- autoadmin
- អន្តរជាតិ
ការវិភាគមួយបាននិយាយថា ក្នុងចំណោមអ្នកដែលឆ្លងជំងឺ COVID-19 វ៉ារ្យ៉ង់ អូមីក្រុង ចាប់ពី ៥០ ទៅ ៧០ ភាគរយ មិនត្រូវការការថែទាំនៅមន្ទីរពេទ្យនោះទេ បើធៀបនឹងវ៉ារ្យ៉ង់ផ្សេងៗទៀត នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC ។ លោកស្រីវេជ្ជបណ្ឌិត Jenny Harries នាយកប្រតិបត្តិនៃទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេស (UKHSA) បាននិយាយថា ការរកឃើញនេះគឺជាការលើកទឹកចិត្តមួយ ប៉ុន្ដែព្រមានដែរថា វ៉ារ្យ៉ង់នេះអាចនឹងនាំឱ្យមានមនុស្សច្រើនចូលមន្ទីរពេទ្យនៅពេលខាងមុខ ដោយសារល្បឿននៃការឆ្លងរបស់វា។ ការវិភាគថ្មីចុងក្រោយរបស់ទីភ្នាក់ងារ UKHSA គឺផ្អែកលើករណីទាំងអស់របស់វ៉ារ្យ៉ង់ អូមីក្រុង និង ដែលតា នៅក្នុងចក្រភពអង់គ្លេស ចាប់តាំងពីដើមខែវិច្ឆិកា ដោយបូករួមទាំងមនុស្សចំនួន ១៣២
December 27, 2021 - អន្តរជាតិ
អគ្គីភ័យឆាបឆេះសាឡាងមួយគ្រឿងនៅឯប្រទេសបង់ក្លាដែស បានបណ្តាលឱ្យមនុស្សយ៉ាងតិច ៣៨នាក់ ស្លាប់ និងរាប់សិបនាក់រងរបួស។ ក្រុមមន្ត្រីបាននិយាយថា សាឡាងបានផ្ទុកមនុស្សជាង ៣០០ នាក់ ហើយបានធ្វើដំណើរពីរដ្ឋធានី Dhaka ទៅកាន់ស្រុក Barguna ភាគខាងត្បូងប្រទេសកាលពីថ្ងៃសុក្រ។ មនុស្សជាង ៦០នាក់ កំពុងត្រូវបានគេព្យាបាលរបួសនៅមន្ទីរពេទ្យ ខណៈចំនួនអ្នកស្លាប់អាចកើនឡើងបន្ដទៀត។ អគ្គីភ័យត្រូវបានគេជឿថា បានចាប់ផ្តើមនៅក្នុងបន្ទប់ម៉ាស៊ីន ប៉ុន្តែពុំមានសេចក្ដីរាយការណ៍បញ្ជាក់បន្ថែមនោះទេ។ គួរឱ្យដឹងដែរថា សាឡាងគឺជាមធ្យោបាយធ្វើដំណើរដ៏សំខាន់មួយនៅក្នុងប្រទេសបង់ក្លាដែស ដោយសារទីនោះមានទន្លេច្រើន ហើយដីភាគក៏រាបស្មើ។ ប៉ុន្តែគ្រោះថ្នាក់ និងអគ្គិភ័យ ដែលពាក់ព័ន្ធនឹងសាឡាង គឺមានជាទូទៅផងដែរ៕ អត្ថបទ៖ លីដា ប្រភព៖ CNN
December 25, 2021 - កូវីដ-១៩
ប្រទេសវៀតណាមបានបញ្ជាក់ពីករណីជំងឺ COVID-19 ថ្មីចំនួន ១៦,១៤២ ករណី កាលពីយប់ថ្ងៃសុក្រ ទី២៤ ខែធ្នូ ឆ្នាំ២០២១ ចេញពីក្នុងទីក្រុង និងខេត្តចំនួន ៦២ របស់ខ្លួន ហើយទីក្រុងហាណូយមានករណីជំងឺ COVID-19 ថ្មីៗច្រើនជាងតំបន់ណាទាំងអស់។ ក្រសួងសុខាភិបាលបាននិយាយថា ទីក្រុងហាណូយមានករណីថ្មីចំនួន ១,៨៣៤ ករណី បន្ទាប់មកខេត្ត Ca Mau មាន ១,៣៣៤ ករណី និងខេត្ត Tay Ninh ដែលជាអ្នកជិតខាងរបស់ទីក្រុងហូជីមិញ មាន ៩៤៨ ករណី ខណៈទីក្រុងហូជីមិញមាន
December 25, 2021 - អន្តរជាតិ
ក្រសួងសុខាភិបាលជប៉ុនកាលពីថ្ងៃសុក្រ បានអនុញ្ញាតឱ្យមានការប្រើប្រាស់ថ្នាំគ្រាប់ព្យាបាលជំងឺ COVID-19 ដែលបង្កើតឡើងដោយក្រុមហ៊ុនឱសថអាមេរិក Merck ។ ក្រសួងគ្រោងនឹងបញ្ជូនថ្នាំ Molnupiravir របស់ក្រុមហ៊ុន Merck ទៅកាន់ស្ថាប័នវេជ្ជសាស្ត្រ ហាងលក់ថ្នាំ និងកន្លែងផ្សេងៗទៀតទូទាំងប្រទេស ដើម្បីឱ្យអ្នកជំងឺអាចចាប់ផ្តើមទទួលយកវានៅដើមសប្តាហ៍ក្រោយ។ ថ្នាំនេះគឺជាថ្នាំគ្រាប់ដំបូងគេនៅក្នុងប្រទេសជប៉ុន សម្រាប់ការពារអ្នកជំងឺ COVID-19 ពីការវិវត្តទៅជារោគសញ្ញាធ្ងន់ធ្ងរ។ អ្នកជំងឺដែលអាចទទួលថ្នាំ Molnupiravir ត្រូវតែមានអាយុយ៉ាងតិច ១៨ឆ្នាំ មានរោគសញ្ញាស្រាល ឬមធ្យម និងមានហានិភ័យនៃការធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ។ វានឹងមិនត្រូវបានចេញវេជ្ជបញ្ជាសម្រាប់ស្ត្រីមានផ្ទៃពោះទេ ហើយថ្នាំនេះនឹងត្រូវបានគ្រប់គ្រងក្នុងរយៈពេល ៥ថ្ងៃ បន្ទាប់ពីការចាប់ផ្តើមនៃរោគសញ្ញា។ វានឹងមកក្នុងទម្រង់ជាថ្នាំគ្រាប់ ដែលត្រូវលេប ២ដងក្នុងមួយថ្ងៃ និងលេបរយៈពេល ៥ថ្ងៃ។ ក្រសួងនិយាយថា
December 25, 2021 - អន្តរជាតិ
អ្នកវិទ្យាសាស្ត្របានប្រកាសពីការរកឃើញអំប្រ៊ីយ៉ុងដាយណូស័រ ដែលត្រូវបានរក្សាយ៉ាងល្អឥតខ្ចោះនៅក្នុងសំបកស៊ុតរបស់វា ដែលមើលទៅគឺដូចជាកូនមាន់អីចឹងដែរ។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN បានឱ្យដឹងថា អំប្រ៊ីយ៉ុងនេះត្រូវបានគេរកឃើញនៅទីក្រុង Ganzhou ភាគខាងត្បូងប្រទេសចិន ហើយអ្នកស្រាវជ្រាវបានប៉ាន់ស្មានថា វាមានអាយុកាលយ៉ាងតិច ៦៦លានឆ្នាំ។ វាត្រូវបានគេជឿថា ជាដាយណូស័រពូជ Theropod គ្មានធ្មេញ ឬជាពូជ Oviraptorosaur និងត្រូវបានគេដាក់ឈ្មោះថា Baby Yingliang ។ រូបស៊ុតដែលត្រូវបានគូរទៅតាមទម្រង់របស់ហ្វូស៊ីល លោកស្រីវេជ្ជបណ្ឌិត Fion Waisum Ma បាននិយាយថា៖ «វាគឺជាអំប្រ៊ីយ៉ុងដាយណូស័រដ៏ល្អបំផុត មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ» ដោយសារថា វានៅរក្សាបានទ្រង់ទ្រាយដើមយ៉ាងល្អ ដែលអាចឱ្យអ្នកវិទ្យាសាស្ត្រស្វែងយល់បន្ថែមអំពីដាយណូស័រ។ ស៊ុតនេះមានប្រវែងប្រហែល ១៧
December 24, 2021 - កូវីដ-១៩
ប្រទេសថៃនៅថ្ងៃសុក្រ ទី២៤ ខែធ្នូ ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសរបស់ខ្លួនបានរកឃើញករណីផ្ទុះឡើងជាចង្កោមជាលើកដំបូង ដែលទាក់ទងនឹងជំងឺ COVID-19 បំប្លែងខ្លួនថ្មី អូមីក្រុង នៅក្នុងខេត្ត Kalasin ភាគឦសានប្រទេសថៃ។ អ្នកនាំពាក្យក្រុមការងារទទួលបន្ទុកជំងឺ COVID-19 របស់ប្រទេសនេះ គឺលោកស្រី Apisamai Srirangsan បាននិយាយថា៖«ការផ្ទុះជាចង្កោមនៅ Kalasin បានធ្វើឱ្យមានអ្នកឆ្លងថ្មីចំនួន ២១នាក់» ដោយបន្ថែមថា ការឆ្លងគឺកើតចេញពីប្តីប្រពន្ធមួយគូមកពីប្រទេសបែលហ្សិក ដែលបានធ្វើដំណើរតាមរយៈគម្រោង Test & Go ដែលអនុញ្ញាតឱ្យពួកគេរួចពីការធ្វើចត្តាឡីស័ក ដោយសារពួកគេបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 រួចហើយ។ ប្រភពបាននិយាយថា អ្នកទាំង
December 24, 2021 - កូវីដ-១៩
ប្រទេសវៀតណាមកាលពីយប់ថ្ងៃព្រហស្បតិ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២១ បានកត់ត្រាករណីជំងឺ COVID-19 ថ្មីចំនួន ១៦,៣៦៧ ករណី ដែលនាំឱ្យចំនួនឆ្លងសរុបនៅក្នុងរលកទី៤របស់ខ្លួន មានដល់ប្រហែល ១.៦ លានករណី ខណៈការស្លាប់មាន ២៨០ ករណី បន្ថែមទៀត នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress ។ មូលដ្ឋានចំនួន ៣ ដែលមានចំនួនករណីច្រើនជាងគេ គឺទីក្រុងហាណូយ ១,៧៧៤ ករណី, ក្រុង Ca Mau ១១,១៦៧ ករណី និងក្រុង Tay Ninh
December 24, 2021 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN បានរាយការណ៍ថា រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) បានចេញការអនុញ្ញាតឱ្យប្រើប្រាស់ក្នុងស្ថានភាពបន្ទាន់ សម្រាប់ថ្នាំគ្រាប់ប្រឆាំងជំងឺ COVID-19 ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនឱសថអាមេរិក Merck ។ ភ្នាក់ងារ FDA កាលពីថ្ងៃព្រហស្បតិ៍ បានអនុញ្ញាតឱ្យប្រើប្រាស់នូវថ្នាំគ្រាប់ Molnupiravir សម្រាប់មនុស្សដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ ដែលមានរោគសញ្ញាឆ្លងជំងឺ COVID-19 ពីកម្រិតស្រាលទៅមធ្យម ដើម្បីការពារមេរោគឆ្លងពីការចម្លងបន្ថែមទៀតនៅក្នុងខ្លួនមនុស្ស។ ទីភ្នាក់ងារនេះបាននិយាយថា ថ្នាំ Molnupiravir អាចត្រូវផ្ដល់ជូលទៅអ្នកជំងឺដែលមាន «ហានិភ័យខ្ពស់សម្រាប់ការវិវត្តទៅជា COVID-19 ធ្ងន់ធ្ងរ» និង «សម្រាប់អ្នកដែលមិនអាចមានជម្រើសផ្សេងទៀត ឬការព្យាបាលឱ្យសមរម្យ ដែលត្រូវបានអនុញ្ញាតដោយ
December 24, 2021 - អន្តរជាតិ
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌របស់កូរ៉េខាងត្បូង នៅថ្ងៃសុក្រ ទី២៤ ខែធ្នូ ឆ្នាំ២០២១ បាននិយាយថា អតីតប្រធានាធិបតី Park Geun-hye (ផាក គុនហេ) ដែលធ្លាប់ត្រូវបានគេកាត់ទោសឱ្យជាប់ពន្ធនាគារជាង ២០ឆ្នាំ នៅក្នុងរឿងអាស្រូវពុករលួយ និងរំលោភអំណាច ពេលនេះត្រូវបានគេលើកលែងទោសវិញហើយ។ លោករដ្ឋមន្ត្រី Park Beom-kye បានប្រាប់អ្នកយកព័ត៌មានថា លោកស្រីស្ថិតនៅក្នុងបញ្ជីអ្នកដែលទទួលបានការលើកលែងទោសពិសេស ហើយត្រូវបានលើកលែងទោសដោយគិតពី «ទស្សនៈនៃការរួបរួមជាតិ»។ ជម្រាបដែរថា លោកស្រី ផាក គុនហេ បានក្លាយជាប្រធានាធិបតីស្ត្រីដំបូងរបស់ប្រទេសកូរ៉េខាងត្បូង នៅក្នុងឆ្នាំ២០១៣ ដោយគាត់បានដើរតួជាកូនស្រីរបស់ប្រទេស មិនចេះពុករលួយ និងមិនជំពាក់នរណាម្នាក់ឡើយ។ តិចជាង ៤
December 24, 2021 - អន្តរជាតិ
លេខាធិការអចិន្ត្រៃយ៍ផ្នែកសុខភាពសាធារណៈថៃ លោកវេជ្ជបណ្ឌិត Kiattiphum Wongrajit បានមានប្រសាសន៍ថា ទិន្នន័យដែលប្រមូលបាននៅទូទាំងពិភពលោក លើជំងឺ COVID-19 វ៉ារ្យ៉ង់ អូមីក្រុង គិតត្រឹមថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ បានបង្ហាញថា វ៉ារ្យ៉ងនេះមិនសូវធ្ងន់ធ្ងរជាងប្រភេទ ដែលតា ដែលជាវ៉ារ្យ៉ង់ឈានមុខគេនៅប្រទេសថៃនោះទេ។ គាត់បាននិយាយថា៖«វ៉ារ្យ៉ង់ អូមីក្រុង អាចនឹងឆ្លងលឿនជាងវ៉ារ្យ៉ង់ ដែលតា ប៉ុន្តែអ្នកជំងឺ អូមីក្រុង តិចនាក់ណាស់ ដែលបានវិវត្តទៅជារោគសញ្ញាធ្ងន់ធ្ងរ ឬបានស្លាប់»។ លោកបាននិយាយថា៖«សូមយកប្រទេសអង់គ្លេសជាឧទាហរណ៍ ដែលនៅទីនោះបានរាយការណ៍ពីករណី អូមីក្រុង ច្រើនជាង ១០,០០០ ហើយមានអ្នកស្លាប់ត្រឹមតែ ១២នាក់ ឬត្រឹមតែ
December 23, 2021












