- autoadmin
- អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានរាយការណ៍ថា អង្គការសុខភាពពិភពលោក (WHO) បានសម្រេចដាក់ឈ្មោះមេរោគ COVID-19 បំប្លែងខ្លួនថ្មីថា «Omicron» (អូមីក្រុន) ហើយចាត់ថ្នាក់វាជាវ៉ារ្យ៉ង់ «គួរឱ្យបារម្ភ» ដែលមានន័យថា ជាវ៉ារ្យ៉ង់មួយ ដែលមានហានិភ័យខ្ពស់ជាងគេក្នុងចំណោមវ៉ារ្យ៉ង់ទាំងអស់។ WHO បាននិយាយថា វាមានការផ្លាស់ប្តូរហ្សែន (Mutations) មួយចំនួនធំ ហើយក៏មានភស្តុតាងដំបូង ដែលបានបង្ហាញពីការកើនឡើង នៃការឆ្លងឡើងវិញរបស់មេរោគផងដែរ។ វ៉ារ្យ៉ង់ Omicron ត្រូវបានរាយការណ៍ជាលើកដំបូងទៅកាន់ WHO ពីអាហ្វ្រិកខាងត្បូងនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ហើយត្រូវបានគេកំណត់អត្តសញ្ញាណផងដែរ នៅក្នុងប្រទេស បូតស្វាណា បែលហ្សិក ហុងកុង
November 27, 2021 - អន្តរជាតិ
ក្រសួងសុខាភិបាលរបស់សិង្ហបុរី (MOH) នៅថ្ងៃសុក្រ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ បាននិយាយថា ប្រទេសរបស់ខ្លួននឹងដាក់កំហិតការចូល របស់អ្នកធ្វើដំណើរដែលមានប្រវត្តិធ្វើដំណើរថ្មីៗ ទៅកាន់ប្រទេសនៅតំបន់អាហ្វ្រិកចំនួន ៧ បន្ទាប់ពីមានរបាយការណ៍ថ្មីមួយដែលថា ជំងឺ COVID-19 បំប្លែងខ្លួនថ្មី ដែលអាចឆ្លងខ្លាំងជាងបច្ចុប្បន្ន អាចនឹងចរាចរនៅទីនោះ។ ចាប់ពីម៉ោង ១១ និង ៥៩ នាទីយប់ថ្ងៃសៅរ៍ អ្នកកាន់លិខិតឆ្លងដែនរយៈពេលវែង និងអ្នកទស្សនារយៈពេលខ្លីទាំងអស់ ដែលមានប្រវត្តិធ្វើដំណើរក្នុងរយៈពេល ១៤ ថ្ងៃចុងក្រោយ ទៅកាន់ប្រទេស Botswana, Eswatini, Lesotho, Mozambique, Namibia, South
November 26, 2021 - អន្តរជាតិ
ប្រទេសថៃនឹងអនុញ្ញាតឱ្យមានការប្រើប្រាស់កញ្ឆាដោយស្របច្បាប់ ចាប់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ ប៉ុន្តែវានឹងនៅតែជាផ្នែកមួយ នៃបញ្ជីគ្រឿងញៀនប្រភេទទី៥ របស់ប្រទេសថៃ រហូតដល់មានការសម្រេចចិត្តផ្សេងពីក្រសួងសុខាភិបាលសាធារណៈ។ ការប្រកាសនេះត្រូវបានធ្វើឡើងដោយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក Somsak Thepsutin នៅពេលដែលលោកបានបង្ហាញខ្លួន ដើម្បីផ្តល់ពរជ័យដល់ការតាំងពិព័រណ៍ «Amazing Kratom, Cannabis and Medicinal Herbs» នៅផ្សារទំនើប Paradise Park ទីក្រុងបាងកក កាលពីថ្ងៃព្រហស្បតិ៍។ ពិព័រណ៌ដែលបានចាប់ផ្តើមនៅថ្ងៃពុធ និងត្រូវបញ្ចប់នៅថ្ងៃអាទិត្យនេះ បានដាក់បង្ហាញអាហារ ភេសជ្ជៈ និងអាហារបំប៉ន ដែលផលិតពីឱសថថៃ ជាពិសេស Kratom, កញ្ឆា, Chiretta
November 26, 2021 - កូវីដ-១៩
ប្រទេសវៀតណាមកាលពីយប់ថ្ងៃព្រហស្បតិ៍ បានកត់ត្រាករណីជំងឺ COVID-19 ក្នុងសហគមន៍ថ្មីចំនួន ១២,៤២៩ ករណីបន្ថែមទៀត ដែលនាំឱ្យចំនួនអ្នកឆ្លងនៅក្នុងរលកទី៤ មានសរុបទាំងអស់ ១ ១៦២ ១៤១ ករណី នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress ។ មូលដ្ឋានចំនួន ៣ ដែលមានចំនួនករណីថ្មីខ្ពស់បំផុត គឺទីក្រុងហូជីមិញ ១ ៥៨២ ករណី, ទីក្រុង Can Tho មាន ៧៤១ ករណី និង Tay Ninh មាន ៦៨៣ ករណី។ ជាមួយគ្នានេះដែរ
November 26, 2021 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានរាយការណ៍ថា ឧបទ្ទវហេតុនៅក្នុងអណ្តូងរ៉ែធ្យូងថ្មមួយ នៅឯទីក្រុង Kemerovo តំបន់ Siberian របស់ប្រទេសរុស្ស៊ី បានបណ្ដាលឱ្យមានមនុស្សស្លាប់យ៉ាងហោចណាស់ ៥២ នាក់។ ឧបទ្ទវហេតុនេះបានចាប់ផ្តើមនៅពេលដែលកម្ទេចធ្យូងថ្មនៅក្នុងរន្ធខ្យល់ បានឆេះកាលពីថ្ងៃព្រហស្បតិ៍ ដែលធ្វើឱ្យអណ្តូងរ៉ែពេញដោយផ្សែង ហើយដំបូងឡើយវាបានសម្លាប់មនុស្សអស់ ១១ នាក់។ អាជ្ញាធរមូលដ្ឋានបាននិយាយថា មានកម្មករទាំងអស់ ២៨៥ នាក់ នៅក្នុងអណ្តូងរ៉ែនៅពេលនោះ ហើយមានកម្មករជាង ២០០ នាក់ បានរត់គេចខ្លួន។ ជាមួយគ្នានេះដែរ មានបុគ្គលិកជួយសង្គ្រោះចំនួន ៦នាក់ ក៏បានស្ថិតក្នុងចំណោមជនរងគ្រោះផងដែរ។ មានមនុស្សប្រហែល ៤០នាក់ បានជាប់នៅក្នុងអណ្តូងរ៉ែ ប៉ុន្តែទីភ្នាក់ងារសារព័ត៌មានក្នុងស្រុកបាននិយាយថា គ្មានឱកាសក្នុងការស្វែងរកអ្នកនៅរស់រានមានជីវិតនោះទេ។
November 26, 2021 - អន្តរជាតិ
រដ្ឋាភិបាលរបស់ប្រទេសអ៊ីតាលីបានសម្រេចចិត្តរារាំងអ្នកដែលមិនបានចាក់ថ្នាំបង្ការ ពីកន្លែងកម្សាន្តមួយចំនួន នៅក្នុងកិច្ចខិតខំប្រឹងប្រែងថ្មីមួយដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 ។ រដ្ឋាភិបាលបានសម្រេចកាលពីថ្ងៃពុធថា ចាប់ពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ មនុស្សទាំងអស់ដែលទៅភោជនីយដ្ឋាន រោងកុន និងព្រឹត្តិការណ៍កីឡា ត្រូវតែមានភស្តុតាងនៃការចាក់ថ្នាំបង្ការ ឬបានជាសះស្បើយពីការឆ្លងជំងឺ។ សព្វថ្ងៃនេះ បុគ្គលដែលមិនបានចាក់វ៉ាក់សាំង អាចចូលទៅក្នុងកន្លែងទាំងនេះបាន ដោយប្រើភស្តុតាងនៃការធ្វើតេស្តអវិជ្ជមាន។ រដ្ឋាភិបាលក៏បានសម្រេចចិត្តបន្តការចាក់វ៉ាក់សាំងជាកាតព្វកិច្ចដល់មន្ត្រីនគរបាល និងទាហាន បន្ថែមលើបុគ្គលិកថែទាំសុខភាព និងគ្រូបង្រៀន។ ការចាក់វ៉ាក់សាំង Booster ឬដូសទី៣ ដែលបច្ចុប្បន្នមានសម្រាប់មនុស្សដែលមានអាយុលើសពី ៤០ឆ្នាំ នឹងត្រូវបានផ្តល់ជូនដល់អ្នកដែលមានអាយុលើសពី ១៨ឆ្នាំ ចាប់ពីខែក្រោយ។ ការចាក់ដូសទី៣ នឹងជាកាតព្វកិច្ចសម្រាប់បុគ្គលិកថែទាំសុខភាពទាំងអស់។ គួរឱ្យដឹងដែរថា ប្រទេសអ៊ីតាលីមានអត្រាចាក់វ៉ាក់សាំងខ្ពស់បំផុតមួយនៅអឺរ៉ុប
November 25, 2021 - កូវីដ-១៩
អាជ្ញាធរសុខាភិបាលវៀតណាមបានបញ្ជាក់ពីករណីជំងឺ COVID-19 ថ្មីចំនួន ១១,៧៨៩ ករណី កាលពីយប់ថ្ងៃពុធ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VnExpress ។ ទីក្រុងហូជីមិញបាននាំមុខគេជាមួយនឹងការឆ្លងថ្មីៗ ដោយមានករណីថ្មីចំនួន ១,៦៦៦ ករណី បន្ទាប់មកគឺខេត្ត Can Tho មាន ៧៦៦ ករណី និងខេត្ត Tay Ninh មាន ៧៥៤ ករណី។ ជាមួយគ្នានេះដែរ មានពលរដ្ឋបានស្លាប់ដោយសារជំងឺ COVID-19 ចំនួន ១២៥ នាក់
November 25, 2021 - អន្តរជាតិ
អង្គការសុខភាពពិភពលោកកាលពីថ្ងៃពុធ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ បាននិយាយថា វ៉ាក់សាំងការពារជំងឺ COVID-19 អាចកាត់បន្ថយការឆ្លងនៃជំងឺ COVID-19 វ៉ារ្យ៉ង់ Delta បានប្រហែល ៤០% ហើយមនុស្សកំពុងធ្លាក់ក្នុងការយល់ដឹងមិនពិត អំពីសុវត្ថិភាពទាក់ទងនឹងវ៉ាក់សាំង។ អគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បាននិយាយថា មនុស្សដែលបានចាក់ថ្នាំបង្ការជាច្រើនបានគិតខុសថា ការចាក់វ៉ាក់សាំងនេះមានន័យថា ពួកគេលែងត្រូវការការប្រុងប្រយ័ត្នផ្សេងទៀតហើយ ដែលវាគឺជាការយល់ឃើញខុសទាំងស្រុង។ អ្នកដែលមានប្រព័ន្ធការពារពេញលេញ ត្រូវតែប្រកាន់ខ្ជាប់នូវវិធានការដើម្បីជៀសវាងការឆ្លងមេរោគ ហើយបន្តធ្វើវាដដែលៗ។ លោក Tedros បានទទូចអំពីការចម្លងយ៉ាងឆាប់រហ័សរបស់វ៉ារ្យ៉ង់ Delta ដែលមានន័យថា វ៉ាក់សាំងមិនមានប្រសិទ្ធភាពប្រឆាំងនឹងការចម្លងទាំងស្រុងទេ។
November 25, 2021 - កូវីដ-១៩
ចំនួនអ្នកឆ្លងជំងឺ COVID-19 ប្រចាំថ្ងៃរបស់ប្រទេសកូរ៉េខាងត្បូង បានកើនឡើងដល់ ៤,០០០ នាក់ ជាលើកដំបូងបំផុត ជាមួយនឹងករណីថ្មីចំនួន ៤,១១៦ ករណី កាលពីថ្ងៃអង្គារ ខណៈនាយករដ្ឋមន្ត្រីលោក Kim Boo-kyum បានទាមទារឱ្យមានការរឹតបន្ដឹងជាងមុន ហើយការដាក់រដ្ឋក្នុងគ្រាអាសន្នជាថ្មី អាចនឹងត្រូវបានធ្វើឡើងដើម្បីទប់ស្កាត់ការឆ្លងបន្ថែមទៀត។ តួលេខនេះគឺខ្ពស់ជាងកំណត់ត្រាមុនចំនួន ៨០០ ករណី ដែលត្រូវបានកត់ត្រា កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ហើយចំនួនអ្នកជំងឺធ្ងន់ធ្ងរក៏ឡើងដល់កម្រិតខ្ពស់ផងដែរ គឺមាន ៥៨៦នាក់។ អត្រាអ្នកជំងឺ COVID-19 នៅតាមបន្ទប់ ICU នៅមន្ទីរពេទ្យ បានកើនលើស ៨០% នៅក្នុងរដ្ឋធានីសេអ៊ូល និងតំបន់ជុំវិញដែលការឆ្លងត្រូវបានប្រមូលផ្តុំ។
November 24, 2021 - កូវីដ-១៩
ក្រសួងសុខាភិបាលវៀតណាមនៅយប់ថ្ងៃអង្គារនេះ បានប្រកាសពីករណីជំងឺ COVID-19 ថ្មីចំនួន ៣៩,១២៦ ករណី ដោយក្នុងនោះមាន ២៨,០០០ ករណី ត្រូវបានរកឃើញពីលើកមុនៗ ប៉ុន្តែមិនទាន់ត្រូវបានបន្ថែមទៅក្នុងទិន្នន័យជាតិ។ ករណីចំនួន ២៨,០០០ ករណី ដែលបន្ថែមពីលើករណីប្រចាំថ្ងៃធម្មតានេះ ត្រូវបានគេរកឃើញនៅក្នុងតំបន់ធ្វើចត្តាឡីស័កក្នុងខេត្ត Binh Duong ចន្លោះថ្ងៃទី១០ ខែកក្កដា ដល់ថ្ងៃទី០៣ ខែវិច្ឆិកា ដែលធ្វើឱ្យវាក្លាយជាតំបន់មានការឆ្លងច្រើនបំផុត សម្រាប់ថ្ងៃអង្គារ ដោយមានករណីឆ្លងសរុប ២៨,៦៩៨ ករណី។ ក្រសួងក៏បានបញ្ជាក់អ្នកស្លាប់ដោយសារជំងឺ COVID-19 ថ្មីចំនួន ១៦៧ នាក់ កាលពីថ្ងៃអង្គារ ដោយរួមទាំង
November 24, 2021












