នាំសកល២០២២ ចូលឆ្នាំ២០២៣ រដ្ឋបាលខេត្តសៀមរាបនឹងផ្អាកចរាចរជាបណ្តោះអាសន្នលើកំណាត់ផ្លូវមួយចំនួនក្នុងក្រុងសៀមរាប រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ ដូចខាងក្រោម៖ -កំណាត់ផ្លូវស៊ីវត្ថា ចាប់ពីចំណុចមុខរោងកុន Major Cineplex ដល់ចំណុចប្រសព្វរវាង ផ្លូវលេខ១០ និងផ្លូវសុខសាន្ត។ -កំណាត់ផ្លូវតំបន់ផាប់ស្ទើត ផ្សារចាស់ និងផ្លូវ ២ធ្នូ។ -កំណាត់ផ្លូវ ពោធិ៍កំបោរ

    December 29, 2022
  • ព័ត៌មានជាតិ

    ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មានក្នុង និងក្រៅប្រទេស បានឱ្យដឹងថា ចាប់តាំងពីម៉ោង១១អធ្រាត្រយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ រហូតមកដល់ម៉ោង ១១៖០០នាទី ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០២២ កម្លាំងចម្រុះកម្ពុជា សហការជាមួយកម្លាំងអន្តរាគមន៍របស់ព្រះរាជាណាចក្រថៃ បានជួយអន្តរាគមន៍ពន្លត់អគ្គិភ័យឆាបឆេះអគារក្រុមហ៊ុនក្រេនដាយមេនរីសត Royal G Club និងជួយសង្រ្គោះមនុស្សជាប់គាំងក្នុងអគារ ដែលមានទីតាំង ភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ សូមបញ្ជាក់ផងដែរថា ក្នុងអគារដែលអគ្គិភ័យឆាបឆេះ មានបុគ្គលិក បម្រើការងារជនជាតិខ្មែរ និងបរទេស មួយចំនួនត្រូវជម្លៀសចេញដោយសុវត្ថិភាព និងមាននៅជាប់គាំងក្នុងអគារមួយចំនួនផងដែរ។ នៅព្រឹកថ្ងៃទី២៩

    December 29, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្តី ជូន ព័ត៌មាន ស្តីពីការ ហាមឃាត់ ការចែកចាយ ឬលក់ផលិតផលគ្រឿងសម្អាងឈ្មោះ Hiruscar ដែលគ្មានលេខប្រវេទន៍ និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាលកម្ពុជា។ ក្រសួងសុខាភិបាលពិនិត្យឃើញមាន ការចែកចាយ និងលក់ផលិតផលគ្រឿងសម្អាង Hiruscar” Gel គ្មានលេខប្រវេទន៍ ពីក្រសួងសុខាភិបាលដែលស្រដៀងនឹងផលិតផលគ្រឿងសម្អាងឈ្មោះ Hiruscar Gel មានលេខប្រវេទន៍ CAM06822CN-21 ដែលចែកចាយដោយក្រុមហ៊ុន DKSH (Cambodia) Ltd។ ដូច្នេះ សូមប្រជាពលរដ្ឋមុននឹងទិញផលិតផលគ្រឿងសម្អាងគ្រប់ប្រភេទ សូមពិនិត្យមើលលតាបត្រប្រវេទន៍ដែលមាន

    December 29, 2022
  • ព័ត៌មានជាតិ

    ខេត្តបន្ទាយមានជ័យ៖ (ព័ត៌មានបឋម) យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា មកទល់នឹងម៉ោង ០៧៖០០ នាទីព្រឹក ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ នេះ ករណីអគ្គិភ័យឆាបឆេះអគារកាស៊ីណូ Grand Diamond City ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅមិនទាន់រលត់ជាស្ថាពរនៅឡើយទេ កងកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ កំពុងតែជួយអន្តរាគមន៍ពន្លត់យ៉ាងយកចិត្តទុកជាមួយភាគីខាងប្រទេសថៃដែលជាប់ព្រំដែនជាមួយភាគីប្រទេសកម្ពុជាផងដែរ។ សូមរងចាំព័ត៌មានលម្អិតនៅពេលក្រោយ! ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ

    December 29, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា សេចក្តីព្រាងច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកថ្មី អន្តរក្រសួងបានកំណត់ឱ្យអ្នកបើកបរយានយន្ត ទាំងអស់ ជាពិសេសគឺអ្នកបើករថយន្តធំៗត្រូវតែធ្វើតេស្តរកសារធាតុញៀន ជាកាតព្វកិច្ច ដោយមិនអាចអត់បាននោះឡើយ។ ការបញ្ជាក់របស់សម្តេចក្រឡាហោម ស ខេង ខណៈសេចក្តីព្រាងច្បាប់ ស្តីពីចរា ចរណ៍ផ្លូវគោកថ្មីនេះ នឹងត្រូវបញ្ជូនទៅគណៈរដ្ឋមន្ត្រីពិភាក្សា និងអនុម័តនៅបំណាច់ ឆ្នាំ២០២២នេះ។ ក្រោយបញ្ចប់កិច្ចប្រជុំឆ្លង សេចក្ដីព្រាងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកថ្មី ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនៅទីស្ដីការក្រសួងមហាផ្ទៃ

    December 29, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលជលផល នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ដល់សាធារណជនឱ្យបានជ្រាបថា ក្នុងរដូវនេសាទឆ្នាំ២០២២-២០២៣ តាមការសង្កេត ត្រីចាប់ផ្តើមបន្លាស់ ទីចេញពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ដែលអំណោយផលដល់ការធ្វើនេសាទបានត្រីច្រើន ។ ជាពិសេសគន្លងដាយត្រីតាមដងទន្លេសាប នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល និងរាជធានីភ្នំពេញ ពីថ្ងៃ៧កើត ដល់ថ្ងៃ១២កើត ខែបុស្ស ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ ក្នុងករណីមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ

    December 28, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យផោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន ៕ ប្រភព៖​ អគ្គិសនីកម្ពុជា – EDC

    December 28, 2022
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា សំណុំរឿងជំរិតទារប្រាក់មួយករណីក្នុងខេត្តព្រះសីហនុ គិតត្រឹមថ្ងៃនេះ នគរបាលបំបែកសំណុំរឿង ឈានទៅឃាត់ខ្លួនជនសង្ស័យសរុបចំនួន១០នាក់ ក្នុងនោះមានជនជាតិខ្មែរ ៧នាក់ និងជនជាតិចិន ៣នាក់ ហើយជនរងគ្រោះម្នាក់ដែលជាជនជាតិចិនត្រូវបាននគរបាលជួយសង្គ្រោះ។ លោកឧត្តមសេនីយ៌ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានឱ្យដឹងបន្ថែមនៅថ្ងៃ២៨ ខែធ្នូ ឆ្នាំ២០២២ថា សំណុំរឿងចាប់ជំរិតទារប្រាក់មួយករណី កាលពីថ្ងៃ២៦ ធ្នូ ២០២២ មានជនសង្ស័យចំនួន១០នាក់ ហើយត្រូវបាននគរបាលជំនាញចាប់ឃាត់ខ្លួន ហើយក្នុងចំណោមនោះមានជនជាតិខ្មែរ ៧នាក់ និង ជនជាតិចិន ៣នាក់ ដកហូតបានរថយន្ត៣គ្រឿងនិងវត្ថុតាងពាក់ពន្ធ័មួយចំនួនទៀត។ សូមបញ្ជាក់ថា នៅយប់ថ្ងៃទី២៦

    December 28, 2022