autoadmin
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ បានរាយការណ៍ថា ប្រទេសបារាំងបានមើលឃើញពីការកើនឡើងនៃការឆ្លងជំងឺ COVID-19 ក្នុងចំនួនដ៏ច្រើនលើសលប់ ជាមួយនឹងករណីថ្មីចំនួន ២០៨,០០០ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។ ប្រទេសនេះបាននឹងកំពុងបំបែកកំណត់ត្រាឆ្លងថ្មីៗ ម្តងហើយម្តងទៀត ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ជាមួយនឹងករណីចំនួន ១៨០,០០០ ករណី កាលពីថ្ងៃអង្គារ ដែលជាកម្រិតខ្ពស់បំផុតសម្រាប់ប្រទេសមួយនៅអឺរ៉ុប នេះបើយោងតាមទិន្នន័យនៅលើ Covidtracker.fr ។ ចំណែកស្ថានភាពនៅតាមមន្ទីរពេទ្យក៏កំពុងបន្ថែមការព្រួយបារម្ភផងដែរ ដោយសារតែវ៉ារ្យ៉ង់ ដែលតា ហើយនេះមិនទាន់និយាយពី អូមីក្រុង ដែលកំពុងវាយប្រហារយ៉ាងខ្លាំងក្នុងរយៈពេលចុងក្រោយនេះ បើទោះបីជាប្រទេសបារាំងនៅមិនទាន់បានរងផលប៉ះពាល់ពី អូមីក្រុង ខ្លាំងនៅឡើយក៏ដោយ។ គួរឱ្យដឹងដែរថា ទិន្នន័យរបស់ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ

    December 30, 2021
  • កូវីដ-១៩

    ទិន្នន័យចុងក្រោយរបស់សាកលវិទ្យាល័យ Johns Hopkins បានឱ្យដឹងថា សហរដ្ឋអាមេរិកបានកត់ត្រាករណីឆ្លងជំងឺ COVID-19 ក្នុងមួយថ្ងៃច្រើនជាង ៥១០,០០០ ករណី កាលពីថ្ងៃចន្ទកន្លងទៅ។ ករណីប្រចាំថ្ងៃសរុបចំនួន ៥១២,៥៥៣ ករណី និងការស្លាប់ថ្មីចំនួន ១,៧៦២ ករណី ត្រូវបានរាយការណ៍នៅទូទាំងប្រទេស ហើយវាគឺជាកំណត់ត្រាក្នុងមួយថ្ងៃដ៏ច្រើនបំផុតចាប់តាំងពីមានរោគរាតត្បាត សម្រាប់សហរដ្ឋអាមេរិក ខណៈសប្ដាហ៍មុនខ្លួនបានកត់ត្រាករណីសរុបចំនួន ១,៦៦០,០០០ ករណី និងការស្លាប់សរុប ១០,០០០ ករណី។ ការកើនឡើងប្រចាំថ្ងៃជាមធ្យមក្នុងរយៈពេល ៧ ថ្ងៃចុងក្រោយនេះ បានឈានដល់ជាង ២០៦,០០០/ថ្ងៃ កាលពីថ្ងៃអាទិត្យ នេះបើយោងតាមទិន្នន័យចុងក្រោយរបស់មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ CDC ។

    December 29, 2021
  • អន្តរជាតិ

    ក្រសួងដឹកជញ្ជូនឥណ្ឌូនេស៊ីកាលពីថ្ងៃអង្គារបាននិយាយថា ប្រទេសរបស់ខ្លួននឹងអនុញ្ញាតឱ្យយន្តហោះ Boeing 737 MAX ហោះហើរម្តងទៀត ដោយនឹងដកចេញនូវបម្រាមហោះហើររបស់វា ដែលបានដាក់ឡើងបន្ទាប់ពីការធ្លាក់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក Lion Air ដែលបណ្ដាលឱ្យបាត់បង់ជីវិតមនុស្ស ១៨៩នាក់ នៅលើយន្តហោះក្នុងឆ្នាំ២០១៨។ រំលឹកដែរថា អាជ្ញាធរអាកាសចរណ៍ជុំវិញពិភពលោកបានផ្អាកយន្តហោះ Boeing 737 MAX ជាបន្ដបន្ទាប់ ក្រោយពីឧបទ្ទវហេតុដ៏សាហាវស្រដៀងគ្នាមួយផ្សេងទៀត បានកើតឡើងនៅក្នុងខែមីនា ឆ្នាំ២០១៩ ពាក់ព័ន្ធនឹងយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍អេត្យូពី។ គួរឱ្យដឹងដែរថា យន្តហោះម៉ូដែលនេះត្រូវបានផ្តល់ភ្លើងបៃតងឱ្យហោះហើរម្តងទៀតនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២០ ហើយក្រុមហ៊ុនអាកាសចរណ៍មួយចំនួន ក៏បានបន្តការហោះហើរឡើងវិញនៅខែធ្នូ ឆ្នាំ២០២០ បន្ទាប់ពីការជាប់បម្រាមសុវត្ថិភាពអស់រយៈពេល ២០ ខែ។ ការយល់ព្រមសម្រាប់ការត្រឡប់មកវិញរបស់ Boeing

    December 29, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានរាយារណ៍ថា តារាដ៏ល្បីរបស់ប្រទេសមីយ៉ាន់ម៉ាគឺលោក Paing Takhon ត្រូវបានគេកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំ ជាមួយនឹងការងារពិបាកៗ ជុំវិញការជាប់ពាក់ព័ន្ធរបស់គាត់នៅក្នុងចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យ និងប្រឆាំងរបបយោធា បន្ទាប់ពីពួកយោធាបានធ្វើរដ្ឋប្រហារទម្លាក់មេដឹកនាំស៊ីវិលលោកស្រី អ៊ុងសាន ស៊ូជី កាលពីថ្ងៃទី០១ ខែកុម្ភៈ ដើមឆ្នាំ២០២១។ ដោយសារតែតួនាទីរបស់គាត់នៅក្នុងការតវ៉ា និងឥទ្ធិពលលើប្រព័ន្ធផ្សព្វផ្សាយសង្គម វាបានធ្វើឱ្យយោធាកំណត់គោលដៅលើរូបលោក Paing Takhon ដែលឈានដល់ការចាប់ខ្លួនលើរូបលោកនៅអំឡុងខែមេសា។ តារា​ចម្រៀង និង​តារា​ម៉ូដែល​ភូមា វ័យ​២៥​ឆ្នាំ Paing Takhon គឺមានភាពល្បី​ល្បាញទាំង​ប្រទេស​មីយ៉ាន់ម៉ា និង​ថៃ។ គាត់ត្រូវបានតែងតាំងជាបុរសដែលមានកិត្យានុភាពបំផុតរបស់ពិភពលោកដោយ TC Candler និង The Independent Critics

    December 29, 2021
  • អន្តរជាតិ

    ប្រទេស​ឥណ្ឌា​បាន​អនុម័តឱ្យមានការប្រើប្រាស់ក្នុងស្ថានភាពបន្ទាន់ សម្រាប់​ថ្នាំគ្រាប់ Molnupiravir ​របស់​ក្រុមហ៊ុន​ផលិត​ថ្នាំ​អាមេរិក Merck ​ដើម្បី​ព្យាបាល​អ្នក​ជំងឺ COVID-19។ រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Mansukh Mandaviya បាននិយាយកាលពីថ្ងៃអង្គារថា ថ្នាំនេះនឹងត្រូវផលិតនៅក្នុងប្រទេសឥណ្ឌាដោយក្រុមហ៊ុនចំនួន ១៣ សម្រាប់ការប្រើប្រាស់ក្រោមស្ថានភាពអាសន្ន សម្រាប់អ្នកជំងឺពេញវ័យដែលមានហានិភ័យខ្ពស់។ ក្រុមហ៊ុន Merck និយាយថា ការធ្វើតេស្តគ្លីនិកបង្ហាញថា ថ្នាំគ្រាប់របស់ខ្លួនអាចកាត់បន្ថយហានិភ័យនៃការចូលមន្ទីរពេទ្យបាន ៣០ ភាគរយ ក្នុងចំណោមមនុស្សពេញវ័យដែលមានហានិភ័យខ្ពស់ ប្រសិនបើត្រូវបានផ្ដល់ជូនឱ្យប្រើប្រាស់ក្នុងរយៈពេល ៥ថ្ងៃ បន្ទាប់ពីការចាប់ផ្តើមនៃរោគសញ្ញានៃជំងឺ COVID-19។ ការអនុម័តរបស់ឥណ្ឌាធ្វើឡើង បន្ទាប់ពីរដ្ឋបាលចំណីអាហារ និងឱសថរបស់សហរដ្ឋអាមេរិក បានចេញការអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់សម្រាប់ថ្នាំនេះកាលពីថ្ងៃព្រហស្បតិ៍៕ អត្ថបទ៖ លីដា ប្រភព៖

    December 29, 2021
  • កូវីដ-១៩

    ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអង្គារ ទី២៨ ខែធ្នូ ឆ្នាំ២០២១ នេះបានប្រកាសថា ប្រទេសរបស់ខ្លួនបានបញ្ជាក់ពីករណីដំបូងនៃមេរោគ COVID-19 បំប្លែងខ្លួនថ្មី អូមីក្រុង ដែលរកឃើញចេញពីពលរដ្ឋម្នាក់រស់នៅទីក្រុងហាណូយ ដែលទើបតែត្រឡប់ពីចក្រភពអង់គ្លេស។ អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Nguyen Truong Son បាននិយាយថា ពលរដ្ឋម្នាក់នោះបានមកដល់វៀតណាមកាលពី ៩ថ្ងៃមុន ហើយឥឡូវនេះត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកពីគេនៅមន្ទីរពេទ្យយោធា១០៨។ ពលរដ្ឋដែលបាន​ឆ្លងមេរោគបំប្លែងថ្មីម្នាក់នោះ ​បាន​ចុះ​ចត​នៅ​អាកាសយានដ្ឋាន Noi Bai ទីក្រុង​ហាណូយ​នៅ​ថ្ងៃ​ទី១៩ ខែ​ធ្នូ ឆ្នាំ២០២១ ហើយ​បាន​ធ្វើ​តេស្ត​ឃើញ​មាន​ផ្ទុក​ជំងឺ COVID-19 នៅពេលនោះ ប៉ុន្តែមិនទាន់ដឹងពីប្រភេទមេរោគនៅឡើយទេ។ គាត់​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​យោធភូមិភាគ១០៨ ភ្លាមៗបន្ទាប់ពីេតស្ដរួច ហើយនៅថ្ងៃទី២០

    December 28, 2021
  • អន្តរជាតិ

    រដ្ឋាភិបាលបារាំងត្រូវបានគេរំពឹងថា នឹងតម្រូវឱ្យប្រជាជនបង្ហាញភស្តុតាងនៃការចាក់ថ្នាំបង្ការ ដើម្បីចូលទៅកន្លែងសាធារណៈនានា ក្នុងគោលបំណងជំរុញមនុស្សឱ្យទៅទទួលថ្នាំបង្ការ ចំពេលមានការរីករាលដាលយ៉ាងឆាប់រហ័សនៃជំងឺ COVID-19 វ៉ារ្យ៉ង់អូមីក្រុង។ វាក៏ស្របពេលដែលប្រជាជនបារាំងជាច្រើន បានទៅធ្វើការតេស្ដរកជំងឺ COVID-19 កាលពីសប្តាហ៍មុននៅមុនថ្ងៃបុណ្យណូអែល ខណៈដែលតួលេខប្រចាំថ្ងៃនៃករណី COVID-19 ថ្មីៗ បានកើនឡើងដល់ ១០០,០០០ ជាលើកដំបូងកាលពីថ្ងៃសៅរ៍។ សេចក្តីព្រាងច្បាប់របស់រដ្ឋាភិបាលស្តីពីវិធានការប្រឆាំងមេរោគថ្មី ត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃចន្ទ។ វិធានការថ្មីនេះ រួមមានភស្តុតាងបញ្ជាក់ពីការចាក់វ៉ាក់សាំង ដែលនឹងអនុញ្ញាតឱ្យអ្នកកាន់អាចចូលភោជនីយដ្ឋាន និងសារមន្ទីរ ក៏ដូចជាប្រើប្រាស់ប្រព័ន្ធដឹកជញ្ជូនផ្លូវឆ្ងាយផងដែរ។ ពួកគេនឹងលែងទទួលយកក្រដាសបញ្ជាក់ពីលទ្ធផលអវិជ្ជមាន COVID-19 ដោយផ្អែកលើការធ្វើតេស្តជាគោលការណ៍។ ច្បាប់​នេះ​នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី១៥ ខែ​មករា ឆ្នាំ២០២២ ប្រសិន​បើ​ត្រូវ​បាន​អនុម័ត​ដោយ​សភា៕ អត្ថបទ៖ លីដា ប្រភព៖

    December 28, 2021
  • អន្តរជាតិ

    សហរដ្ឋ​អាមេរិក​បាន​កាត់​បន្ថយ​រយៈពេលធ្វើចត្តាឡីស័កមកត្រឹមពាក់កណ្តាល គឺពី១០ថ្ងៃ មកត្រឹម ៥ថ្ងៃ ​​សម្រាប់​អ្នក​ដែលឆ្លងជំងឺ COVID-19 ​ដែល​គ្មាន​រោគសញ្ញា​។ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ (CDC) បាននិយាយថា អ្នកជំងឺក៏ត្រូវតែអនុវត្តការពាក់ម៉ាស់រយៈពេល ៥ថ្ងៃបន្ថែមទៀត នៅពេលដែលពួកគេនៅជិតអ្នកដទៃផងដែរ។ យ៉ាងណាក៏ដោយ អនុសាសន៍ថ្មីៗនេះមិនមែនជាកាតព្វកិច្ចនោះឡើយ ប៉ុន្តែវាត្រូវបានគោរពយ៉ាងខ្ជាប់ខ្ជួនដោយអ្នកធ្វើអាជីវកម្ម និងអ្នកបង្កើតគោលនយោបាយជាច្រើននៅទូទាំងសហរដ្ឋអាមេរិក។ វាក៏កើតឡើងដោយសារតែការកើនឡើងនៃករណី COVID-19 វ៉ារ្យ៉ង់ អូមីក្រុង ដែលបណ្តាលឱ្យមានភាពវឹកវរក្នុងការធ្វើដំណើរទូទាំងប្រទេស។ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ CDC បាននិយាយថា ការផ្លាស់ប្តូរនេះត្រូវបាន «ជំរុញដោយវិទ្យាសាស្រ្ត» ដែលបង្ហាញថា ការឆ្លងភាគច្រើនកើតឡើងនៅដំណាក់កាលដំបូងរបស់មេរោគ។ CDC ក៏បានបន្ថែមដែរថា សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំង រួមទាំងដូសជំរុញ គឺមិនចាំបាច់ធ្វើចត្តាឡីស័កទេ

    December 28, 2021
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN បានរាយការណ៍ថា ទឹកជំនន់ដ៏អាក្រក់មួយ បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១៨ នាក់ស្លាប់ និងជាង ២៨០ នាក់បានរងរបួស នៅក្នុងតំបន់ភាគឦសាននៃប្រទេសប្រេស៊ីល។ ទឹកជំនន់បានប៉ះពាល់ដល់ទីក្រុងជិត ៤០ នៅទូទាំងរដ្ឋ Bahia ហើយមនុស្សជាង ៣៥,០០០ នាក់ ត្រូវបង្ខំចិត្តចាកចេញពីផ្ទះសម្បែងរបស់ពួកគេ។ ភ្លៀងធ្លាក់ខ្លាំងក៏បានបណ្តាលឱ្យបាក់ទំនប់ទឹក នៅក្នុងតំបន់ Itambé ដែលបានបង្កើនការភ័យខ្លាច និងការព្រួយបារម្ភអំពីទឹកជំនន់បន្ថែមទៀតផងដែរ។ ទីភ្នាក់ងារឃ្លាំមើលគ្រោះមហន្តរាយធម្មជាតិ និងឧតុនិយមរបស់ប្រទេសប្រេស៊ីល បានព្រមានថា មានហានិភ័យនៃទឹកជំនន់ និងការរអិលបាក់ដីបន្ថែមទៀតនៅក្នុងរដ្ឋ Bahia ជាមួយនឹងលទ្ធភាពនៃទឹកភ្លៀង នៅតែបន្តរហូតដល់យ៉ាងហោចណាស់ដល់ថ្ងៃអង្គារ នេះបើយោងតាមភ្នាក់ងារ ​​Agencia Brasil

    December 27, 2021
  • កូវីដ-១៩

    ប្រទេសវៀតណាមបានរាយការណ៍ពីករណីជំងឺ Covid-19 ថ្មីចំនួន ១៥,១៨២ ករណី កាលពីយប់ថ្ងៃអាទិត្យ នៅក្នុងទីក្រុង និងខេត្តចំនួន ៦២ ដោយទីក្រុងហាណូយបាននាំមុខគេជាមួយនឹងការឆ្លងថ្មីៗអស់រយៈពេល ៦ថ្ងៃ ជាប់ៗគ្នាមកហើយ។ ក្រសួងសុខាភិបាលបាននិយាយថា មូលដ្ឋានចំនួន ៣ ដែលមានការឆ្លងប្រចាំថ្ងៃច្រើនជាងគេ គឺទីក្រុងហាណូយ ដែលមានករណីថ្មីចំនួន ១,៩១០ ករណី បន្ទាប់មកខេត្ត Tay Ninh មាន ៩២៨ ករណី និងក្រុង Vinh Long មាន ៨៨៩ ករណី។ ក្រសួងក៏បានបញ្ជាក់ពីការស្លាប់ចំនួន ២០៧

    December 27, 2021