- autoadmin
- អន្តរជាតិ
យ៉ាងហោចណាស់មនុស្សចំនួន ៨៩ នាក់ បូករួមទាំងកុមារចំនួន ១៧ នាក់ បានធ្វើតេស្តវិជ្ជមានជាមួយនឹងវីរុស Zika នៅក្នុងការផ្ទុះឡើងថ្មីមួយ នៅឯទីក្រុង Kanpur រដ្ឋ Uttar Pradesh ប្រទេសឥណ្ឌា។ វីរុស Zika ជាវីរុសចម្លងដោយមូសខ្លា ដែលត្រូវបានរកឃើញដំបូងក្នុងឆ្នាំ១៩៤៧ និងបានបង្កទៅជារោគរាតត្បាតក្នុងស្រុក (epidemic) នៅប្រទេសប្រេស៊ីលក្នុងឆ្នាំ២០១៥ នៅពេលដែលទារករាប់ពាន់នាក់ត្រូវកើតមកមានក្បាលតូចជាងធម្មតា ឬហៅថា microcephaly និងខួរក្បាលមិនដំណើរការ។ វាគឺជាការផ្ទុះលើកដំបូងសម្រាបរដ្ឋ Uttar Pradesh នៅក្នុងឆ្នាំនេះ ប៉ុន្តែករណីជាច្រើនត្រូវបានរាយការណ៍ពីរដ្ឋមួយចំនួនរបស់ឥណ្ឌាក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ករណីវីរុស Zika លើកដំបូងនៅក្នុងទីក្រុងឧស្សាហកម្ម Kanpur
November 8, 2021 - អន្តរជាតិ
ចក្រភពអង់គ្លេសសន្យានឹងផ្តល់ប្រាក់ចំនួន ២៩០លានផោន ឬប្រមាណ ៣៩០ លានដុល្លារអាមេរិក ដើម្បីជួយប្រទេសក្រីក្រទប់ទល់នឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ខណៈដែលកិច្ចប្រជុំកំពូលស្តីពីការប្រែប្រួលអាកាសធាតុ COP26 ឈានចូលសប្តាហ៍ទី២ របស់ខ្លួន។ រដ្ឋមន្ត្រីរដ្ឋាភិបាលមកពីជុំវិញពិភពលោក កំពុងស្ថិតនៅទីក្រុង Glasgow ដើម្បីពិភាក្សាបន្ថែមទៀតពីបញ្ហានេះ ដោយពួកគេនឹងពិភាក្សាអំពីរបៀបជួយដល់ប្រទេសក្រីក្រ និងសំណងសម្រាប់ការខូចខាតពីគ្រោះមហន្តរាយធម្មជាតិ។ ប្រទេសក្រីក្រមួយចំនួនក៏បានអំពាវនាវរកជំនួយផ្នែកហិរញ្ញវត្ថុចំនួន ១០០ ពាន់លានដុល្លារ រួចមកហើយដែរ ដោយលើកហេតុផលថា ពួកគេរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតពីវា។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានឱ្យដឹងថា ប្រទេសកំពុងអភិវឌ្ឍន៍បានរួមចំណែកសមាមាត្រតិចតួចបំផុត លើការបំភាយបំភាយដែលជំរុញឱ្យមានការប្រែប្រួលអាកាសធាតុ ខណៈដែលបច្ចុប្បន្នប្រទេសដែលមានទ្រព្យសម្បត្តិច្រើនជាងគេ ឬស្មើនឹង ១% នៃប្រជាជនសរុបរបស់ពិភពលោក មានការបំភាយឧស្ម័នច្រើនជាងប្រទេសក្រីក្ររហូតដល់ទៅ ២ដង ខណៈប្រទេសក្រីក្រមានពលរដ្ឋស្មើនឹង
November 8, 2021 - អន្តរជាតិ
យ៉ាងហោចណាស់មានមនុស្សចំនួន ៨នាក់ បានប្រជ្រៀតគ្នារហូតដល់ស្លាប់ នៅក្នុងកម្មវិធីតន្ត្រី Astroworld Festival ក្នុងទីក្រុងហ៊ូស្តុន រដ្ឋតិចសាស់ របស់សហរដ្ឋអាមេរិក នៅពេលដែលអ្នកគាំទ្របានរុញប្រជ្រៀតគ្នាទៅខាងមុខឆានតន្រ្តី។ ឧប្បត្តិហេតុនេះបានកើតឡើងកាលពីថ្ងៃសុក្រ នៅយប់បើកកម្មវិធីតន្រ្តីមួយ ដែលមានរយៈពេល២ថ្ងៃ។ ព្រឹត្តិការណ៍នោះបានចូលរួមដោយតារារ៉េបដ៏មានប្រជាប្រិយ គឺលោក Travis Scott ដែលលោកមានដើមកំណើតនៅទីក្រុងហ៊ូស្តុនផ្ទាល់ ខណៈមានអ្នកគាំទ្រប្រមាណ ៥០,០០០ នាក់ បានចូលរួមនៅក្នុងកម្មវិធីតន្ត្រីមួយនោះ។ អាជ្ញាធរក្នុងតំបន់បាននិយាយថា អ្នកគាំទ្រមានភាពរំភើប និងបានប្រញាប់ប្រញាល់រត់ទៅកាន់ឆាកតន្ត្រី ដោយបានប្រជ្រៀតអ្នកផ្សេងទៀតនៅខាងមុខ ខណៈដែលលោក Scott កំពុងសម្តែង។ ពួកគេបន្ថែមថា មនុស្ស ១៧នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ រួមទាំងអ្នកដែលមានជំងឺគាំងបេះដូង
November 8, 2021 - អន្តរជាតិ
សហរដ្ឋអាមេរិកនឹងបើកព្រំដែនរបស់ខ្លួនឡើងវិញនៅថ្ងៃចន្ទនេះ ដើម្បីទទួលភ្ញៀវបរទេសដែលបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 គ្រប់ចំនួនដូស បន្ទាប់ពីការរឹតត្បឹតជាង ២០ខែ ដែលត្រូវបានដាក់ឡើងតាំងពីជំនាន់អតីតប្រធានាធិបតីលោក Donald Trump នៅកាន់តំណែងមកម្ល៉េះ។ ការបន្ធូរបន្ថយនេះនឹងមានប្រសិទ្ធភាពលើពលរដ្ឋមិនមែនជាជនជាតិអាមេរិក មកពីជាង ៣០ ប្រទេស រួមទាំងរដ្ឋចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប។ ចំណែកក្រុមហ៊ុនអាកាសចរណ៍រំពឹងថា នឹងទទួលបានភ្ញៀវទេសចរច្រើនកុះករ នៅពេលដែលការរឹតបន្តឹងត្រូវបានលុបចោល សម្រាប់អ្នកដែលចាក់វ៉ាក់សាំង និងឆ្លងកាត់ការធ្វើតេស្ត និងតាមដានអ្នកមានទំនាក់ទំនង។ រំលឹកដែរថា នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ឈប់ការរីករាលដាលនៃជំងឺ COVID-19 សហរដ្ឋអាមេរិកបានបិទព្រំដែនជាលើកដំបូងលើអ្នកធ្វើដំណើរមកពីប្រទេសចិននៅដើមឆ្នាំ២០២០ ហើយក្រោយមកការរឹតបន្តឹងត្រូវបានពង្រីកទៅប្រទេសផ្សេងទៀត។ ច្បាប់នេះបានហាមប្រាមលើពលរដ្ឋដែលមិនមែនជនជាតិអាមេរិក ដែលភាគច្រើនធ្លាប់នៅក្នុងចក្រភពអង់គ្លេស និងប្រទេសអឺរ៉ុបមួយចំនួនទៀត ព្រមទាំងចិន ឥណ្ឌា អាហ្វ្រិកខាងត្បូង អ៊ីរ៉ង់
November 8, 2021 - កូវីដ-១៩
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress បានរាយការណ៍ថា ក្រសួងសុខាភិបាលវៀតណាមបានប្រកាសពីករណីជំងឺ COVID-19 ក្នុងសហគមន៍ចំនួន ៧,៦៣១ ករណី កាលពីយប់ថ្ងៃអាទិត្យ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលនាំឱ្យចំនួនអ្នកឆ្លងសរុបរបស់ប្រទេសនេះកើនឡើងដល់ ៩៦៣,៧៥៧ ករណី។ តំបន់ចំនួន ៣ ដែលមានករណីឆ្លងច្រើនជាងគេ គឺទីក្រុងហូជីមិញ ដែលមានអ្នកឆ្លងចំនួន ១,០០៩នាក់ និងខេត្តជិតខាងចំនួន ២ គឺខេត្ត Dong Nai មាន ៩៩៧ ករណី និងខេត្ត Binh Duong មាន ៨២៦ ករណី។ ក្រសួងសុខាភិបាលវៀតណាមក៏បានបញ្ជាក់ពីការស្លាប់ថ្មីចំនួន
November 8, 2021 - អន្តរជាតិ
អាជ្ញាធរអាកាសចរណ៍វៀតណាមកាលពីថ្ងៃសុក្រ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ បាននិយាយថា ប្រទេសរបស់ខ្លួនគ្រោងនឹងចាប់ផ្តើមជើងហោះហើរពាណិជ្ជកម្មអន្តរជាតិឡើងវិញ ជាមួយប្រទេសចំនួន ១៥ ចាប់ពីខែមករា ឆ្នាំក្រោយនេះ។ រំលឹកឡើងវិញដែរថា ប្រទេសវៀតណាមបានដាក់ការរឹតត្បឹតព្រំដែនតឹងរឹង នៅពេលដែលជំងឺរាតត្បាត COVID-19 បានចាប់ផ្ដើមរីករាលដាល ជាមួយនឹងជោគជ័យមួយចំនួននៅពេលដំបូងៗ ប៉ុន្តែវាបានជះឥទ្ធិពលដល់វិស័យទេសចរណ៍ដែលកំពុងរីកចម្រើនរបស់ខ្លួន ដែលមានប្រហែល ១០% នៃផលិតផលក្នុងស្រុកសរុប។ ការមកដល់របស់បរទេសទៅកាន់ប្រទេសវៀតណាម បានធ្លាក់ចុះមកនៅត្រឹម ៣.៨ លាននាក់ កាលពីឆ្នាំមុន ដែលធ្លាក់ចុះពី ១៨ លាននាក់ នៅក្នុងឆ្នាំ ២០១៩ នៅពេលដែលប្រាក់ចំណូលពីទេសចរណ៍មានចំនួន ៣១ ពាន់លានដុល្លារអាមេរិក ឬស្មើនឹង
November 6, 2021 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK បានរាយការណ៍ថា ប្រទេសជប៉ុនបានសម្រេចអនុញ្ញាតឱ្យជនបរទេស ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ពេញលេញ អាចចូលមកកាន់ប្រទេសរបស់ខ្លួនបាន ប៉ុន្តែព្រំដែននឹងនៅតែបិទសម្រាប់ភ្ញៀវទេសចរ។ រំលឹកដែរថា ច្បាប់ដ៏តឹងរ៉ឹងចំពោះការចូលរបស់ជនបរទេស ត្រូវបានដាក់ឱ្យអនុវត្តកាលពី ១០ ខែមុន ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងប្រឆាំងនឹងការឆ្លងរីករាលដាលនៃជំងឺ COVID-19 របស់ប្រទេសជប៉ុន។ អនុប្រធានខុទ្ទកាល័យជប៉ុនលោក Kihara Seiji បាននិយាយថា រដ្ឋាភិបាលកំពុងពិចារណាលើផែនការដែលអនុញ្ញាតឱ្យភ្ញៀវទេសចរ អាចចូលប្រទេសជប៉ុនជាដំណាក់កាល ដោយនឹងពិនិត្យមើលប្រសិទ្ធភាពនៃការត្រួតពិនិត្យ ការមកដល់ថ្មី និងស្ថានភាពជំងឺនៅចុងឆ្នាំនេះ។ ចំណែកឯក្រុមឧស្សាហកម្ម និងនិស្សិត ក៏បាននឹងកំពុងធ្វើយុទ្ធនាការដើម្បីចង់ឱ្យច្បាប់ត្រូវបានបន្ធូរបន្ថយ ជាពិសេសនៅពេលដែលចំនួននៃការឆ្លងប្រចាំថ្ងៃបានធ្លាក់ចុះ៕ អត្ថបទ៖ លីដា ប្រភព៖ NHK
November 6, 2021 - អន្តរជាតិ
ក្រុមហ៊ុនឱសថយក្សអាមេរិក Pfizer បាននិយាយថា ខ្លួនបានបង្កើតឱសថគ្រាប់សម្រាប់អ្នកជំងឺ COVID-19 ដែលកាត់បន្ថយហានិភ័យនៃការចូលមន្ទីរពេទ្យ និងការស្លាប់ នៅក្នុងចំណោមអ្នកជំងឺដែលឆ្លងជំងឺនេះ។ ក្រុមហ៊ុនក៏កំពុងធ្វើការស្នើទៅកាន់ រដ្ឋបាលចំណីអាហារនិងឱសថ ដើម្បីសុំការអនុញ្ញាតឱ្យមានការប្រើប្រាស់ក្នុងស្ថានភាពបន្ទាន់លើឱសថនេះ បន្ទាប់ពីការសាកល្បងព្យាបាលចុងក្រោយលើអ្នកជំងឺជាង ៧៧០ នាក់ ដែលមានហានិភ័យវិវត្តទៅជារោគសញ្ញាធ្ងន់ធ្ងរ បានបង្ហាញថា ហានិភ័យស្លាប់នៅក្នុងចំណោមអ្នកប្រើប្រាស់ថ្នាំគ្រាប់របស់ Pfizer បានធ្លាក់ចុះ ៨៩% បើប្រៀបធៀបទៅនឹងអ្នកដែលបានប្រើថ្នាំបែប placebo ។ ថ្នាំគ្រាប់ដែលមានឈ្មោះថា Paxlovid ឬ PF-07321332 គឺជាថ្នាំទប់ស្កាត់អង់ស៊ីមប្រូតេអាស (protease inhibitor) ដែលត្រូវបានបង្កើតឡើងដើម្បីបញ្ឈប់មេរោគពីការរីកធំធាត់។ Pfizer បាននិយាយថា ការផ្តល់ថ្នាំ Paxlovid
November 6, 2021 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand បានរាយការណ៍ថា អនុវិទ្យាល័យមួយនៅស្រុក Nikhom Khamsoi នៃខេត្ត Mukdahan របស់ប្រទេសថៃ ត្រូវបានការិយាល័យសុខភាពសាធារណៈខេត្តបិទទ្វារវិញកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីមនុស្ស ៤០នាក់ បានធ្វើតេស្តវិជ្ជមានជំងឺ COVID-19 ។ មន្ត្រីសុខាភិបាលខេត្ត Mukdahan បានបើកការធ្វើតេស្តទូទាំងសាលាកាលពីថ្ងៃព្រហស្បតិ៍ ហើយបានរកឃើញថា មនុស្សយ៉ាងហោចណាស់ ៤០ នាក់ បានធ្វើតេស្តវិជ្ជមានជាមួយជំងឺ COVID-19 ហើយខាងសាលាក៏បានបិទទ្វារនៅថ្ងៃដដែលនោះ ដោយមិនអនុញ្ញាតឱ្យនរណាម្នាក់ចេញពីសាលាឡើយ។ មន្ត្រីសុខាភិបាលសាធារណៈបានបង្ហាញថា អ្នកដែលបានឆ្លងជំងឺ COVID-19 គឺជាគ្រូ បុគ្គលិក និងសិស្ស ដែលបានត្រឡប់ទៅសាលារៀនវិញតាំងពីដើមខែនេះ ពោលគឺមិនប៉ុន្មានថ្ងៃប៉ុណ្ណោះ។ សាលារៀននេះត្រូវបានគេរាយការណ៍ថា
November 5, 2021 - អន្តរជាតិ
នាយកដ្ឋានសុខភាពទីក្រុងហាណូយបានឱ្យដឹងថា ទារកចំនួន ១៨ នាក់ របស់ទីក្រុងនេះផ្ទាល់ ត្រូវបានគេច្រឡំចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Pfizer ដោយស្មានថា វាជាវ៉ាក់សាំងបង្ការជំងឺសម្រាប់ទារកជាធម្មតា។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VnExpress បានរាយការណ៍ថា ទារកអាយុទាំងនោះមានអាយុពី ២ ទៅ ៦ខែ និងបានទទួលការចាក់វ៉ាក់សាំងនៅឯមន្ទីរពេទ្យឃុំ Yen Son ក្នុងស្រុក Quoc Oai ទីក្រុងហាណូយ ហើយឥឡូវនេះពួកគេក៏ត្រូវបានផ្ទេរទៅមន្ទីរពេទ្យ Saint Paul ដើម្បីត្រួតពិនិត្យសុខភាពផងដែរ។ ប្រភពដដែលបាននិយាយថា បុគ្គលិកពេទ្យម្នាក់បានច្រឡំវ៉ាក់សាំងបង្ការជំងឺ COVID-19 ថាជាវ៉ាក់សាំងបង្ការជំងឺសម្រាប់ទារកទូទៅ ប៉ុន្តែមិនបានបញ្ជាក់ថាដើមហេតុយ៉ាងណានោះទេ។ យ៉ាងណាក៏ដោយ ទារកតូចៗទាំងនោះនៅមិនទាន់មានរោគសញ្ញាធ្ងន់ធ្ងរណាមួយទេ
November 5, 2021









