- autoadmin
- អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK បានរាយការណ៍ថា ព្រះនាងម្ចាស់ Mako របស់ប្រទេសជប៉ុន និងអតីតមិត្តរួមថ្នាក់របស់ព្រះនាង ដែលធ្លាប់រៀនជាមួយគ្នានៅមហាវិទ្យាល័យ Komuro Kei នឹងប្រារព្ធពិធីរៀបអាពាហ៍ពិពាហ៍ នៅថ្ងៃអង្គារ ទី២៦ ខែតុលា ឆ្នាំ២០២១ នេះផ្ទាល់។ ប្រភពបាននិយាយថា ភ្នាក់ងាររបស់គ្រួសារអធិរាជជប៉ុន (Imperial Household Agency) នឹងត្រូវធ្វើការចុះបញ្ជីអាពាហ៍ពិពាហ៍ជួសមុខឱ្យអ្នកទាំង ២ ជាមួយនឹងអភិបាលក្រុង ខណៈការចុះបញ្ជីនេះនឹងសម្គាល់ការចាកចេញរបស់ព្រះនាងពីគ្រួសាររាជវង្ស។ ព្រះនាងមានសិទ្ធិទទួលបានប្រាក់ទូទាត់ថ្លៃរៀបអាពាហ៍ពិពាហ៍ ក៏ប៉ុន្តែព្រះនាងមិនទទួលយកប្រាក់ទាំងនោះឡើយ។ ជម្រាបផងដែរថា ព្រះនាង និងអនាគតស្វាមី នឹងមិនរៀបចំពិធីអាពាហ៍ពិពាហ៍តាមបែបប្រពៃណី ដូចជាសមាជិកគ្រួសាររាជវង្សដទៃឡើយ។ នៅពេលរសៀល ព្រះនាង Mako និងលោក
October 26, 2021 - អន្តរជាតិ
ក្រុមហ៊ុនអាមេរិក Moderna កាលពីថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០២១ បានរាយការណ៍ពី «ការឆ្លើយតបនៃអង់ទីករការពារដ៏រឹងមាំ» របស់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ខ្លួន (mRNA-1273) ចំពោះកុមារដែលមានអាយុពី ៦ ទៅ ១១ឆ្នាំ ហើយខ្លួនគ្រោងនឹងបញ្ជូនលទ្ធផលនេះ ទៅដល់និយតករនៅទូទាំងសកលលោកឆាប់ៗ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia ។ ក្រុមហ៊ុនបានសិក្សាលើអ្នកចូលរួមប្រមាណ ៤,៧៥៣ នាក់ ហើយក្រោយពួកគេទទួលវ៉ាក់សាំងដូសទី២ បានរយៈពេល ១ខែ វាបានបង្ហាញថា ពួកគេមានការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំខ្ពស់ ខណៈផលរំខានមានដូចជា៖ អស់កម្លាំង ឈឺក្បាល
October 26, 2021 - អន្តរជាតិ
វេជ្ជបណ្ឌិតនៅវិទ្យាស្ថាន Child Mind Institute ដែលជាអង្គការមិនរកប្រាក់ចំណេញមួយ ដែលបម្រើឱ្យសុខភាពផ្លូវចិត្តរបស់កុមារបានណែនាំថា មិនគួរមានក្មេងណាម្នាក់មើលរឿង «Squid Game» នោះទេ បើទោះបីជាពួកគេមើលរឿងនោះជាមួយឪពុកម្ដាយក៏ដោយ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNN ។ លោក David Anderson ជានាយកសាលា និងកម្មវិធីសហគមន៍របស់វិទ្យាស្ថានបាននិយាយថា កម្រិតការប្រើអំពើហិង្សារបស់រឿងគឺពិតជាគួរឱ្យខ្លាចខ្លាំងណាស់ ហើយវាដូចជាកម្មវិធីឃាតកម្មរង្គាលមួយ នៅពេលដែលរឿងនិយាយអំពីការដណើ្ដមគ្នាយករស់តែម្នាក់ នៅក្នុងចំណោមអ្នកចូលរួមទាំងអស់ ៤០០ នាក់។ គេហទំព័ររបស់ CMI បានកត់សម្គាល់ថា តួអង្គទាំងអស់ត្រូវបានធ្វើទារុណកម្ម និងសម្លាប់ជាប្រព័ន្ធ សម្រាប់ការសប្បាយរបស់ម្ចាស់ហ្គេម។ មានទាំងឈុតរួមភេទរបស់មនុស្សពេញវ័យ ហើយមានការគំរាមកំហែងនៃអំពើហិង្សាផ្លូវភេទ៖ ស្ត្រីត្រូវបានចាប់ក្របួចសក់
October 25, 2021 - អន្តរជាតិ
នីហ្សេរីយ៉ា៖ ក្រុមប្រដាប់អាវុធមួយក្រុមបានសម្រុកចូលទៅក្នុងពន្ធនាគារ Abonlogo នៅឯភាគនិរតីរបស់ប្រទេសនីហ្សេរីយ៉ា និងបានដោះលែងអ្នកទោសប្រមាណជាង ៨០០ នាក់ ខណៈវាគឺជាការហែកគុកជាលើកទី៣ នៅក្នុងឆ្នាំនេះផ្ទាល់។ ប្រភពព័ត៌មាន The Guardian បាននិយាយថា ការវាយប្រហារនេះបានកើតឡើងកាលពីយប់ថ្ងៃសុក្រ ទី២២ ខែតុលា ឆ្នាំ២០២១ នៅក្នុងរដ្ឋ Oyo ដោយក្រុមខ្មាន់កាំភ្លើងបានចូលទៅក្នុងទីធ្លាពន្ធនាគារ បំផ្ទុះជញ្ជាំងពន្ធនាគារ ហើយបាញ់តបតជាមួយនឹងមន្ត្រីនៅយាមនៅទីនោះ។ មន្ត្រីក្នុងតំបន់បាននិយាយថា ពួកគេបានចាប់ខ្លួនអ្នកទោសបានប្រហែល ២៦០ នាក់ ត្រឡប់មកវិញ ប៉ុន្តែអ្នកទោសប្រហែល ៥៧៥ នាក់ នៅតែបាត់ខ្លួន។ រំលឹកដែរថា ប្រទេសនេះមានការហែកពន្ធនាគារស្រដៀងគ្នានេះ នៅក្នុងខែមេសា និងកញ្ញា រដ្ឋផ្សេងៗគ្នា។ ដោយនៅក្នុងខែមេសាតែមួយ
October 25, 2021 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់ NHK បានរាយការណ៍ថា រដ្ឋាភិបាលសិង្ហបុរីនឹងដាក់ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជាកាតព្វកិច្ចសម្រាប់កន្លែងធ្វើការ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំក្រោយនេះ។ គួរឱ្យដឹងដែរថា ប្រហែល ៨៤% នៃចំនួនប្រជាជនសិង្ហបុរីបានចាក់វ៉ាក់សាំងពេញលេញទៅហើយ ប៉ុន្តែករណីឆ្លងរាលដាលថ្មីៗកំពុងកើនឡើងម្តងទៀត បន្ទាប់ពីការរឹតបន្តឹងត្រូវបានបន្ធូរបន្ថយនៅក្នុងខែសីហា ហើយជាលទ្ធផលការឆ្លងថ្មីគឺមានលើសពី ៣,០០០ នាក់ នៅក្នុងខែនេះ។ រដ្ឋាភិបាលសិង្ហបុរីបានប្រកាសវិធានការនេះកាលពីថ្ងៃសៅរ៍ ដោយបាននិយាយថា គោលបំណងរបស់ខ្លួនគឺ «រក្សាកន្លែងធ្វើការឱ្យមានសុវត្ថិភាព»។ នៅក្រោមច្បាប់ថ្មីនេះ អ្នកដែលមិនបានទទួលថ្នាំបង្ការជំងឺ COVID-19 នឹងតម្រូវឱ្យមានការធ្វើតេស្តអវិជ្ជមានដែលមានសុពលភាពរយៈពេល ២៤ ម៉ោង ឬបានជាសះស្បើយពីជំងឺនេះក្នុងរយៈពេល ២៧០ ថ្ងៃកន្លងមក។ តួយ៉ាងប្រទេសសិង្ហបុរីសព្វថ្ងៃនេះ ក៏បានហាមប្រាមអ្នកដែលមិនបានទទួលថ្នាំបង្ការ ពីការចូលទៅក្នុងផ្សារទំនើប
October 25, 2021 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ បានរាយការណ៍ថា ក្រុមហ៊ុនឱសថយក្សអាមេរិក Pfizer កាលពីថ្ងៃសុក្របាននិយាយថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលខ្លួនសហការផលិតជាមួយក្រុមហ៊ុនអាល្លឺម៉ង់ BioNTech បានបង្ហាញប្រសិទ្ធភាព ៩០.៧% ប្រឆាំងនឹងជំងឺ COVID-19 នៅក្នុងការសាកល្បងព្យាបាលលើកុមារអាយុពី ៥ ទៅ ១១ឆ្នាំ។ នៅក្នុងឯកសារសង្ខេបដែលដាក់ជូនទៅរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) ក្រុមហ៊ុនបាននិយាយថា នៅក្នុងការសាកល្បងដែលមានការចូលរួមពីកុមារចំនួន ២,២៦៨ នាក់ មានកុមារចំនួន ១៦ នាក់ ដែលបានទទួលការព្យាបាលបែប Placebo បានឆ្លងជំងឺ COVID-19 ខណៈក្នុងចំណោមកុមារដែលបានចាក់វ៉ាក់សាំង មានតែ ៣នាក់ ប៉ុណ្ណោះ ដែលបានឆ្លងជំងឺ
October 23, 2021 - អន្តរជាតិ
ក្រុមសិទ្ធិមនុស្សមីយ៉ាន់ម៉ាបាននិយាយថា ពលរដ្ឋប្រមាណ ១១០ នាក់ ត្រូវបានចាប់ខ្លួនឡើងវិញភ្លាមៗ បន្ទាប់ពីពួកគេត្រូវបានដោះលែង ហើយក្នុងនោះក៏រួមជាមួយនឹងអ្នកទោសនយោបាយមួយចំនួនផងដែរ។ រំលឹកផងដែរថា ក្នុងរយៈពេលចុងក្រោយនេះ យោធាមីយ៉ាន់ម៉ាបានចាប់ផ្តើមដោះលែងពលរដ្ឋជាង ៥,៦០០ នាក់ ដែលភាគច្រើនពួកគេត្រូវបានចាប់ខ្លួននៅអំឡុងពេលមានការតវ៉ាប្រឆាំងនឹងរដ្ឋប្រហារ ដោយសារតែមានសម្ពាធជាច្រើនពីអន្តរជាតិ។ ប្រភពបាននិយាយថា ពលរដ្ឋទាំងនោះត្រូវបានចាប់ខ្លួនប៉ុន្មានម៉ោង បន្ទាប់ពីពួកគេបានជួបក្រុមគ្រួសារ ឬសូម្បីតែមិនទាន់ចេញផុតពីមាត់ទ្វារពន្ធនាគារ។ នេះគឺជាទម្រង់នៃការធ្វើទារុណកម្មផ្លូវកាយ និងផ្លូវចិត្តសម្រាប់អ្នកទោសនយោបាយ និងក្រុមគ្រួសាររបស់ពួកគេ។ ស្ថានភាពក្នុងប្រទេសមីយ៉ាន់ម៉ាបាននិងកំពុងប៉ះពាល់ដល់នយោបាយនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) ខណៈអាស៊ានផ្ទាល់ក៏បានសម្រេចដកឧត្តមសេនីយមីយ៉ាន់ម៉ាលោក មីន អ៊ុងឡាំង ចេញពីកិច្ចប្រជុំកំពូលរបស់ខ្លួននៅសប្តាហ៍ក្រោយ ហើយនេះជារឿងមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រអាស៊ានឡើយ។ ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីលោក Saifuddin Abdullah បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អាស៊ានគួរតែគិតឡើងវិញនូវគោលនយោបាយមិនជ្រៀតជ្រែករបស់ខ្លួន
October 23, 2021 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានរាយការណ៍ថា ទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេស (UKHSA) កំពុងដាក់ការស៊ើបអង្កេតទៅលើជំងឺ COVID-19 បំប្លែងខ្លួន «Delta Plus» ឬ AY.4.2 ដោយសារអ្នកជំនាញខ្លះយល់ថា វ៉ារ្យ៉ង់នេះមានការឆ្លងរាលដាលឆាប់រហ័សជាងវ៉ារ៉្យង់ Delta ធម្មតា។ យ៉ាងណាក៏ដោយវានៅមិនទាន់ច្បាស់ថា វ៉ារ្យ៉ង់នេះអាចមានសមត្ថភាពធ្វើឱ្យមានការឆ្លងធ្ងន់ធ្ងរ ហើយអ្នកវិទ្យាសាស្ត្រសង្ឃឹមថា វ៉ាក់សាំងបង្ការជំងឺ COVID-19 បច្ចុប្បន្ន គឺនៅតែមានប្រសិទ្ធភាពចំពោះវ៉ារ្យ៉ង់ប្រភេទនេះ។ នៅក្នុងឯកសារមួយរបស់ UKHSA បានអះអាងថា ចំនួនតួលេខជាផ្លូវការនៃអ្នកឆ្លងជំងឺ COVID-19 នៅចក្រភពអង់គ្លេសចំនួន ៦% គឺបានឆ្លងវ៉ារ្យ៉ង់ Delta Plus នៅក្នុងប៉ុន្មានខែចុងក្រោយនេះ ហើយវាទំនងជាមានអត្រាកំណើននៅក្នុង UK ផ្ទាល់ផងដែរ។ យ៉ាងណាក៏ដោយ
October 23, 2021 - អន្តរជាតិ
ប្រទេសកូរ៉េខាងត្បូងគ្រោងនឹងធ្វើការបាញ់បង្ហោះរ៉ុក្កែត ដែលផលិតក្នុងស្រុកជាលើកដំបូងទៅក្នុងអវកាស នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែតុលា ឆ្នាំ២០២១ នៅក្នុងជំហានដ៏សំខាន់ឆ្ពោះទៅរកការចាប់ផ្តើមនៃកម្មវិធីអវកាសរបស់ខ្លួន។ រ៉ុក្កែត ៣ ដំណាក់កាល KSLV-II NURI ដែលមានរូបទង់ជាតិកូរ៉េខាងត្បូង ត្រូវបានដាក់បញ្ឈរនៅឯមជ្ឈមណ្ឌលអវកាស Naro មុនការគ្រោងទុកនៅវេលាម៉ោង ៥ ល្ងាច។ រ៉ុក្កែត NURI ឬមានន័យថា «ពិភពលោក» ជាភាសាកូរ៉េ ត្រូវបានរចនាឡើងដើម្បីផ្ទុកទម្ងន់ ១.៥ តោន ចូលទៅក្នុងគន្លងចម្ងាយ ៦០០ ទៅ ៨០០ គីឡូម៉ែត្រ ពីផ្ទៃផែនដី។ ការបាញ់បង្ហោះនេះត្រូវបានគ្រោងទុកមួយម៉ោងមុន ប៉ុន្តែមន្រ្តីបាននិយាយថា
October 21, 2021 - អន្តរជាតិ
យ៉ាងហោចណាស់មានមនុស្សចំនួន ៣នាក់ បានបាត់បង់ជីវិត និង ៣០នាក់ បានរងរបួស ដោយសារការផ្ទុះហ្គាសនៅភោជនីយដ្ឋានមួយនៅភាគឦសានប្រទេសចិន។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា ក្រុមសង្គ្រោះបន្ទាន់បានប្រញាប់ប្រញាល់ទៅរកកន្លងកើតហេតុភ្លាម ដែលស្ថិតនៅតាមបណ្ដោយផ្លូវបំបែកមួយ នៅក្នុងទីក្រុង Shenyang កាលពីព្រឹកថ្ងៃព្រហស្បតិ៍។ នៅវីដេអូឃ្លីបមួយបានបង្ហាញថា កម្លាំងផ្ទុះរបស់ហ្គាសបានធ្វើឱ្យជញ្ជាំងអគារបែកចេញពីគ្នា ចរាចរណ៍ត្រូវបានផ្អាក ហើយតំបន់នោះត្រូវបានបិទភ្លាមៗ។ ក្នុងនោះផងដែរ អ្នកពន្លត់អគ្គីភ័យជាង ១០០ នាក់ ត្រូវបានគេរាយការណ៍ថា បានបញ្ជូនមកដើម្បីប្រតិបត្តិការជួយសង្គ្រោះនេះ។ សារព័ត៌មាន Global Times បានរាយការណ៍ថា បណ្តាញហ្គាសនៅក្បែរនោះកំពុងស្ថិតនៅក្រោមការថែទាំ ខណៈក្រុមអ្នកជំនាញកំពុងចាប់ផ្ដើមការស៊ើបអង្កេតរបស់ខ្លួន។ ជម្រាបដែរថា ការផ្ទុះហ្គាសគឺជារឿងធម្មតានៅក្នុងប្រទេសចិន ដោយសារតែស្តង់ដារសុវត្ថិភាពខ្សោយ និងការអនុវត្តមិនបានល្អ។ ការផ្ទុះមួយកាលពីខែមិថុនា
October 21, 2021












