- autoadmin
- អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN បានរាយការណ៍ថា គិលានុបដ្ឋាយិកាម្នាក់នៅឯទីក្រុង Columbia រដ្ឋ South Carolina របស់សហរដ្ឋអាមេរិក ត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំកាតវ៉ាក់សាំងបង្ការជំងឺ COVID-19 នេះបើយោងតាមការិយាល័យមេធាវីរបស់រដ្ឋ South Carolina ។គិលានុបដ្ឋាយិការូបនោះមានឈ្មោះថា Tammy McDonald អាយុ ៥៣ឆ្នាំ បានចេញកាតវ៉ាក់សាំងក្លែងក្លាយនៅថ្ងៃទី២០ ខែមិថុនា និងថ្ងៃទី២៨ ខែកក្កដា ទៅឱ្យអ្នកដែលមិនបានចាក់វ៉ាក់សាំងបង្ការ COVID-19 ទាល់តែសោះ ហើយមិនត្រឹមតែប៉ុណ្ណឹងទេ គាត់ក៏បានកុហកភ្នាក់ងារសហព័ន្ធ នៅពេលដែលគាត់ត្រូវបានគេសាកសួរអំពីបញ្ហានេះកាលពីខែតុលាផងដែរ។ នៅក្នុងដីកាចោទប្រកាន់បាននិយាយថា «គាត់បានផ្តល់ប័ណ្ណកត់ត្រាការចាក់វ៉ាក់សាំងជំងឺ COVID-19 ដោយ CDC ដល់បុគ្គលមួយចំនួន
December 4, 2021 - កូវីដ-១៩
យ៉ាងហោចណាស់មានមនុស្ស ១៧នាក់ នៅក្នុងប្រទេសន័រវេស ត្រូវបានបញ្ជាក់ថា បានឆ្លងមេរោគកូវីដ១៩ បំប្លែងខ្លួន Omicron បន្ទាប់ពីបានចូលរួមក្នុងពិធីជប់លៀងបុណ្យណូអែលនៅក្នុងរដ្ឋធានី Oslo ។ អាជ្ញាធរសុខាភិបាលន័រវេសបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អ្នកចូលរួមជាង ៥០នាក់ បានធ្វើតេស្តវិជ្ជមានជាមួយជំងឺ COVID-19 ហើយម្នាក់ក្នុងចំណោមពួកគេបានឆ្លងវ៉ារ្យ៉ង់ Omicron មុនគេ ហើយក្រោយមកក្រុមមន្ត្រី ក៏បានបន្ដរកឃើញអ្នកឆ្លងវ៉ារ្យ៉ង់ថ្មីនេះ បានរហូតសរុប ១៧នាក់ ។ ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា មនុស្សគ្រប់គ្នានៅក្នុងពិធីជប់លៀងត្រូវបានចាក់វ៉ាក់សាំងពេញលេញ ហើយគ្មាននរណាម្នាក់បានធ្វើតេស្តវិជ្ជមាន នៅមុនពេលមានព្រឹត្តិការណ៍នេះទេ។ មនុស្ស ១៧នាក់ ដែលបានឆ្លងវ៉ារ្យ៉ង់ Omicron ត្រូវបានគេរាយការណ៍ថា បង្ហាញរោគសញ្ញាស្រាល និងមិនមានជំងឺធ្ងន់ធ្ងរនោះទេ។ អាជ្ញាធរសុខាភិបាលសង្ស័យថា
December 4, 2021 - កូវីដ-១៩
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ បានរាយការណ៍ថា ទីភ្នាក់ងារត្រួតពិនិត្យ និងបង្ការជំងឺកូរ៉េ (KDCA) បាននិយាយនៅថ្ងៃសៅរ៍នេះថា ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ពីករណីជំងឺ COVID-19 សរុបចំនួន ៥,៣៥២ ករណី ដែលជាចំនួនឆ្លងច្រើនបំផុតក្នុងមួយថ្ងៃរបស់ខ្លួន និងការស្លាប់ចំនួន ៧០ ករណី ខណៈក៏បានកត់ត្រាករណីវ៉ារ្យ៉ង់ Omicron ចំនួន ៩ ករណីផងដែរ។ រដ្ឋាភិបាលកាលពីថ្ងៃសុក្របានប្រកាសថា ប្រជាជនដែលទៅទស្សនាភោជនីយដ្ឋាន រោងកុន និងកន្លែងសាធារណៈផ្សេងទៀត នឹងត្រូវបង្ហាញសំបុត្រចាក់វ៉ាក់សាំង។ ខ្លួនក៏កំពុងកាត់បន្ថយការកំណត់លើការជួបជុំជាលក្ខណៈឯកជន ដល់ចំនួន ៦នាក់ នៅក្នុងតំបន់ធំនៃទីក្រុងសេអ៊ូលផងដែរ ដែលចុះពី ១០ នាក់ ពីច្បាប់ពេលបច្ចុប្បន្ន និងចុះដល់
December 4, 2021 - អន្តរជាតិ
ហាងទំនិញដ៏ល្បី Seven-Eleven និងក្រុមហ៊ុនអាកាសចរណ៍ ANA របស់ប្រទេសជប៉ុន បានសហការគ្នាដើម្បីសាកល្បងសេវាកម្មដឹកជញ្ជូនដោយប្រើប្រាស់ដ្រូន នៅឯតំបន់ Hinode ដែលជាតំបន់ដែលមានប្រជាជនតិច នៅភាគខាងលិចទីក្រុងតូក្យូ។ ដ្រូននេះមានប្រវែងប្រហែល ២ម៉ែត្រ និងអាចដឹកទំនិញបានដល់ទៅ ៥ គីឡូក្រាម ហើយក្រុមហ៊ុនទាំង ២ បានចាប់ផ្ដើមសាកល្បងវាតាំងតែពីចុងខែវិច្ឆិកា។ ដ្រូននេះនឹងបម្រើដល់អតិថិជន ដែលធ្វើការបញ្ជាទិញតាមប្រព័ន្ធអនឡាញ ហើយបុគ្គលិករបស់ហាង 7-Eleven នឹងផ្ញើទំនិញទាំងនោះទៅតាមដ្រូន។ ដ្រូននឹងបើកហោះចេញពីចំណតរបស់ 7-Eleven ហើយអាចដឹកជញ្ជូនទំនិញទៅកាន់ទីកន្លែង ដែលបានកំណត់ចំនួន ៤ រួមទាំងសួនឧទ្យានដែលមានចំងាយ ២ គីឡូម៉ែត្រ ពីទីតាំងរបស់ហាង។ ហាងទំនិញ 7-Eleven
December 3, 2021 - កូវីដ-១៩
មន្ដ្រីសុខាភិបាលអាមេរិកបាននិយាយថា មេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី Omicron បានឆ្លងរាលដាលដល់រដ្ឋចំនួន ៥ របស់ខ្លួន មានដូចជារដ្ឋ៖ California, Colorado, Minnesota, Hawaii និង New York នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ ។ ក្នុងចំណោមអ្នកជំងឺ COVID-19 ទាំងអស់នោះ គឺសុទ្ធតែជាអ្នកដែលបានទទួលវ៉ាក់សាំងបង្ការរួចរាល់ លើកលែងតែករណី ១ នៅរដ្ឋ Hawaii ប៉ុន្តែពួកគេមានរោគសញ្ញាស្រាលៗប៉ុណ្ណោះ។ រដ្ឋ New York បានរកឃើញករណីរបស់មេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី Omicron ថ្មីចំនួន ៥ ករណី ហើយរដ្ឋ California, Colorado និង
December 3, 2021 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK បានរាយការណ៍ថា ការរញ្ជួយដីកម្រិត ៥.៤ រ៉ិចទ័រ បានវាយប្រហារភាគខាងលិចប្រទេសជប៉ុន នៅម៉ោង ៩ និង ២៨ នាទីព្រឹកថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១។ វាបានចុះកត់ត្រាអាំងតង់ស៊ីតេរហូតដល់ -៥ នៅលើមាត្រដ្ឋានរញ្ជួយដីរបស់ប្រទេសជប៉ុនពី ០ ដល់ ៧ នៅភាគខាងជើងខេត្ត Wakayama ។ ការរញ្ជួយត្រូវបានកត់ត្រានៅក្នុងខេត្តជិតខាង រួមមាន Mie, Hyogo, Tokushima និង Kagawa ហើយចំណុចកណ្តាលគឺនៅលើឆ្នេរសមុទ្រ Wakayama ។ ប៉ុន្តែមន្ត្រីនិយាយថា
December 3, 2021 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Engadget បានឱ្យដឹងថា កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Tesla បានបញ្ចេញកញ្ចែមួយឈ្មោះថា «Cyberwhistle» ដែលត្រូវបានបំផុសគំនិតដោយរថយន្ត Cybertruck របស់ខ្លួន នៅក្នុងតម្លៃ ៥០ ដុល្លារអាមេរិក។ Cyberwhistle គឺជាប្រភេទកញ្ចែមានកំណត់ «Limited-edition» ដែលផលិតពីដែកអ៉ីណុកកម្រិតវេជ្ជសាស្ត្រ និងមានការលាបពណ៌ទឹកប្រាក់ពីលើបន្ថែម។ Tesla ក៏បានទទួលការកក់ច្រើនជាង ១ លាន ផងដែរ ប៉ុន្តែវាត្រូវពន្យារពេលរហូតដល់ឆ្នាំ២០២២ ឯណោះ។ ដោយធ្លាប់បានមើលឃើញពីការលក់ក្រណាត់ក្នុងតម្លៃ ១៩ ដុល្លារអាមេរិក ដែលក្រុមហ៊ុន Apple ទើបតែបានប្រកាសលក់កន្លងទៅថ្មីៗនោះ នាយកប្រតិបត្តិ Tesla លោក Elon Musk
December 2, 2021 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់ទស្សនាវដ្តី Forbes បានរាយការណ៍ថា មេរោគកូវីដ១៩ វ៉ារ្យ៉ង់ថ្មី Omicron ត្រូវបានគេរកឃើញនៅក្នុងប្រទេសចំនួន ២៤ រួចមកហើយគិតត្រឹមថ្ងៃពុធនេះ ខណៈដែលសហរដ្ឋអាមេរិកបានក្លាយជាប្រទេសថ្មីចុងក្រោយបង្អស់ ដែលបានរកឃើញវត្តមានរបស់ Omicron ។ សហរដ្ឋអាមេរិកបានបញ្ជាក់ពីករណីមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មីនេះ ចេញពីអ្នកដំណើរម្នាក់មកពីអាហ្រ្វិកខាងត្បូង ហើយរូបគេបានមកដល់រដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃទី២២ ខែវិច្ឆិកា កន្លងទៅថ្មីៗនេះ។ អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធថា៖«ខណៈដែលទីភ្នាក់ងារយើងកំពុងផ្ដោតសំខាន់លើ Omicron វ៉ារ្យ៉ង់ថ្មីនេះគឺមិនគួរធ្វើឱ្យយើងភ្ញាក់ផ្អើលនោះទេ ព្រោះនេះជាអ្វីដែលមេរោគនឹងធ្វើ ហើយវានឹងបន្តធ្វើបែបនេះដរាបណាយើងបើកដៃឱ្យវា។ ឱ្យវាបន្តចម្លងរីករាលដាល»។ ជម្រាបដែរថា គិតមកទល់ពេលនេះវ៉ារ្យ៉ង់ Omicron ត្រូវបានរកឃើញនៅក្នុងប្រទេសចំនួន
December 2, 2021 - អន្តរជាតិ
កាលពីថ្ងៃអង្គារ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ ប្រទេសចិនតាមរយៈសារព័ត៌មាន ស៊ីនហួរ បានបង្ហោះរូបភាពពីលើអាកាសមួយចំនួន ដែលបង្ហាញពីការធ្វើតេស្ដទម្ងន់នៅស្ពាន Yangbaoshan នៅឯតំបន់ Guiding County ខេត្ត Guizhou ភាគនិរតីនៃប្រទេសចិន។ ក្នុងនោះផងដែរ គេឃើញមានរថយន្តធុនធំចំនួន ៤៨ គ្រឿង ដែលមានទម្ងន់សរុប ១,៦៨០តោន ត្រូវបានគេដាក់ចតនៅលើស្ពាន ដើម្បីសាកល្បងគុណភាពសំណង់ និងលក្ខណៈមេកានិចនៃរចនាសម្ព័ន្ធស្ពាន។ ស្ពាននេះមានវិសាលភាពកម្ពស់ ៦៥០ ម៉ែត្រ គឺជាផ្នែកមួយនៃផ្លូវហាយវេរវាង Guiyang-Huangping ដែលមានប្រវែងសរុប ១,១១២ ម៉ែត្រ៕ អត្ថបទ៖ លីដា
December 2, 2021 - អន្តរជាតិក្រុមហ៊ុន Pfizer កំពុងផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទថ្មី ដើម្បីឱ្យត្រូវជាមួយវ៉ារ្យ៉ង់ Omicron
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK បានរាយការណ៍ថា ក្រុមហ៊ុន Pfizer ដែលជាអ្នកផលិតឱសថដ៏ធំរបស់សហរដ្ឋអាមេរិក មានបំណងនឹងផលិតវ៉ាក់សាំងបង្ការជំងឺ COVID-19 ប្រភេទថ្មីមួយទៀត សម្រាប់ទប់ស្កាត់ជាមួយវ៉ារ្យ៉ង់ Omicron ហើយវ៉ាក់សាំងនោះអាចរួចរាល់នៅក្នុងរយៈពេល ១០០ ថ្ងៃទៀត។ ថ្លែងនៅក្នុងបទសម្ភាសន៍មួយ លោក Albert Bourla ដែលជា CEO របស់ក្រុមហ៊ុន Pfizer បានឱ្យដឹងថា វ៉ាក់សាំងបច្ចុប្បន្នមានការការពារតិចជាងមុន ចំពោះការបំប្លែងខ្លួនថ្មី (Omicron)។ ដូច្នេះ Pfizer ត្រូវការវ៉ាក់សាំងប្រភេទថ្មីទៀត ដែលនឹងមានប្រសិទ្ធភាពខ្ពស់ដូចមុន។ លោកបានបន្ថែមថា កន្លងមក Pfizer ក៏ធ្លាប់មានវ៉ាក់សាំងសម្រាប់វ៉ារ្យ៉ង់
November 30, 2021












