- autoadmin
- អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ បានរាយការណ៍ថា ប្រធានាធិបតីហ្វីលីពីនគឺលោក Rodrigo Duterte បានប្ដូរចិត្តមិនទាន់ចូលនិវត្តន៍ពីនយោបាយនោះទេ ហើយបានដាក់ពាក្យធ្វើជាបេក្ខភាពសមាជិកព្រឹទ្ធសភា សម្រាប់ការបោះឆ្នោតនៅឆ្នាំក្រោយនេះ។ ការដាក់ពាក្យរបស់លោក Duterte ត្រូវបានដាក់នៅថ្ងៃច័ន្ទម្សិលមិញនេះ ពោលគឺមុនកាលបរិច្ឆេទផុតកំណត់ប៉ុន្មានម៉ោងប៉ុណ្ណោះ។ ជម្រាបផងដែរថា តាមច្បាប់របស់ប្រទេសហ្វីលីពីន គឺលោក Duterte មិនអាចមានសិទ្ធធ្វើជាប្រធានាធិបតីម្ដងទៀតទេ ដូច្នេះហើយទើបលោកត្រូវរកតួនាទីផ្សេងក្រៅពីការឈរឈ្មោះជាប្រធានាធិបតី។ ការផ្លាស់ប្តូរចិត្តរបស់លោក Duterte គឺផ្ទុយស្រឡះពីការប្រកាសរបស់លោកកាលពីខែមុន ដែលថា លោកនឹងចូលនិវត្តន៍ពីនយោបាយ នៅពេលដែលអាណត្តិបច្ចុប្បន្នត្រូវបានបញ្ចប់។ វាក៏ត្រូវបានគេមើលឃើញថា ជាការប៉ុនប៉ងរបស់លោក Duterte ដើម្បីរក្សាឥទ្ធិពលនយោបាយ បើទោះបីជាបន្ទាប់ពីការចុះចេញពីតំណែងជាប្រធានាធិបតីក៏ដោយ។ ជាមួយគ្នានេះដែរ កូនស្រីច្បងរបស់លោក Duterte គឺលោកស្រី Sara Duterte-Carpio
November 16, 2021 - អន្តរជាតិ
ប្រទេសអូទ្រីសអាចនឹងក្លាយជាប្រទេសដំបូងគេក្នុងពិភពលោក ដែលនឹងធ្វើការបិទខ្ទប់ទីតាំងជាក់លាក់ណាមួយ ប្រសិនបើមានពលរដ្ឋ ឬសូម្បីតែ ១នាក់ មិនបានធ្វើការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ឱ្យបានត្រឹមត្រូវ។ អធិការបតីលោក Alexander Schallenberg បាននិយាយថា ការសម្រេចចិត្តចុងក្រោយសម្រាប់គម្រោងនេះនឹងត្រូវធ្វើឡើងនៅចុងសប្តាហ៍នេះ។ លោកបាននិយាយកាលពីថ្ងៃសុក្រថា រដ្ឋាភិបាលនៃប្រទេសអូទ្រីសនឹងធ្វើការប្តេជ្ញាចិត្តលើប្រព័ន្ធបិទខ្ទប់ ២ជាន់ នៅថ្ងៃអាទិត្យនេះ ហើយការសម្រេចចិត្តនឹងត្រូវធ្វើឡើង បន្ទាប់ពីកិច្ចប្រជុំជាមួយអភិបាលខេត្តចំនួន ៩ របស់ប្រទេស។ ជាក់ស្ដែង អភិបាលរដ្ឋអូទ្រីសខាងលើ (Upper Austria) គឺលោក Thomas Stelzer បានស្នើសុំការអនុញ្ញាតពីរដ្ឋាភិបាលរួចមកហើយ ដើម្បីបិទខ្ទប់ខេត្តរបស់លោកចាប់ពីថ្ងៃចន្ទតទៅ នៅពេលដែលតំបន់នេះកំពុងមានការកើនឡើងនៃករណីជំងឺ COVID-19 ច្រើនជាងខេត្តដទៃទៀត។ គំនិតនៃការបិទខ្ទប់ទូទាំងប្រទេស
November 13, 2021 - អន្តរជាតិ
អាជ្ញាធរនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានប្រកាសជាផ្លូវការកាលពីថ្ងៃសុក្រថា ប្រទេសរបស់ខ្លួនកំពុងប្រឈមនឹងការផ្ទុះឡើងនៃជំងឺកញ្ជ្រឹល នៅក្នុងខេត្ត Maniema ភាគខាងកើត។ ការផ្ទុះឡើងនេះត្រូវបានបញ្ជាក់ដោយការវិភាគសំណាក ដោយវិទ្យាស្ថានជាតិស្រាវជ្រាវជីវវេជ្ជសាស្ត្ររបស់កុងហ្គោ ខណៈមានករណីចំនួន ៤៥៨ រួចមកហើយដែលត្រូវបានបញ្ជាក់ថាឆ្លង ហើយក្នុងនោះមានអ្នកជំងឺ ១៧ នាក់ បានស្លាប់។ អភិបាលស្តីទីលោក Affani Idrissa Mangala បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្ន និងពិគ្រោះជាមួយមណ្ឌលសុខភាពដែលនៅជិតបំផុត ក្នុងករណីបើពួកគេមានគ្រុនក្តៅ កន្ទួល ភ្នែកឡើងក្រហម ក្អក និងផ្តាសាយ។ ជាមួយគ្នានេះដែរ នៅឯទីក្រុង Kinshasa ដែលជារដ្ឋធានីរបស់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ក៏ត្រូវទទួលរងផលប៉ះពាល់ទៅលើតំបន់សុខភាពចំនួន ៤ ចាប់តាំងពីចុងខែសីហា ដោយសារជំងឺកញ្ជ្រឹលនេះ៕ អត្ថបទ៖
November 13, 2021 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand បានរាយការណ៍ថា វ៉ាក់សាំងបង្ការជំងឺ COVID-19 បាញ់តាមច្រមុះ «NASTVAC» ដែលបង្កើតឡើងដោយមជ្ឈមណ្ឌលជាតិសម្រាប់វិស្វកម្មហ្សែន និងបច្ចេកវិទ្យាជីវសាស្រ្ត (Biotech) ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមធ្វើតេស្តសាកល្បងលើមនុស្ស នៅខែមេសា ឆ្នាំ២០២២ ឆ្នាំក្រោយនេះ។ គួរឱ្យដឹងដែរថា Biotech គឺជាសាខារបស់ទីភ្នាក់ងារអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាតិ (NSTDA) ហើយខ្លួនបានចាប់ផ្តើមស្រាវជ្រាវលើវ៉ាក់សាំង COVID-19 តាំងពីខែមករា ឆ្នាំ២០១៩ មកម្ល៉េះ។ លោកវេជ្ជបណ្ឌិត Anan Jongkaewwattana នាយកនៃទីភ្នាក់ងារច្នៃប្រតិដ្ឋសុខភាពបសុពេទ្យបាននិយាយថា៖«យើងរំពឹងថា នឹងបញ្ជូនឯកសារវ៉ាក់សាំងទាំងអស់ទៅរដ្ឋបាលចំណីអាហារ និងឱសថថៃ (FDA) នៅខែកុម្ភៈ
November 13, 2021 - អន្តរជាតិ
អ្នកនាំពាក្យរបស់សេតវិមានបាននិយាយថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នឹងជួបពិភាក្សាតាមអនឡាញជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនពីង នៅថ្ងៃចន្ទដើមសប្ដាហ៍ក្រោយនេះ។ លេខាធិការសារព័ត៌មានគឺលោកស្រី Jen Psaki បានប្រាប់នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា មេដឹកនាំទាំង ២ នឹងពិភាក្សាអំពីវិធីនានា ដើម្បីគ្រប់គ្រងការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិក និងប្រទេសចិន ក៏ដូចជាវិធីដើម្បីធ្វើការជាមួយគ្នា ទៅលើអ្វីដែលប្រទេសទាំង ២ មានការយល់ឃើញស្របគ្នា។ ប្រភពបាននិយាយដែរថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នឹងធ្វើឱ្យច្បាស់នូវចេតនា និងអាទិភាពរបស់សហរដ្ឋអាមេរិក ហើយច្បាស់លាស់ និងឥតលាក់លៀម អំពីកង្វល់របស់សហរដ្ឋអាមេរិកជាមួយប្រទេសចិន។ ទោះបីជាលោក បៃដិន ចាត់ទុកប្រទេសចិនថា ជាគូប្រជែងដ៏ពិបាកបំផុតក៏ដោយ
November 13, 2021 - អន្តរជាតិ
តុលាការដែលគ្រប់គ្រងដោយរបបយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃសុក្រ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ បានកាត់ទោសអ្នកកាសែតជនជាតិអាមេរិកម្នាក់ គឺលោក Danny Fenster ឱ្យជាប់ពន្ធនាគាររយៈពេល ១១ឆ្នាំ បន្ទាប់ពីរកឃើញថា គាត់មានពិរុទ្ធលើការចោទប្រកាន់ជាច្រើន រួមទាំងការញុះញង់ ផ្សព្វផ្សាយព័ត៌មានមិនពិត ឬ ព័ត៌មានអុចអាលឱ្យមានកំហឹងសាធារណៈ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ ។ មេធាវីលោក Than Zaw Aung បាននិយាយថា លោក Fenster ដែលជានាយកនិពន្ធរបស់ទស្សនាវដ្តី Frontier Myanmar ក៏ត្រូវបានគេរកឃើញថា មានពិរុទ្ធពីបទទាក់ទងជាមួយអង្គការខុសច្បាប់ និងរំលោភលើបទប្បញ្ញត្តិទិដ្ឋាការ។ លោក
November 12, 2021 - អន្តរជាតិ
ក្រុមហ៊ុនឱសថអាមេរិក Moderna បានដាក់ពាក្យសុំការយល់ព្រម សម្រាប់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដូសទី៣ ឬដូសជំរុញរបស់ខ្លួន នៅក្នុងប្រទេសជប៉ុន។ ប្រភពបាននិយាយថា ក្រុមហ៊ុន Moderna បានដាក់ពាក្យស្នើសុំទៅក្រសួងសុខាភិបាលជប៉ុនកាលពីថ្ងៃពុធ តាមរយៈអ្នកចែកចាយរបស់ខ្លួនគឺក្រុមហ៊ុន Takeda Pharmaceutical។ ប្រភពបាននិយាយថា Moderna បានដាក់បញ្ជូនទិន្នន័យសាកល្បងព្យាបាលរបស់ខ្លួន លើមនុស្សដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ ដើម្បីឱ្យក្រសួងសុខាភិបាលធ្វើការត្រួតពិនិត្យ។ វ៉ាក់សាំងលើកទី៣ ត្រូវបានគេផ្តល់ឱ្យយ៉ាងហោចណាស់ ៦ខែ បន្ទាប់ពីការចាក់វ៉ាក់សាំងដូសទី២ ជាមួយនឹងកម្រិតពាក់កណ្តាលដែលបានប្រើនៅក្នុងការចាក់វ៉ាក់សាំងទាំង២ លើក (ដូសទី១+ទី២)។ ការស្នើសុំនេះ គឺបន្ទាប់ពីក្រសួងសុខាភិបាលជប៉ុនបានផ្តល់ការយល់ព្រមជាលើកដំបូងរបស់ខ្លួន លើវ៉ាក់សាំងបង្ការជំងឺ COVID-19 ដូសទី៣ របស់ក្រុមហ៊ុន
November 12, 2021 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន RT បានឱ្យដឹងថា រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) បានប្រកាសប្រមូលយកមកវិញនូវឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ ចំនួន ២.២ លានឧបករណ៍ ដែលផលិតឡើងដោយក្រុមហ៊ុន Ellume ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី និងជាក្រុមហ៊ុនដំបូងបំផុត ដែលអាចទទួលបានការអនុញ្ញាតពី FDA ចំពោះឧបករណ៍តេស្ដរហ័សរកអង់ទីហ្សែនកូវីដ-១៩ របស់ខ្លួន។ ការប្រមូលយកមកវិញនេះ គឺដោយសារឧបករណ៍របស់ Ellume បានបង្ហាញលទ្ធផល «វិជ្ជមានមិនពិត» ឬហៅថា False positive ហើយកន្លងមកក៏មានករណីចំនួន ៣៥ ត្រូវបានគេរាយការណ៍។ ការប្រកាសនេះក៏ជាការបង្គាប់បន្ថែមទៀត ទៅលើការហៅមកវិញចំនួន ២០០,០០០ ឧបករណ៍ ដែលត្រូវបានប្រកាសកាលពីខែមុន ជាមួយនឹងបញ្ហាដូចគ្នាដដែលនេះ។
November 12, 2021 - បច្ចេកវិទ្យា
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NBC News បានរាយការណ៍ថា YouTube កំពុងធ្វើការផ្លាស់ប្តូរមួយចំនួនទៅលើវេទិការបស់ខ្លួន នៅក្នុងកិច្ចខិតខំប្រឹងប្រែងថ្មីមួយដើម្បីការពារអ្នកបង្កើតវីដេអូ/មាតិកា ដោយការលាក់ចំនួនមិនចូលចិត្ត ឬហៅថា Dislike នៅលើវីដេអូរបស់ពួកគេ។ កាលពីថ្ងៃពុធកន្លងទៅ សេវាកម្មចែករំលែកវីដេអូមួយនេះ បានចាប់ផ្តើមដាក់ឱ្យប្រើប្រាស់នូវមុខងារថ្មីមួយ ដែលលាក់ចំនួន Dislike ពីភ្នែកអ្នកចូលមើល ហើយចំនួននោះអាចមើលបានតែចំពោះអ្នកដែលបង្ហោះវីដេអូប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ ប៊ូតុងចុង Dislike នឹងនៅតែមានដដែល ហើយអ្នកមើលនៅតែអាចចុចពាក្យមិនចូលចិត្តលើវីដេអូណាមួយ ប៉ុន្តែគ្រាន់តែថា អ្នកមើលមិនអាចដឹងចំនួន Dislike ពិតប្រាកដប៉ុណ្ណោះ។ មុខងារដែលទើបតែអាប់ដេតមួយនេះ ត្រូវបានជំរុញឱ្យមានឡើងមកបន្ទាប់ពី YouTube បានធ្វើការសាកល្បងវាកាលពីដើមឆ្នាំនេះ ដើម្បីមើលថា តើការផ្លាស់ប្តូរនេះអាចជួយការពារអ្នកបង្កើតមាតិកាពីការយាយី និង «ការវាយប្រហារដោយការចុច Dislike»
November 12, 2021 - អន្តរជាតិ
ក្រសួងបរិស្ថានរបស់ប្រទេសជប៉ុនកាលពីថ្ងៃព្រហស្បតិ៍ បានបង្កើនការប្រុងប្រយ័ត្នចំពោះជំងឺគ្រុនផ្តាសាយបក្សីដល់កម្រិតខ្ពស់បំផុត បន្ទាប់ពីមេរោគដែលមានការឆ្លងរាលដាលខ្លាំងមួយនេះ ត្រូវបានរកឃើញនៅក្នុងខេត្តចំនួន ២ របស់ខ្លួន។ ជំងឺផ្តាសាយបក្សីត្រូវបានរកឃើញនៅក្នុងសត្វមាន់ នៅឯកសិដ្ឋានបសុបក្សីក្នុងទីក្រុង Yokote ក្នុងខេត្ត Akita និងក្នុងទីក្រុង Izumi ក្នុងខេត្ត Kagoshima ។ នៅក្នុងខេត្ត Akita គឺជាប្រភេទ H5N8 ដែលជាប្រភេទមានការឆ្លងរាលដាលខ្លាំងបំផុត ខណៈនៅខេត្ត Kagoshima ក៏ស្ថិតនៅក្នុងគ្រួសារ H5 ផងដែរ។ ក្រសួងបរិស្ថាននឹងកំណត់ការរឹតត្បឹតចម្ងាយ ១០ គីឡូម៉ែត្រ ពីកន្លែងដែលមានការឆ្លងនៅខេត្ត Akita និងខេត្ត Kagoshima ដើម្បីធ្វើជាតំបន់ឃ្លាំមើលអាទិភាព និងធ្វើការស្ទង់មតិបន្ទាន់ជាមួយអាជ្ញាធរក្នុងខេត្តទាំង ២
November 12, 2021












