- autoadmin
- រៀនធ្វើម្ហូប
សួស្តីបងប្អូនទាំងអស់គ្នា អាហារញាំលេងសម្រាប់ថ្ងៃនេះដែរគឺយើងតមកពីត្រាវទ្រង់គ្រឿងបួសកាលពីថ្ងែមុន ដែលយើងអាចច្នៃយកមកបំពងស្រួយជ្រលក់ជាមួយនឹងទឹកជ្រលក់បានផងដែរ តោះយើងមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នា៖ គ្រឿងផ្សំ៖ 1- ត្រាវទ្រង់គ្រឿងដែលយើងបានចំហុយរួច ៤ដុំ, 2- ម្ស៉ៅសម្រាប់បំពងស្រួយ ៦ស្លាបព្រាបាយ, 3- កម្ទេសនំបុ័ងសម្រាប់បំពងស្រួយ ២ចានចង្កឹះ, 4- ប្រេងសម្រាប់បំពង ១ចានចង្កឹះ គ្រឿងផ្សំទឹកជ្រលក់៖ 1- ទឹកខ្មេះ ៦ស្លាបព្រាបាយ, 2- ស្ករស ៣ស្លាបព្រាបាយ, 3- អំបិល 1/2 ស្លាបព្រាកាហ្វេ, 4- ម្ទេសស្រស់ចិញ្រ្ចាំម៉ត់ ៦គ្រាប់ វិធីធ្វើ៖ យកត្រាវទ្រង់គ្រឿងដែលយើងបានចំហុយឆ្អិន យកមកកាត់ជាកង់ៗល្មមសម្រាប់បំពង
October 21, 2021 - អន្តរជាតិ
រដ្ឋបាលចំណីអាហារនិងឱសថអាមេរិកនៅយប់ថ្ងៃពុធនេះ បានអនុញ្ញាតឱ្យមានការចាក់វ៉ាក់សាំងដូសទី៣ របស់ក្រុមហ៊ុន Johnson & Johnson និង Moderna ដែលជាជំហានសំខាន់ថ្មីមួយ នៅក្នុងដំណើរការចែកចាយដូសទី៣ ឬ Booster ទៅកាន់ពលរដ្ឋរបស់ខ្លួនចំនួន ១០ លាននាក់បន្ថែមទៀត។ ក្នុងពេលជាមួយគ្នានេះដែរ និយតករអាមេរិកមួយនេះ ក៏បានអនុញ្ញាតឱ្យមានការប្រើប្រាស់វ៉ាក់សាំង «លាយបញ្ចូលគ្នា និងត្រូវគ្នា» ដែលប្រការនេះនឹងអនុញ្ញាតឱ្យជនជាតិអាមេរិកទាំងឡាយ អាចទទួលបានវ៉ាក់សាំងដូសទី៣ ខុសពីប្រភេទវ៉ាក់សាំងដំបូងដែលពួកគេបានចាក់។ ការបើកផ្លូវរបស់ FDA បានកើតឡើងទៅតាមការរំពឹងទុក បន្ទាប់កាលពីសប្តាហ៍មុននេះ ទីភ្នាក់ងារវ៉ាក់សាំង និងគណៈកម្មាធិការប្រឹក្សាផលិតផលជីវសាស្ត្រ បានផ្តល់អនុសាសន៍ជាឯកច្ឆន្ទចំពោះវ៉ាក់សាំងដូសទី៣ របស់ក្រុមហ៊ុនទាំង ២ ។ គណៈកម្មាធិការបានណែនាំឱ្យប្រើវ៉ាក់សាំងដូសទី៣
October 21, 2021 - រៀនធ្វើម្ហូប[ទំព័រម្ហូប] ប្រហុកគ្រឿងរូបមន្តពិសេស ប្រហុកបុកជាមួយគ្រឿងរសជាតិដិត ញ៉ាំជាមួយអន្លក់ខ្ចីៗ ឆ្ងាញ់អស់ទាស់
សួស្តីបងប្អូនទាំងអស់គ្នា ថ្ងៃនេះដែរយើងមានរូបមន្ត ប្រហុកគ្រឿង មកផ្ញើ តោះចង់ដឹងថាមានលក្ខណះខុស រឺដូច ប្រហុកយើងយ៉ាងណានោះ យើងមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នា៖ គ្រឿងផ្សំ៖ 1-ម្ទេសប្លោកវែង ៧គ្រាប់, 2-ម្ទេសស្រស់ ៣គ្រាប់, 3-ប្រហុកសាច់ ១០០ក្រាម, 4-ខ្ទឹមក្រហម ៣០ក្រាម, 5-ខ្ទឹមស ៣០ក្រាម, 6-ទឹកប្រហុកស្ងោរឆ្អិន ២ 1/2 ស្លាបព្រាបាយ, 7-ទឹកក្រូចឆ្មា ១ស្លាបព្រាបាយ, 8-ស្ករស ១ស្លាបព្រាបាយ, 9-ស្លឹកខ្ទឹម ១ដើម, 10-ជីបារាំង ១ដើម, 11-បន្លែអន្លក់ តាមចំណូលចិត្ត វិធីធ្វើ៖
October 21, 2021 - អន្តរជាតិ
យោងតាមរបាយការណ៍វិទ្យាសាស្ត្រថ្មីមួយបានឱ្យដឹងថា ប្រភេទមូសខ្លាដែលរាតត្បាតមកពីអាស៊ីបូព៌ាកំពុងរីករាលដាលបន្តិចម្តងៗ នៅទូទាំងប្រទេសអ៊ីតាលី ហើយអាចជាប្រភពចម្លងមេរោគថ្មីៗ។ អត្ថបទមួយនៅក្នុងទស្សនាវដ្តីវិទ្យាសាស្ត្រ Parasites & Vectors កាលពីសប្តាហ៍មុនបានអះអាងថា សត្វមូសខ្លាមួយប្រភេទដែលគេស្គាល់ថាជា Aedes koreicus បានពង្រីកខ្លួនឆ្ពោះទៅភាគនិរតីប្រទេសអ៊ីតាលី ចាប់តាំងពីវាត្រូវបានគេរកឃើញនៅភាគខាងជើងក្នុងឆ្នាំ២០១១ ហើយខ្លួនក៏មានឯកសារស្ដីពីការរំកិលខ្លួនរបស់មូសខ្លាប្រភេទនេះ ដែលជាបញ្ហាថ្មីមួយដ៏គួរឱ្យព្រួយបារម្ភ។ ចំពោះការពិពណ៌នាដែលថា មូសខ្លាប្រភេទនេះគឺជា «ភ្នាក់ងារចម្លងពពួកអៀនណេម៉ាតូដ (nematodes) និងមេរោគសក្តានុពលជាច្រើនទៀត» អត្ថបទនោះបានព្រមានថា វត្តមានរបស់ពួកវាត្រូវបានគេរាយការណ៍ពីក្នុងតំបន់ជាច្រើននៃទ្វីបអឺរ៉ុប ហើយមូសខ្លាប្រភេទនេះគឺកំពុងរីករាលដាលឆ្ពោះទៅភាគនិរតីនៃប្រទេសអ៊ីតាលី។ ពួកគេបានក៏រកឃើញដង្កូវទឹកចំនួន ៦,០០០ ក្បាល នៅក្រុង Bergamo តំបន់ Lombardy របស់ប្រទេសអ៊ីតាលី ដែលក្នុងនោះមានដង្កូវទឹកប្រមាណ ៥០
October 21, 2021 - រៀនធ្វើម្ហូប
សួស្តីបងប្អូនទាំងអស់គ្នា ថ្ងៃនេះដែរយើងមានរូបមន្ត ឆាម្រះព្រៅនីងតោះហ៊ូពងមាន់មកចែកជូនតោះយើងមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នា៖ *គ្រឿងផ្សំ តៅហ៊ូពងមាន់ ២ដើម ម្ស៉ៅសម្រាប់បំពង ២ស្លាបព្រាបាយ សាច់ជ្រូកចិញ្ច្រាំ ១៥០ក្រាម ម្ទេសខ្មាំងបុកម៉ត់ល្មម ៧គ្រាប់ ខ្ទឹមសចិញ្ច្រាំម៉ត់ ២ស្លាបព្រាបាយ ទឹកស៊ីអ៉ីវសៀង ១ស្លាបព្រាបាយ ប្រេងខ្យង ១ 1/4 ស្លាបព្រាបាយ ស្ករស 1/3 ស្លាបព្រាបាយ ប្រេងសម្រាប់ឆា ៣ស្លាបព្រាបាយ ប្រេងសម្រាប់បំពង 1/2 ចានចង្កឹះ ស្លឹកម្រះព្រៅ ១ចានចង្កឹះ *វិធីធ្វើ យកតៅហ៊ូពងមាន់ មកកាត់ជាកង់ៗល្មមសម្រាប់បំពង រួចយកទៅជ្រលក់ជាមួយនិងម្ស៉ៅសម្រាប់បំពង
October 21, 2021 - អន្តរជាតិ
រដ្ឋបាលរបស់លោក ចូ បៃដិន បានគូសបញ្ជាក់ពីផែនការរបស់ខ្លួន នៅក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 លើកុមារអាមេរិករាប់លាននាក់ ដែលមានអាយុពី ៥ ទៅ ១១ឆ្នាំ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន នៅពេលដែលវ៉ាក់សាំងត្រូវបានអនុញ្ញាតសម្រាប់ក្រុមអាយុនេះ ហើយចំពោះវ៉ាក់សាំង និងទីតាំងសម្រាប់ការចាក់ ក៏កំពុងត្រូវបានគេរៀបចំផងដែរ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ កាលពីយប់ថ្ងៃពុធ ទី២០ ខែតុលា ឆ្នាំ២០២១ ។ សេតវិមានបាននិយាយថា ខ្លួននឹងធ្វើការដើម្បីបង្កើតគ្លីនិកនៅក្នុងប្រព័ន្ធមន្ទីរពេទ្យកុមារជាង ១០០ នៅទូទាំងប្រទេស ក៏ដូចជាការិយាល័យវេជ្ជបណ្ឌិត ឱសថស្ថាន និងសាលារៀន សម្រាប់ជួយដល់គម្រោងមួយនេះ។ អ្នកនាំពាក្យរបស់សេតវិមានបាននិយាយថា ប្រសិនបើវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer Inc
October 21, 2021 - រៀនធ្វើម្ហូប
សួស្តីបងប្អូនទាំងអស់គ្នា ថ្ងៃនេះដែរយើងមានរូបមន្ត វិធីធ្វើសាំងវិចធូណាងាយៗមកចែកជូន សាកសមធ្វើសម្រាប់ទទួលទានជាអាហារសម្រន់ រឺ ជាអាហារពេលព្រឹកក៏បាន រឹបងប្អូនអាចធ្វើលក់ក៏បានដែរ តោះយើងមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នា៖ *គ្រឿងផ្សំ នំបុ័ងបន្ទះ ២បន្ទះ ត្រីធូណាកំប៉ុង ១កំប៉ុង សាឡាត់ស្រួយ តាមចំណូលចិត្ត អំបិល បន្តិច ទឹកម៉ាយ៉ាណែស តាមចំណូលចិត្ត ម្រេច បន្តិច *វិធីធ្វើ គាស់ត្រីធូណាកំប៉ុងចេញមក រួចស្រង់យកតែសាច់ត្រី ក្រោយមកទៀតយកមកលាយជាមួយទឹកម៉ាយ៉ាណែសក្នុងចាន តាមដោយម្រេច អំបិល រួចលាយអោយចូលគ្នាល្អ យកបន្ទះបំបុ័ងទៅអាំងនិងម៉ាសុីនអាំងអោយស្រួយល្អ រឺ មិនអាំងក៏បានតាមចំណូលចិត្ត រួចយកបន្ទះនំបុ័ងមកបៀកត្រីធូណាម៉ាយ៉ាណែសអោយសប់ល្អ រួចដាក់សាឡាត់ស្រួយពីលើ រួចយកនំបុ័ងមួយបន្ទះទៀតមកផ្គុំចូលគ្នា
October 21, 2021 - បច្ចេកវិទ្យា
បើតាមការចុះផ្សាយរបស់សារព័ត៌មានបច្ចេកវិទ្យា MacRumors បានរាយការណ៍ថា ក្រុមហ៊ុន Apple បានដាក់បង្ហាញនូវក្រណាត់ជូតមួយប្រភេទ ឬហៅថា Polishing Cloth ដែលមានតម្លៃ ១៩ដុល្លារ ហើយក្រណាត់នេះផងដែរ គឺចេញមកដំណាលគ្នាជាមួយ MacBook Pro ស៊េរីថ្មីទំហំ 14 និង 16 អ៊ីញ ផ្ទាល់តែម្ដង។ វាគឺជាក្រណាត់ជូត ដែលសាកសមបំផុតសម្រាប់ឧបករណ៍របស់ Apple ព្រោះថាវាផលិតពី «វត្ថុធាតុទន់ មិនមានកម្ទេចសរសៃ» ហើយក៏ល្អសម្រាប់កញ្ចក់ nano-texture របស់ក្បាលម៉ូនីទ័រ Pro Display XDR ។ វាក៏ស័ក្តិសមសម្រាប់ប្រើជាមួយអេក្រង់ខ្នាតតូច LED របស់
October 20, 2021 - រៀនធ្វើម្ហូប
សួស្តីបងប្អូនទាំងអស់គ្នា ថ្ងៃនេះដែរយើងមានរូបមន្ត ស៊ុបមាន់បែបចិនមកចែកជូន វិធីធ្វើងាយៗថែមទាំងបានសុខភាពល្អថែមទៀតផង តោះយើងមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នា៖ *គ្រឿងផ្សំ ភ្លៅមាន់ជាប់សាច់ត្រគាកមាន់ ៤ដុំ គ្រឿងស៊ុបមាន់ចិន ១កញ្ចប់ អំបិល ១ស្លាបព្រាបាយ ប្រេងខ្យង ៣ស្លាបព្រាបាយ ទឺកស៊ីអ៉ីវសៀង ២ស្លាបព្រាបាយ ស្ករស 1/2 ស្លាបព្រាបាយ ដុំស៊ុបខ្នរ ១ដុំ ផ្សិតក្រៀម តាមចំណូលចិត្ត *វិធីធ្វើ យកសាច់មាន់មកលាងទឹកអោយស្អាត រួចត្រៀមគ្រឿងស៊ុបមាន់ចិន យកផ្សិតក្រៀមមកត្រាំទឹកអោយរីកទន់ល្អរួចកា់ត់ផ្នែកដើមដែលរឹងចេញ លាងទឹកអោយស្អាតរួចស្រង់ឡើង ដាំទឹកអោយពុះ រួចដាក់មាន់ចូលទៅ រួចដួសពពុះចេញ ក្រោយមកទៀតដាក់គ្រឿងស៊ុបមាន់ចិនចូលទៅ ផ្សំរសជាតិដោយគ្រឿងផ្សំដែលបានត្រៀមទុក រួចដាក់ផ្សិតចូលទៅបន្តការរំងាស់រយះពេល
October 20, 2021 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានរាយការណ៍ថា កម្មវិធីបង្កើនការព្យាបាលជំងឺ COVID-19 (Access to COVID-19 Tools Accelerator) ឬហៅកាត់ថា ACT-A ដែលដឹកនាំដោយអង្គការសុខភាពពិភពលោក ដើម្បីធានាឱ្យប្រទេសក្រីក្រទទួលបានវ៉ាក់សាំងជំងឺ COVID-19, ការធ្វើតេស្ត និងការព្យាបាលដោយយុត្តិធម៌ កំពុងមានគោលបំណងប្រមូលទិញថ្នាំប្រឆាំងជំងឺ COVID-19 សម្រាប់អ្នកជំងឺដែលមានរោគសញ្ញាស្រាល នៅក្នុងតម្លៃត្រឹមតែ ១០ ដុល្លារអាមេរិកក្នុង ១ ឈុត។ ជាមួយគ្នានេះ ថ្នាំគ្រាប់ Molnupiravir របស់ក្រុមហ៊ុន Merck ក៏ត្រូវបានគេរំពឹងថា នឹងស្ថិតនៅក្នុងគម្រោងទិញនោះផងដែរ។ កម្មវិធី ACT-A បាននិយាយថា
October 20, 2021












