- autoadmin
- កូវីដ-១៩
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានរាយការណ៍ថា ចំនួនករណីជំងឺ COVID-19 នៅទូទាំងពិភពលោកពេលនេះ បានកើនឡើងលើសពី ៣០០ លានករណី គិតត្រឹមថ្ងៃសុក្រ ទី០៧ ខែមករា ឆ្នាំ២០២២ ខណៈដែលវ៉ារ្យ៉ង់ អូមីក្រុង បានបង្កើនកំណត់ត្រាថ្មីនៅក្នុងបណ្ដាប្រទេសមួយចំនួន។ នៅក្នុងរយៈពេល ៧ថ្ងៃ កន្លងមកនេះ មានប្រទេសចំនួន ៣៤ បានមើលឃើញពីការកើនឡើងករណីថ្មីៗជាកំណត់ត្រា រួមទាំងប្រទេសចំនួន ១៨ នៅតំបន់អឺរ៉ុប និងចំនួន ៧ នៅទ្វីបអាហ្វ្រិក នេះបើយោងតាមការរាប់របស់ AFP ដោយផ្អែកលើតួលេខផ្លូវការ។ វ៉ារ្យ៉ង់អូមីក្រុង ហាក់មិនធ្វើឱ្យអ្នកជំងឺឈឺធ្ងន់ធ្ងរនោះទេ
January 8, 2022 - អន្តរជាតិ
រដ្ឋាភិបាលទីក្រុងហុងកុងបានប្រកាសពីវិធានការណ៍ប្រឆាំងនឹងជំងឺ COVID-19 ដ៏តឹងរ៉ឹង រួមទាំងការហាមប្រាមការទទួលទានអាហារពេលយប់ ដោយលើកឡើងពីការភ័យខ្លាចនៃការឆ្លងកាន់តែទូលំទូលាយ។ នាយកប្រតិបត្តិលោកស្រី Carrie Lam បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធថា ចាប់ពីថ្ងៃសុក្រតទៅ ការទទួលទានអាហារនៅភោជនីយដ្ឋានបន្ទាប់ពីម៉ោង ៦ល្ងាច នឹងត្រូវបានហាមឃាត់ ហើយទីតាំងដូចជាបារ និងកន្លែងហាត់ប្រាណនឹងត្រូវបានបញ្ជាឱ្យបិទ។ ក្នុងរយៈពេល ៦ខែ កន្លងមកនេះ ករណីឆ្លងជំងឺ COVID-19 ភាគច្រើននៅក្នុងទីក្រុងហុងកុង ត្រូវបានរកឃើញក្នុងចំណោមអ្នកដំណើរមកពីបរទេស។ ករណីបែបនេះត្រូវបានរកឃើញនៅឯកន្លែងនៅដាច់ដោយឡែក ពីអាកាសយានដ្ឋាននៅពេលមកដល់ ឬអំឡុងពេលស្នាក់នៅដាច់ដោយឡែកនៅឯសណ្ឋាគារ។ ចំណែកការចម្លងក្នុងសហគមន៍ស្ទើរតែត្រូវបានគ្រប់គ្រង ប៉ុន្តែចាប់តាំងពីចុងខែធ្នូមក ករណីវ៉ារ្យ៉ង់ អូមីក្រុង មានការកើនឡើងក្នុងចំណោមអ្នកមកពីបរទេស ដោយមានប្រហែល ៣០ ករណី ត្រូវបានរកឃើញក្នុងមួយថ្ងៃ៕
January 6, 2022 - អន្តរជាតិ
យោងតាមការចុះផ្សាយដោយសារព័ត៌មាន SCMP បានរាយការណ៍ថា ទីក្រុងមួយចំនួនរបស់ប្រទេសចិន បានចាប់ផ្តើមត្រួតពិនិត្យលើអាហារនាំចូលជាបន្ទាន់ និងប្រាប់ឱ្យអ្នកទិញផ្លែឈើទាំងអស់ ត្រូវនៅដាច់ដោយឡែកពីគេ បន្ទាប់ពីបានរកឃើញថា ផ្លែឈើដែលនាំចូលពីតំបន់អាស៊ីអាគ្នេយ៏មួយចំនួន បានតេស្ដវិជ្ជមានជាមួយជំងឺ COVID-19 ។ ប្រភពបាននិយាយថា យ៉ាងហោចណាស់មានក្រុងចំនួន ៩ នៅក្នុងខេត្ត Zhejiang និង Jiangx បានរាយការណ៍ពីការរកឃើញដានវិជ្ជមាន COVID-19 លើផ្លែស្រកានាគ ដែលនាំចូលពីប្រទេសវៀតណាម និងផ្លែមៀន ដែលនាំចូលមកពីប្រទេសថៃ ចាប់តាំងពីខែធ្នូមកម្ល៉េះ។ ប្រការនេះបាននាំឱ្យមានការបិទផ្សារទំនើបជាបណ្តោះអាសន្ន និងបង្កើនការត្រួតពិនិត្យកាន់តែខ្លាំង នៅតាមទីផ្សារលក់ផ្លែស្រកានាគ ជាពិសេសមកពីប្រទេសវៀតណាម។ ជាក់ស្ដែងពលរដ្ឋច្រើនជាង ១,០០០ នាក់ នៅក្រុង Shaoxing របស់ខេត្ត Shaoxing
January 6, 2022 - អន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងបានបញ្ជាក់ថា មីស៉ីលដែលប្រទេសខ្លួនបានបាញ់សាកល្បង កាលពីម្សិលមិញ ដែលត្រូវនឹងថ្ងៃពុធ ទី០៥ ខែមករា ឆ្នាំ២០២២ គឺជាមីស៉ីលល្បឿនលឿនជាងសំឡេង Hypersonic ។ កាសែត Rodong Sinmun ដែលគ្រប់គ្រងដោយរដ្ឋបាននិយាយថា បណ្ឌិត្យសភាវិទ្យាសាស្ត្រការពារជាតិរបស់ប្រទេសខ្លួន បានធ្វើការសាកល្បងលើមីស៉ីលមួយនោះ ហើយវាបានហោះបានចម្ងាយ ៧០០ គីឡូម៉ែត្រ និងបានបាញ់ដល់គោលដៅដែលបានគ្រោងទុក។ បើតាមប្រភពពីមន្ដ្រីយោធាកូរ៉េខាងជើងបាននិយាយថា មីស៊ីល Hypersonic របស់កូរ៉េខាងជើង ត្រូវបានបាញ់ចេញពីខេត្ត Jagang និងហោះឆ្ពោះទៅរកសមុទ្រ។ ជម្រាបផងដែរថា មីស៊ីល Hypersonic ត្រូវបានរចនាឡើងដើម្បីធ្វើដំណើរក្នុងល្បឿនលឿនជាងសំឡេង ៥ដង ហើយអាចហោះហើរក្នុងរយៈកម្ពស់ទាបបានយូរ និងផ្លាស់ប្តូរផ្លូវហោះហើរ
January 6, 2022 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Times Of India បានរាយការណ៍ថា មនុស្សជាច្រើននាក់បានរងរបួស ហើយក្មេងជំទង់ចំនួន ៣នាក់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីមានការរត់ជាន់គ្នាក្នុងអំឡុងពេលរត់ម៉ារ៉ាតុង ដែលរៀបចំដោយសភានៅក្រុង Bareilly របស់ប្រទេសឥណ្ឌាកាលពីថ្ងៃអង្គារកន្លងទៅនេះ។ វាគឺជាផ្នែកមួយនៃយុទ្ធនាការសំឡេងនារី ‘Ladki hu, lad sakti hu’ របស់សភាឥណ្ឌា ដែលមានន័យថា «ខ្ញុំជានារី ខ្ញុំអាចតស៊ូបាន» ដែលមានក្មេងស្រីមកជុំគ្នាជិត ៥,០០០ នាក់ ដើម្បីចូលរួមក្នុងការរត់ចម្ងាយ ៥ គីឡូម៉ែត្រនេះ។ ប្រភពបាននិយាយថា ក្មេងស្រីៗមកពីសាលាផ្សេងៗបានចូលរួមយុទ្ធនាការនេះ ហើយនៅពេលការប្រណាំងបានចាប់ផ្តើម ក្មេងស្រីប្រហែល ៥០នាក់ បានដួលលើដីបន្ទាប់ពីអស់ជំហរ ខណៈអ្នកដែលនៅពីក្រោយពួកគេបានរុញច្រានទៅមុខបន្ថែមទៀត។
January 5, 2022 - អន្តរជាតិ
រដ្ឋាភិបាលជប៉ុនបានប្រកាសថា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលដែលទំនងជាមីស៊ីលផ្លោង នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន NHK នៅថ្ងៃពុធ ទី០៥ ខែមករា ឆ្នាំ២០២២។ ឥឡូវនេះឆ្មាំសមុទ្រជប៉ុន កំពុងអំពាវនាវឱ្យនាវាធ្វើដំណើរត្រូវរក្សាការប្រុងប្រយ័ត្ន និងតាមដានព័ត៌មានថ្មីៗ។ វាក៏បានប្រកាសដែរថា គ្រាប់មីស៊ីលផ្លោងនោះ ប្រហែលជាបានធ្លាក់ចុះមកវិញហើយ។ រដ្ឋាភិបាលជប៉ុនបានកោះប្រជុំបន្ទាន់មួយជាមួយក្រុមឆ្លើយតបរបស់ខ្លួន ហើយពួកគេនឹងបន្តវិភាគព័ត៌មាន និងតាមដានស្ថានភាពបន្ដទៀត។ គួរឱ្យដឹងដែរថា ការបាញ់បង្ហោះនេះ គឺជាសកម្មភាពលើកដំបូងក្នុងឆ្នាំ២០២២ សម្រាប់ប្រទេសកូរ៉េខាងជើង ក៏ដូចជាការប្តេជ្ញាឆ្នាំថ្មីរបស់មេដឹកនាំ គីម ជុងអ៊ុន ក្នុងការពង្រឹងកម្លាំងយោធា ដើម្បីទប់ទល់នឹងស្ថានការណ៍អន្តរជាតិដែលមិនស្ថិតស្ថេរ៕ អត្ថបទ៖ លីដា ប្រភព៖ NHK
January 5, 2022 - អន្តរជាតិ
អង្គការសុខភាពពិភពលោក (WHO) មានការព្រួយបារម្ភចំពោះការរីករាលដាលនៃជំងឺ COVID-19 វ៉ារ្យ៉ង់ថ្មី អូមីក្រុង ប៉ុន្តែបានបញ្ជាក់កាលពីថ្ងៃអង្គារថា ជំងឺនេះធ្វើឱ្យមានរោគសញ្ញាស្រាលៗប៉ុណ្ណោះ។ ប្រធានផ្នែកគ្រប់គ្រងឧប្បត្តិហេតុរបស់ WHO លោក Abdi Mahamud បាននិយាយថា វ៉ារ្យ៉ង់ អូមីក្រុង ប៉ះពាល់ដល់ផ្លូវដង្ហើមខាងលើ ប៉ុន្តែវ៉ាក់សាំងបង្ការ បានការពារមនុស្សប្រឆាំងនឹងការចូលមន្ទីរពេទ្យ ជំងឺធ្ងន់ធ្ងរ និងការស្លាប់។ អ្នកជំនាញសុខភាពសាធារណៈជាច្រើនក៏បានរាយការណ៍ថា អូមីក្រុង គឺឆ្លងលឿនជាងវ៉ារ្យ៉ង់ផ្សេងទៀត ហើយនៅកន្លែងជាច្រើន វាបានចម្លងរាលដាលលើសពីវ៉ារ្យ៉ង់ដទៃទៀតក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ ការរីករាលដាលរបស់វា បង្កការគំរាមកំហែងដល់ប្រព័ន្ធវេជ្ជសាស្ត្រនៅក្នុងតំបន់មានចំនួនប្រជាជនច្រើន ដែលមិនទាន់បានចាក់វ៉ាក់សាំងបង្ការគ្រប់គ្រាន់។ ប៉ុន្តែអ្នកជំនាញនិយាយថា សូម្បីតែអ្នកដែលបានចាក់វ៉ាក់សាំង ឬធ្លាប់ឆ្លងមេរោគពីមុនក៏ដោយ ក៏អាចឈឺបានដែរ ប្រសិនបើគ្មានការបង្កើនការប្រុងប្រយ័ត្នខ្ពស់៕
January 5, 2022 - កូវីដ-១៩
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ បានរាយការណ៍ថា សហរដ្ឋអាមេរិកបានបង្កើតកំណត់ត្រាថ្មីមួយទៀត ជាមួយនឹងករណីជំងឺ COVID-19 ចំនួន ៩៧៨,៨៥៦ ករណីក្នុងមួយថ្ងៃ ដែលត្រូវបានរាយការណ៍កាលពីថ្ងៃចន្ទ ខណៈដែលវ៉ារ្យ៉ង់ថ្មី អូមីក្រុង មិនបង្ហាញសញ្ញាថយចុះនៃការឆ្លងរាតត្បាតនោះឡើយ។ តួលេខនេះគឺជាការកើនឡើងជិត ២ដង បើប្រៀបនឹងកំណត់ត្រាចាស់ ដែលមានចំនួន ៥០៥,១០៩ ករណី ដែលត្រូវបានកត់ត្រាកាលពីសប្ដាហ៍មុន។ ចំនួនអ្នកជំងឺ COVID-19 ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក៏បានកើនឡើងជិត ៥០% ក្នុងសប្តាហ៍មុន ហើយឥឡូវនេះកំពុងមានលើសពី ១០០,០០០ ករណី ដែលជាកម្រិតចូលព្យាបាលក្នុងមន្ទីរពេទ្យច្រើនបំផុតចាប់តាំងពីរដូវរងារឆ្នាំមុន នេះបើតាមការវិភាគរបស់រ៉យទ័រ។ សរុបមក សហរដ្ឋអាមេរិកបានឃើញករណីជាមធ្យមចំនួន ៤៨៦,០០០ ករណី/ថ្ងៃ ក្នុងសប្តាហ៍ចុងក្រោយនេះ
January 5, 2022 - អន្តរជាតិ
សត្វខ្លា Bengal ឈ្មោះថា Charly និងសត្វស្វា Orangutan ឈ្មោះថា Sandai ដែលជាពូជសត្វងាយរងគ្រោះ និងជិតផុតពូជបំផុត ដែលកំពុងរស់នៅឯសួនសត្វ Buin រដ្ឋធានី Santiago ប្រទេសឈីលី ត្រូវបានគេផ្ដល់ជូនវ៉ាក់សាំងបង្ការជំងឺ COVID-19 ដើម្បីការពារខ្លួនពីរោគរាតត្បាត ដែលធ្វើឱ្យវាក្លាយជាការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 លើសត្វដំបូងបំផុតនៅអាមេរិកឡាទីន។ Charly និង Sandai ក៏ដូចជាសត្វចំនួន ៨ ក្បាលផ្សេងទៀត ត្រូវបានគេជ្រើសរើសនៅក្នុងការធ្វើតេស្ដវ៉ាក់សាំងបង្ការរោគ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ ដោយសារតែពួកវាគឺជាក្រុមសត្វ ដែលមានហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺ COVID-19 ។ ជាការពិតណាស់
January 4, 2022 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ បានរាយការណ៍ថា រដ្ឋបាលចំណីអាហារ និងឪសថអាមេរិក (FDA) បានអនុញ្ញាតឱ្យមានការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដូសទី៣ ឬដូសជំរុញ របស់ក្រុមហ៊ុន Pfizer-BioNTech ក្នុងស្ថានភាពបន្ទាន់ សម្រាប់កុមារដែលមានអាយុពី ១២ ទៅ ១៥ ឆ្នាំ។ FDA ក៏បានកាត់បន្ថយចន្លោះពេលដែលត្រូវការចាក់វ៉ាក់សាំង រវាងដូសទី២ និងទី៣ ចាប់ពី ៦ខែ មកនៅត្រឹម ៥ខែ វិញផងដែរ។ សហរដ្ឋអាមេរិកកំពុងមើលឃើញការកើនឡើងនៃចំនួនករណីជំងឺ COVID-19 ដោយសារតែការរីករាលដាលនៃវ៉ារ្យ៉ង់ អូមីក្រុង ។ ទិន្នន័យដែលបានចងក្រងដោយសាកលវិទ្យាល័យ Johns Hopkins
January 4, 2022












