autoadmin
  • អន្តរជាតិ

    កាលពីថ្ងៃច័ន្ទ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ម្សិលមិញនេះ ប្រទេសថៃបានចាប់ផ្ដើមបើកច្រកទ្វារអន្តរជាតិរបស់ខ្លួន​ ដើម្បីទទួលស្វាគមន៍អ្នកដំណើរមកពីបរទេសជាលើកដំបូងបំផុត ចាប់តាំងពីប្រទេសនេះបានបិទទ្វារអន្តរជាតិរបស់ខ្លួន​ ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ COVID-19។ ក្រឡេកទៅមើលអាកាសយានដ្ឋានសុវណ្ណភូមិឯណោះវិញ គេបានមើលឃើញពីការចូលមករបស់អ្នកដំណើរជាច្រើន ដែលពួកគេមកពីបណ្ដាប្រទេស ឬតំបន់ទាំង ៦៣ ដែលស្ថិតនៅក្រោមបញ្ជីអនុញ្ញាតឱ្យមានការចូលមកប្រទេសថៃ។ ក្នុងនោះគេឃើញថា អ្នកដំណើរចិនមួយចំនួន ក៏បានពាក់ឈុតការពារ PPE ផងដែរ។ បើយោងតាមការចុះផ្សាយរបស់របស់ M Thai នៅក្នុងបណ្ដាញសង្គម Facebook បានឱ្យដឹងថា នៅថ្ងៃដំបូងនៃការបើកច្រកទ្វារអន្ដរជាតិឡើងវិញ អាកាសយានដ្ឋានសុវណ្ណភូមិបានទទួលជើងហោះហើរចំនួន ៦១​ និងអ្នកដំណើរទាំងអស់ចំនួន ២,៣០០ នាក់ ដោយក្នុងនោះមានជនជាតិថៃប្រមាណ

    November 2, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Thaiger បានរាយការណ៍ថា ប្រទេសថៃគ្រោងនឹងរៀបចំពិធីជប់លៀងឱ្យសត្វស្វាប្រចាំឆ្នាំ (Monkey Festival) នៅខេត្ត Lop Buri ភាគកណ្តាលរបស់ប្រទេស ហើយពួកគេនឹងធ្វើការរៀបចំអាហារប៊ូហ្វេផ្លែឈើ សម្រាប់សត្វស្វារាប់ពាន់ក្បាល ដែលរស់នៅឯប្រាសាទ Pra Prang Sam Yod ដែលជាប្រាសាទសាងសង់ឡើងនៅក្នុងសតវត្សទី១៣។ ពិធីជប់លៀងនេះគ្រោងធ្វើឡើងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ប៉ុន្តែសត្វស្វាខ្លះក៏បានទទួលចំណីមួយចំនួនរួចទៅហើយ នៅមុនពេលការរៀបចំអាហារប៊ូហ្វេដ៏ធំនឹងឈានចូលមកដល់។ ជាមួយនឹងកង្វះអ្នកទេសចរក្នុងអំឡុងពេលមានរោគរាតត្បាត COVID-19 អ្នកស្រុកនៅទីនោះបាន និងកំពុងធ្វើឱ្យប្រាកដថា សត្វស្វាត្រូវបានផ្តល់អាហារយ៉ាងល្អ។ សម្រាប់ពិធីជប់លៀងសម្រាប់សត្វស្វានៅក្នុងឆ្នាំនេះផ្ទាល់ អ្នកស្រុកនៅខេត្ត Lop Buri នឹងធ្វើការរៀបចំចំនួន ១០០ តុ

    November 1, 2021
  • អន្តរជាតិ

    ប្រទេសថៃបានចាប់ផ្តើមទទួលយកអ្នកទេសចរអន្តរជាតិ ដែលបានចាក់វ៉ាក់សាំងបង្ការពេញលេញ ដោយមិនតម្រូវឱ្យនៅដាច់ដោយឡែកពីគេ នៅពេលពួកគេមកដល់ច្រកអន្ដរជាតិរបស់ថៃឡើយ។ ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ បានចាប់ផ្ដើមបើកដំណើរការឡើងវិញនៅថ្ងៃច័ន្ទនេះផ្ទាល់ សម្រាប់ភ្ញៀវទេសចរមកពី ៦៣ ប្រទេស និងតំបន់ ទូទាំងពីភពលោក។ វាជាផ្នែកមួយនៃជំហានក្នុងការកសាងសេដ្ឋកិច្ចឡើងវិញរបស់ប្រទេសនេះ ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជំងឺរាតត្បាត COVID-19។ ជាមួយគ្នានេះដែរ រដ្ឋាភិបាលបានដកតម្រូវការដាក់ឱ្យនៅដាច់ដោយឡែក សម្រាប់អ្នកធ្វើដំណើរដែលបានទទួលថ្នាំបង្ការពេញលេញ និងមានលទ្ធផលតេស្ត PCR អវិជ្ជមាន ដោយនឹងតម្រូវឱ្យធ្វើតេស្ត PCR ម្តងទៀតនៅពេលមកដល់ប៉ុណ្ណោះ។ រំលឹកដែរថា ប្រទេសថៃបានដាក់កំហិតយ៉ាងតឹងរ៉ឹងលើការចូលរបស់ភ្ញៀវបរទេស ចាប់តាំងពីការឆ្លងមេរោគបានចាប់ផ្ដើមរីករាលដាលនៅក្នុងខែមីនាឆ្នាំ២០២០។ ប្រទេសនេះមានភ្ញៀវទេសចរបរទេសប្រហែល ៤០ លាននាក់ ជារៀងរាល់ឆ្នាំ នៅមុនពេលមានជំងឺរាតត្បាតចូលវាយប្រហារ ខណៈឆ្នាំនេះមានអ្នកដំណើរចូលមកតែ ​៨៥,០០០​នាក់ ​ប៉ុណ្ណោះ​នៅ​ចុង​ខែ​កញ្ញានេះ។

    November 1, 2021
  • អន្តរជាតិ

    អូស្ត្រាលីបានបន្ធូរបន្ថយការរឹតត្បិតព្រំដែនអន្តរជាតិរបស់ខ្លួន នៅថ្ងៃចន្ទ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ជាលើកដំបូងចាប់តាំងពីមានជំងឺរាតត្បាត​ COVID-19 ដោយអនុញ្ញាតឱ្យសាធារណៈជន ដែលបានចាក់ថ្នាំបង្ការមួយចំនួនធ្វើដំណើរដោយសេរី និងក្រុមគ្រួសារជាច្រើនអាចជួបជុំគ្នាឡើងវិញ។ បន្ទាប់ពីរយៈពេល ១៨ខែ នៃគោលនយោបាយព្រំដែនដ៏តឹងរ៉ឹងបំផុតមួយចំនួនរបស់ពិភពលោក ប្រជាជនអូស្ត្រាលីរាប់លាននាក់ឥឡូវនេះ អាចមានសេរីភាពក្នុងការធ្វើដំណើរ ដោយគ្មានលិខិតអនុញ្ញាត ឬតម្រូវការដាក់ឱ្យនៅដាច់ពីគេ នៅពេលមកដល់ប្រទេសខ្លួនឡើយ។ ខណៈដែលជើងហោះហើរដំបូងត្រូវបានកំណត់ចំពោះពលរដ្ឋអូស្ត្រាលី អ្នករស់នៅអចិន្ត្រៃយ៍ និងក្រុមគ្រួសាររបស់ពួកគេ ប្រទេសនេះក៏បានកំណត់ផែនការបើកទ្វារសម្រាប់ភ្ញៀវទេសចរអន្តរជាតិ និងកម្មករ ដើម្បីស្តារសកម្មភាពរបស់ប្រទេសនេះឡើងវិញផងដែរ។ អ្នកដំណើរនៅលើជើងហោះហើរដំបូងពីប្រទេសសិង្ហបុរី និងទីក្រុង Los Angeles បានមកដល់ទីក្រុងស៊ីដនីទាំងព្រឹកព្រលឹម ដែលមនុស្សជាច្រើនបានស្វាគមន៍ដោយទឹកភ្នែក និងសាច់ញាតិ ដែលពួកគេមិនបានឃើញអស់រយៈពេលជាច្រើនខែ។ អ្នកធ្វើដំណើរខ្លះក៏ត្រូវបានស្វាគមន៍ដោយបុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ ដោយមានកាន់បដា

    November 1, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានរាយការណ៍ថា ការ​វាយ​ប្រហារ​ដោយ​កាំបិត និង​ការ​ដុតបំផ្លាញ​ នៅ​លើ​ខ្សែ​រថភ្លើង​ក្រោម​ដី​មួយនៅក្នុង​ទីក្រុង​តូក្យូ បាន​បណ្តាល​ឱ្យមនុស្សចំនួន ១៧ នាក់​រង​របួស ប៉ុន្តែពុំមានការស្លាប់ណាមួយត្រូវបានគេកត់ត្រានោះទេ។ ប៉ូលីសបាននិយាយថា ពួកគេបានចាប់ខ្លួនបុរសសង្ស័យម្នាក់ អាយុ ២៤ឆ្នាំ ដែលស្លៀកពាក់ស្រដៀងនឹងតួអង្គ Joker ពីរឿង Batman នៅពេលដែលជនសង្ស័យរូបនោះ បានធ្វើសកម្មភាពនៅអំឡុងពេលដែលពលរដ្ឋដទៃទៀត កំពុងធ្វើដំណើរទៅកម្មវិធីជប់លៀងបុណ្យ Halloween តាមរថភ្លើងក្រោមដី Kokuryo ។ ទីភ្នាក់ងារសារព័ត៌មាន AP ដែលដកស្រង់ពីនាយកដ្ឋានពន្លត់អគ្គីភ័យទីក្រុងតូក្យូ បាននិយាយថា អ្នករបួសចំនួន ៣នាក់ បានរងរបួសធ្ងន់ធ្ងរ ហើយក្នុងនោះក៏មានបុរសវ័យចំណាស់ម្នាក់បានសន្លប់ បន្ទាប់ពីត្រូវបានចាក់ក្នុងការវាយប្រហារនោះ។ វីដេអូពីកន្លែងកើតហេតុបានបង្ហាញពីអ្នកដំណើរដែលរត់ចេញពីទីនោះ

    November 1, 2021
  • អន្តរជាតិ

    ភោជនីយដ្ឋាននៅក្នុងទីក្រុងបាងកក ក៏ដូចជាខេត្ត Krabi, Phang-nga និង Phuket អាចចាប់ផ្ដើមលក់គ្រឿងស្រវឹងវិញបានហើយ ចាប់ពីថ្ងៃច័ន្ទនេះតទៅ នៅចំពេលដែលប្រទេសថៃកំពុងបើកទ្វារឡើងវិញ សម្រាប់អ្នកដំណើរដែលបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ពេញលេញ មកពីប្រទេសចំនួន ៤៦ នៅទូទាំងពិភពលោក។ ការដកចេញនូវការហាមប្រាមគ្រឿងស្រវឹងមួយនេះ ត្រូវបានប្រកាសកាលពីរសៀលថ្ងៃសុក្រ ដោយក្រុមការងារទទួលបន្ទុកជំងឺ COVID-19 ។ យ៉ាងណាក៏ដោយវាមិនច្បាស់ទេថា តើការអនុញ្ញាតនេះអាចមានប្រសិទ្ធភាពលើហាងស្រា បារ និងកន្លែងកម្សាន ដែរ ឬទេ ខណៈដែលកន្លែងទាំងនេះនៅមិនទាន់អនុញ្ញាតឱ្យបើកទ្វារនៅឡើយ។ អាជ្ញាធរក៏បានដាក់បង្ហាញប្រព័ន្ធពណ៌ថ្មីមួយ ដើម្បីចាត់ថ្នាក់ស្ថានភាពជំងឺរាតត្បាតនៅក្នុងខេត្តនីមួយៗ ដោយបានបន្ថែមពណ៌ «ខៀវ» នៅលើប្រព័ន្ធព័ណ៌ចំនួន ៤ ដែលមានស្រាប់។ ពណ៌ខៀវនេះមានន័យថា

    October 30, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK បានរាយការណ៍ថា រដ្ឋបាលចំណីអាហារ និងឪសថអាមេរិក បានអនុញ្ញាតឱ្យមានការប្រើប្រាស់ក្នុងស្ថានភាពបន្ទាន់ លើវ៉ាក់សាំងបង្ការជំងឺ COVID-19 ដូសទី១ របស់ក្រុមហ៊ុន Pfizer-BioNTech សម្រាប់កុមារដែលមានអាយុពី ៥ ទៅ ១១ឆ្នាំ។ FDA បានធ្វើសេចក្តីប្រកាសនេះកាលពីថ្ងៃសុក្រ ហើយទីប្រឹក្សានៃមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺ (CDC) ត្រូវបានគេរំពឹងថា នឹងជួបប្រជុំគ្នានៅថ្ងៃអង្គារសប្តាហ៍ក្រោយ ដើម្បីសម្រេចថា តើត្រូវណែនាំការចាក់វ៉ាក់សាំងសម្រាប់ក្រុមអាយុនេះដែរ ឬទេ។ ក៏ដូចមនុស្សចាស់ដែរ កុមារក្នុងក្រុមអាយុពី ៥ ទៅ ១១ឆ្នាំ នឹងត្រូវតម្រូវឱ្យចាក់វ៉ាក់សាំងលើកទី២ របស់ពួកគេ ក្នុងរយៈពេល ៣សប្តាហ៍ បន្ទាប់ពីការចាក់លើកទីមួយ។

    October 30, 2021
  • បច្ចេកវិទ្យា

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN បានរាយការណ៍ថា ក្រុមហ៊ុន Facebook បានផ្លាស់ប្តូរឈ្មោះសាជីវកម្មរបស់ខ្លួនទៅជា «Meta» ដែលជាផ្នែកមួយនៃការផ្លាស់ប្ដូរយីហោឡើងវិញដ៏សំខាន់។ ក្រុមហ៊ុនបាននិយាយថា ខ្លួននឹងធ្វើឱ្យកាន់តែប្រសើរឡើងជាមួយនឹងអ្វីដែលមានស្រាប់ ខណៈនឹងពង្រីកខ្លួនឱ្យលើសពីប្រព័ន្ធផ្សព្វផ្សាយសង្គម ទៅក្នុងវិស័យដូចជា Virtual reality (VR) ជាដើម។ ការផ្លាស់ប្តូរនេះមិនអនុវត្តចំពោះកម្មវិធី Facebook, Instagram និង Whatsapp នោះទេ ពោលគឺការផ្លាស់ប្ដូរសម្រាប់តែក្រុមហ៊ុនប៉ុណ្ណោះ។ ពាក្យ «Meta» គឺមកពីពាក្យក្រិកមានន័យថា «លើសពីនេះ» ហើយសម្រាប់​អ្នក​ផ្សេងទៀត Metaverse ​មើល​ទៅ​ដូច​ជា​កំណែ VR ប៉ុន្តែ​អ្នក​ខ្លះ​ជឿ​ថា ​វា​អាច​ជា​អនាគត​នៃ​អ៊ីនធឺណិត។ អ្នកប្រើប្រាស់ Metaverse

    October 29, 2021
  • អន្តរជាតិ

    មន្ត្រីយោធាកំពូលរបស់សហរដ្ឋអាមេរិកបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង អំពីការធ្វើតេស្តអាវុធល្បឿនលឿនជាងសំឡេងរបស់ចិន (Hypersonic) ដោយហៅវាថាជា «ព្រឹត្តិការណ៍ដ៏សំខាន់»។ ជាក់ស្ដែងកាលពីដើមខែនេះ កាសែត Financial Times បានរាយការណ៍ថា ប្រទេសចិនបានធ្វើតេស្តមីស៊ីល Hypersonic ដែលមានសមត្ថភាពនុយក្លេអ៊ែរនៅក្នុងខែសីហា ហើយអ្វីដែលសំខាន់ វាអាចមានលទ្ធភាពគេចពីប្រព័ន្ធការពារមីស៊ីលរបស់អាមេរិក។ ប្រធានអគ្គសេនាធិការចម្រុះលោកឧត្តមសេនីយ៍ Mark Milley បានប្រាប់អ្នកសារព័ត៌មានថា៖ «អ្វីដែលយើងបានឃើញ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៃការសាកល្បងប្រព័ន្ធអាវុធលឿនជាងសំឡេង។ វាពិតជាគួរឱ្យព្រួយបារម្ភណាស់»។ លោក Milley បានទាញការប្រៀបធៀបមីស៊ីល Hypersonic របស់ប្រទេសចិន ជាមួយនឹងផ្កាយរណប Sputnik ដែលត្រូវបានបង្ហោះជាលើកដំបូងបំផុតនៅឆ្នាំ១៩៥៧ ដោយបានបន្ថែមថា មីស៊ីលរបស់ចិនកំពុងទទួលបានចំណាប់អារម្មណ៍ខ្លាំង ដូចនឹងពេលដែល Sputnik ត្រូវបានសហភាពសូវៀតបង្ហោះនៅពេលនោះដែរ។ ជម្រាបដែរថា មីស៊ីលលឿន​ជាង​សំឡេង

    October 28, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានរាយការណ៍ថា ប្រទេសចិនបានរឹតត្បឹតទីក្រុងតូចៗរបស់ខ្លួន មិនឱ្យសាងសង់អគារខ្ពស់ៗនោះឡើយ ដែលជាផ្នែកមួយនៃការបង្ក្រាបគម្រោងឥតប្រយោជន៍។ ពោលគឺទីក្រុងដែលមានប្រជាជនតិចជាង ៣ លាននាក់ នឹងត្រូវបានដាក់កម្រិតលើការសាងសង់អគារខ្ពស់ៗលើសពី ១៥០ ម៉ែត្រ (៤៩២ហ្វីត) ហើយសម្រាប់ទីក្រុងដែលមាន​ប្រជាជន​ច្រើន​ជាងនោះ ​នឹង​មិនអាចមានអគារខ្ពស់ជាង ២៥០ ម៉ែត្របានទេ។ ​ការ​ហាម​ប្រាមចំពោះ​អគារ​ខ្ពស់​ជាង ៥០០ ម៉ែត្រ ក៏បានដាក់ឡើងជាយូរមកហើយដែរ។ គួរឱ្យដឹងដែរថា ប្រទេស​ចិនមាន​អគារ​ខ្ពស់​បំផុត​ក្នុង​ពិភពលោក​មួយ​ចំនួន ​រួម​មាន​អគារ Shanghai Tower ដែលមានកម្ពស់ ៦៣២ ម៉ែត្រ និង​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ Ping An ដែលមានកម្ពស់ ៥៩៩.១ ម៉ែត្រ

    October 28, 2021