- autoadmin
- អន្តរជាតិ
ទីក្រុង Xi’an ភាគខាងជើងប្រទេសចិន បានបញ្ជាឱ្យអ្នកស្រុកទាំង ១៣ លាននាក់ ត្រូវស្នាក់នៅក្នុងផ្ទះរបស់ពួកគេ និងរឹតបន្តឹងការធ្វើដំណើរនានា កាលពីថ្ងៃពុធ ទី២២ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងកិច្ចខិតខំប្រឹងប្រែងបិទខ្ទប់ទីក្រុង ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19។ ជម្រាបដែរថា ទីក្រុងប៉េកាំងនឹងត្រូវរៀបចំធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិករដូវរងាឆ្នាំ២០២២ នៅខែកុម្ភៈ ដូច្នេះប្រទេសចិនបានដាក់ការប្រុងប្រយ័ត្នរបស់ខ្លួន ស្របពេលដែលទីក្រុងមួយចំនួនក៏កំពុងប្រឈមនឹងការផ្ទុះឡើងថ្មីៗ។ ទីក្រុង Xi’an បានរាយការណ៍ពីករណីឆ្លងមេរោគថ្មីចំនួន ៥២ ករណី កាលពីថ្ងៃពុធ ដែលនាំឱ្យចំនួនសរុបកើនឡើងដល់ ១៤៣ ករណី ចាប់តាំងពីថ្ងៃទី០៩ ខែធ្នូ។ រដ្ឋាភិបាលទីក្រុងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយក្នុងបណ្ដាញសង្គម Weibo ផ្លូវការរបស់ខ្លួនថា
December 23, 2021 - អន្តរជាតិ
រដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាមេរិក (FDA) បានសម្រេចផ្តល់ការអនុញ្ញាតឱ្យមានការប្រើប្រាស់ជាបន្ទាន់ លើថ្នាំគ្រាប់ Paxlovid របស់ក្រុមហ៊ុន Pfizer ។ វាជាថ្នាំគ្រាប់សម្រាប់ព្យាបាលជំងឺ COVID-19 ដំបូងបំផុត ដែលអាចប្រើប្រាស់បានចំពោះអ្នកមានហានិភ័យខ្ពស់ ដែលមានអាយុចាប់ពី ១២ ឆ្នាំឡើងទៅ។ វេជ្ជបណ្ឌិត Patrizia Cavazzoni នាយកមជ្ឈមណ្ឌល FDA សម្រាប់ការវាយតម្លៃ និងស្រាវជ្រាវឱសថ បាននិយាយថា៖«ការអនុញ្ញាតនៅថ្ងៃនេះ ជាការណែនាំការព្យាបាលដំបូងបំផុតសម្រាប់ជំងឺ COVID-19 ដែលមានទម្រង់ជាថ្នាំគ្រាប់លេបដោយផ្ទាល់មាត់ ដែលជាជំហានដ៏សំខាន់ឆ្ពោះទៅមុខក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល»។ FDA បាននិយាយថា ការរួមបញ្ចូលគ្នារវាង nirmatrelvir និង ritonavir នឹងមានសម្រាប់ការព្យាបាលជំងឺ
December 23, 2021 - កូវីដ-១៩
ករណីជំងឺ COVID-19ប្រចាំថ្ងៃរបស់ចក្រភពអង់គ្លេស បានកើនឡើងដល់ ១០០,០០០ ករណី ជាលើកដំបូងបំផុត នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC ។ ចក្រភពអង់គ្លេសបានរាយការណ៍ពីការឆ្លងថ្មីចំនួន ១០៦,១២២ ករណី កាលពីថ្ងៃពុធ ខណៈការឆ្លងប្រចាំថ្ងៃរបស់ខ្លួនមានលើសពី ៩០,០០០ ករណី ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ ជាមួយគ្នានេះដែរ ករណីជំងឺ COVID-19 ដែលទាក់ទងជាមួយនឹងវ៉ារ្យ៉ង់ អូមីក្រុង ក៏បានកើនឡើងលើសពី ១៣,០០០ ទៅដល់ ៧៤,០០០ ករណីផងដែរ ហើយវាត្រូវបានគេជឿថា វ៉ារ្យ៉ង់ថ្មី អូមីក្រុង គឺបានវាយប្រហារប្រហែល ៩០% នៃករណីសរុបទាំងអស់សម្រាប់ទីក្រុងឡុង។ ឥឡូវនេះរដ្ឋាភិបាលអង់គ្លេសកំពុងមានសម្ពាធខ្លាំង
December 23, 2021 - អន្តរជាតិ
អភិបាលនៃខេត្តភាគខាងលិចនៃទីក្រុង Osaka របស់ប្រទេសជប៉ុនបាននិយាយថា មនុស្ស ៣នាក់ ដែលបានធ្វើតេស្តវិជ្ជមានចំពោះជំងឺ COVID-19 វ៉ារ្យ៉ង់ Omicron ដែលពួកគេបានរកឃើញនាពេលថ្មីៗនេះ គឺបានឆ្លងតាមរយៈការឆ្លងក្នុងសហគមន៍។ ក្រសួងសុខាភិបាលនិយាយថា ពួកគេទំនងជាករណី Omicron ដំបូងបង្អស់នៅក្នុងប្រទេសជប៉ុន ដែលការឆ្លងគឺបណ្តាលមកពីការរីករាលដាលនៅតាមសហគមន៍។ អភិបាលខេត្ត Yoshimura Hirofumi បានប្រាប់កិច្ចប្រជុំមួយរបស់ក្រុមការងារការពារមេរោគឆ្លងនៃខេត្តកាលពីថ្ងៃពុធថា អ្នកទាំង ៣ គឺជាអ្នករស់នៅក្នុងទីក្រុង Osaka ដែលមិនមានកំណត់ត្រាថ្មីៗនៃការធ្វើដំណើរទៅបរទេសទេ ហើយលោកថា របៀបនៃការឆ្លងគឺនៅមិនទាន់ដឹងនៅឡើយទេ។ លោក Yoshimura បាននិយាយថា ពួកគេទាំងអស់សុទ្ធតែជាគ្រួសារតែមួយ ហើយបច្ចុប្បន្នកំពុងសម្រាកនៅមន្ទីរពេទ្យ ដោយមានរោគសញ្ញាស្រាល។ ក្រសួងសុខាភិបាលនិយាយថា
December 22, 2021 - អន្តរជាតិ
អ៊ីស្រាអែលគ្រោងនឹងផ្តល់វ៉ាក់សាំងការពារជំងឺ COVID-19 ដូសទី៤ សម្រាប់មនុស្សចាស់ និងបុគ្គលិកថែទាំសុខភាព ខណៈពេលដែលវ៉ារ្យ៉ង់ អូមីក្រុង កំពុងរីករាលដាលយ៉ាងឆាប់រហ័ស។ ប្រទេសនេះបាន និងកំពុងជំរុញទៅមុខ ជាមួយនឹងកម្មវិធីវ៉ាក់សាំងឈានមុខគេលើពិភពលោក ដោយបានចាប់ផ្តើមផ្ដល់វ៉ាក់សាំងដូសទី៣ នៅក្នុងខែសីហា ហើយប្រហែល ៤៤% នៃចំនួនប្រជាជនរបស់ខ្លួន ឬ ៤.១៧ លាននាក់បានទទួលវា។ បន្ទាប់មកចំនួននៃការឆ្លងបានធ្លាក់ចុះ ប៉ុន្តែបានកើនឡើងម្តងទៀតចាប់តាំងពីចុងខែវិច្ឆិកា នៅពេលដែលវ៉ារ្យ៉ង់ អូមីក្រុង ចាប់ផ្ដើមរីករាលដាល។ ករណីឆ្លងមេរោគថ្មីប្រចាំថ្ងៃ លើសពី ១,០០០ កាលពីថ្ងៃអាទិត្យ ជាលើកដំបូងក្នុងរយៈពេលប្រហែល ២ខែ ហើយក្រុមអ្នកជំនាញនៃរដ្ឋាភិបាលអ៊ីស្រាអែល បានផ្តល់អនុសាសន៍កាលពីថ្ងៃអង្គារថា ការចាក់ដូសទី៤ គួរតែត្រូវផ្តល់ឱ្យមនុស្សដែលមានអាយុ
December 22, 2021 - អន្តរជាតិ
ប្រទេសវៀតណាមនឹងចេញលិខិតឆ្លងដែនវ៉ាក់សាំងបង្ការជំងឺ Covid-19 ឌីជីថល ដែលនឹងអាចផ្ទុកព័ត៌មានលម្អិតផ្ទាល់ខ្លួន និងព័ត៌មានអំពីការចាក់វ៉ាក់សាំង។ បើតាមការដកស្រង់ពីឯកសាររបស់ក្រសួងសុខាភិបាលបាននិយាយថា លិខិតឆ្លងដែនវ៉ាក់សាំងឌីជីថលនេះ នឹងរួមបញ្ចូលឈ្មោះ ថ្ងៃខែឆ្នាំកំណើត សញ្ជាតិរបស់សមីខ្លួន ក៏ដូចជាវ៉ាក់សាំងចំពោះជំងឺអ្វី កាលបរិច្ឆេទចាក់វ៉ាក់សាំង ប្រភេទវ៉ាក់សាំង ក្រុមហ៊ុនផលិតវ៉ាក់សាំង និងលេខសៀរៀល (serial) ។ ទិន្នន័យនឹងត្រូវបានអ៊ិនគ្រីប និងបង្ហាញតាមរយៈកូដ QR ដែលផុតកំណត់រយៈពេល ១២ខែ បន្ទាប់ពីការបង្កើតរបស់អ្នកប្រើប្រាស់។ ក្រសួងសុខាភិបាលបាននិយាយថា ព័ត៌មានដែលបង្ហាញនៅលើលិខិតឆ្លងដែននឹងត្រូវគ្នានឹងឯកសាររបស់ WHO និង EU។ រហូតមកដល់ពេលនេះ ប្រជាជនវៀតណាមចំនួន ៧៧.២ លាននាក់ បានទទួលការចាក់វ៉ាក់សាំង Covid-19
December 22, 2021 - អន្តរជាតិ
រដ្ឋាភិបាលថៃបាននិយាយថា ខ្លួនកំពុងដាក់ឱ្យប្រើប្រាស់ឡើងវិញនូវការធ្វើចត្តាឡីស័កទប់ស្កាត់ជំងឺ COVID-19 សម្រាប់ភ្ញៀវទេសចរអន្តរជាតិទាំងអស់ដែលចូលមកប្រទេសខ្លួន ដោយសារតែការរីករាលដាលនៃវ៉ារ្យ៉ង់អូមីក្រុង។ រំលឹកដែរថា កាលពីខែវិច្ឆិកាកន្លងទៅ រដ្ឋាភិបាលថៃបានដកតម្រូវការដាក់ដាច់ដោយឡែក សម្រាប់ភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងបង្ការពេញលេញ ដែលមកពីប្រទេស និងតំបន់ចំនួន ៦៣ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកសាងសេដ្ឋកិច្ចឡើងវិញ។ ឥឡូវនេះរដ្ឋាភិបាលបានប្រកាសថា ខ្លួននឹងឈប់ទទួលយកពាក្យសុំថ្មីសម្រាប់ការលើកលែងចាប់ពីថ្ងៃពុធតទៅ ហើយការផ្លាស់ប្តូរនេះធ្វើឡើងបន្ទាប់ពីប្រទេសនេះបានរកឃើញករណីជំងឺ COVID-19 បំប្លែងខ្លួនថ្មី អូមីក្រុង រហូតដល់ទៅជាង ៦០ ករណី ក្នុងចំណោមអ្នកដំណើរមកពីបរទេស។ ដូច្នេះមានន័យថា អ្នកទេសចរទាំងអស់ដែលមិនបានដាក់ពាក្យសុំការលើកលែងនេះ នឹងតម្រូវឱ្យនៅដាច់ដោយឡែកពីគេក្នុងសណ្ឋាគាររយៈពេលយ៉ាងតិច ៧ថ្ងៃ បន្ទាប់ពីចូលដល់ប្រទេសថៃ។ ទោះយ៉ាងណាក៏ដោយ ប្រការនេះបានធ្វើឱ្យមានការព្រួយបារម្ភនៅក្នុងឧស្សាហកម្មទេសចរណ៍ ជុំវិញផលប៉ះពាល់ដែលអាចកើតមានលើការរឹតបន្តឹងថ្មី ដោយសារតែជាង ៨០% នៃអ្នកធ្វើដំណើរអន្តរជាតិ
December 22, 2021 - កូវីដ-១៩
ក្រសួងសុខាភិបាលវៀតណាមបានបញ្ជាក់ពីករណីជំងឺ COVID-19 ថ្មីចំនួន ១៤,៩៦៦ ករណី កាលពីយប់ថ្ងៃចន្ទ ដែលជាការធ្លាក់ចុះចំនួន ១,១២៧ ករណី ពីថ្ងៃមុន ដែលនាំឱ្យករណីនៅក្នុងរលកឆ្លងទី០៤ របស់ខ្លួនមានដល់ ១,៥៤៩,០៣២ ករណី។ មូលដ្ឋានចំនួន ៣ ដែលមានចំនួនករណីថ្មីច្រើនបំផុតគឺ ទីក្រុងហាណូយ ដែលមាន ១,៦១២ ករណី, ក្រុង Ben Tre មាន ៩៨៥ ករណី និងក្រុង Ca Mau មាន ៩៦៧ ករណី ខណៈទីក្រុងហូជីមិញបានថយចុះនៅត្រឹម
December 21, 2021 - អន្តរជាតិ
គិតត្រឹមថ្ងៃចន្ទម្សិលមិញនេះ ចំនួនអ្នកស្លាប់ដោយសារព្យុះទីហ្វុងដែលបានវាយលុកប្រទេសហ្វីលីពីន បានកើនឡើងដល់ ៣៧៥ នាក់ ខណៈមនុស្សជាង ៥០ នាក់ផ្សេងទៀត នៅតែបាត់ខ្លួននៅឡើយ។ ជាមួយគ្នានេះដែរ ខេត្តភាគកណ្តាលមួយចំនួនកំពុងជួបបញ្ហាជាមួយនឹងការដាច់ទំនាក់ទំនង និងការដាច់ចរន្តអគ្គិសនី ក៏ដូចជាកង្វះអាហារ និងទឹក។ រំលឹកផងដែរថា ព្យុះទីហ្វុង រ៉ៃ បានបក់បោកក្នុងល្បឿន ១៩៥ គីឡូម៉ែត្រ/ម៉ោង ជាមួយនឹងខ្យល់កន្ទ្រាក់ក្នុងល្បឿនរហូតដល់ ២៧០ គីឡូម៉ែត្រ/ម៉ោង មុនពេលបក់ចូលទៅក្នុងសមុទ្រចិនខាងត្បូងនៅថ្ងៃសុក្រ ហើយវាបានធ្វើឱ្យប្រទេសហ្វីលីពីនប្រឈមនឹងភ្លៀងធ្លាក់ខ្លាំងភ្លាមៗ ដែលធ្វើឱ្យមានគ្រោះទឹកជំនន់ជាច្រើនកន្លែង។ យ៉ាងហោចណាស់មនុស្ស ៣៧៥ នាក់បានស្លាប់ ៥៦ នាក់បាត់ខ្លួន និង ៥០០ នាក់បានរងរបួស
December 21, 2021 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មានរុស្ស៉ី RT នៅថ្ងៃអង្គារ ទី២១ ខែធ្នូ ឆ្នាំ២០២១ បានរាយការណ៍ថា តុលាការនៃប្រទេសជប៉ុនបានកាត់ទោសប្រហារជីវិតអ្នកទោសចំនួន ៣នាក់ «ដោយការព្យួរក» ហើយវាបានក្លាយការកាត់ទោសប្រហារជីវិតជាលើកដំបូងបំផុត ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី Fumio Kishida ។ ការកាត់ទោសនេះផងដែរ គឺជាការចាប់ផ្ដើមឡើងវិញនៅក្នុងរយៈពេល ២ឆ្នាំ នៅពេលដែលប្រទេសជប៉ុនបានផ្អាកការកាត់ទោសប្រហារជីវិតនៅក្នុងឆ្នាំ២០១៩។ ទណ្ឌិតទាំង ៣នាក់ ដែលបុរសទាំងអស់ត្រូវបានរកឃើញថា មានពិរុទ្ធពីបទមនុស្សឃាត ហើយត្រូវបានប្រហារជីវិតដោយការព្យួរកនៅថ្ងៃអង្គារនេះផ្ទាល់ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានក្យូតូ។ ការកាត់ទោសប្រហារជីវិតចុងក្រោយរបស់ប្រទេសជប៉ុន ធ្លាប់ត្រូវបានធ្វើឡើងនៅក្នុងខែធ្នូ ឆ្នាំ២០១៩ នៅពេលដែលនាយករដ្ឋមន្ត្រី Shinzo Abe នៅកាន់តំណែងនៅឡើយ។ អ្នកទោសទាំង ៣នាក់ រួមមាន៖ Yasutaka
December 21, 2021












