- autoadmin
- អន្តរជាតិ
ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់នៅថ្ងៃអង្គារនេះបានរាយការណ៍ថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងមួយគ្រាប់ ដែលមិនត្រូវបានស្គាល់អត្តសញ្ញាណចូលសមុទ្រខាងកើត។ អគ្គសេនាធិការ (JCS) នៃសាធារណរដ្ឋកូរ៉េ ឬកូរ៉េខាងត្បូង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«មីស៊ីលផ្លោងមិនស្គាល់អត្តសញ្ញាណ ត្រូវបានបាញ់ចេញពីតំបន់ Sinpo ចូលទៅក្នុងសមុទ្រខាងកើតឧបទ្វីបនេះ។ ឥឡូវនេះកូរ៉េខាងត្បូង និងចារកម្មអាមេរិក កំពុងធ្វើការវិភាគយ៉ាងដិតដល់សម្រាប់ព័ត៌មានលម្អិតបន្ថែមទៀត»។ ការបាញ់បង្ហោះនៅថ្ងៃអង្គារនេះ គឺជាការសាកល្បងអាវុធថ្មីចុងក្រោយបង្អស់របស់កូរ៉េខាងជើង។ តំបន់ Sinpo គឺជាកន្លែងដែលកូរ៉េខាងជើងរក្សានាវាមុជទឹក ក៏ដូចជាឧបករណ៍សម្រាប់បាញ់សាកល្បងមីស៊ីលផ្លោង ដែលបាញ់ចេញពីនាវាមុជទឹក (SLBMs) ហើយកូរ៉េខាងជើងក៏បានបាញ់មីស៊ីលប្រភេទផ្សេងទៀតពីតំបន់នោះដែរ។ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់បានរាយការណ៍ ដោយដកស្រង់ប្រភពរបស់រដ្ឋាភិបាលថា ការបាញ់បង្ហោះនេះបានកើតឡើងខណៈប្រមុខចារកម្មអាមេរិក កូរ៉េខាងត្បូង និងជប៉ុន គ្រោងជួបប្រជុំគ្នានៅទីក្រុងសេអ៊ូល ដើម្បីពិភាក្សាពីការប្រឈមមុខដាក់គ្នាជាមួយកូរ៉េខាងជើងចំពេលមានបញ្ហាផ្សេងទៀត៕ អត្ថបទ៖ លីដា ប្រភព៖
October 19, 2021 - រៀនធ្វើម្ហូប
សួស្តិបងប្អូនទាំងអស់គ្នា ថ្ងៃនេះដែរយើងមានរូបមន្ត ឆាត្រប់វែងសាច់ជ្រូកចិញ្ច្រាំបែបថៃមកចែកជូន តោះចង់ដឹងថា ពិសេសបែបណានោះយើងមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នា៖ *គ្រឿងផ្សំ សាច់ជ្រូកចិញ្ច្រាំ ៥០០ក្រាម ជីនាងវង ៣ដើម ត្រប់វែង ៤ផ្លែ ប្រេងសម្រាប់ឆា 1/4 ដប ប្រេងសម្រាប់ឆា ៣ស្លាបព្រាបាយ ខ្ទឹមសចិញ្ច្រាំ ២ស្លាបព្រាបាយ ម្ទេសស្រស់ហាន់ល្អិត ៥គ្រាប់ ប្រេងខ្យង ៣ស្លាបព្រាបាយ សៀងផ្អែម ២ស្លាបព្រាបាយ ទឹកស៊ីអ៉ីវសៀង ២ស្លាបព្រាកាហ្វេ ស្ករស ១ស្លាបព្រាបាយ ម្ស៉ៅស៊ុបខ្នរ ១ស្លាបព្រាបាយ
October 19, 2021 - អន្តរជាតិ
យោធាមីយ៉ាន់ម៉ាកាលពីថ្ងៃច័ន្ទនេះបានប្រកាសថា ខ្លួននឹងដោះលែងមនុស្សប្រមាណ ៥,៦០០ នាក់ ដែលត្រូវបានចាប់ខ្លួននៅអំឡុងការតវ៉ាប្រឆាំងនឹងរដ្ឋប្រហារ ដែលបានចាប់ផ្ដើមតាំងតែពីខែកុម្ភៈ ដើមឆ្នាំ២០២១។ យោធាបាននិយាយថា ចលនានេះមានគោលបំណងធ្វើឱ្យសាធារណជនស្រួលចិត្ត និងអនុញ្ញាតឱ្យពួកគេចូលរួមកិច្ចខិតខំកសាងប្រទេស។ វិទ្យុសំឡេងប្រជាធិបតេយ្យរបស់ប្រទេសមីយ៉ាន់ម៉ា ក៏បានរាយការណ៍ដែរថា ប្រជាជនមួយចំនួនត្រូវបានដោះលែងខ្លះៗហើយ ក្នុងនោះមានអ្នកកាសែត ៣នាក់ ផងដែរ។ ការប្រកាសរបស់យោធានេះ បានធ្វើឡើងបន្ទាប់ពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) បានសម្រេចចិត្តមិនអញ្ជើញមេដឹកនាំយោធាគឺលោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង មកចូលរួមកិច្ចប្រជុំកំពូលរបស់ខ្លួន ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី២៦ ខែតុលា ខាងមុខនេះឡើយ។ ចំណែកឯលោកឧត្តមសេនីយ៍ក្រោយមក បានបញ្ជាក់យ៉ាងច្បាស់នៅក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍ថា លោកត្រៀមខ្លួនដើម្បីបន្តការចរចាអំពីការទទួលយកបេសកជនអាស៊ាន ដែលជាបញ្ហាដែលនាំឱ្យមានការប្រឈមមុខដាក់គ្នារវាងបណ្ដាសមាជិក ASEAN និងរបបយោធា៕ អត្ថបទ៖ លីដា
October 19, 2021 - រៀនធ្វើម្ហូប
សួស្តីបងប្អូនទាំងអស់គ្នា ថ្ងៃនេះដែរយើងមានរូបមន្ត បាយឆាសុគីខ្ទះក្តៅបែបជប៉ុនមកចែកជូន ធានាថាឆ្ងាញ់ដូចបានទៅទទួលទានផ្ទាល់នៅហាងអញ្ចឹង តោះយើងមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នា៖ *គ្រឿងផ្សំ ទឹកជ្រលក់ស៊ុបគីជប៉ុន ឃិឃរមែន ៣ស្លាបព្រាបាយ បាយសរជប៉ុន ១ចានចង្កឹះ សាច់ជ្រូកហាន់បន្ទះ ១៥០ក្រាម ប័រសាប ១០ក្រាម សាច់ពោតលឿង ៦០ក្រាម ខ្ទឹមបារាំង ២០ក្រាម ការ៉ុត ២០ក្រាម ស្លឹកខ្ទឹមហាន់ល្អិត តាមចំណូលចិត្ត ម្រេចម៉ត់ ១ 1/2 ស្លាបព្រាកាហ្វេ អំបិល ១ស្លាបព្រាកាហ្វេ ស្ករស ១ស្លាបព្រាកាហ្វេ ប័រសាបសម្រាន់លាបលើខ្ទះក្តៅរបស់យើង
October 19, 2021 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់កាសែតញូវយ៉កថែមស៍ នៅថ្ងៃច័ន្ទ ទី១៨ ខែតុលា ឆ្នាំ២០២១ បានរាយការណ៍ថា រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) គ្រោងនឹងអនុញ្ញាតឱ្យពលរដ្ឋរបស់ខ្លួនអាចទទួលវ៉ាក់សាំងបង្ការជំងឺ COVID-19 ដូសទី៣ ឬ Booster ផ្សេងពីវ៉ាក់សាំងដំបូងដែលពួកគេបានចាក់។ រំលឹកដែរថា FDA នៅខែកញ្ញា ក៏បានអនុញ្ញាតឱ្យមានការប្រើប្រាស់វ៉ាក់សាំងដូសទី៣ ដែលផលិតដោយ Pfizer និងដៃគូ BioNTech សម្រាប់អ្នកដែលមានអាយុលើសពី ៦៥ឆ្នាំ និងជនជាតិអាមេរិកដែលមានហានិភ័យខ្ពស់។ ជាមួយគ្នានេះ ក្រុមប្រឹក្សារបស់ FDA ក៏បានគាំទ្រការប្រើប្រាស់វ៉ាក់សាំងដូសទី៣ របស់ Moderna និង Johnson
October 19, 2021 - រៀនធ្វើម្ហូប
សួស្តីបងប្អូនទាំងអស់គ្នា ថ្ងៃនេះដែរយើងមានរូបមន្ត វិធីធ្វើសាឡាត់ត្រីសាល់ម៉ុនហឹរមកចែកជូន តោះចង់ដឹងថាមានគ្រឿងផ្សំនិងវិធីធ្វើបែបណានោះយើងមកមើលទាំងអស់គ្នា៖ *គ្រឿងផ្សំ ត្រីសាលម៉ុន ៣០០ក្រាម សាឡាត់ខៀវ ៣សន្លឹក សាឡាត់ក្រហម ៣សន្លឹក សាឡាត់ស្រួយ ៣សន្លឹក ត្រសក់ជប៉ុន ១ផ្លែ ប៉េងប៉ោះឈើរី ៥ផ្លែ បន្លែសាឡាត់តាមចំណូលចិត្ត
October 19, 2021 - បច្ចេកវិទ្យា
យោងតាមកាសែត The Financial Times បានរាយការណ៍ថា សាលារៀនចំនួន ៩ នៅតំបន់ North Ayrshire របស់ប្រទេសស្កុតឡេន នឹងចាប់ផ្តើមទូទាត់ប្រាក់ថ្លៃអាហារថ្ងៃត្រង់របស់សិស្សសាលា តាមរយៈការស្កេនមុខរបស់សិស្ស (Facial recognition) ដែលវាជាការបើកផ្លូវថ្មីមួយនៅក្នុងការប្រើប្រាស់បច្ចេកវិទ្យាទូទាត់ប្រាក់ សម្រាប់ការចំណាយថ្លៃចាយវាយរបស់សិស្សសាលានាពេលអនាគត។ គោលបំណងនៃការប្រើប្រាស់មុខងារនេះ គឺដើម្បីពន្លឿនការទូទាត់ ហើយក៏ដើម្បីកាត់បន្ថយការប៉ះដោយផ្ទាល់ នៅក្នុងសម័យកាលជំងឺ COVID-19 ។ ប៉ុន្តែជាមួយនឹងការដើរឱ្យទាន់សម័យកាលបែបនេះ វានៅតែមានការព្រួយបារម្ភផ្សេងៗ ពាក់ព័ន្ធនឹងឯកជនភាព និងសន្ដិសុខពីខាងសាលារៀនផងដែរ។ យ៉ាងណាក៏ដោយក្រុមហ៊ុន CRB Cunningham ដែលជាអ្នកដំឡើងមុខងារ Facial recognition ដើម្បីទូទាត់ប្រាក់នេះបាននិយាយថា កម្មវិធីរបស់ពួកគេមិនមែនជាកម្មវិធីស្កេនមុខបែប
October 18, 2021 - អន្តរជាតិ
អ្នកនាំពាក្យរដ្ឋាភិបាលកំពូលរបស់ប្រទេសជប៉ុនបាននិយាយថា ប្រទេសនេះនឹងបង្កើនសមត្ថភាពការពារមីស៊ីលរបស់ខ្លួន បន្ទាប់ពីរបាយការណ៍របស់កាសែតអង់គ្លេសមួយបានចុះផ្សាយថា ប្រទេសចិនបានបាញ់សាកល្បងមីស៊ីល Hypersonic ថ្មីមួយ។ នៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃច័ន្ទនេះ ប្រធានលេខាធិការខុទ្ទកាល័យលោក Matsuno Hirokazu បានលើកឡើងពីអត្ថបទមួយរបស់កាសែត Financial Times ដែលបាននិយាយថា ប្រទេសចិនបានធ្វើតេស្តសាកល្បងកាលពីខែសីហា ហើយមីស៊ីល Hypersonic ថ្មីមួយនោះត្រូវបានគេដឹងថា មានល្បឿនលឿនជាងល្បឿនសំឡេងប្រហែល ៥ដង និងពិបាកស្ទាក់ចាប់ខ្លាំងណាស់។ លោក Matsuno បាននិយាយថា គាត់ដឹងអំពីរបាយការណ៍នេះ ហើយជាក់ស្តែងប្រទេសចិនក៏គឺកំពុងបង្កើនល្បឿនអភិវឌ្ឍលើអាវុធល្បឿនលឿននានា ដើម្បីអាចមានសមត្ថភាពគេចពីប្រព័ន្ធការពារមីស៊ីល។ លោកបានគូសបញ្ជាក់ថា ទីក្រុងប៉េកាំងមិនមានតម្លាភាពអំពីការបង្កើនការចំណាយរបស់ខ្លួនក្នុងវិស័យការពារជាតិ រួមទាំងអាវុធនុយក្លេអ៊ែរ និងមីស៊ីល ទាំងគុណភាព និងបរិមាណនោះទេ ហើយថា
October 18, 2021 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន RT បានរាយការណ៍ថា រដ្ឋ Hessen របស់ប្រទេសអាល្លឺម៉ង់ បានក្លាយជារដ្ឋដំបូងគេបំផុតនៅក្នុងប្រទេស ដែលអនុញ្ញាតឱ្យម្ចាស់អាជីវកម្មធ្វើការហាមឃាត់រាល់អតិថិជន ដែលមិនបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 បានត្រឹមត្រូវ។ ពោលគឺតាមផ្សារទំនើបនៅរដ្ឋ Hessen ត្រូវបានផ្ដល់ការអនុញ្ញាតដោយអាជ្ញាធរ ដើម្បីឱ្យម្ចាស់អាជីវកម្មហាមឃាត់មិនឱ្យមានការចូលទិញទំនិញនានា ពីអ្នកដែលមិនចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ឬសូម្បីតែវាជាទំនិញចាំបាច់ក៏ដោយ។ នៅក្រោមគោលនយោបាយថ្មីនេះ ម្ចាស់ហាងអាចសម្រេចចិត្តថា តើគួរអនុញ្ញាតឱ្យចូលតែអ្នកចាក់វ៉ាក់សាំង និងអ្នកដែលបានជាពីជំងឺ (ច្បាប់ 2G rule) ឬ អ្នកដែលបានធ្វើតេស្តិ៍អវិជ្ជមានចំពោះជំងឺ COVID-19 (3G rule) ដែរទេ ដោយមិនមានការល្មើសច្បាប់ណាមួយនោះឡើយ។ ឥឡូវនេះមានរដ្ឋអាល្លឺម៉ង់ចំនួន ៨ កំពុងប្រើជម្រើស 2G សម្រាប់អាជីវកម្មមានហានិភ័យខ្ពស់មួយចំនួន
October 18, 2021 - អន្តរជាតិ
មនុស្សយ៉ាងតិចណាស់ ៥ នាក់ ត្រូវបានគេរាយការណ៍ថាបានបាត់ខ្លួនចាប់តាំងពីថ្ងៃសៅរ៍ បន្ទាប់ពីភ្លៀងធ្លាក់ជាប់ៗគ្នាបង្កឱ្យមានទឹកជំនន់ និងការបាក់ដីនៅខេត្តភាគកណ្តាលរបស់ប្រទេសវៀតណាម។ ក្នុងចំណោមអ្នកបាត់ខ្លួនទាំងនោះ មាន ២នាក់ រស់នៅខេត្ត Nghe An និង Thua Thien-Hue និងម្នាក់ទៀតនៅខេត្ត Quang Tri ។ ការរួមបញ្ចូលគ្នានៃសម្ពាធត្រជាក់នៃតំបន់ត្រូពិក និងខ្យល់បក់នៅជួរភ្នំ Truong Son បានបង្កឱ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅតំបន់ភាគកណ្តាលចាប់តាំងពីថ្ងៃសៅរ៍ ដោយមានភ្លៀងធ្លាក់ពី ៧០ ទៅ ១៥០ មីល្លីម៉ែត្រ។ នៅខេត្ត Quang Nam ភ្លៀងធ្លាក់ខ្លាំងបានធ្វើឱ្យស្ទះចរាចរណ៍នៅតំបន់ខ្លះ ដោយសារអាជ្ញាធរមូលដ្ឋានដាក់របាំងការពារ
October 18, 2021












