កូវីដ-១៩

វៀតណាមបន្ដបញ្ជាក់ពីករណីជំងឺកូវីដ១៩ ថ្មីចំនួន ១៤,៥៥៨ ករណី បន្ថែមទៀត នៅក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ

BY
autoadmin
December 7, 2021

ក្រសួងសុខាភិបាលវៀតណាមបានបញ្ជាក់ពីករណីជំងឺ COVID-19 ក្នុងស្រុកថ្មីចំនួន ១៤,៥៥៨ ករណី កាលពីថ្ងៃច័ន្ទ ទី០៦ ខែធ្នូ ឆ្នាំ២០២១ ដែលជាការកើនឡើងចំនួន ២៤៦ ករណី ពីថ្ងៃមុន ដែលជំរុញឱ្យចំនួនឆ្លងនៅក្នុងរលកទី០៤ ដែលកំពុងបន្តឆ្លងកើនឡើងដល់ ១,៣១៧,៤៦៨ ករណី។ តំបន់ចំនួន ៣ ដែលមានចំនួនករណីថ្មីខ្ពស់បំផុតគឺ Can Tho មាន ១,១៨៩ ករណី, ទីក្រុងហូជីមិញមាន ១,១៧៤ ករណី និង Tay Ninh មាន ៨៥៩ ករណី។

ក្រសួងសុខាភិបាលក៏បានបញ្ជាក់ពីអ្នកជាសះស្បើយចំនួន ១,១៣០ ករណី នៅថ្ងៃដដែល ដែលនាំឱ្យចំនួនអ្នកជាសះស្បើយសរុបមកទល់ពេលនេះ មានរហូតដល់ ១,០១០,៤០៧ ករណី ។ ចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 នៅក្នុងប្រទេសវៀតណាម ក៏បានកើនឡើងដល់ ២៦,៤៨៣ ករណី ជាមួយនឹងការបញ្ជាក់ពីការស្លាប់ចំនួន ២២៣នាក់ នៅថ្ងៃច័ន្ទដដែលនោះ។ ចំនួនជាមធ្យមនៃករណីថ្មីនៅក្នុងប្រទេសវៀតណាម សម្រាប់រយៈពេល ៧ថ្ងៃ ចុងក្រោយនេះគឺ ១៣,៩៣១ ករណីក្នុងមួយថ្ងៃ ខណៈពេលដែលអត្រាមរណភាពជាតិមានចំនួន ២០១ ក្នុងមួយថ្ងៃជាមធ្យម៕

អត្ថបទ៖ លីដា
ប្រភព៖ VNExpress

Share This Post: