- autoadmin
- អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ បានរាយការណ៍ថា មន្ដ្រីប៉ូលីសថៃបានចាប់ខ្លួនស្ត្រី ៤នាក់ ពីបទផលិត និងលក់ក្រដាសប្រាក់ដុល្លារក្លែងក្លាយ និងរឹបអូសបានក្រដាសប្រាក់ ១០០ ដុល្លារក្លែងក្លាយ បានប្រមាណជា ៥០,០០០ សន្លឹក។ នាយឧត្តមសេនីយ៍ Damrongsak Kittiprapat អគ្គស្នងការរងនគរបាលជាតិថៃបាននិយាយថា ជនសង្ស័យម្នាក់ក្នុងចំណោមពួកគេមានឈ្មោះថា Jirapat ហើយនាងត្រូវបានចាប់ខ្លួននៅផ្ទះមួយ ក្នុងសង្កាត់ Bang Len នៃខេត្ត Nakhon Pathom កាលពីថ្ងៃពុធ ពីបទក្លែងបន្លំក្រដាសប្រាក់ និងក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយចំនួន ៥០,០០០ សន្លឹក។ បើតាមប្រសាសន៍របស់លោកឧត្តមសេនីយ៍បានឱ្យដឹងថា នាង Jirapat ដែលទំនងជាមេក្លោង គឺបានបង្ហោះលក់ក្រដាសប្រាក់ក្លែងក្លាយនៅលើហ្វេសប៊ុក
November 5, 2021 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានរាយការណ៍ថា ចក្រភពអង់គ្លេសបានក្លាយជាប្រទេសដំបូងគេក្នុងពិភពលោក ដែលអនុម័តឲ្យប្រើប្រាស់ថ្នាំប្រឆាំងជំងឺ COVID-19 ដែលបង្កើតឡើងរួមគ្នា ដោយក្រុមហ៊ុន Merck និង Ridgeback Biotherapeutics។ ទីភ្នាក់ងារនិយតកម្មឱសថ និងផលិតផលថែទាំសុខភាពរបស់ចក្រភពអង់គ្លេស (MHRA) បានណែនាំថ្នាំ Molnupiravir របស់ Merck និង Ridgeback សម្រាប់ការប្រើប្រាស់ចំពោះអ្នកដែលមានជំងឺ COVID-19 កម្រិតស្រាលទៅមធ្យម ឬយ៉ាងហោចណាស់មានកត្តាហានិភ័យមួយ ដែលអាចវិវត្តទៅជាជំងឺធ្ងន់ធ្ងរ ដូចជាជំងឺធាត់ ជំងឺទឹកនោមផ្អែមអាយុចាស់ និងជំងឺបេះដូង។ វានឹងត្រូវគ្រប់គ្រងឱ្យបានឆាប់តាមដែលអាចធ្វើទៅបានសម្រាប់អ្នកជំងឺ COVID-19 បន្ទាប់ពីពួកគេបានធ្វើតេស្តវិជ្ជមានជាមួយជំងឺ និងក្នុងរយៈពេល ៥ ថ្ងៃ
November 5, 2021 - រថយន្ត
ក្រុមហ៊ុន Mazda Motor គ្រោងនឹងចាប់ផ្តើមលក់រថយន្ត ដែលមានសមត្ថភាពចាប់សញ្ញានៅពេលអ្នកបើកបរងងុយដេក ឬមានបញ្ហាសុខភាពភ្លាមៗ (ឬសន្លប់) ហើយរថយន្តនឹងឈប់ដោយស្វ័យប្រវត្តិ។ វាគឺជាប្រព័ន្ធថ្មីរបស់ Mazda ដែលត្រួតពិនិត្យអ្នកបើកបរតាមដានដោយចលនាភ្នែក និងទីតាំងក្បាល ជាមួយនឹងកាមេរ៉ាដែលបំពាក់នៅខាងក្នុងកាប៊ីន។ នៅពេលដែលវាដឹងថាអ្នកបើកបរងងុយដេក ឬសន្លប់ភ្លាមៗនោះ វានឹងជូនដំណឹងដល់អ្នកបើកបរដោយសំឡេងរោទិ៍។ ប្រសិនបើអ្នកបើកបរមិនឆ្លើយតបទេ ប្រព័ន្ធនឹងបើកស៊ីហ្លេ និងបញ្ចេញភ្លើងសញ្ញាគ្រោះថ្នាក់ ដើម្បីព្រមានយានជំនិះផ្សេងទៀត។ ក្នុងពេលជាមួយគ្នានោះដែរ ប្រព័ន្ធប្តូរទៅការបើកបរដោយស្វ័យភាព ដើម្បីបន្ថយល្បឿនរថយន្តបន្តិចម្តងៗ ហើយនាំឱ្យរថយន្តទៅរកកន្លែងឈប់។ ក្រុមហ៊ុន Honda Motor បានណែនាំប្រព័ន្ធស្រដៀងគ្នានេះរួចហើយ នៅក្នុងម៉ូដែលមួយចំនួនពីមុន ខណៈដែលក្រុមហ៊ុន Hino Motors របស់ប្រទេសជប៉ុន ក៏កំពុងចាប់ផ្តើមបំពាក់រថយន្តក្រុងរបស់ខ្លួនជាមួយនឹងបច្ចេកវិទ្យាបែបនេះ។
November 4, 2021 - អន្តរជាតិ
ក្នុងរយៈពេលថ្មីៗកន្លងមកនេះ យើងបានមើលឃើញថា តម្លៃសាំងធម្មតានៅក្នុងប្រទេសកម្ពុជា មានការកើនឡើងគួរឱ្យកត់សម្គាល់។ ពោលគឺគិតត្រឹមថ្ងៃចន្ទ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ តម្លៃសាំងធម្មតានៅប្រទេសកម្ពុជាបានកើនឡើងដល់ប្រមាណ ៤,៨០០ រៀល ដែលជាការកើនឡើងពីតម្លៃ ៤,២០០ រៀល កាលពីខែមុន នេះបើតាមការចុះផ្សាយរបស់ Global Petrol Prices ។ ក្រៅពីតម្លៃសាំងធម្មតាសម្រាប់ប្រទេសកម្ពុជា តម្លៃសាំងធម្មតារបស់ប្រទេសក្នុងអាស៊ានផ្សេងទៀត ក៏បានបង្ហាញពីភាពខុសគ្នាផងដែរ ដោយក្នុងនោះមានដូចជា៖ ប្រ៊ុយណេ ១០៥០ រៀលក្នុងមួយលីត្រ ឥណ្ឌូនេស៊ី ៣,២០៦ រៀលក្នុងមួយលីត្រ ឡាវ ៥,៣៧០ រៀលក្នុងមួយលីត្រ ម៉ាឡេស៊ី ២,០០៧ រៀលក្នុងមួយលីត្រ
November 3, 2021 - អន្តរជាតិ
សហរដ្ឋអាមេរិកកាលពីថ្ងៃអង្ការនេះ បានចាប់ផ្តើមការផ្ដល់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលផលិតដោយក្រុមហ៊ុន Pfizer-BioNTech ដល់កុមារដែលមានអាយុពី ៥ – ១១ឆ្នាំ បន្ទាប់ពីអាជ្ញាធរសុខាភិបាល បានធ្វើការសម្រេចចិត្តចុងក្រោយលើវ៉ាក់សាំងនេះ ដើម្បីជាជំហានថ្មីមួយទៀតនៅក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 ។ រំលឹកផងដែរថា វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ក្នុងស្ថានភាពបន្ទាន់ដោយ FDA កាលពីថ្ងៃសុក្រសប្ដាហ៍មុននេះ។ រដ្ឋាភិបាលអាមេរិកបានធ្វើការសម្រេចចិត្តជាមុនបានយ៉ាងល្អ ដោយបានទិញវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់កុមារក្នុងក្រុមអាយុ ៥ – ១១ ឆ្នាំ ហើយចាប់ផ្តើមដឹកជញ្ជូនចែកចាយវ៉ាក់សាំងទៅទូទាំងប្រទេស។ ប្រធានាធិបតីលោក Joe Biden ក៏បាននិយាយដែរថា កម្មវិធីចាក់វ៉ាក់សាំងសម្រាប់កុមារអាយុពី ៥ – ១១
November 3, 2021 - បច្ចេកវិទ្យា
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានរាយការណ៍ថា Facebook នឹងលែងប្រើប្រាស់កម្មវិធីសម្គាល់មុខ សម្រាប់សម្គាល់មុខនៅក្នុងរូបថត និងវីដេអូទៀតហើយ ដោយសារតែមានការព្រួយបារម្ភជាច្រើន អំពីក្រមសីលធម៌នៃបច្ចេកវិទ្យាសម្គាល់មុខ ជាមួយនឹងការលើកឡើងជុំវិញឯកជនភាព លម្អៀងពូជសាសន៍ និងភាពត្រឹមត្រូវ។ ក្រុមហ៊ុនបាននិយាយថា មុខងារសម្គាល់មុខ (facial recognition) ពុំទាន់មានច្បាប់ច្បាស់លាស់ណាមួយ និយាយពីការប្រើប្រាស់វាឱ្យបានត្រឹមត្រូវនៅឡើយ បើទោះបីជាកន្លងមក ខ្លួនទទួលបានការរិះគន់ជាច្រើនពីសំណាក់អ្នកប្រើប្រាស់ក៏ដោយ។ ជម្រាបដែរថា Facebook បានប្រើប្រាស់មុខងារសម្គាល់មុខ តាំងតែពីឆ្នាំ២០១០ ដើម្បីលើកទឹកចិត្តមនុស្សឱ្យ Tag មិត្តភ័ក្តិ ឬសមាជិកគ្រួសារ នៅក្នុងរូបថតនិងវីដេអូ និងដើម្បីជូនដំណឹងដល់អ្នកប្រើប្រាស់ ប្រសិនបើអ្នកប្រើប្រាស់ផ្សេងទៀតបង្ហោះរូបភាពដែលមានរូបពួកគេ។ ក្រោយមកវាបានបន្ថែមកម្រិតឯកជនភាពមួយចំនួន ហើយនៅឆ្នាំ២០១៧ វាបានអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចដកខ្លួនពីមុខងារសម្គាល់មុខនេះ។ រហូតមកដល់ឆ្នាំ២០១៩
November 3, 2021 - អន្តរជាតិ
រដ្ឋាភិបាលនៃប្រទេសអេត្យូពីបានប្រកាសដាក់ប្រទេសរបស់ខ្លួននៅក្នុងភាពអាសន្ន បន្ទាប់ពីក្រុមសកម្មប្រយុទ្ធមកពីតំបន់ភាគខាងជើងនៃទីក្រុង Tigray បានគំរាមថា ពួកគេនឹងធ្វើការវាយលុកចូលក្នុងរដ្ឋធានីរបស់ប្រទេសនេះ។ ក្រុមសកម្មប្រយុទ្ធបានអះអាងថា ពួកគេបានដណ្តើមកាន់កាប់ទីក្រុងជាច្រើនក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ហើយកំពុងគំរាមនឹងហែក្បួននៅរដ្ឋធានី Addis Ababa ចម្ងាយប្រហែល ៤០០ គីឡូម៉ែត្រ ទៅភាគខាងត្បូង។ ស្ថានភាពអាសន្នត្រូវបានប្រកាសឡើងកាលពីថ្ងៃអង្គារ ជាមួយនឹងសុពលភាពរយៈពេល ៦ ខែ។ រដ្ឋាភិបាលត្រូវបានគេរំពឹងថា នឹងដាក់កំហិតការចេញក្រៅពេលយប់ និងបង្ក្រាបអ្នកណាដែលផ្តល់ជំនួយហិរញ្ញវត្ថុ ឬជំនួយផ្សេងទៀតដល់ពួកសកម្មប្រយុទ្ធ។ ចំណែកអាជ្ញាធរនៅរដ្ឋធានី Addis Ababa មុននេះ ក៏បានប្រាប់អ្នកស្រុកឱ្យចុះបញ្ជីអាវុធរបស់ពួកគេ ហើយរៀបចំការពារសង្កាត់របស់ពួកគេពីពួកសកម្មប្រយុទ្ធ។ ជាមួយគ្នានេះដែរ អគ្គលេខាធិការអង្គការសហប្រជាជាតិ គឺលោក Antonio Guterres បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ
November 3, 2021 - អន្តរជាតិ
ប្រទេសអង់គ្លេសដែលជាម្ចាស់ផ្ទះនៃសន្និសីទ COP26 ស្តីពីការប្រែប្រួលអាកាសធាតុនៅទីក្រុង Glasgow បាននិយាយថា ប្រទេសជាង ១០០ នៅទូទាំងពិភពលោក បានបង្ហាញការគាំទ្រចំពោះសេចក្តីប្រកាសជាគោលបំណង ដើម្បីបញ្ចប់ការកាប់បំផ្លាញព្រៃឈើនៅត្រឹមឆ្នាំ២០៣០។ នៅក្នុងសេចក្តីប្រកាសដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ មានប្រទេសជាង ១០០ បានសន្យាថា ពួកគេនឹងធ្វើការរួមគ្នាដើម្បីបញ្ឈប់ និងបញ្ច្រាសការបាត់បង់ព្រៃឈើ និងការរិចរិលដីនៅត្រឹមឆ្នាំ២០៣០។ ប្រទេសទាំងនោះមានព្រៃឈើ ដែលស្មើនឹង ៨៦% នៃព្រៃឈើទាំងអស់របស់ពិភពលោក ដែលវាបានស្រូបយកកាបូនឌីអុកស៊ីតយ៉ាងច្រើនជារៀងរាល់ឆ្នាំ ខណៈដែលប្រទេសប្រេស៊ីល គឺជាជម្រកនៃព្រៃអាម៉ាហ្សូនដ៏សំខាន់។ ចក្រភពអង់គ្លេស និងប្រទេសចំនួន ១១ ផ្សេងទៀតក៏បានសន្យាដែរថា នឹងបរិច្ចាគថវិកាសាធារណៈចំនួន ១២ ពាន់លានដុល្លារ ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ ដើម្បីជួយប្រទេសកំពុងអភិវឌ្ឍន៍
November 2, 2021 - អន្តរជាតិ
ក្រុមហ៊ុនបច្ចេកវិទ្យាជីវសាស្ត្រ Novavax កាលពីថ្ងៃចន្ទ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ បាននិយាយថា ឥណ្ឌូនេស៊ីបានក្លាយជាប្រទេសដំបូងគេនៅលើពិភពលោក ដែលបានផ្តល់ការអនុញ្ញាតឱ្យប្រើប្រាស់ក្នុងគ្រាអាសន្ន ចំពោះវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលខ្លួនជាអ្នកបង្កើតឡើង។ វ៉ាក់សាំងរបស់ក្រុមហ៊ុន Novavax ដែលប្រទេសឥណ្ឌូណេស៊ីនឹងទទួលបាន នឹងត្រូវផលិតដោយក្រុមហ៊ុនវ៉ាក់សាំងដ៏ធំបំផុតរបស់ពិភពលោក គឺវិទ្យាស្ថានសេរ៉ូម និងលក់ក្រោមម៉ាកយីហោរបស់ក្រុមហ៊ុនឥណ្ឌា Covovax ខណៈការនាំចេញដំបូងទៅកាន់ប្រទេសឥណ្ឌូនេស៊ី នឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះ។ វ៉ាក់សាំងបង្ការចំនួន ២ដូស មួយនេះ មិនតម្រូវឱ្យទុកក្នុងសីតុណ្ហភាពត្រជាក់ខ្លាំងពេក ដូចដែលវ៉ាក់សាំងផ្សេងទៀតត្រូវការនោះឡើយ ដែលនឹងអនុញ្ញាតឱ្យវាដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញការផ្គត់ផ្គង់នៅក្នុងប្រទេសក្រីក្រជុំវិញពិភពលោក។ វាត្រូវបានបង្កើតឡើងជាមួយនឹង spike ប្រូតេអ៉ីនចម្លង ដែលដាំដុះដោយមន្ទីរពិសោធន៍ ដើម្បីភ្ជាប់ទៅកោសិការបស់មនុស្សការពារពីជំងឺ COVID-19 ដែលខុសគ្នាខ្លាំងពីវ៉ាក់សាំង
November 2, 2021 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK បានរាយការណ៍ថា រដ្ឋាភិបាលជប៉ុនគ្រោងនឹងកាត់បន្ថយរយៈពេលដាក់ឱ្យនៅដាច់ដោយឡែកពី ១០ ទៅ ៣ថ្ងៃ សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងពេញលេញ ដែលមកដល់ប្រទេសជប៉ុនសម្រាប់គោលបំណងអាជីវកម្ម ហើយច្បាប់ថ្មីនេះនឹងចូលជាធរមាននៅថ្ងៃច័ន្ទ ដើមសប្តាហ៍ក្រោយ។ គួរឱ្យដឹងដែរថា ច្បាប់ចាស់របស់ប្រទេសជប៉ុន គឺតម្រូវឱ្យអ្នកដំណើរបរទេសទាំងអស់ ត្រូវធ្វើការនៅដាច់ដោយឡែកដោយខ្លួនឯងរយៈពេល ១៤ ថ្ងៃជាមុនសិន ហើយមកដល់ខែតុលា វាបានកាត់បន្ថយនៅត្រឹម ១០ថ្ងៃ សម្រាប់អ្នកចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Pfizer, Moderna ឬ AstraZeneca។ នៅក្រោមច្បាប់ថ្មីនេះ អ្នកជំនួញដែលមកដល់ប្រទេសជប៉ុន នឹងត្រូវបានស្នើសុំឱ្យនៅដាច់ដោយឡែកដោយខ្លួនឯង រយៈពេល ៣ ថ្ងៃ ហើយចាប់ពីថ្ងៃទី៤ តទៅ
November 2, 2021












