autoadmin
  • អន្តរជាតិ

    ប្រធានអង្គការសុខភាពពិភពលោក (WHO) បានអំពាវនាវឱ្យមានការប្រុងប្រយ័ត្នប្រឆាំងនឹងមេរោគ COVID-19 វ៉ារ្យ៉ង់ Omicron ដោយលោកបាននិយាយថា «វាឆាប់ពេកក្នុងការកំណត់ឱ្យច្បាស់លាស់» អំពីហានិភ័យដែលអាចកើតមានរបស់មេរោគបំប្លែងខ្លួនថ្មីមួយនេះ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន NHK នៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែធ្នូ ឆ្នាំ២០២១។ អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បានប្រាប់សន្និសីទសារព័ត៌មានក្នុងប្រទេសស្វីសកាលពីថ្ងៃពុធថា៖«ទិន្នន័យដែលកំពុងលេចចេញមកពីអាហ្វ្រិកខាងត្បូង បង្ហាញពីការកើនឡើងហានិភ័យនៃការឆ្លងឡើងវិញជាមួយនឹងវ៉ារ្យ៉ង់អូមីក្រុង»។ លោក​បាន​ចង្អុល​បង្ហាញ​ថា វ៉ារ្យ៉ង់ថ្មីនេះ​អាច​បង្ក​ការ​គំរាម​កំហែង​ដល់​អ្នក​ដែលធ្លាប់​បាន​ឆ្លង​មេរោគ​កាលពី​អតីតកាល។ លោក Tedros បានផ្តល់យោបល់ថា វ៉ារ្យ៉ង់នេះអាចមិនសូវធ្ងន់ធ្ងរនោះទេ ក៏ដោយសារមានភស្តុតាងមួយចំនួនបង្ហាញថា អូមីក្រុង បង្កឱ្យមានជំងឺស្រាលជាង ដែលតា ។ ប៉ុន្តែ​លោក​បាន​សង្កត់​ធ្ងន់​ថា

    December 9, 2021
  • អន្តរជាតិ

    សហរដ្ឋអាមេរិកកាលពីថ្ងៃពុធបាននិយាយថា ខ្លួនបានអនុញ្ញាតឱ្យមានការប្រើប្រាស់ថ្នាំអង្គបដិប្រាណរបស់ AstraZeneca ដើម្បីការពារការឆ្លងជំងឺ COVID-19 ចំពោះបុគ្គលដែលមានប្រព័ន្ធការពារខ្សោយ ឬមានប្រវត្តិរងផលប៉ះពាល់ខ្លាំងពីវ៉ាក់សាំងបង្ការ។ ជាធម្មតាវ៉ាក់សាំងពឹងផ្អែកលើប្រព័ន្ធការពារ ដើម្បីបង្កើតទៅជាអង្គបដិប្រាណ និងកោសិកាប្រឆាំងនឹងមេរោគ ប៉ុន្តែសម្រាប់ថ្នាំ Evusheld របស់ AstraZeneca គឺមានអង្គបដិប្រាណផលិតដោយមន្ទីរពិសោធន៍ ដែលនឹងធ្វើការនៅក្នុងរាងកាយរបស់អ្នកប្រើប្រាស់រាប់ខែ ដើម្បីទប់ស្កាត់មេរោគក្នុងករណីមានការឆ្លង។ លោកស្រី Patrizia Cavazzoni នាយកមជ្ឈមណ្ឌលវាយតម្លៃ និងស្រាវជ្រាវឱសថរបស់រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) បាននិយាយថា៖«វ៉ាក់សាំងបានបង្ហាញថា វាជាការការពារដ៏ល្អបំផុតដែលយើងមានប្រឆាំងនឹងជំងឺ COVID-19»។ ដូច្នេះហើយវាមានន័យថា ថ្នាំអង្គបដិប្រាណ Evusheld មិនមែនជាការជំនួសការចាក់វ៉ាក់សាំង ចំពោះបុគ្គលណាដែលការចាក់វ៉ាក់សាំងបង្ការមេរោគ COVID-19 ត្រូវបានណែនាំនោះទេ៕ អត្ថបទ៖ លីដា

    December 9, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានឱ្យដឹងថា មន្ត្រីអង្គការសុខភាពពិភពលោក (WHO) បាននិយាយថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដែលកំពុងមានស្រាប់នាពេលបច្ចុប្បន្ន គួរតែនៅតែការពារអ្នកដែលឆ្លងមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី អូមីក្រុង ប្រភេទធ្ងន់ធ្ងរបាន។ អនុសាសន៍របស់ WHO បានធ្វើឡើង បន្ទាប់ពីការធ្វើតេស្តមន្ទីរពិសោធន៍ដំបូងទាក់ទងនឹងអូមីក្រុង នៅឯអាហ្រ្វិកខាងត្បូងបានបង្ហាញថា វាអាចគេចផុតពីវ៉ាក់សាំងរបស់ Pfizer បាន ដោយសាររបៀបដែលអង់ទីកររបស់វ៉ាក់សាំងនឹងមេរោគ គឺមានការធ្លាក់ចុះយ៉ាងខ្លាំង។ ពោលគឺវ៉ាក់សាំងរបស់ Pfizer/BioNTech បានថយចុះប្រសិទ្ធភាព ៤០% ជាមួយនឹងវ៉ារ្យ៉ង់អូមីក្រុង។ ប៉ុន្តែលោកវេជ្ជបណ្ឌិត Mike Ryan របស់ WHO បាននិយាយថា មិនមានសញ្ញាថា អូមីក្រុង អាចគេចផុតពីវ៉ាក់សាំងខ្លាំងជាងវ៉ារ្យ៉ងដទៃទេ។

    December 8, 2021
  • រៀនធ្វើម្ហូប

    បើនិយាយអំពីតាសក់ ក្នុងការទទួលទាន យើងអាចយកមកទទួលទានបានច្រើនបែប ដូចជា ធ្វើជាអន្លក់ ផ្ទាប់ជាមួយសាច់ និងបាយមាន់ បាយឆា ។ល។ បងប្អូន​​មានដឹងទេ? តាសក់ក៏មានអត្ថប្រយោជន៍ចំពោះសុខភាពយើងជាច្រើនផងដែរ តោះយើងមកមើលទាំងអស់គ្នាពីអត្ថប្រយោជន៍ទាំង១០នៃតាសក់៖ ១.ជួយអោយអារម្មណ៍ស្រស់ស្រាយ ២.ជំនួយបេះដូង ៣.ការពារជម្ងឺដែលទាកទងនិងប្រព័ន្ធប្រសាទ ៤.ការពារស្នាមជ្រៀវជ្រួយលើផ្ទៃមុខ ៥.កាត់បន្ថយហានិភ័យក្នុងការកើតជម្ងឺមហារីក ៦.ជួយកាត់បន្ថយការឈឺចាប់ ៧.កាត់បន្ថយក្លិនមាត់ ៨.ជួយការពារឆ្អឹងអោយរឹងមាំ ៩.ជួយសម្រួលដល់ការបញ្ចេញចោល ១០.គ្រប់គ្រងគីឡូ សម្រាប់អ្នកចង់សម្រកគីឡូ

    December 8, 2021
  • កូវីដ-១៩

    ក្រសួងសុខាភិបាលវៀតណាមបានប្រកាសពីករណីជំងឺ COVID-19 ក្នុងសហគមន៍ថ្មីចំនួន ១៣,៨៣៥ ករណី កាលពីយប់ថ្ងៃអង្គារ នៅក្នុងទីក្រុង និងខេត្តចំនួន ៥៩ ខណៈទីក្រុងហាណូយ បានកត់ត្រាចំនួនឆ្លងប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មាន។ ភាគច្រើននៃករណីថ្មី ត្រូវបានរកឃើញនៅទីក្រុងហូជីមិញចំនួន ៩៦៥ ករណី ដែលនេះជាលើកទី១ ក្នុងរយៈពេលជាងមួយខែដែលទីក្រុងនេះ មានករណីតិចជាង ១,០០០ ករណី ក្នុងមួយថ្ងៃ។ វាត្រូវបានតាមពីក្រោយដោយទីក្រុង Can Tho នៅតំបន់ដីសណ្ដទន្លេមេគង្គដែលមាន ៨៩៨ ករណី និងខេត្ត Tay Ninh ភាគខាងត្បូងមាន ៨៦៩ ករណី។ ទីក្រុងហាណូយបានរាយការណ៍ពីករណីជំងឺ

    December 8, 2021
  • អន្តរជាតិ

    អង្គការសុខភាពពិភពលោកនៅថ្ងៃអង្គារនេះ បាននិយាយថា ការព្យាបាលជំងឺ COVID-19 ដោយប្រើប្លាស្មា ដែលយកចេញពីឈាមរបស់អ្នកជំងឺដែលបានជាសះស្បើយ មិនគួរត្រូវបានផ្តល់ឱ្យអ្នកដែលមានជំងឺប្រភេទស្រាល ឬមធ្យមនោះទេ។ ថ្វីបើកន្លងមកគេបានមើលឃើញថា ប្លាស្មា Convalescent បង្ហាញពីលទ្ធផលវិជ្ជមានមួយចំនួន នៅពេលចាក់បញ្ចូលតាមសរសៃឈាមដល់អ្នកដែលមានជំងឺ COVID-19 ប៉ុន្តែឥឡូវនេះ WHO បាននិយាយថា៖«ភស្តុតាងបច្ចុប្បន្នបង្ហាញថា វាមិនបានធ្វើឱ្យអត្រារស់រានមានភាពប្រសើរឡើង ឬកាត់បន្ថយតម្រូវការជំនួយដង្ហើមទេ ហើយវាក៏ចំណាយច្រើន និងចំណាយពេលវេលាក្នុងការរៀបចំ»។ WHO បានចេញអនុសាសន៍ដ៏តឹងរឹងរបស់ខ្លួន ប្រឆាំងនឹងការប្រើប្រាស់ប្លាស្មាឈាមចំពោះមនុស្សដែលមិនមានរោគសញ្ញាជំងឺ COVID-19 ធ្ងន់ធ្ងរ ហើយបាននិយាយថា សូម្បីតែចំពោះអ្នកជំងឺដែលមានជំងឺធ្ងន់ធ្ងរ និងធ្ងន់ធ្ងរខ្លាំងយ៉ាងណាក៏ដោយ ការព្យាបាលគួរតែត្រូវបានផ្តល់ឱ្យតែជាផ្នែកមួយនៃការសាកល្បងព្យាបាលប៉ុណ្ណោះ។ ជម្រាបដែរថា ប្លាស្មា Convalescent គឺជាផ្នែករាវនៃឈាមពីអ្នកជំងឺ 

    December 7, 2021
  • អន្តរជាតិ

    អាជ្ញាធរឥណ្ឌូណេស៊ីបាននិយាយថា យ៉ាងហោចណាស់មនុស្សចំនួន ២២នាក់ ត្រូវបានបញ្ជាក់ថាបានស្លាប់ នៅក្នុងហេតុការផ្ទុះភ្នំភ្លើងមួយ នៅលើកោះចាវ៉ា ប្រទេសឥណ្ឌូណេស៊ី។ ភ្នំភ្លើងមួយនោះមានឈ្មោះថា Semeru មានកម្ពស់ ៣,៦០០ ម៉ែត្រ ស្ថិតក្នុងខេត្តចាវ៉ាខាងកើត បានផ្ទុះឡើងកាលពីថ្ងៃសៅរ៍ ដែលធ្វើឱ្យមានការសាយភាយផេះ និង​កម្អែ​ភ្នំភ្លើង ​ចូល​ទៅ​ក្នុង​តំបន់​លំនៅឋានរបស់ពលរដ្ឋដែល​នៅ​ជើង​ភ្នំភ្លើង។ ទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយជាតិរបស់ប្រទេសឥណ្ឌូណេស៊ី បាននិយាយថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ២២ នាក់ និង ៥៦ នាក់ បានរងរបួស ខណៈមនុស្ស​ ២២​នាក់​ ផ្សេង​ទៀត​កំពុង​បាត់​ខ្លួន​នៅ​ឡើយ។ ការ​ផ្ទុះ​នេះ​បាន​បណ្តាល​ឱ្យ​ខូច​ខាត​ផ្ទះ​ប្រមាណ​ជា​ ៣,០០០​ ខ្នង ​នៅ​ក្បែរ​តំបន់ភ្នំនោះ ហើយរូបភាពវីដេអូមួយចំនួនក៏បានបង្ហាញពីផ្ទះ

    December 7, 2021
  • កូវីដ-១៩

    ក្រសួងសុខាភិបាលវៀតណាមបានបញ្ជាក់ពីករណីជំងឺ COVID-19 ក្នុងស្រុកថ្មីចំនួន ១៤,៥៥៨ ករណី កាលពីថ្ងៃច័ន្ទ ទី០៦ ខែធ្នូ ឆ្នាំ២០២១ ដែលជាការកើនឡើងចំនួន ២៤៦ ករណី ពីថ្ងៃមុន ដែលជំរុញឱ្យចំនួនឆ្លងនៅក្នុងរលកទី០៤ ដែលកំពុងបន្តឆ្លងកើនឡើងដល់ ១,៣១៧,៤៦៨ ករណី។ តំបន់ចំនួន ៣ ដែលមានចំនួនករណីថ្មីខ្ពស់បំផុតគឺ Can Tho មាន ១,១៨៩ ករណី, ទីក្រុងហូជីមិញមាន ១,១៧៤ ករណី និង Tay Ninh មាន ៨៥៩ ករណី។

    December 7, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ នៅថ្ងៃច័ន្ទ​ ទី០៦ ខែធ្នូ ឆ្នាំ២០២១ បានរាយការណ៍ថា មេដឹកនាំមីយ៉ាន់ម៉ា ដែលត្រូវបានរបបយោធាធ្វើរដ្ឋប្រហារទម្លាក់​ គឺ​លោកស្រី អ៊ុងសាន ស៊ូជី បាន​ទទួល​ការ​ដាក់ទោសឱ្យជាប់​ពន្ធនាគារ​រយៈពេល​ ៤​ឆ្នាំ ​នៅ​ថ្ងៃ​ច័ន្ទនេះផ្ទាល់ ​ពី​បទ​ញុះញង់​ និង​ការ​រំលោភ​ច្បាប់​ស្តីពី​គ្រោះមហន្តរាយ​ធម្មជាតិ។ ប្រភពដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានឱ្យដឹងដែរថា ប្រធានាធិបតីលោក Win Myint ក៏បានទទួលការកាត់ទោសដាក់ពន្ធនាគារដូចគ្នា នៅក្នុងសាលក្រមដំបូងប្រឆាំងនឹងអតីតមេដឹកនាំទាំង ២ ដែលត្រូវបានកាត់ទោស បន្ទាប់ពីយោធាបានដណ្តើមអំណាចក្នុងរដ្ឋប្រហារកាលពីថ្ងៃទី០១ ខែកុម្ភៈ ដើមឆ្នាំនេះ៕ អត្ថបទ៖ លីដា ប្រភព៖ រ៉យទ័រ

    December 6, 2021
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod English នៅថ្ងៃច័ន្ទ ទី០៦ ខែធ្នូ ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសថៃបានរកឃើញករណីដំបូងនៃមេរោគកូវីដ១៩​ បំប្លែងថ្មី​ អូមីក្រុង (Omicron) ចេញពីអ្នកដំណើរម្នាក់ ដែលបានចូលមកប្រទេសថៃពីប្រទេសអេស្ប៉ាញ តាំងតែពីជិតមួយសប្ដាហ៍មុនមកម្ល៉េះ។ លោក Suphakit Sirilak អគ្គនាយកនៃនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រ បាននិយាយថា បុគ្គលនោះត្រូវបានធ្វើតេស្តរកជំងឺ COVID-19 លើកដំបូងនៅថ្ងៃទី៣០ ខែវិច្ឆិកា ហើយលទ្ធផលចេញមកនៅថ្ងៃបន្ទាប់បង្ហាញថាវិជ្ជមាន ហើយក៏ទំនងថាវាជាវ៉ារ្យ៉ង់អូមីក្រុងផងដែរ។ រហូតដល់ថ្ងៃទី០៣ ខែធ្នូ គាត់ត្រូវបានគេធ្វើតេស្ដម្ដងទៀត ហើយលទ្ធផលចេញមកគឺដដែល។ អ្នកជំងឺដែលមិនបញ្ចេញឈ្មោះម្នាក់នោះ គឺជាអ្នកដំណើរអាយុ ៣៥ឆ្នាំ មកពីអាមេរិកខាងត្បូង ទោះបីជាសញ្ជាតិរបស់គាត់មិនត្រូវបានកំណត់អត្តសញ្ញាណក៏ដោយ។

    December 6, 2021