autoadmin
  • អន្តរជាតិ

    មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក (CDC) កាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២១ បានផ្តល់អនុសាសន៍ឱ្យជនជាតិអាមេរិកជ្រើសរើសវ៉ាក់សាំង ១ ក្នុងចំណោមវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ Moderna និង Pfizer/BioNTech ដោយមិនបានណែនាំឱ្យប្រើប្រាស់វ៉ាក់សាំង Johnson & Johnson នោះទេ។ អនុសាសន៍របស់ CDC បានកើតមានឡើង បន្ទាប់ពីគណៈកម្មាធិការប្រឹក្សារបស់ខ្លួនស្តីពីការចាក់ថ្នាំបង្ការ បានបោះឆ្នោតជាឯកច្ឆ័ន្ទដើម្បីធ្វើការណែនាំវ៉ាក់សាំង ដែលផលិតឡើងដោយ Moderna និង Pfizer/BioNTech ។ ជនជាតិអាមេរិកទៅទទួលការចាក់វ៉ាក់សាំង J&J កាន់តែតិចជាងមុន ជាងវ៉ាក់សាំងទាំង ២

    December 17, 2021
  • អន្តរជាតិ

    រដ្ឋាភិបាលនៃប្រទេសបារាំងបាននិយាយថា ខ្លួននឹងកំណត់យ៉ាងតឹងរ៉ឹងនូវការចូលមកពីចក្រភពអង់គ្លេស ដោយសារជំងឺ COVID-19 បំប្លែងខ្លួនថ្មី Omicron កំពុងវាយប្រហារយ៉ាងខ្លាំងនៅទីនោះ។ រដ្ឋាភិបាលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងហាមឃាត់ការធ្វើដំណើរអាជីវកម្ម និងទេសចរណ៍ពីចក្រភពអង់គ្លេស ប៉ុន្តែនឹងអនុញ្ញាតឱ្យចូលសម្រាប់មនុស្សមួយចំនួន រួមទាំងជនជាតិបារាំង និងពលរដ្ឋសហភាពអឺរ៉ុបផ្សេងទៀត ដែលត្រឡប់ទៅផ្ទះវិញកាត់តាមប្រទេសបារាំង។ ច្បាប់ថ្មីនឹងតម្រូវឱ្យរាល់ការមកដល់ពីចក្រភពអង់គ្លេស ត្រូវធ្វើតេស្តអវិជ្ជមានជាមួយជំងឺ​ COVID-19 ក្នុងអំឡុងពេលតិចជាង ២៤ ម៉ោង មុនពេលចេញដំណើរ ដោយមិនគិតពីស្ថានភាពនៃការទទួលថ្នាំបង្ការ។ ពួកគេក៏នឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែករយៈពេល ៧ថ្ងៃ នៅពេលមកដល់ប្រទេសបារាំង ទោះបីជារយៈពេលនេះនឹងត្រូវកាត់បន្ថយមកត្រឹម ៤៨ ម៉ោង ប្រសិនបើពួកគេធ្វើតេស្តអវិជ្ជមានបន្ទាប់ពីបានមកដល់ប្រទេសបារាំងក៏ដោយ។ យ៉ាងណាក៏ដោយ អ្នកបើកបរឡានដឹកទំនិញនឹងត្រូវបានលើកលែងពីតម្រូវការទាំងនេះ ដើម្បីជៀសវាងការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់។ រំលឹកដែរថា ឡានដឹកទំនិញជាច្រើនធ្លាប់បានស្ទះជាជួរនៅច្រក

    December 17, 2021
  • កូវីដ-១៩

    ប្រទេសវៀតណាមកាលពីយប់ថ្ងៃព្រហស្បតិ៍ បានរាយការណ៍ពីករណីជំងឺ Covid-19 រហូតដល់ទៅ ៣៤,០៥៩ ករណី ដែលនាំឱ្យចំនួននៃការឆ្លងនៅក្នុងរលកទី០៤ របស់ខ្លួនមានរហូតដល់ ១,៤៨៦,៨៧៥ ករណី។ ក្នុងចំណោមករណី Covid-19 ថ្មីៗទាំងអស់នោះ មានករណីចំនួន ១៥,៦២៧ ករណី ត្រូវបានកត់ត្រានៅក្នុងទីក្រុង និងខេត្តចំនួន ៦០ របស់ខ្លួន ខណៈដែលខេត្ត Tay Ninh មានករណីចំនួន ១៩,៧២៤ ករណី ដែលច្រើនជាងគេបំផុត ក៏ព្រោះតែខេត្តនេះបានបញ្ចូលតួលេខអ្នកជំងឺ COVID-19 ពីមុនៗដែលមិនទាន់បានកត់ត្រា។ ជាមួយគ្នានេះដែរ អ្នកជំងឺ Covid-19 ចំនួន ១,០៣៣

    December 17, 2021
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress បានរាយការណ៍ថា ក្រសួងសុខាភិបាលវៀតណាមកាលពីយប់ថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២១ បានប្រកាសពីករណីជំងឺ COVID-19 ថ្មីចំនួន ១៥,២០៣ ករណី ចេញពីខេត្តនិងក្រុងចំនួន ៦២ របស់ខ្លួន។ តំបន់ដែលមានចំនួនករណីថ្មីខ្ពស់បំផុតគឺខេត្ត Ca Mau ដែលមាន ១,០១១ ករណី ដែលជាចំនួនករណីប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មាន។ ទីក្រុងហូជីមិញជាប់ចំណាត់ថ្នាក់លេខ ២ ដោយមាន ៩៩១ ករណី និងខេត្តតៃនិញ មានចំនួន ៩៣១ ករណី។ ចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 នៅក្នុងប្រទេសវៀតណាម បានកើនឡើងដល់ ២៨,៣៣៣

    December 15, 2021
  • អន្តរជាតិ

    អ្នកនាំពាក្យគណៈកម្មាធិការរៀបចំការបោះឆ្នោតហ្វីលីពីនបាននិយាយថា ប្រធានាធិបតីហ្វីលីពីនគឺលោក Rodrigo Duterte បានដកខ្លួនចេញពីការឈរឈ្មោះជាបេក្ខភាពសមាជិកព្រឹទ្ធសភា នៅថ្ងៃអង្គារ ទី១៤ ខែធ្នូ ឆ្នាំ២០២១។ ជម្រាបផងដែរថា លោក Duterte នឹងបញ្ចប់អាណត្តិ ៦ឆ្នាំ ក្នុងនាមជាប្រធានាធិបតីរបស់លោក នៅខែមិថុនា ឆ្នាំ២០២២ ហើយតាមច្បាប់រដ្ឋធម្មនុញ្ញរបស់ហ្វីលីពីន គឺលោកមិនអាចធ្វើជាប្រធានាធិបតីនៅអាណត្តិបន្ទាប់ទេ។ ដំបូងឡើយគឺគាត់បានប្រកាសថា នឹងចូលនិវត្តន៍ពីនយោបាយ ហើយក្រោយមកទៀតក៏មានពាក្យថា គាត់នឹងឈរឈ្មោះជាបេក្ខភាពព្រឹទ្ធសភា ខណៈលើកនេះក៏ប្ដូរទៅជាមិនឈរឈ្មោះទៅវិញ។ ការឈរឈ្មោះសម្រាប់ព្រឹទ្ធសភារបស់គាត់ ត្រូវបានគេមើលឃើញថា ជាការប៉ុនប៉ងដើម្បីបន្តកាន់អំណាចនៅក្នុងនយោបាយ ខណៈពេលដែលគាត់ប្រឈមមុខនឹងការស៊ើបអង្កេតអន្តរជាតិ ចំពោះសង្គ្រាមគ្រឿងញៀនដ៏សាហាវរបស់គាត់។ ការដកខ្លួនរបស់គាត់មិនមានន័យថា គាត់គ្រោងនឹងចូលនិវត្តន៍ពីនយោបាយភ្លាម បន្ទាប់ពីការបោះឆ្នោតនៅក្នុងខែឧសភានោះទេ ដោយសារនៅក្រោមច្បាប់បោះឆ្នោត គាត់អាចជំនួសបេក្ខជនម្នាក់ទៀតដែលមាននាមត្រកូលដូចគាត់។

    December 15, 2021
  • អន្តរជាតិ

    ប្រធានអង្គការសុខភាពពិភពលោកនិយាយថា ជំងឺ COVID-19 បំប្លែងខ្លួនថ្មី «អូមីក្រុង» ប្រហែលជាកំពុងឆ្លងរីករាលដាលនៅក្នុងប្រទេសភាគច្រើន បើទោះបីជាវាមិនទាន់ត្រូវបានរកឃើញក៏ដោយ។ អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារថា ឥឡូវនេះមានប្រទេសចំនួន ៧៧ បានរាយការណ៍ពីករណីទាក់ទងនឹងអូមីក្រុង ដោយបន្ថែមថា៖ «វ៉ារ្យ៉ង់ថ្មីមួយអូមីក្រុង គឺកំពុងឆ្លងរាលដាលក្នុងកម្រិត ដែលយើងមិនធ្លាប់ជួបពីមុនជាមួយនឹងវ៉ារ្យ៉ង់ដទៃ»។ លោក Tedros បានសម្តែងការព្រួយបារម្ភថា មនុស្សកំពុងគិតថា «អូមីក្រុង» គឺជារោគស្រាលៗ ហើយគាត់បានព្រមានថា៖«ទោះបីជាអូមីក្រុងបង្កឱ្យមានជំងឺមិនសូវធ្ងន់ធ្ងរក៏ដោយ ចំនួនករណីដ៏ច្រើនអាចដាក់សម្ពាធលើប្រព័ន្ធសុខភាពដែលមិនបានត្រៀមទុកជាមុន»។ លោក Tedros បានអំពាវនាវឱ្យប្រទេសនានាចាត់វិធានការឱ្យបានហ្មត់ចត់ ដូចជាការចាក់វ៉ាក់សាំង និងពាក់ម៉ាស់ជាដើម។

    December 15, 2021
  • អន្តរជាតិ

    យោងតាមទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS) បានឱ្យដឹងថា ការរញ្ជួយដីកម្រិត ៧.៣ រ៉ិចទ័រ បានវាយប្រហារនៅឆ្នេរសមុទ្រភាគខាងកើតប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃអង្គារ ទី១៤ ខែធ្នូ ឆ្នាំ២០២១ ដែលធ្វើឱ្យពលរដ្ឋនៅទីនោះត្រូវស្វែងរកទីទួលខ្ពស់ដើម្បីសុវត្ថិភាពរបស់ពួកគេ។ គ្រោះរញ្ជួយដីនេះបានវាយប្រហារចម្ងាយ ១១២ គីឡូម៉ែត្រ ភាគខាងជើងនៃក្រុង Maumere នៅលើកោះ Flores ។ USGS បាននិយាយថា វាបានវាយប្រហារក្នុងជម្រៅ ១៨.៥ គីឡូម៉ែត្រ ក្នុងសមុទ្រ Flores នៅម៉ោង ១០ និង ២០ នាទី ព្រឹក ម៉ោងក្នុងស្រុក

    December 14, 2021
  • កូវីដ-១៩

    ក្រសួងសុខាភិបាលវៀតណាមបានបញ្ជាក់ពីករណីជំងឺ COVID-19 ថ្មីចំនួន ១៥,៣៤៩ ករណី កាលពីយប់ថ្ងៃចន្ទ ខណៈទីក្រុងហាណូយកំពុងមើលឃើញពីការឆ្លងរាលដាលថ្មីៗក្នុងចំនួនច្រើន។ មូលដ្ឋានចំនួន ៣ ដែលមានចំនួនករណីថ្មីខ្ពស់បំផុត គឺទីក្រុងហាណូយ ១,០០០ ករណី, ខេត្ត Binh Phuoc ៩៩៨ ករណី និង ខេត្តតាយនិញ ៩១៩ ករណី។ ក្នុងចំណោមចំនួនសរុបប្រចាំថ្ងៃអង្គារទាំងអស់ មានករណីចំនួន ៨,៨៩១ ករណី ត្រូវបានរកឃើញនៅក្នុងសហគមន៍ ដែលនាំឱ្យចំនួនឆ្លងនៅក្នុងរលកឆ្លងទី០៤ របស់ប្រទេសនេះមានដល់ ១,៤២២,០៩១ ករណី។ ក្រសួងសុខាភិបាលក៏បានបញ្ជាក់ពីអ្នកជាសះស្បើយចំនួន ១,១៩២ នាក់

    December 14, 2021
  • កូវីដ-១៩

    ក្រសួងសុខាភិបាលថៃបានប្រកាសកាលពីថ្ងៃអាទិត្យថា បុរសជនជាតិថៃម្នាក់ ដែលទើបត្រឡប់មកពីប្រទេសកុងហ្គោ ត្រូវបានគេដាក់ការសង្ស័យថា គឺជាករណីទី០៤ នៃមេរោគ COVID-19 បំប្លែងថ្មីអូមីក្រុង ដែលត្រូវបានរកឃើញនៅក្នុងប្រទេសថៃ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand ។ ជម្រាបផងដែរថា ចាប់តាំងពីមានការផ្ទុះឡើងនៃករណីរបស់ អូមីក្រុង ប្រទេសថៃបានរកឃើញករណីចំនួន ៣ រួចមកហើយ ចេញពីអ្នកដំណើរមកពីបរទេស ដោយមាន ១ ករណី គឺជាជនជាតិអាមេរិក ទើបត្រឡប់មកពីប្រទេសអេស្ប៉ាញ និង ២ នាក់ទៀត គឺជាស្ត្រីជនជាតិថៃ ដែលទើបតែត្រឡប់មកពីប្រទេសនីហ្សេរីយ៉ា។ ជាក់ស្ដែងសម្រាប់ករណីដែលគេកំពុងសង្ស័យនេះ គឺជាបុរសជនជាតិថៃដែលត្រឡប់មកពីកុងហ្គោ ដែលបានធ្វើតេស្តវិជ្ជមានជំងឺ

    December 13, 2021
  • អន្តរជាតិ

    យោងតាមទីភ្នាក់ងារសារព័ត៌មាន Channel News Asia បានរាយការណ៍ថា ប្រទេសកូរ៉េខាងត្បូងនឹងសាកល្បងប្រព័ន្ធសម្គាល់មុខ ដែលដំណើរការដោយ AI ដើម្បីតាមដានអ្នកឆ្លង COVID-19 ហើយគម្រោងសាកល្បងនេះនឹងចាប់ផ្តើមនៅក្នុងខែមករាឆ្នាំក្រោយ ក្នុងទីក្រុង Bucheon ដែលជាទីក្រុងមួយ នៅចន្លោះរដ្ឋធានីសេអ៊ូល និងអ៉ីនឈុន។ ប្រព័ន្ធនេះនឹងវិភាគវីដេអូពីកាមេរ៉ា CCTV ច្រើនជាង ១០,០០០ គ្រឿង និងតាមដានចលនារបស់អ្នកជំងឺ COVID-19 ក៏ដូចជាទំនាក់ទំនងជិតស្និទ្ធរបស់ពួកគេ។ រដ្ឋាភិបាលបានបញ្ចូលទឹកប្រាក់ចំនួន ១.៦ ពាន់លានវ៉ុន (១.៣ លានដុល្លារ) ទៅក្នុងគម្រោងនេះ ខណៈដែលទីក្រុង Bucheon បានបន្ថែម ៥០០ លានវ៉ុន

    December 13, 2021