- autoadmin
- អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន RT បានរាយការណ៍ថា ក្រុមហ៊ុនផលិតទឹកអប់រុស្ស៊ីបានបញ្ចេញទឹកអប់មួយប្រភេទ សម្រាប់ជាកិត្តិយសដល់យន្តហោះចម្បាំង Checkmate ជំនាន់ទី៥ ដ៏ទំនើបរបស់ខ្លួន នៅឯកម្មវិធី Dubai Airshow ឆ្នាំ២០២១។ យោងតាមក្រុមហ៊ុន Rostec ដែលជាក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋ ដែលវិនិយោគលើវិស័យការពារជាតិ និងឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ បានឱ្យដឹងថា ទឹកអប់នេះត្រូវបានបង្កើតឡើងជាពិសេស សម្រាប់ការបង្ហាញជាអន្តរជាតិនៃយន្តហោះចម្បាំង Checkmate ហើយវាមានក្លិនដូចជាយន្តហោះចម្បាំងនេះផ្ទាល់ ដោយវាមានក្លិនកញ្ចក់ លោហៈ និងវត្ថុធាតុៗផ្សេងៗ ដែលមាននៅក្នុងយន្ដហោះចម្បាំងនោះ។ យោងតាម Rostec បានឱ្យដឹងថា៖«ក្លិនក្រអូបផ្សំរបស់ទឹកអប់ គឺមានការផ្សំគ្នាពីក្លិនកញ្ចក់ ស្បែកធម្មជាតិ និងលោហធាតុ ដែលប្រើក្នុងការសាងសង់តួយន្តហោះ ម៉ាស៊ីន និងកាប៊ីនយន្តហោះ»។ អ្នកផលិតទឹកអប់ក៏បាននិយាយថា
November 18, 2021 - អន្តរជាតិ
និយតករឱសថរបស់អឺរ៉ុប (EMA) កាលពីថ្ងៃពុធ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ បាននិយាយថា ក្រុមហ៊ុនឱសថយក្ស Novavax បានដាក់ពាក្យសុំការអនុញ្ញាតសម្រាប់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ពួកគេ ជាមួយនឹងការសម្រេចចិត្តដែលអាចធ្វើទៅបានក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ។ ប្រសិនបើវ៉ាក់សាំងត្រូវបានអនុម័ត វានឹងក្លាយជាការអនុញ្ញាតទី៥ សម្រាប់ការប្រើប្រាស់នៅក្នុងសហភាពអឺរ៉ុប ដោយវ៉ាក់សាំងចំនួន ៤ ផ្សេងទៀត ត្រូវបានផលិតដោយ BioNTech-Pfizer, AstraZeneca, Moderna និង Johnson & Johnson ។ ក្រុមឃ្លាំមើលឱសថបាននិយាយថា មតិមួយស្តីពីការអនុញ្ញាតទីផ្សារ អាចត្រូវបានចេញក្នុងរយៈពេលប៉ុន្មានសប្តាហ៍ទៀត ប្រសិនបើទិន្នន័យដែលបានដាក់ស្នើមានភាពរឹងមាំ និងពេញលេញដើម្បីបង្ហាញពីប្រសិទ្ធភាព សុវត្ថិភាព
November 18, 2021 - កូវីដ-១៩
ប្រទេសវៀតណាមបានរាយការណ៍ពីករណីជំងឺ COVID-19 ក្នុងសហគមន៍ចំនួន ១០,២៥០ ករណី កាលពីយប់ថ្ងៃអង្គារ ដែលជាការកើនឡើង ១,៦៤៧ ករណី បើធៀបនឹងថ្ងៃច័ន្ទ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress ។ ទីក្រុងហូជីមិញមានករណីច្រើនជាងគេ ជាមួយនឹងថ្មីចំនួន ១,១៨៣ ករណី បន្ទាប់មកខេត្ត Binh Thuan មានចំនួន ១,០៤៨ ករណី និងខេត្ត Tay Ninh ដែលជាអ្នកជិតខាងរបស់ទីក្រុងហូជីមីញ ដែលមាន ៦៨៣ ករណី។ ការស្លាប់បន្ថែមចំនួន ៨៧ ករណី ក៏ត្រូវបានបញ្ជាក់
November 17, 2021 - អន្តរជាតិ
អ្នកនាំពាក្យរងរបស់រដ្ឋាភិបាលថៃគឺអ្នកស្រី Ratchada Thanadirek បានរាយការណ៍ថា កិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃអង្គារបានបញ្ជាក់ថា គណៈរដ្ឋមន្ត្រីបានអនុម័តកាលបរិច្ឆេទបើកដំណើរការឡើងវិញ សម្រាប់កន្លែងកម្សាន្ត ហាងស្រា បារ និងខារ៉ាអូខេ នៅទូទាំងប្រទេសថៃចាប់ពីថ្ងៃទី១៦ ខែមករា ដើមឆ្នាំក្រោយនេះ។ រដ្ឋាភិបាលធ្លាប់បានប្រកាសតាំងពីមុនមកហើយថា ខ្លួននឹងបើកដំណើរការកន្លែងកម្សាន្តឡើងវិញ ដោយផ្អែកលើស្ថានភាពជំងឺ COVID-19 ជាមួយនឹងពេលវេលាកំណត់ពីថ្ងៃទី០១ ខែធ្នូ ដល់ខែមករា ឆ្នាំក្រោយ។ ដូច្នេះហើយ បន្ទាប់ពីពិភាក្សាជាមួយក្រសួងសុខាភិបាលសាធារណៈ និងមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ជំងឺរាតត្បាត (CCSA) គណៈរដ្ឋមន្ត្រីបានយល់ព្រមថា កាលបរិច្ឆេទបើកដំណើរការឡើងវិញដ៏សមស្រប គួរតែជាថ្ងៃទី១៦ ខែមករា ។ រំលឹកដែរថា កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១
November 17, 2021 - អន្តរជាតិ
ក្រុមហ៊ុនឱសថអាមេរិក Pfizer បានស្នើសុំទៅកាន់រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) ដើម្បីសុំការយល់ព្រមឱ្យមានការប្រើប្រាស់ជាបន្ទាន់ លើថ្នាំគ្រាប់ប្រឆាំងនឹងជំងឺ COVID-19 ដែលខ្លួនបានបង្កើតឡើង។ ក្រុមហ៊ុន Pfizer បានធ្វើសេចក្តីប្រកាសនេះកាលពីថ្ងៃអង្គារ ដោយបាននិយាយថា ខ្លួនកំពុងស្វែងរកការយល់ព្រមលើថ្នាំ Paxlovid សម្រាបការព្យាបាលចំពោះមនុស្សពេញវ័យដែលកើតជំងឺ COVID-19 ចាប់ពីរោគសញ្ញាស្រាលទៅមធ្យម។ ក្រុមហ៊ុននិយាយថា ថ្នាំលេបមួយនេះត្រូវបានរចនាឡើងដើម្បីទប់ស្កាត់ការចម្លងរបស់មេរោគ COVID-19 ហើយនឹងត្រូវបានប្រើរួមគ្នាជាមួយនឹងថ្នាំអេដស៍ Ritonavir។ ការធ្វើតេស្តគ្លីនិករបស់ក្រុមហ៊ុន Pfizer ដែលចេញផ្សាយនៅថ្ងៃទី០៥ ខែវិច្ឆិកា បានបង្ហាញថា ថ្នាំគ្រាប់នេះបានកាត់បន្ថយហានិភ័យនៃការចូលមន្ទីរពេទ្យ ឬការស្លាប់ដែលទាក់ទងនឹង COVID-19 ចំនួន ៨៩% ហើយថ្មីៗនេះក្រុមហ៊ុន Pfizer ទើបតែទទួលបានការអនុញ្ញាឱ្យមានការសាកល្បងនៅឯប្រទេសរុស្ស៊ីផងដែរ។
November 17, 2021 - អន្តរជាតិ
ប្រទេសរុស្ស៊ីបានផ្តល់ការយល់ព្រមឱ្យទៅក្រុមហ៊ុន Pfizer Inc ដើម្បីធ្វើការសាកល្បងព្យាបាលជំងឺ COVID-19 ដោយប្រើប្រាស់ថ្នាំគ្រាប់ប្រឆាំងនឹងមេរោគ ដែលក្រុមហ៊ុនបានពិសោធន៍នាពេលកន្លងមក។ ការសាកល្បងនេះបានធ្វើឡើងលើមនុស្សចំនួន ៩០នាក់ ដោយអ្នកខ្លះមានរោគសញ្ញា និងខ្លះគ្មានរោគសញ្ញាជំងឺ COVID-19 ដែលបានចាប់ផ្តើមនៅថ្ងៃទី១២ ខែវិច្ឆិកា ហើយនឹងបន្តរហូតដល់ខែមីនា ឆ្នាំ២០២៣។ ក្រុមហ៊ុន Pfizer បាននិយាយកាលពីដើមខែនេះថា ថ្នាំគ្រាប់ពិសោធន៍របស់ខ្លួនហៅថា Paxlovid ដែលជាថ្នាំទប់ស្កាត់អង់ស៊ីមប្រូតេអាស (protease inhibitor) បង្កើតឡើងដើម្បីបញ្ឈប់មេរោគពីការរីកធំធាត់ បានកាត់បន្ថយឱកាសនៃការចូលមន្ទីរពេទ្យ ឬការស្លាប់ ៨៩% សម្រាប់មនុស្សពេញវ័យដែលឈឺធ្ងន់ធ្ងរ។ ហើយក្រុមហ៊ុនសង្ឃឹមថា នឹងធ្វើឱ្យថ្នាំមានលក់នៅទូទាំងពិភពលោកឱ្យបានលឿនតាមដែលអាចធ្វើទៅបាន៕ អត្ថបទ៖ លីដា ប្រភព៖
November 16, 2021 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃអង្គារ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានរាយការណ៍ថា យោធាមីយ៉ាន់ម៉ាបានចោទប្រកាន់លោកស្រី អ៊ុងសាន ស៊ូជី មួយករណីបន្ថែមទៀត ពីបទក្លែងបន្លំការបោះឆ្នោត នៅក្នុងអំឡុងពេលបោះឆ្នោតឆ្នាំ២០២០ ដែលកាលនោះលោកស្រីបានឈ្នះដោយសំឡេងភាគច្រើន។ កាសែតរដ្ឋ Global New Light of Myanmar បានរាយការណ៍ថា លោកស្រី ស៊ូជី រងការចោទប្រកាន់ពីបទ «ក្លែងបន្លំការបោះឆ្នោត និងសកម្មភាពគ្មានច្បាប់» ដោយមិនបានផ្ដល់ព័ត៌មានលម្អិត ថាតើពេលណាដំណើរការសវនាការនឹងចាប់ផ្តើមឡើយ។ មន្ត្រីចំនួន ១៥នាក់ ផ្សេងទៀត រួមជាមួយនឹងអតីតប្រធានាធិបតីលោក Win
November 16, 2021 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ នៅថ្ងៃអង្គារ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានរាយការណ៍ថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy កាលពីថ្ងៃច័ន្ទ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូមួយថា ប្រជាជនអ៊ុយក្រែនទាំងអស់ដែលបានចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺ COVID-19 នឹងទទួលបានប្រាក់បន្ថែមចំនួន ១,០០០ ហូរីវនៀ (៣៨ដុល្លារអាមេរិក) ដោយសារចំនួនអ្នកទៅចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 មានតិចតួចពេក។ គួរឱ្យដឹងដែរថា ប្រទេសអ៊ុយក្រែនមានអត្រាចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ទាបបំផុតមួយនៅតំបន់អឺរ៉ុប ហើយកំពុងប្រឈមមុខនឹងការកើនឡើងដ៏អាក្រក់បំផុត ជាមួយនឹងការស្លាប់បានហក់ឡើងដល់ ៨៣៣ ករណី កាលពីសប្តាហ៍មុននេះ ដែលជាកំណត់ត្រាប្រចាំថ្ងៃថ្មីបំផុត៕ អត្ថបទ៖ លីដា ប្រភព៖ រ៉យទ័រ
November 16, 2021 - អន្តរជាតិ
ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ការផ្ទុះឡើងនៃជំងឺគ្រុនផ្តាសាយបក្សី មិនថាមកពីទ្វីបអឺរ៉ុប និងអាស៊ី គឺកំពុងត្រូវបានរាយការណ៍ទៅកាន់អង្គការសុខភាពសត្វពិភពលោក (OIE) ហើយវាក៏ជាសញ្ញាបញ្ជាក់ប្រាប់ថា មេរោគនេះកំពុងរីករាលដាលយ៉ាងឆាប់រហ័សសារជាថ្មីម្តងទៀត។ ការរីករាលដាលនៃជំងឺគ្រុនផ្តាសាយបក្សី (Avian influenza) បានធ្វើឱ្យឧស្សាហកម្មបសុបក្សីត្រូវបង្កើនការប្រុងប្រយ័ត្ន បន្ទាប់ពីការផ្ទុះឡើងកន្លងមក បាននាំឱ្យមានការសម្លាប់សត្វស្លាបរាប់សិបលានក្បាល។ ការផ្ទុះឡើងច្រើនលើកពេក ក៏នឹងនាំឱ្យមានផលរំខានដល់ទីផ្សារផងដែរ។ អ្វីដែលគួរឱ្យបារម្ភគឺថា ជំងឺនេះអាចឆ្លងមកមនុស្សបាន ដោយសារមានមនុស្សចំនួន ២១នាក់ រួចមកហើយ ដែលបានឆ្លងជំងឺផ្តាសាយបក្សី ប្រភេទ H5N6 នៅក្នុងប្រទេសចិន។ ចំណែកនៅឯប្រទេសកូរ៉េខាងត្បូង ការផ្ទុះឡើងនៃជំងឺផ្ដាសាយបក្សីនៅកសិដ្ឋានមួយ ក្នុងខេត្ត Chungcheongbuk-do បានបង្ខំឱ្យមានការសម្លាប់សត្វស្លាបរហូតដល់ ៧៧០,០០០ ក្បាល នេះបើតាមរបាយការណ៍របស់ OIE ។ ប្រទេសជប៉ុនក៏បានរាយការណ៍ពីការផ្ទុះឡើងនៃជំងឺផ្ដាសាយបក្សី H5N8
November 16, 2021 - បច្ចេកវិទ្យា
ដូចយើងដឹងស្រាប់ហើយថា Facebook គឺជាបណ្ដាញសង្គមដ៏មានប្រជាប្រិយភាពបំផុតនៅក្នុងប្រទេសកម្ពុជា ហើយពលរដ្ឋខ្មែរភាគច្រើនដែលចេះប្រើប្រាស់អ៉ីនធឺណេត គឺសុទ្ធតែជាអ្នកប្រើប្រាស់បណ្ដាញសង្គមមួយនេះ។ ជាការពិតណាស់ ក្រៅពីមានប្រជាប្រិយភាពខ្លាំងនៅក្នុងចំណោមពលរដ្ឋខ្មែរ តើអ្នកដឹងទេ? កាលពីឆ្នាំ២០១៨ សម្លេងផ្ញើសារនៅក្នុង Facebook Messenger រហូតដល់ទៅ ៥០% គឺចរាចរចេញពីអ្នកប្រើប្រាស់នៅកម្ពុជា នេះបើតាមឯកសាររបស់លោកស្រី Frances Haugen ដែលជាអ្នកផ្តល់ព័ត៌មាន និងជាអតីតអ្នកគ្រប់គ្រងផ្នែកផលិតរបស់ Facebook ។ ចំពោះមូលហេតុដែលសម្លេងសារ Facebook Messenger បានចរាចរចេញពីប្រទេសកម្ពុជាច្រើនជាងគេ គឺដោយសារភាពពិបាកនៃការសរសេរ ភាពស្មុគស្មាញនៃភាសា និងការប្រើប្រាស់បច្ចេកវិទ្យា ហើយដូចដែលយើងដឹងស្រាប់ហើយថា ការប្រើប្រាស់ Font ខ្មែរ ក៏មិនសូវមានភាពទូលំទូលាយនោះដែរ ដោយសារស្មាតហ្វូនមួយចំនួនពុំមាន
November 16, 2021












