autoadmin
  • អន្តរជាតិ

    សហរដ្ឋអាមេរិកនឹងបញ្ចេញប្រេងបម្រុងមួយចំនួនរបស់ខ្លួនទៅកាន់ទីផ្សារ ដើម្បីជួយទប់ស្កាត់ការកើនឡើងនៃតម្លៃប្រេង។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ ប្រភពពីសេតវិមានបាននិយាយថា ការប្រកាសនេះ គឺស្របជាមួយនឹងប្រទេសប្រើប្រាស់ថាមពលសំខាន់ៗផ្សេងទៀត រួមមានប្រទេសចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង និងចក្រភពអង់គ្លេស ដែលកំពុងមានគោលបំណងដូចគ្នា។ មន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិកម្នាក់និយាយថា នេះនឹងក្លាយជាលើកទី១ ដែលមិនធ្លាប់មានពីមុនមក សម្រាប់ការសម្របសម្រួលពាក់ព័ន្ធនឹងប្រេង។ សេចក្តីថ្លែងការណ៍បាននិយាយថា សហរដ្ឋអាមេរិកនឹងផលិតបាន ៥០ លានបារ៉ែល ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។ ប្រភពដដែលបាននិយាយថា ប្រធានាធិបតីលោក ចូ បៃដិន ក៏ត្រៀមខ្លួនរួចជាស្រេច ដើម្បីចាត់វិធានការបន្ថែមប្រសិនបើចាំបាច់។ យ៉ាងណា អ្នកវិភាគមួយចំនួនរំពឹងថា តម្លៃប្រេងឆៅនឹងនៅតែឡើងថ្លៃ បន្ទាប់ពីសម្ព័ន្ធនៃប្រទេសនាំចេញប្រេង បូករួមទាំងប្រទេសដែលមិនមែនជាសមាជិកសំខាន់ៗ ដូចជារុស្ស៊ី បានសម្រេចចិត្តប្រឆាំងនឹងការបង្កើនទិន្នផលនៅក្នុងខែធ្នូ។

    November 24, 2021
  • អន្តរជាតិ

    ទីក្រុង Santa Cruz រដ្ឋកាលីហ្វ័រញ៉ា បានចេញច្បាប់ពាក់ម៉ាស់ដ៏តឹងរឹងបំផុត ដែលសូម្បីនៅក្នុងផ្ទះឯកជនខ្លួនឯងក៏ត្រូវពាក់ម៉ាស់ដែរ ដោយមិនគិតពីស្ថានភាពនៃការចាក់វ៉ាក់សាំងនោះឡើយ។ បទបញ្ជាដែលបានចូលជាធរមានក្នុងសប្តាហ៍នេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃករណីជំងឺ Covid-19 នៅក្នុងទីក្រុង ដែលបានកើនឡើងជាបន្ដបន្ទាប់។ តម្រូវការពាក់ម៉ាស់ថ្មីចុងក្រោយនេះ គ្របដណ្តប់មិនត្រឹមតែកន្លែងសាធារណៈ និងអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ទះឯកជនផងដែរ ក្នុងករណីប្រសិនបើមាននរណាម្នាក់នៅក្នុងផ្ទះ មិនបានរស់នៅជាទៀងទាត់ជាមួយគ្រួសារ។ ប្រសិនបើ​អ្នក​នៅ​ជុំវិញ​ខ្លួនអ្នក​មកពី​គ្រួសារ​ផ្សេង​ទៀត ការដោះម៉ាស់ចេញត្រូវបានអនុញ្ញាត​តែពេល​ញ៉ាំ​អាហារ ឬ​ផឹកទឹក​ប៉ុណ្ណោះ។ យ៉ាងណាក៏ដោយការណែនាំអំពីសុខភាពដ៏តឹងរ៉ឹងនេះ បានបង្កឱ្យមានការខឹងសម្បារក្នុងចំណោមមនុស្សមួយចំនួន ដោយអ្នករិះគន់ពិពណ៌នាការពាក់ម៉ាស់សូម្បីតែនៅផ្ទះថា ជាការរឹតត្បឹតហួសហេតុរបស់រដ្ឋាភិបាល និងការប៉ុនប៉ងធ្វើឱ្យមនុស្ស «វេទនាតាមដែលអាចធ្វើទៅបាន» នៅពេលពិធីបុណ្យ Thanksgiving កំពុងចូលមកដល់។ យោងតាមបទបញ្ជានេះ ការបំពានលើគោលការណ៍ណែនាំសុខភាពថ្មី អាចនឹងត្រូវ «ផ្តន្ទាទោសដោយការផាកពិន័យ

    November 24, 2021
  • រថយន្ត

    ត្រឹមរយៈពេលតែ ២ខែ បន្ទាប់ពីការហោះហើរលើកដំបូងរបស់ខ្លួន យន្តហោះធុនតូច «Spirit of Innovation» របស់ Rolls-Royce បានឈានដល់កំណត់ត្រាថ្មីមួយទៀត ជាមួយនឹងល្បឿនអតិបរមា 387.4 MPH (623 គីឡូម៉ែត្រ/ម៉ោង) ដែលនេះបញ្ជាក់ថា វាគឺជាយន្តហោះអគ្គិសនី មានលឿនបំផុតនៅលើពិភពលោក។ យន្ដហោះនេះក៏អាចមានល្បឿ 345.4 MPH លើផ្លូវ 3 គីឡូម៉ែត្រ និងរយៈកម្ពស់ 3,000 ម៉ែត្រ ក្នុងរយៈពេល 202 វិនាទី។ កំណត់ត្រានេះមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ ប៉ុន្តែប្រសិនបើល្បឿន 345.5 MPH

    November 23, 2021
  • អន្តរជាតិ

    ប្រទេសចិនទើបតែបានបាញ់បង្ហោះផ្កាយរណបមួយគ្រឿង មានឈ្មោះថា Gaofen-3 02 អមដោយរ៉ុក្កែត Long March-4C នៅម៉ោង ៧ និង ៤៥ នាទីព្រឹកថ្ងៃអង្គារ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CGTN ។ ផ្កាយរណបនេះមានតួនាទីអង្កេតភពផែនដី ហើយវាបានចេញពីមូលដ្ឋានបាញ់បង្ហោះផ្កាយរណប Jiuquan ស្ថិតនៅភាគពាយ័ព្យនៃប្រទេស។ ប្រភពដដែលបាននិយាយថា ផ្កាយរណបនេះក៏អាចបំពេញតម្រូវការកម្មវិធីក្នុងវិស័យជាច្រើន រួមមានមហាសមុទ្រ ការគ្រប់គ្រងគ្រាអាសន្ន ធនធានដី ភូគព្ភសាស្ត្រ ការការពារអេកូឡូស៊ី និងបរិស្ថាន ការអភិរក្សទឹក កសិកម្ម និងឧតុនិយម។ វានឹងភ្ជាប់ជាមួយផ្កាយរណប

    November 23, 2021
  • កូវីដ-១៩

    ក្រសួងសុខាភិបាលវៀតណាមបានបញ្ជាក់ពីករណីជំងឺ Covid-19 ថ្មីចំនួន ១០,២៩៩ ករណី កាលពីយប់ថ្ងៃចន្ទ ដែលនាំឱ្យចំនួនឆ្លងនៅក្នុងរលកចុងក្រោយរបស់ខ្លួនកើនឡើងដល់ ១,០៩៨,៧៩៧ ករណី។ មូលដ្ឋានចំនួន ៣ ដែលមានករណីថ្មីខ្ពស់បំផុត គឺទីក្រុងហូជីមិញមាន ១,៥៤៧ ករណី, ខេត្តប៊ិញឌួង ៦៨៨ ករណី និងខេត្តតាយនិញ ៥៦៤ ករណី។ ក្នុងចំណោមករណីថ្មីទាំងអស់នោះ មានករណីចំនួន ៥,៦៤៧ ត្រូវបានរកឃើញនៅក្នុងសហគមន៍។ ក្រសួងសុខាភិបាលក៏បានបញ្ជាក់ពីអ្នកជាសះស្បើយចំនួន ៤,៧៧៦ នាក់ នៅថ្ងៃដដែល ដែលនាំឱ្យចំនួនអ្នកជាសះស្បើយសរុបមកទល់ពេលនេះមានដល់ ៩១០,២៧៦ ករណី។ ចំណែកចំនួនអ្នកស្លាប់ដោយសារជំងឺ Covid-19

    November 23, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NBC News បានរាយការណ៍ថា រថយន្តដឹកទំនិញធុនធំមួយគ្រឿង បានធ្វើឱ្យធ្លាក់លុយជាច្រើននៅលើផ្លូវហាយវេមួយ ក្នុងទីក្រុង Carlsbad រដ្ឋកាលីហ្វ័រញ៉ា ដែលបណ្តាលឱ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ខណៈដែលអ្នកបើកបរជាច្រើនបានឈប់ចត ដើម្បីរើសសាច់ប្រាក់សុទ្ធទាំងនោះ។ ប៉ុន្តែយ៉ាងណាក៏ដោយអាជ្ញាធរបាននិយាយថា ពួកគេត្រូវប្រគល់ប្រាក់ទាំងនោះមកវិញ បើមិនដូច្នោះទេ ពួកគេនឹងប្រឈមមុខជាមួយបទចោទប្រកាន់ព្រហ្មទណ្ឌជាមិនខាន។ ទីភ្នាក់ងាររដ្ឋ California Highway Patrol បានទទួលការខលទៅ ៩១១ នៅប្រហែលម៉ោង ៩:១៥ ព្រឹកថ្ងៃសុក្រ (ម៉ោងនៅអាមេរិក) អំពីសាច់ប្រាក់ដែលរាយប៉ាយពាសពេញផ្នែកនៃ Interstate 5 ជិតផ្លូវ Cannon Road ។ ឥឡូវនេះទាំង CHP

    November 22, 2021
  • អន្តរជាតិ

    ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានលាតត្រដាងថា លោកបានទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 ដូសជំរុញរបស់វ៉ាក់សាំង Sputnik V ដែលត្រូវបានគេស្គាល់ឈ្មោះថាជា «Sputnik Light»។ លោក​បាន​បន្ថែម​ថា លោក​សុខ​ចិត្ត​ចូល​រួម​ក្នុង​ការ​សាកល្បង​ សម្រាប់​វិធីសាស្ត្រ​ថ្មី​ៗក្នុង​ការ​ផ្តល់​រូបមន្តរបស់វ៉ាក់សាំង ហើយបានប្រាប់ថា លោកមិនមានផលប៉ះពាល់អ្វីទេ បន្ទាប់ពីការចាក់វ៉ាក់សាំងលើកទី៣ នេះ។ គួររំលឹកដែរថា លោកប្រធានាធិបតីបានទទួលវ៉ាក់សាំងដូសទី២ តាំងតែពីខែមេសាឆ្នាំនេះមកម្ល៉េះ។ ការលាតត្រដាងនេះបានកើតឡើងនៅពេលដែលលោកប្រធានាធិបតី បានជួបជាមួយនាយករងនៃក្រុមហ៊ុនអភិវឌ្ឍន៍វ៉ាក់សាំង Sputnik របស់មជ្ឈមណ្ឌលស្រាវជ្រាវជាតិ Gamaleya នៃទីក្រុងម៉ូស្គូ គឺលោក Denis Logunov ។ លោក

    November 22, 2021
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress បានរាយការណ៍ថា ប្រទេសវៀតណាមបានកត់ត្រាករណីជំងឺ Covid-19 ក្នុងស្រុកថ្មីចំនួន ៩,៨៨២ ករណី កាលពីយប់ថ្ងៃអាទិត្យ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលនាំឱ្យចំនួនអ្នកឆ្លងនៅក្នុងរលកថ្មីរបស់ខ្លួន មានដល់ ១,០៨៨,៤៩៨ ករណី។ តំបន់ចំនួន ៣ ដែលមានចំនួនករណីច្រើនជាងគេគឺ ទីក្រុងហូជីមិញមាន ១,២៥៦ ករណី, ខេត្តប៊ិញឌួង ៦៨៣ ករណី និងខេត្តដុងណៃ ៦០៤ ករណី។ ការស្លាប់ថ្មីចំនួន ៧៦ ករណី ក៏ត្រូវបានបញ្ជាក់កាលពីថ្ងៃអាទិត្យ ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុប មកទល់ពេលនេះគឺមាន ២៣,៧៦១

    November 22, 2021
  • អន្តរជាតិ

    ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានឈានចូលដល់អាយុ ៧៩ឆ្នាំ កាលពីថ្ងៃសៅរ៍ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ ដែលធ្វើឱ្យគាត់ក្លាយជាប្រធានាធិបតីកំពុងកាន់តំណែង ដែលមានវ័យចំណាស់ជាងគេបំផុត។ លោក ចូ បៃដិន បានក្លាយជាប្រធានាធិបតីដែលមានវ័យចំណាស់បំផុត ក្នុងប្រវត្តិសាស្ត្រអាមេរិកក្នុងខែមករា នៅពេលដែលគាត់បានស្បថចូលកាន់តំណែងក្នុងអាយុ ៧៨ឆ្នាំ ហើយកំណត់ត្រាចាស់គឺបានទៅលើលោក Ronald Reagan នៅពេលដែលគាត់ចាកចេញពីសេតវិមានក្នុងវ័យ ៧៧ឆ្នាំ។ ជាមួយគ្នានេះដែរ លោក ចូ បៃដិន ក៏បានប្រកាសពីលទ្ធផលត្រួតពិនិត្យសុខភាពរបស់គាត់កាលពីថ្ងៃសុក្រ ដោយវេជ្ជបណ្ឌិតរបស់គាត់បាននិយាយថា គាត់ជាបុរសដែលមានសុខភាពល្អ ស្វាហាប់ ដែលស័ក្តិសមក្នុងការបំពេញភារកិច្ចរបស់ប្រធានាធិបតីដោយជោគជ័យ។ លោកប្រធានាធិបតីបាននិយាយថា

    November 22, 2021
  • អន្តរជាតិ

    ទីក្រុងហុងកុងបានអនុម័តឱ្យមានការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុនចិន Sinovac Biotech លើក្រុមមនុស្សដែលមានអាយុចាប់ពី ៣ ទៅ ១៧ ឆ្នាំ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ ។ លេខាធិការផ្នែកចំណីអាហារ និងសុខភាពរបស់ទីក្រុងបាននិយាយថា ក្មេងជំទង់អាយុពី ១២ ទៅ ១៧ឆ្នាំ នឹងត្រូវបានផ្តល់អាទិភាពក្នុងការទទួលថ្នាំបង្ការនេះ ដើម្បីគោលបំណងពង្រីកការចាក់វ៉ាក់សាំងបង្ការដល់កុមារនៅដំណាក់កាលក្រោយ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២១។ ការពង្រីកចំនួនប្រជាជនដែលមានសិទ្ធិទទួលវ៉ាក់សាំង បានកើតឡើងនៅពេលដែលយុទ្ធនាការចាក់ថ្នាំបង្ការរបស់ហុងកុងមិនមានល្អប្រសើរឡើងនោះឡើយ។ ភាពស្ទាក់ស្ទើរក្នុងការចាក់វ៉ាក់សាំងគឺមានសន្ទុះឡើង ជាពិសេសក្នុងចំណោមប្រជាជនវ័យចំណាស់ ដែលភាគច្រើនមិនព្រមទទួលសូម្បីតែមួយដូស។ ចាប់តាំងពីកិច្ចខិតខំប្រឹងប្រែងក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលបានចាប់ផ្តើមនៅក្នុងខែកុម្ភៈ គឺមានប្រហែល

    November 22, 2021