- autoadmin
- រៀនធ្វើម្ហូប
សួស្តីបងប្អូនទាំងអស់គ្នា ថ្ងៃនេះដែរយើងមានរូបមន្ត ញាំបំពេញរាជ្យបែបថៃមកចែកជូន តោះយើងមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នា៖ *គ្រឿងផ្សំ បំពេញរាជ្យ ៣ផ្លែ បង្គាក្រៀម ៥០ក្រាម សណ្តែកដីលីងបុកម៉ត់ល្មម ៥០ក្រាម ខ្ទឹមក្រហមហាន់ល្អិត ២គ្រាប់ ម្ទេសខ្មាំងហាន់ល្អិត ២ស្លាបព្រាបាយ ស្ករត្នោត ២០០ក្រាម កាពិ ១ស្លាបព្រាកាហ្វេ ទឹកត្រី ១ស្លាបព្រាបាយ ទឹកសុទ្ធ ១ចានចង្កឹះ អំបិល ១ស្លាបព្រាបាយ *វិធីធ្វើ ជាដំបូងយើងយកបំពេញរាជ្យមកចិតសំបកចេញរួចត្រាំក្នុងទឹកសុទ្ធដែលដាក់អំបិល ដើម្បីមិនអោយបំពេញរាជ្យប្រែពណ៌ខ្មៅ ក្រោយមកទៀត យើងយកបំពេញរាជ្យមកសាប់អោយសប់ល្អ រួចយកចូលទៅត្រាំទឹកអំបិលម្តងទៀតដោយត្រាំរយះពេល ២០នាទី តោះក្នុងអំឡុងពេលរងចាំបំពេញរាជ្យយើងងាកមកធ្វើទឹកញាំទាំងអស់គ្នា ដោយចាក់ស្ករត្នោតចូលទៅក្នុងកូនខ្ទះ
October 15, 2021 - រៀនធ្វើម្ហូប
សួស្តីបងប្អូនទាំងអស់គ្នា ចង់ញាំរបស់ផ្អែមៗលាងមាត់មែនទេ តោះយើងមានរូបមន្តងាយៗប្រើពេលមិនយូរ ដូចជានំផាយសូកូឡា មកចែកជូន ធានាថាត្រូវមាត់ក្មេងៗជាមិនខាន តោះយើងមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នា៖ *គ្រឿងផ្សំ នំបុ័ង ២០បន្ទះ សូកូឡាបន្ទះ ១០បន្ទះ ពងមាន់ ២គ្រាប់ ទឹកដោះគោស្រស់ ១៥០មីលីលីត្រ ប័រសាប ១០០ក្រាម *វិធីធ្វើ ជាដំបូងយើងគោះពងមាន់ដាក់ចាន និងផ្សំទឹកដោះគោស្រស់ រួចវាយអោយចូលគ្នាល្អ រូចទុកមួយអន្លើរ ក្រោយមកទៀតយើងយកបន្ទះនំបុ័ងមកកាត់រឹមជុំវិញចេញ ក្រោយមកលាបពងមាន់ទឹកដោះគោស្រស់ដែលយើងវាយចូលគ្នា មុននេះលាបអោយសប់នំបុ័ងទាំងពីរបន្ទះដែលត្រូចផ្គុំចូលគ្នា រួចដាក់បន្ទះសូកូឡាត្រង់ចំណុចកណ្តាល ក្រោយមកផ្គុំនំបុ័ងទាំងពីរបន្ទះចូលគ្នា អោយផ្អឹបចូលគ្នាល្អរួចយកពងមាន់ទឹកដោះគោស្រស់លាបអោយសប់នំបុ័ងផ្នែកខាងក្រៅ ក្រោយមកទៀតចាក់ប័រចូលក្នុងខ្ទះអោយរលាយរួចយកបន្ទះនំបុ័ងមកចៀន អោយលឿងឈ្ងុយនិងស្រួយល្អ រួចស្រង់ឡើងដាក់ចាន ជាការស្រេច។
October 15, 2021 - រៀនធ្វើម្ហូប
សួស្តីបងប្អូនទាំងអស់គ្នា ថ្ងៃនេះដែរយើងមានរូបមន្ត ក្តាមឆាទឹកម្ទេសមកចែកជូន ថ្មីទៀតហើយបងប្អូន តោះយើងមកមើលគ្រៀងផ្សំនិងវិធីធ្វើទាំងអស់គ្នា៖ *គ្រឿងផ្សំ ក្តាមថ្ម ៧០០ក្រាម ខ្ទឹមក្រហមហាន់ល្អិត ១ស្លាបព្រាបាយ ខ្ទឹមបារាំងហាន់សម្រាប់ឆា 1/2 ផ្លែ ខ្ញីចិញ្ច្រាំម៉ត់ ១ស្លាបព្រាបាយ ទឹកម្ទេស 1/2 ចានចង្កឹះ ទឹកប៉េងប៉ោះ 1/2 ចានចង្កឹះ ទឹកស៊ីអ៉ីវសៀង ២ស្លាបព្រាបាយ ស្ករស ២ស្លាបព្រាបាយ អំបិល ១ស្លាបព្រាកាហ្វេ ទឹកខ្មេះ ១ស្លាបព្រាបាយ ពងមាន់ ១គ្រាប់ ស្លឹកខ្ទឹមហាន់កង់ៗ ១ចានចង្កឹះ ម្ទេសស្រស់ហាន់បញ្ឆិត
October 15, 2021 - រៀនធ្វើម្ហូប
សួស្តីបងប្អូនទាំងអស់គ្នា ថ្ងៃនេះដែរយើងមានរូបមន្ត ឆាមីសួផ្កាឡៃហៀងមកចែកជូន តោះយើងមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នា៖ *គ្រឿងផ្សំ មីសួ ១កញ្ចប់តូច ប្រេងឆា ២ស្លាបព្រាបាយ ខ្ទឹមសចិញ្ច្រាំ ១ស្លាបព្រាបាយ បង្គាក្រៀម ៣ស្លាបព្រាបាយ បង្គាស្រស់ ១០០ក្រាម ពងមាន់ ១គ្រាប់ ផ្កាឡៃហៀង ១ចានចង្កឹះ ប្រេងខ្យង ៣ស្លាបព្រាបាយ ស្ករស ១ស្លាបព្រាបាយ ទឹកត្រី ១ស្លាបព្រាបាយ ម្រេច ១ស្លាបព្រាកាហ្វេ *វិធីធ្វើ យកមីសួរមកត្រាំទឹករយះពេល៧នាទី រួចស្រង់ឡើងអោយស្រស់ទឹក ចាក់ប្រេងឆាចូលក្នុងខ្ទះ រួចដាក់ខ្ទឹមសចូលទៅឆាអោយឈ្ងុយនិងលឿងល្អ រួចដាក់បង្គាក្រៀម និងបង្គាស្រស់ចូលទៅឆា
October 15, 2021 - រៀនធ្វើម្ហូប
សួស្តីបងប្អូនទាំងអស់គ្នា ថ្ងៃនេះដែរយើងមានរូបមន្ត បាយឆាត្រីសាលម៉ុនមកចែកជូន តោះចង់ដឹងថាមានវិធីធ្វើ និងគ្រឿងផ្សំអ្វីខ្លះនោះ តោះយើងមកមើលទាំងអស់គ្នា៖ *គ្រឿងផ្សំ បាយជប៉ុន ១ចានចង្កឹះ ត្រីសាលម៉ុនហាន់ដុំតូចល្មម ៣០០ក្រាម ខ្ទឹមបារាំងហាន់ ល្អិត 1/2 ចានចង្កឹះ ខ្ទឹមសចិញ្រ្ចាំ ១ស្លាបព្រាបាយ ការ៉ុតហាន់ល្អិត 1/2 ចានចង្កឹះ គ្រាប់សណ្តែកជប៉ុន 1/2 ចានចង្កឹះ ទឹកស៊ីអ៉ីវ ខិឃរមែន ២ស្លាបព្រាបាយ ស្លឹកខ្ទឹមជប៉ុន ហាន់ល្អិតសម្រាប់រោយពីលើ *គ្រឿងផ្សំ ជាដំបូងយើងបើកភ្លើង រួចដាក់ត្រីសាលម៉ុនចូលទៅលីងលើខ្ទះដោយប្រើភ្លើងល្មម រហូតទាល់តែត្រីសាលម៉ុនចេញខ្លាញ់ និងលឿងល្អ បិតភ្លើងដួសដាក់ចាន
October 15, 2021 - អន្តរជាតិ
អង្គការសុខភាពពិភពលោកកាលពីថ្ងៃពុធនេះ បានបង្ហាញក្រុមអ្នកវិទ្យាសាស្ត្ររបស់ខ្លួនមួយ ដែលមានសមាជិកទាំងអស់ចំនួន ២៦ នាក់ ដើម្បីស្តារការស៊ើបអង្កេតដែលជាប់គាំងទៅលើប្រភពដើមនៃជំងឺ COVID-19 ។ ជាមួយគ្នានេះដែរ ក្រុមនេះត្រូវបានកំណត់ដើម្បីស៊ើបអង្កេតភ្នាក់ងារបង្ករោគថ្មី និងវិធីដើម្បីការពារជំងឺរាតត្បាតនាពេលអនាគត ដោយសារមេរោគបង្កហានិភ័យខ្ពស់មួយចំនួន បានលេចឡើង ឬលេចឡើងម្តងទៀត នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ រួមទាំងជំងឺ MERS, មេរោគផ្តាសាយបក្សី, ឡាសសា, ម៉ាប៊ឺក និងអេបូឡា។ WHO ធ្លាប់បានប្រកាសរួចហើយកាលពីដើមឆ្នាំនេះ ថាខ្លួននឹងបង្កើតក្រុមប្រឹក្សាវិទ្យាសាស្ត្រ សម្រាប់ប្រភពដើមនៃមេរោគប្រលោមលោកថ្មី (SAGO) ។ លោក Tedros Adhanom Ghebreyesus ប្រធានអង្គការសុខភាពពិភពលោកបានមានប្រសាសន៍ថា៖ «ការលេចចេញនូវមេរោគថ្មី ដែលមានសក្តានុពលក្នុងការបង្កឱ្យមានជំងឺរាតត្បាតក្នុងតំបន់
October 14, 2021 - អន្តរជាតិ
អង្គការសុខភាពពិភពលោកបាននិយាយថា ដំណើរការចុះបញ្ជីចំពោះការប្រើប្រាស់ក្នុងគ្រាអាសន្ន លើវ៉ាក់សាំង Sputnik V របស់ប្រទេសរុស្ស៊ី គឺកំពុងស្ថិតនៅក្នុងការរង់ចាំ ដោយសារពួកគេត្រូវដោះស្រាយលើទិន្នន័យ និងនីតិវិធីច្បាប់មួយចំនួន ដែលអង្គការសហប្រជាជាតិសង្ឃឹមថា នឹងត្រូវបានដោះស្រាយក្នុងពេលឆាប់ៗនេះ។ លោកស្រីវេជ្ជបណ្ឌិត Mariangela Simao ជំនួយការអគ្គនាយក WHO សម្រាប់ការទទួលបានថ្នាំ និងផលិតផលសុខភាព បាននិយាយថា៖«យើងកំពុងធ្វើការស្ទើរតែរាល់ថ្ងៃ ជាមួយក្រសួងសុខាភិបាលនៅប្រទេសរុស្ស៊ី ដើម្បីដោះស្រាយបញ្ហាដែលនៅសេសសល់ ដែលត្រូវបំពេញដោយមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី»។ លោកស្រីវេជ្ជបណ្ឌិត Simao បាននិយាយថា នៅពេលកិច្ចព្រមព្រៀងត្រូវបានបញ្ចប់ WHO នឹងបង្ហាញឯកសារ ឬទិន្នន័យដែលពាក់ព័ន្ធជាមួយវ៉ាកសាំង ហើយក៏នឹងមានក្រុមចុះទៅត្រួតពិនិត្យនៅរោងចក្រផលិតផងដែរ។ លោកស្រីបាននិយាយថា រាល់ការដាក់ស្នើត្រូវបានដោះស្រាយតាមវិធីដូចគ្នា ហើយមិនបានបញ្ជាក់ពីពេលវេលាកំណត់ថា តើដំណើរការចុះបញ្ជីអាចត្រូវបានបញ្ចប់នៅពេលណានោះទេ។
October 14, 2021 - រៀនធ្វើម្ហូប
សួស្តីបងប្អូនទាំងអស់គ្នា ថ្ងៃនេះដែរយើងមានរូបមន្ត ស្បា៉ហ្គេតទីកូនបាល់មកចែកជូន បងប្អូនច្បាស់ជាឆ្ងល់ហើយមែនទេថាតើអ្វីទៅជា ស្ប៉ាហ្គេតទីកូនបាល់ នោះគឺជាការដែលយើងយកសាច់គោមកពូនជាដុំមូលដូចបាល់ទៅវិញទេ ដែលឈ្មោះដែលគេនិយមហៅនោះ គឺ ស្ប៉ាហ្គេតទីមីតប៊ល តោះយើងមកមើលគ្រឿងផ្សំ និងវិធីធ្វើទាំងអស់គ្នា៖ *គ្រឿងផ្សំ សាច់គោកិនម៉ត់ ៦០០ក្រាម កម្ទេចនំបុ័ងសម្រាប់បំពង ២ស្លាបព្រាបាយ ពងមាន់ ២គ្រាប់ ផាសលីចិញ្ច្រាំម៉ត់ តាមចំណូលចិត្ត អំបិល តាមចំនូលចិត្ត ម្រេចម៉ត់ ១ស្លាបព្រាកាហ្វេ ខ្ទឹមបារាំងហាន់ល្អិត ១ផ្លែ ទឹកប៉េងប៉ោះ ៥០០ក្រាម សរសៃស្ប៉ាហ្គេតទីស្ងោរឆ្អិន តាមចំណូលចិត្ត ប្រេងខ្យង ១វែក ប្រេងអូលីវ *វិធីធ្វើ
October 14, 2021 - អន្តរជាតិ
កាលពីប៉ុន្មានខែមុនក្រុមហ៊ុន Volvo បានសហការជាមួយក្រុមហ៊ុនផលិតដែកថែបស៊ុយអែត SSAB ដើម្បីអភិវឌ្ឍប្រភេទដែកថែបដែលមិនប្រើឥន្ធនៈហ្វូស៊ីល ហើយឥឡូវនេះពួកគេក៏សម្រេចបាននូវយានដែលផលិតពីដែកគ្មានឥន្ធនៈហ្វូស៊ីលដំបូងគេបង្អស់របស់ពិភពលោកពិតមែន នេះបើតាមការចុះផ្សាយរបស់ Engadget ។ វាគឺជាយានអគ្គិសនីកង់ ៤ ផលិតសម្រាប់យកថ្ម និងជីករ៉ែ, អាចបើកបរដោយខ្លួនឯង និងអាចដើរតាមផ្លូវតាមការកំណត់ (pre-programmed) ដើម្បីដឹកជញ្ជូនសម្ភារៈទៅទីតាំងធ្វើការជាដើម។ SSAB បាននិយាយថា ខ្លួនផលិតដែកថែបគ្មានឥន្ធនៈហ្វូស៊ីល ដោយការជំនួសធ្យូងថ្មដែលប្រើក្នុងកំឡុងពេលដំណើរការផលិត ជាមួយការប្រើអ៊ីដ្រូសែនពីអេឡិចត្រូលីស៊ីស (Electrolysis) ។ យ៉ាងណាទស្សនាវដ្តី Forbes បាននិយាយថា រថយន្តទាំងមូលមិនមែនជាប្រភេទគ្មានផូស៊ីល (fossil-free) ទាំងអស់នោះទេ ពីព្រោះដែកថែបដែលប្រើជាសមាសធាតុរបស់វា គឺផ្តល់ដោយអ្នកផ្គត់ផ្គង់ភាគីទី៣ ខណៈម៉ូទ័រអេឡិចត្រិចរបស់វា ត្រូវបានផលិតដោយប្រើមធ្យោបាយប្រពៃណីនៅឡើយ។ ទោះជាយ៉ាងណាក៏ដោយ
October 14, 2021 - រៀនធ្វើម្ហូប
សួស្តីបងប្អូនទាំងអស់គ្នា ដែលនិយមចូលចិត្តទទួលទានប័រហ្គឺដោយសារតែបញ្ហាកូវិត ពិបាកចេញក្រៅទៅរកទិញមកទទួលទាននៅផ្ទះមែនទេ ទម្រាំតែមកដល់ផ្ទះក៏លែងឆ្ងាញ់ទៀតផង តោះលែងពិបាកទៀតហើយ ថ្ងៃនេះដែរយើងមានរូបមន្តវិធីធ្វើនំមីនីប័រហ្គឺរឺ កូនប័រហ្គឺ ងាយៗមកចែកជូនតោះយើងមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នា៖ *គ្រឿងផ្សំ នំបុ័ងប័រហ្គឺតូចៗ ៣គូរ សាច់ជ្រូកចិញ្ច្រាំ ៤ស្លាបព្រាបាយ បេខន ៣បន្ទះ ពងមាន់ ១គ្រាប់ សេនតាឈីស ៣បន្ទះ បន្លែ តាមចំណូលចិត្ត ម៉ាយ៉ានែស ១ស្លាបព្រាបាយ ម៉ាសស្តាត ១ស្លាបព្រាបាយ ទឹកប៉េងប៉ោះ ២ស្លាបព្រាបាយ ខ្ទឹមបារាំង ២ស្លាបព្រាបាយ ខ្ទឹមបារាំង 1/2 ផ្លែ ប័រសាប ២ស្លាបព្រាបាយ
October 14, 2021












